ជន‌គណនា 34

ព្រំ‌ប្រទល់ស្រុកកាណាន 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរបង្គាប់កូនចៅអ៊ីស្រា‌អែល ដូចតទៅ: ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ទឹកដីដែលត្រូវបានជាចំណែកមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន មានព្រំ‌ដែនដូចតទៅ: 3 ប៉ែកខាងត្បូងគិតចាប់តាំងពីវាលរហោ‌ស្ថានស៊ីន ជាប់នឹងស្រុកអេដុមទៅ។ ព្រំ‌ដែនខាងត្បូងរបស់អ្នករាល់គ្នាលាតសន្ធឹងពីចុងសមុទ្រអំបិល ឆ្ពោះទៅខាងកើត។ 4 បន្ទាប់មក ព្រំ‌ដែនរបស់អ្នករាល់គ្នាបត់ទៅខាងត្បូងផ្លូវឡើងទៅអេក្រា‌ប៊ីម ឆ្លងកាត់វាលរហោ‌ស្ថានស៊ីន ទៅដល់ខាងត្បូងកាដេស-‌បារនា។ បន្ទាប់មក ព្រំ‌ដែននេះកាត់តាមហាសារ-‌អាដា និងអាស‌ម៉ូន។ 5 ពីអាស‌ម៉ូន ព្រំ‌ដែនបត់ទៅរកស្ទឹងស្រុកអេស៊ីប ហើយទៅដល់សមុទ្រមេឌី‌ទែរ៉ាណេ។ 6 សមុទ្រមេឌី‌ទែរ៉ាណេជាព្រំ‌ដែនខាងលិចរបស់អ្នករាល់គ្នា។ 7…

ជន‌គណនា 35

ក្រុងរបស់ពួកលេវី 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ដូចតទៅ៖ 2 «ចូរបង្គាប់ជន‌ជាតិអ៊ីស្រា‌អែលឲ្យប្រគល់ទីក្រុង ដែលស្ថិតនៅលើទឹកដីជាចំណែកមត៌ករបស់ខ្លួន ឲ្យពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់ដីនៅជុំ‌វិញក្រុងទាំងនោះឲ្យពួកលេវីដែរ។ 3 ដូច្នេះ ពួកគេនឹងមានក្រុងសម្រាប់រស់នៅ ហើយមានដីសម្រាប់ហ្វូងសត្វ និងសម្រាប់សត្វពាហនៈឯទៀតៗ ដែលជាកម្មសិទ្ធិរបស់ពួកគេ។ 4 ចូរវាស់ដីជុំ‌វិញទីក្រុងប្រគល់ឲ្យពួកគេ ដោយគិតចាប់ពីកំពែងក្រុងចេញទៅក្រៅ ប្រវែងមួយពាន់ហត្ថ។ 5 រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំ‌វិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។…

ជន‌គណនា 36

ច្បាប់ការពារស្ត្រីដែលរៀប‌ការជាមួយអ្នកផ្សេងក្រៅពីកុល‌សម្ព័ន្ធរបស់ខ្លួន 1 មេដឹកនាំរបស់ក្រុមគ្រួសារផ្សេងៗនៃអំបូរកាឡាដ ជាកូនរបស់លោកម៉ាកៀរ ក្នុងកុល‌សម្ព័ន្ធម៉ាណា‌សេដែលត្រូវជាកូនចៅរបស់លោកយ៉ូសែប នាំគ្នាចូលមកជិតលោកម៉ូសេ ជម្រាបលោកនៅចំពោះមុខពួកមេដឹកនាំកុល‌សម្ព័ន្ធ និងមេដឹកនាំអំបូរនានានៃជន‌ជាតិអ៊ីស្រា‌អែល ដូចតទៅ៖ 2 «ព្រះ‌អម្ចាស់បានបញ្ជាលោកម្ចាស់ឲ្យប្រគល់ស្រុកនេះដល់ជន‌ជាតិអ៊ីស្រា‌អែល ទុកជាចំណែកមត៌ក ដោយចាប់ឆ្នោត។ លោកម្ចាស់ក៏បានទទួលបញ្ជាពីព្រះ‌អម្ចាស់ដើម្បីប្រគល់ទឹកដីជាចំណែករបស់លោកស្លូផិ‌ហាត ជាបង‌ប្អូនរបស់យើងខ្ញុំ ទៅឲ្យកូនស្រីរបស់គាត់ដែរ។ 3 បើពួកនាងរៀប‌ការជាមួយកូនប្រុសរបស់កុល‌សម្ព័ន្ធណាមួយទៀតនៃជន‌ជាតិអ៊ីស្រា‌អែល ទឹកដីរបស់ពួកនាងមុខជាត្រូវកាត់ចេញពីទឹកដី ដែលជាចំណែកមត៌កនៃដូនតារបស់យើងខ្ញុំ ហើយបានទៅលើកុល‌សម្ព័ន្ធប្ដីរបស់នាង។ ដូច្នេះ ទំហំទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ ដោយការចាប់ឆ្នោតនោះ នឹងថយចុះ។ 4 លុះដល់ឆ្នាំមេត្តាករុណា សម្រាប់ជន‌ជាតិអ៊ីស្រា‌អែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុល‌សម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុល‌សម្ព័ន្ធប្ដីរបស់នាង»។…

ទុតិយ‌កថា 1

ការចេញដំណើរពីវាលរហោ‌ស្ថានស៊ីណៃ 1 នេះជាសុន្ទរ‌កថាដែលលោកម៉ូសេថ្លែងទៅកាន់ប្រជា‌ជនអ៊ីស្រា‌អែលទាំង‌មូល នៅត្រើយខាងកើតទន្លេយ័រដាន់ ក្នុងវាលរហោ‌ស្ថានតំបន់អារ៉ាបា នៅទល់មុខនឹងស៊ូភ ត្រង់ចន្លោះប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និងឌីសា‌ហាប។ 2 ចាប់ពីភ្នំហោរែបរហូតដល់កាដេស-‌បារនា ដោយកាត់តាមតំបន់ភ្នំសៀរ មានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ។ 3 នៅឆ្នាំទីសែ‌សិប ថ្ងៃទីមួយ ខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់ជន‌ជាតិអ៊ីស្រា‌អែលនូវព្រះ‌បន្ទូលទាំងប៉ុន្មាន ដែលព្រះ‌អម្ចាស់បង្គាប់ឲ្យលោកថ្លែងប្រាប់ពួកគេ 4 គឺនៅក្រោយពេលលោកមានជ័យ‌ជំនះលើព្រះ‌បាទស៊ីហុន ជាស្ដេចជន‌ជាតិអាម៉ូរី គង់នៅក្រុងហេស‌បូន និងព្រះ‌បាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថា‌រ៉ូត និងអេទ្រី។ 5…

ទុតិយ‌កថា 2

1 បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោ‌ស្ថាន តាមផ្លូវសមុទ្រកក់ដូចព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើងក្នុងតំបន់ភ្នំសៀរជាច្រើនថ្ងៃ»។ ជន‌ជាតិអ៊ីស្រា‌អែលដើរវាងស្រុកអេដុម ស្រុកម៉ូអាប់ និងស្រុកអាំម៉ូន 2 «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា 3 “អ្នករាល់គ្នាស្ថិតនៅក្នុងតំបន់ភ្នំនេះយូរហើយ ដូច្នេះ ចូរចេញដំណើរតម្រង់ទៅទិសខាងជើង។ 4 ចូរបង្គាប់ប្រជា‌ជនថា: អ្នករាល់គ្នាត្រូវដើរកាត់តាមទឹកដីរបស់កូនចៅអេសាវ ជាបង‌ប្អូនរបស់អ្នករាល់គ្នា ដែលរស់នៅតំបន់សៀរ។ ពួកគេនឹងភ័យខ្លាចអ្នករាល់គ្នា ក៏ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នខ្លួន។ 5 កុំច្បាំងនឹងពួកគេឡើយ យើងមិនប្រគល់ស្រុករបស់ពួកគេឲ្យអ្នករាល់គ្នាទេ សូម្បីតែប៉ុនបាតជើងក៏យើងមិនឲ្យដែរ ដ្បិតយើងបានប្រគល់តំបន់ភ្នំសៀរឲ្យអេសាវកាន់កាប់។ 6 ត្រូវយកប្រាក់ទិញម្ហូបអាហារពីពួកគេមកបរិភោគ ហើយសូម្បីតែទឹកដែលអ្នករាល់គ្នាផឹក…

ទុតិយ‌កថា 3

ជន‌ជាតិអ៊ីស្រា‌អែលវាយយកស្រុករបស់ស្ដេចអុក 1 «បន្ទាប់មក ពួកយើងចេញដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះ‌បាទអុក ជាស្ដេចស្រុកបាសាន បានលើកទ័ពទាំងមូលចេញមកវាយលុកពួកយើង នៅអេទ្រី។ 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា “កុំភ័យខ្លាចគេឡើយ យើងប្រគល់ស្ដេចនោះ កង‌ទ័ពទាំងមូល និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្ដេចអុក ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចរបស់ជន‌ជាតិអាម៉ូរី ដែលរស់នៅក្រុងហែស‌បូនដែរ”។ 3 ពេលនោះព្រះ‌អម្ចាស់ជាព្រះនៃយើង បានប្រគល់ព្រះ‌បាទអុក ជាស្ដេចស្រុកបាសាន និងកង‌ទ័ពទាំងមូល មកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារពួកគេ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។ 4 នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្ដេចអុក…

ទុតិយ‌កថា 4

ចូរប្រតិបត្តិតាមក្រឹត្យ‌វិន័យរបស់ព្រះ‌ជាម្ចាស់! 1 «ឥឡូវនេះ អ៊ីស្រា‌អែលអើយ ចូរស្ដាប់ ហើយប្រតិបត្តិតាមច្បាប់ និងវិន័យផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះ‌អម្ចាស់ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។ 2 មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមបទ‌បញ្ជាដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។ 3 អ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកនូវហេតុ‌ការណ៍ដែលព្រះ‌អម្ចាស់បានធ្វើ នៅគ្រាដែលប្រជា‌ជនប្រព្រឹត្តអំពើបាបជាមួយព្រះបាល-‌ពេអរ។ព្រះ‌អម្ចាស់ប្រហារមនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ដែលបានចូលរួមថ្វាយ‌បង្គំព្រះបាល-‌ពេអរ 4 ចំណែកឯអ្នករាល់គ្នាដែលស្មោះត្រង់នឹងព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នានៅរស់រានរហូតមកទល់សព្វថ្ងៃ។ 5 អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមច្បាប់ និងវិន័យផ្សេងៗដល់អ្នករាល់គ្នា…

ទុតិយ‌កថា 5

1 លោកម៉ូសេបានកោះហៅប្រជា‌ជនអ៊ីស្រា‌អែលទាំងមូល ហើយមានប្រសាសន៍ទៅពួកគេថា៖ «អ៊ីស្រា‌អែលអើយ ចូរស្ដាប់ៈ នេះជាច្បាប់ និងវិន័យដែលខ្ញុំប្រកាសប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ។ ចូររៀនសេចក្ដីទាំងនេះឲ្យបានច្បាស់ ហើយកាន់ និងប្រតិបត្តិតាម។ 2 ព្រះ‌អម្ចាស់ជាព្រះនៃយើង បានចងសម្ពន្ធ‌មេត្រីជាមួយដូនតារបស់យើង នៅភ្នំហោរែប។ 3 ព្រះ‌អម្ចាស់ពុំគ្រាន់តែចងសម្ពន្ធ‌មេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ព្រះ‌អង្គក៏បានចងជាមួយយើងទាំងអស់គ្នា នៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់អ្នករាល់គ្នា នៅចំពោះមុខផ្ទាល់ លើភ្នំ ពីក្នុងភ្លើង។ 5 ចំណែកឯខ្ញុំវិញ ពេលនោះ ខ្ញុំឈរនៅចន្លោះព្រះ‌អម្ចាស់និងអ្នករាល់គ្នា ដើម្បីនាំព្រះ‌បន្ទូលរបស់ព្រះ‌អង្គមកប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាភ័យខ្លាចភ្លើង…

ទុតិយ‌កថា 6

ត្រូវស្រឡាញ់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក 1 «នេះជាបទ‌បញ្ជា គឺច្បាប់ និងវិន័យផ្សេងៗដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ 2 ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចព្រះ‌អម្ចាស់ជាព្រះរបស់អ្នក។ ជារៀងរាល់ថ្ងៃ អស់មួយជីវិត អ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមច្បាប់ និងបទ‌បញ្ជាទាំងប៉ុន្មានរបស់ព្រះ‌អង្គ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺន‌យូរ។ 3 អ៊ីស្រា‌អែលអើយ ចូរស្ដាប់ក្រឹត្យ‌វិន័យ និងបទ‌បញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។…

ទុតិយ‌កថា 7

អ៊ីស្រា‌អែលមិនត្រូវឡូកឡំជាមួយប្រជា‌ជាតិនានា តែត្រូវញែកខ្លួនថ្វាយព្រះ‌អម្ចាស់ 1 «ពេលណាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ ដោយបណ្ដេញប្រជា‌ជាតិជាច្រើនចេញពីមុខអ្នក ដូចជាជន‌ជាតិហេត ជន‌ជាតិគើកា‌ស៊ី ជន‌ជាតិអាម៉ូរី ជន‌ជាតិកាណាន ជន‌ជាតិពេរិ‌ស៊ីត ជន‌ជាតិហេវី និងជន‌ជាតិយេប៊ូស គឺប្រជា‌ជាតិទាំងប្រាំ‌ពីរដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក 2 ពេលណាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យ‌ជំនះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះ‌អម្ចាស់។ កុំចងសម្ពន្ធ‌មេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។ 3 កុំចងស្ពាន‌មេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍‌ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នកឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្ដឹងកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នកដែរ។ 4 បើមិនដូច្នោះទេ កូនប្រុសរបស់អ្នកមុខជាបែរចិត្តចេញឆ្ងាយពីព្រះ‌អម្ចាស់ទៅគោរពថ្វាយ‌បង្គំព្រះឯទៀតៗ…