ជនគណនា 24
1 លោកបាឡាមយល់ឃើញថាព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់ជនជាតិអ៊ីស្រាអែល លោកមិនបានចេញទៅសួរព្រះជាម្ចាស់ដូចមុនៗទេ តែលោកបែរមុខទៅរកវាលរហោស្ថាន។ 2 លោកសម្លឹងមើលទៅ ឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏យាងមកសណ្ឋិតលើលោកបាឡាម 3 លោកថ្លែងដូចតទៅ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់ 4 នេះជាពាក្យរបស់អ្នកដែលឮព្រះបន្ទូល របស់ព្រះជាម្ចាស់ អ្នកដែលឃើញនិមិត្តហេតុអស្ចារ្យ ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ 5 កូនចៅយ៉ាកុបអើយ ពន្លារបស់អ្នកស្អាតណាស់! កូនចៅអ៊ីស្រាអែលអើយ ទីលំនៅរបស់អ្នកក៏ស្អាតដែរ! 6 គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រស្នា…