ជន‌គណនា 14

ប្រជា‌ជនបដិសេធចូលទៅក្នុងស្រុកកាណាន 1 សហគមន៍អ៊ីស្រា‌អែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជា‌ជននាំគ្នាយំពេញមួយយប់នោះ។ 2 ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលនាំគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។ សហគមន៍ទាំងមូលពោលមកកាន់លោកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោ‌ស្ថាននេះ!។ 3 ហេតុអ្វីបានជាព្រះ‌អម្ចាស់នាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើង មុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។ 4 ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយរូប ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។ 5 លោកម៉ូសេ និងលោកអើរ៉ុន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រា‌អែល។ 6 ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក…

ជន‌គណនា 15

ក្រឹត្យ‌វិន័យអំពីតង្វាយម្សៅ ប្រេង និងស្រាទំពាំង‌បាយជូរ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលព្រះ‌អម្ចាស់ប្រគល់ឲ្យអ្នករាល់គ្នាតាំងទីលំ‌នៅ 3 ហើយពេលអ្នករាល់គ្នាធ្វើយញ្ញ‌បូជាថ្វាយព្រះ‌អម្ចាស់ទោះបីជាតង្វាយដុតទាំងមូលក្ដី ឬយញ្ញ‌បូជាលាបំណន់ តង្វាយដោយស្ម័គ្រចិត្ត ឬតង្វាយសម្រាប់ពិធីបុណ្យដ៏សំខាន់ៗក្ដី នោះត្រូវយកគោ ឬចៀម មកថ្វាយ ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។ 4 អ្នកដែលយកតង្វាយមកថ្វាយ ត្រូវយកម្សៅបីគីឡូក្រាម លាយជាមួយប្រេងមួយលីត្រកន្លះ 5 និងយកស្រាទំពាំង‌បាយជូរមួយលីត្រកន្លះ មកថ្វាយជាមួយកូនចៀម ដែលត្រូវថ្វាយជាតង្វាយដុត ឬយញ្ញ‌បូជា។ 6 ប្រសិនបើអ្នកថ្វាយចៀមឈ្មោល ត្រូវយកម្សៅប្រាំមួយគីឡូក្រាម លាយជាមួយប្រេងពីរលីត្រ…

ជន‌គណនា 16

ការបះ‌បោររបស់លោកកូរេ ដាថាន និងអប៊ី‌រ៉ាម 1 លោកកូរេជាកូនលោកយីតសារ ជាចៅរបស់លោកកេហាត់ ក្នុងកុល‌សម្ព័ន្ធលេវី បានចូលដៃជាមួយលោកដាថាន និងលោកអប៊ី‌រ៉ាម ដែលត្រូវជាកូនរបស់លោកអេលាប ព្រមទាំងលោកអូន ជាកូនរបស់លោកពេ‌ឡេត មកពីកុល‌សម្ព័ន្ធរូបេន។ 2 អ្នកទាំងនោះលើកគ្នាបះ‌បោរប្រឆាំងនឹងលោកម៉ូសេ ដោយមានជន‌ជាតិអ៊ីស្រា‌អែលពីររយហា‌សិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។ 3 ពួកគេលើកគ្នាមកប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន ដោយពោលថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជា‌ជនដ៏‌វិសុទ្ធព្រះ‌អម្ចាស់គង់នៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកលោកតាំងខ្លួនជាអធិបតីលើប្រជា‌ជនរបស់ព្រះ‌អម្ចាស់ដូច្នេះ?»។ 4 កាលលោកម៉ូសេឮដូច្នេះ លោកក៏ក្រាបចុះ អោនមុខដល់ដី។…

ជន‌គណនា 17

ដំបងរបស់លោកអើរ៉ុន 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរបង្គាប់ជន‌ជាតិអ៊ីស្រា‌អែលឲ្យប្រាប់មេដឹកនាំកុល‌សម្ព័ន្ធរបស់ពួកគេ យកដំបងម្នាក់មួយៗមកឲ្យអ្នក គឺមានដំបងទាំងអស់ដប់‌ពីរ តាមចំនួនកុល‌សម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុល‌សម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ 3 ចូរចារឈ្មោះអើរ៉ុនលើដំបងរបស់កុល‌សម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុល‌សម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។ 4 ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិ‌សញ្ញា ក្នុងពន្លាជួបព្រះ‌អម្ចាស់ ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។ 5 ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជន‌ជាតិអ៊ីស្រា‌អែល លែងឲ្យរអ៊ូ‌រទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។ 6 លោកម៉ូសេនាំព្រះ‌បន្ទូលនេះទៅប្រាប់ជន‌ជាតិអ៊ីស្រា‌អែល ហើយពួកមេដឹកនាំទាំងអស់ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនលោក គឺមានដំបងដប់‌ពីរ តាមចំនួនកុល‌សម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់លោកអើរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។ 7 លោកម៉ូសេបានដាក់ដំបងទាំងនោះ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ក្នុងពន្លានៃសន្ធិ‌សញ្ញា។…

ជន‌គណនា 18

មុខ‌ងាររបស់ពួកបូជា‌ចារ្យ និងពួកលេវី 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងក្រុមញាតិរបស់អ្នក នឹងទទួលខុសត្រូវចំពោះកំហុសដែលកើតមានក្នុងទី‌សក្ការៈ។ អ្នក និងកូនចៅរបស់អ្នក ទទួលខុសត្រូវចំពោះកំហុសផ្សេងៗដែលទាក់ទងនឹងមុខ‌ងារជាបូជា‌ចារ្យ។ 2 ចូរនាំបង‌ប្អូនរួមលោហិតរបស់អ្នក ក្នុងកុល‌សម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការ នៅពេលអ្នក និងកូនចៅរបស់អ្នក ធ្វើការក្នុងពន្លានៃសន្ធិ‌សញ្ញា។ 3 ពួកគេស្ថិតនៅក្រោមបញ្ជារបស់អ្នក ហើយមានភារ‌កិច្ចថែ‌រក្សាពន្លាទាំងមូល។ ប៉ុន្តែ ពួកគេមិនត្រូវចូលទៅជិតគ្រឿងបរិក្ខារសក្ការៈ ឬអាសនៈឡើយ ក្រែងលោទាំងអ្នករាល់គ្នា ទាំងពួកគេ ត្រូវស្លាប់។ 4 ពួកគេត្រូវនៅជាប់ជាមួយអ្នក ហើយមានភារ‌កិច្ចថែ‌រក្សាពន្លានៃសន្ធិ‌សញ្ញា…

ជន‌គណនា 19

ធាតុរបស់គោញីពណ៌ទង់‌ដែង 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2 «នេះជាក្រឹត្យ‌វិន័យដែលព្រះ‌អម្ចាស់បានបង្គាប់ទុកដូចតទៅ: ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលឲ្យនាំគោញីពណ៌ទង់‌ដែងមួយមកឲ្យអ្នក គោនោះត្រូវតែល្អឥតខ្ចោះ ហើយក៏មិនដែលមាននរណាទឹមនៅឡើយ។ 3 ចូរប្រគល់គោញីនេះឲ្យបូជា‌ចារ្យអេឡាសារ។ គាត់នឹងនាំវាចេញទៅក្រៅជំរំ ហើយឲ្យគេសម្លាប់វានៅចំពោះមុខគាត់។ 4 បូជា‌ចារ្យអេឡាសារត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយប្រោះឈាមនោះប្រាំ‌ពីរដងនៅមុខពន្លាជួបព្រះ‌អម្ចាស់។ 5 ត្រូវដុតគោញីនោះនៅចំពោះមុខអេឡាសារ គឺដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និងគ្រឿងក្នុងទាំងអស់។ 6 បូជា‌ចារ្យត្រូវយកឈើតាត្រៅ មែកហ៊ីសុប និងរោមចៀមជ្រលក់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលគេដុតគោញីនោះ។ 7 បូជា‌ចារ្យត្រូវបោកសម្លៀក‌បំពាក់ និងយកទឹកមកលុប‌លាងកាយរបស់ខ្លួន។…

ជន‌គណនា 20

ប្រភពទឹកនៅមេរី‌បា 1 សហគមន៍អ៊ីស្រា‌អែលទាំងមូលបានធ្វើដំណើរទៅដល់វាលរហោ‌ស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ អ្នកស្រីម៉ារាមបានទទួលមរណ‌ភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។ 2 ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។ 3 ប្រជា‌ជនរករឿងលោកម៉ូសេថា៖ «ប្រសិនបើយើងខ្ញុំផុតដង្ហើមជាមួយបង‌ប្អូនរបស់យើងខ្ញុំ ដែលបានផុតដង្ហើមនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់នោះប្រសើរជាង! 4 ហេតុអ្វីបានជាពួកលោកនាំក្រុម‌ជំនុំរបស់ព្រះ‌អម្ចាស់ឲ្យមកស្លាប់ នៅវាលរហោ‌ស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ? 5 ហេតុអ្វីបានជាពួកលោកនាំពួកយើងចាកចេញពីស្រុកអេស៊ីប មកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំង‌បាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មាន»។ 6…

ជន‌គណនា 21

ជ័យ‌ជំនះលើជន‌ជាតិកាណាន 1 ស្ដេចក្រុងអើរ៉ាត គឺស្ដេចរបស់ជន‌ជាតិកាណាន ដែលគង់នៅតំបន់ណេកិប បានឮដំណឹងថាជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាធ្វើដំណើរមកតាមផ្លូវអថា‌រីម។ ស្ដេចក៏លើកទ័ពមកវាយអ៊ីស្រា‌អែល ហើយចាប់បានពួកគេខ្លះយកទៅជាឈ្លើយ។ 2 ពេលនោះ ជន‌ជាតិអ៊ីស្រា‌អែលបន់ព្រះ‌អម្ចាស់ថា៖ «ប្រសិនបើព្រះ‌អង្គប្រគល់ជន‌ជាតិនោះមកក្នុងកណ្ដាប់ដៃទូលបង្គំ ទូលបង្គំនឹងបំផ្លាញទីក្រុងទាំង‌ឡាយរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះ‌អង្គ»។ 3 ព្រះ‌អម្ចាស់ទ្រង់ព្រះ‌សណ្ដាប់ពាក្យរបស់អ៊ីស្រា‌អែល ហើយប្រគល់ជន‌ជាតិកាណានមកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ អ៊ីស្រា‌អែលបានបំផ្លាញជន‌ជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់។ គេដាក់ឈ្មោះកន្លែងនោះថា “ហោរ‌ម៉ា”។ ពស់ភ្លើង 4 ជន‌ជាតិអ៊ីស្រា‌អែលចេញដំណើរពីភ្នំហោរ តាមផ្លូវសមុទ្រកក់ ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជា‌ជនបាក់ទឹកចិត្ត 5 ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះ‌អម្ចាស់ព្រមទាំងលោកម៉ូសេថា៖…

ជន‌គណនា 22

ព្យាការីបាឡាម និងព្រះ‌បាទបាឡាក់ 1 ជន‌ជាតិអ៊ីស្រា‌អែលចេញដំណើរពីទីនោះ ទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយខាងកើតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ 2 ព្រះ‌បាទបាឡាក់ ជាបុត្ររបស់ព្រះ‌បាទស៊ីប‌ព័រ ជ្រាបអំពីហេតុ‌ការណ៍ទាំងប៉ុន្មាន ដែលជន‌ជាតិអ៊ីស្រា‌អែលបានប្រព្រឹត្តចំពោះជន‌ជាតិអាម៉ូរី។ 3 ជន‌ជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជា‌ជនអ៊ីស្រា‌អែល ដែលមានចំនួនដ៏ច្រើននេះ។ 4 ពេលនោះ ជន‌ជាតិម៉ូអាប់ពោលទៅកាន់ពួកចាស់ទុំនៃជន‌ជាតិម៉ាឌាន ថា៖ «មនុស្សដ៏ច្រើននេះមុខជាបង្ហិនអ្វីៗដែលមាននៅជុំ‌វិញពួកយើង ដូចគោស៊ីដំណាំនៅក្នុងចម្ការមិនខាន»។ នៅគ្រានោះ ព្រះ‌បាទបាឡាក់ ជាបុត្ររបស់ព្រះ‌បាទស៊ីប‌ព័រ សោយរាជ្យនៅស្រុកម៉ូអាប់។ 5 ព្រះ‌បាទបាឡាក់បានចាត់អ្នកនាំសារឲ្យទៅជួបលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកភូមិពេថោរ…

ជន‌គណនា 23

1 លោកបាឡាមទូលព្រះ‌បាទបាឡាក់ថា៖ «សូមព្រះ‌ករុណាឲ្យគេសង់អាសនៈប្រាំ‌ពីរនៅទីនេះ ហើយរៀបចំគោបាប្រាំ‌ពីរ និងចៀមឈ្មោលប្រាំ‌ពីរ ឲ្យទូលបង្គំផង»។ 2 ព្រះ‌បាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម។ ព្រះ‌បាទបាឡាក់ និងលោកបាឡាមបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។ 3 លោកបាឡាមទូលស្ដេចថា៖ «សូមព្រះ‌ករុណាគង់នៅក្បែរតង្វាយដុតរបស់ព្រះ‌ករុណានេះហើយ ទូលបង្គំនឹងចេញទៅឆ្ងាយបន្តិច ប្រហែលព្រះ‌អម្ចាស់យាងមកជួបទូលបង្គំ។ ពេលព្រះ‌អង្គមានព្រះ‌បន្ទូលមកទូលបង្គំយ៉ាងណាៗនោះ ទូលបង្គំនឹងនាំយកមកទូលថ្វាយព្រះ‌ករុណា»។ លោកបាឡាមក៏ឡើងទៅលើកំពូលភ្នំ។ 4 ព្រះ‌ជាម្ចាស់យាងមកជួបលោកបាឡាម លោកក៏ទូលព្រះ‌អង្គថា៖ «ទូលបង្គំបានដំឡើងអាសនៈប្រាំ‌ពីរ ហើយនៅលើអាសនៈនីមួយៗ ទូលបង្គំបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ»។ 5 ព្រះ‌អម្ចាស់ក៏ប្រាប់លោកបាឡាមអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះ‌បាទបាឡាក់វិញ…