ជន‌គណនា 4

មុខ‌ងាររបស់ក្រុមលេវី 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2 «ក្នុងចំណោមកូនចៅលេវី ត្រូវធ្វើបញ្ជីរាយនាមកូនចៅកេហាត់ ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ 3 ហើយគិតចាប់ពីអាយុសាម‌សិបឆ្នាំរហូតដល់ហា‌សិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការ‌ងារនៅក្នុងពន្លាជួបព្រះ‌អម្ចាស់។ 4 កូនចៅកេហាត់បំពេញមុខ‌ងារក្នុងពន្លាជួបព្រះ‌អម្ចាស់ គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។ 5 ពេលជន‌ជាតិអ៊ីស្រា‌អែលត្រូវចេញដំណើរ អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខណ្ឌទី‌សក្ការៈបំផុត 6 យកទៅគ្របលើហិបនៃសន្ធិ‌សញ្ញា។ បន្ទាប់មក ពួកគេយកស្បែកផ្សោតគ្របពីលើ ហើយយកក្រណាត់ពណ៌ស្វាយមករុំពីលើមួយជាន់ទៀត រួចទើបស៊កឈើសម្រាប់សែង។ 7 ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសម្រាប់តម្កល់នំប៉័ង រួចយកចាន ពែង…

ជន‌គណនា 5

ក្រឹត្យ‌វិន័យអំពីមនុស្សមិនបរិសុទ្ធ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 2 «ចូរបញ្ជាឲ្យជន‌ជាតិអ៊ីស្រា‌អែលបណ្ដេញមនុស្សឃ្លង់ មនុស្សមានជំងឺកាមរោគ ឬមនុស្សមិនបរិសុទ្ធដោយប៉ះ‌ពាល់សាក‌សព ចេញពីជំរំ។ 3 ទោះបីប្រុស ឬស្រីក្ដី ត្រូវបណ្ដេញពួកគេចេញពីជំរំ។ ដូច្នេះ ពួកគេមិនធ្វើឲ្យជំរំដែលយើងស្នាក់នៅជាមួយនេះ ក្លាយទៅជាសៅ‌ហ្មងឡើយ»។ 4 ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាធ្វើតាម គឺបណ្ដេញអ្នកទាំងនោះចេញពីជំរំ។ ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាធ្វើតាមសេចក្ដីដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកម៉ូសេ។ ក្រឹត្យ‌វិន័យអំពីការប្រគល់របស់ទៅម្ចាស់ដើមវិញ 5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 6 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: “ប្រសិនបើនរណាម្នាក់ ទោះបីប្រុស ឬស្រីក្ដី ប្រព្រឹត្តអំពើបាបណាមួយចំពោះមនុស្សម្នាក់ អ្នកនោះប្រព្រឹត្តខុសចំពោះព្រះ‌អម្ចាស់និងធ្វើឲ្យខ្លួនឯងមានទោស។ 7…

ជន‌គណនា 6

ក្រឹត្យ‌វិន័យស្ដីអំពីពួកណាសា‌រីត 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: ប្រសិនបើបុរស ឬស្ត្រីណាម្នាក់ សម្រេចចិត្តញែកខ្លួនជាអ្នកណាសា‌រីត*ថ្វាយព្រះ‌អម្ចាស់ 3 អ្នកនោះត្រូវតមសុរា និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះធ្វើអំពីស្រាទំពាំង‌បាយជូរ ឬទឹកខ្មេះធ្វើពីគ្រឿងស្រវឹងផ្សេងទៀត ហើយក៏មិនត្រូវផឹកទឹកទំពាំង‌បាយជូរ បរិភោគផ្លែទំពាំង‌បាយជូរស្រស់ ឬក្រៀមដែរ។ 4 ក្នុងពេលញែកខ្លួនជាអ្នកណាសា‌រីត គេមិនត្រូវបរិភោគអ្វីដែលជាផលរបស់ដើមទំពាំង‌បាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបករបស់ផ្លែទំពាំង‌បាយជូរ ក៏មិនត្រូវប៉ះ‌ពាល់ជាដាច់ខាត។ 5 ក្នុងពេលគេញែកខ្លួនជាអ្នកណាសា‌រីត មិនត្រូវកាត់សក់ឡើយ។ ក្នុងអំឡុងពេលគេញែកខ្លួនថ្វាយព្រះ‌អម្ចាស់គេជាមនុស្សដ៏‌វិសុទ្ធ គេត្រូវទុកឲ្យសក់ដុះវែងរហូតទាល់តែផុតចំនួនថ្ងៃ ដែលគេបានកំណត់ទុក។ 6 ក្នុងពេលគេញែកខ្លួនថ្វាយព្រះ‌អម្ចាស់គេមិនត្រូវចូលទៅជិតសាក‌សពឡើយ…

ជន‌គណនា 7

តង្វាយរបស់មេដឹកនាំកុល‌សម្ព័ន្ធក្នុងឱកាសពិធីសម្ពោធព្រះ‌ពន្លា 1 នៅថ្ងៃលោកម៉ូសេដំឡើងព្រះ‌ពន្លារួចរាល់ហើយ លោកបានចាក់ប្រេងលើព្រះ‌ពន្លា និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងព្រះ‌ពន្លា ដើម្បីញែកជាសក្ការៈ ហើយលោកក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើ‌ប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។ 2 ពេលនោះ ពួកមេដឹកនាំដែលជាមេលើក្រុមគ្រួសារនានារបស់ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាថ្វាយតង្វាយ។ អ្នកទាំងនោះជាមេដឹកនាំនៃកុល‌សម្ព័ន្ធ ដែលបានចូលរួមជំរឿនប្រជា‌ជន។ 3 ពួកគេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះ‌អម្ចាស់: រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាតង្វាយរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាតង្វាយរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកតង្វាយទាំងនោះមកថ្វាយនៅមុខព្រះ‌ពន្លា។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 5 «ចូរទទួលតង្វាយទាំងនេះពីពួកគេ យកទៅប្រើ‌ប្រាស់ សម្រាប់កិច្ចការក្នុងពន្លាជួបព្រះ‌អម្ចាស់។ ត្រូវប្រគល់តង្វាយឲ្យពួកលេវី តាមមុខ‌ងាររបស់ពួកគេរៀងៗខ្លួន»។ 6…

ជន‌គណនា 8

របៀបតម្កល់ចង្កៀង 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់អើរ៉ុនដូចតទៅ: “ពេលណាតម្កល់ចង្កៀង ចូររៀបចំយ៉ាងណាឲ្យចង្កៀងទាំងប្រាំ‌ពីរនោះ ភ្លឺចាំងមកផ្នែកខាងមុខជើងចង្កៀង”»។ 3 លោកអើរ៉ុនក៏ធ្វើតាម គឺលោកដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូចព្រះ‌អម្ចាស់មានព្រះ‌បន្ទូលបង្គាប់មកលោកម៉ូសេ។ 4 ជើងចង្កៀងធ្វើពីមាសមានក្បាច់រចនា គឺចាប់ពីជើងរហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះតាមគំរូ ដែលព្រះ‌អម្ចាស់បង្ហាញឲ្យលោកម៉ូសេឃើញ។ ពិធីតែង‌តាំងក្រុមលេវី 5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 6 «ចូរនាំពួកលេវីចេញពីចំណោមជន‌ជាតិអ៊ីស្រា‌អែល ហើយធ្វើពិធីជម្រះពួកគេឲ្យបរិសុទ្ធ។ 7 អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប លើពួក‌គេ ត្រូវឲ្យពួកគេទៅកោររោមនៅលើរូបកាយរបស់ខ្លួន បោកសម្លៀក‌បំពាក់…

ជន‌គណនា 9

ពិធីបុណ្យចម្លង*នៅវាលរហោ‌ស្ថានស៊ីណៃ 1 នៅខែទីមួយនៃឆ្នាំទីពីរ ក្រោយពេលជន‌ជាតិអ៊ីស្រា‌អែលចាកចេញពីស្រុកអេស៊ីបព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេនៅវាលរហោ‌ស្ថានស៊ីណៃ ដូចតទៅ៖ 2 «ចូរឲ្យជន‌ជាតិអ៊ីស្រា‌អែលប្រារព្ធពិធីបុណ្យចម្លងនៅថ្ងៃដែលបានកំណត់ទុក។ 3 ចូរនាំគ្នាប្រារព្ធពិធីបុណ្យនេះនៅថ្ងៃកំណត់ទុក គឺនៅថ្ងៃទីដប់‌បួនកើតក្នុងខែនេះ ក្រោយពេលថ្ងៃលិច។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ តាមច្បាប់ និងតាមវិន័យដែលមានចែងទុក» ។ 4 លោកម៉ូសេប្រាប់ជន‌ជាតិអ៊ីស្រា‌អែលឲ្យធ្វើពិធីបុណ្យចម្លង។ 5 ពួកគេក៏ប្រារព្ធពិធីបុណ្យចម្លង នៅវាលរហោ‌ស្ថានស៊ីណៃ នាថ្ងៃទីដប់‌បួនកើតក្នុងខែទីមួយ ក្រោយពេលថ្ងៃលិច។ ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាធ្វើតាមព្រះ‌បន្ទូលទាំងប៉ុន្មាន ដែលព្រះ‌អម្ចាស់បង្គាប់មកលោកម៉ូសេ។ 6 ពេលនោះ មានអ្នកខ្លះត្រូវសៅ‌ហ្មង ព្រោះបានប៉ះ‌ពាល់សាក‌សព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យចម្លងឡើយ។ នៅថ្ងៃដដែលនោះ…

ជន‌គណនា 10

ត្រែធ្វើអំពីប្រាក់ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរធ្វើត្រែពីរអំពីប្រាក់ដែលមានក្បាច់រចនា។ ត្រែទាំងពីរនេះប្រើសម្រាប់កោះហៅសហគមន៍ឲ្យជួប‌ជុំគ្នា និងប្រកាសរើជំរំចេញដំណើរ។ 3 ពេលណាគេផ្លុំត្រែ សហគមន៍ទាំងមូលត្រូវប្រមូលគ្នានៅជុំ‌វិញអ្នក ត្រង់មាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់។ 4 ប្រសិនបើគេផ្លុំត្រែមួយ ពួកមេដឹកនាំ និងពួកមេ‌ទ័ពរបស់ជន‌ជាតិអ៊ីស្រា‌អែល ត្រូវប្រមូលគ្នានៅជុំ‌វិញអ្នក។ 5 ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងកើត ត្រូវនាំគ្នាចេញដំណើរ។ 6 ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូងត្រូវនាំគ្នាចេញដំណើរ។ ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ជាសញ្ញាចេញដំណើរ។ 7 នៅពេលប្រមូលផ្ដុំអង្គប្រជុំ អ្នករាល់គ្នាក៏ត្រូវផ្លុំត្រែដែរ តែផ្លុំយ៉ាងវែង។ 8 ពួកបូជា‌ចារ្យជាកូនចៅរបស់លោកអើរ៉ុន…

ជន‌គណនា 11

ភ្លើងរបស់ព្រះ‌អម្ចាស់ 1 ពេលនោះ ប្រជា‌ជននាំគ្នារអ៊ូ‌រទាំធ្វើឲ្យទាស់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។ ពេលឮពួកគេរអ៊ូ‌រទាំដូច្នេះ ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំង។ ភ្លើងរបស់ព្រះ‌អម្ចាស់ក៏ឆាប‌ឆេះនៅជាយជំរំរបស់ពួកគេ។ 2 ប្រជា‌ជននាំគ្នាស្រែកសុំឲ្យលោកម៉ូសេ ទូល‌អង្វរព្រះ‌អម្ចាស់ហើយភ្លើងក៏ស្ងប់ទៅវិញ។ 3 គេដាក់ឈ្មោះកន្លែងនោះថា «តាបេ‌រ៉ា» ដ្បិតភ្លើងរបស់ព្រះ‌អម្ចាស់បានឆេះបំផ្លាញពួកគេ។ ប្រជា‌ជនទាម‌ទារសាច់បរិភោគ 4 ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល មានចិត្តលោភ‌លន់ សូម្បីតែជន‌ជាតិអ៊ីស្រា‌អែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ? 5 ពួកយើងធ្លាប់បរិភោគត្រី ឥតគិតថ្លៃ នៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម…

ជន‌គណនា 12

អ្នកស្រីម៉ារាម និងលោកអើរ៉ុន នាំគ្នារអ៊ូ‌រទាំ អ្នកស្រីម៉ារាមកើតឃ្លង់ 1 អ្នកស្រីម៉ារាម និងលោកអើរ៉ុនមានប្រសាសន៍ជំទាស់នឹងលោកម៉ូសេ ស្ដីអំពីស្ត្រីសាសន៍គូស ដែលលោកបានយកមកធ្វើជាភរិយា។ 2 អ្នកទាំងពីរមានប្រសាសន៍ថា៖ «ព្រះ‌អម្ចាស់ពុំមែនមានព្រះ‌បន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះ‌អង្គមានព្រះ‌បន្ទូលមកពួកយើងដែរ!»។ ពេលនោះព្រះ‌អម្ចាស់ទ្រង់ព្រះ‌សណ្ដាប់ឮពាក្យនេះ។ 3 លោកម៉ូសេសុភាពរាប‌សាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។ 4 រំពេចនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ លោកអើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះ‌អម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។ 5 ព្រះ‌អម្ចាស់យាងចុះមកជាមួយដុំពពក* ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះ‌អង្គហៅលោកអើរ៉ុន និងអ្នកស្រីម៉ារាម អ្នកទាំងពីរក៏ចូលទៅជិតព្រះ‌អង្គ។ 6…

ជន‌គណនា 13

លោកម៉ូសេចាត់អ្នកស៊ើប‌ការណ៍ដប់‌ពីរនាក់ទៅស្រុកកាណាន 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រា‌អែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុល‌សម្ព័ន្ធនីមួយៗ ហើយអ្នកទាំងនោះត្រូវតែជាមេដឹកនាំ»។ 3 លោកម៉ូសេក៏ចាត់ពួកគេពីវាលរហោ‌ស្ថានប៉ារ៉ានឲ្យទៅ ស្របតាមបញ្ជារបស់ព្រះ‌អម្ចាស់។ បុរសទាំងនោះសុទ្ធតែជាមេដឹកនាំរបស់ជន‌ជាតិអ៊ីស្រា‌អែល 4 ដែលមានរាយនាមដូចតទៅ: កុល‌សម្ព័ន្ធរូបេន គឺលោកសាំមួរ ជាកូនរបស់លោកសាគើរ។ 5 កុល‌សម្ព័ន្ធស៊ីម្មាន គឺលោកសាផាត ជាកូនរបស់លោកហូរី។ 6 កុល‌សម្ព័ន្ធយូដា គឺលោកកាលែប ជាកូនរបស់លោកយេភូ‌នេ។ 7 កុល‌សម្ព័ន្ធអ៊ីសា‌ខារ គឺលោកយីកាល់ ជាកូនរបស់លោកយ៉ូសែប។ 8…