១ យ៉ូហាន 2

ព្រះ‌គ្រិស្ដជាទីពឹងរបស់យើង 1 ម្នាលកូនចៅទាំង‌ឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារ មួយព្រះ‌អង្គ គង់នៅទល់មុខព្រះ‌បិតា គឺព្រះ‌យេស៊ូគ្រិស្ដដ៏សុចរិត។ 2 ព្រះ‌អង្គបានបូជាព្រះ‌ជន្ម ដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។ បទ‌បញ្ជាថ្មីៈ ត្រូវស្រឡាញ់គ្នាជាបង‌ប្អូន 3 ប្រសិនបើយើងកាន់តាមបទ‌បញ្ជារបស់ព្រះ‌អង្គ នោះទើបយើងដឹងថា យើងបានស្គាល់ ព្រះ‌អង្គមែន។ 4 អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះ‌អង្គហើយ» តែមិនកាន់តាមបទ‌បញ្ជារបស់ព្រះ‌អង្គ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។ 5…

១ យ៉ូហាន 3

បុត្ររបស់ព្រះ‌ជា‌ម្ចាស់ 1 សូមគិតមើល៍ ព្រះ‌បិតាមានព្រះ‌ហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺព្រះ‌អង្គស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្ររបស់ព្រះ‌អង្គ ហើយយើងពិតជាបុត្ររបស់ព្រះ‌អង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះ‌អង្គ។ 2 កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះ‌ជា‌ម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះ‌អង្គពុំទាន់សម្តែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះ‌គ្រិស្ដយាងមកដល់ យើងនឹងបានដូចព្រះ‌អង្គដែរ ដ្បិតព្រះ‌អង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះ‌អង្គយ៉ាងនោះ។ 3 អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះ‌អង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ* ដូចព្រះ‌អង្គបរិសុទ្ធដែរ។ 4 អ្នកណាប្រព្រឹត្តអំពើបាប* អ្នកនោះបំពានលើវិន័យ* ដ្បិតអំពើបាបជាការបំពានលើវិន័យ។ 5…

១ យ៉ូហាន 4

គ្រូក្លែង‌ក្លាយ 1 កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានព្រះ‌វិញ្ញាណគង់នៅជាមួយនោះឡើយ ត្រូវល្បង‌លគេមើល ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះ‌ជា‌ម្ចាស់មែន ឬយ៉ាងណា ដ្បិតមានព្យាការី*ក្លែង‌ក្លាយជាច្រើនបានមកក្នុងលោកនេះ។ 2 បង‌ប្អូនអាចស្គាល់ព្រះ‌វិញ្ញាណរបស់ព្រះ‌ជា‌ម្ចាស់បាននៅត្រង់នេះ គឺអ្នកណា ប្រកាសជំនឿថា ព្រះ‌យេស៊ូ‌គ្រិស្ដ*បានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះ‌វិញ្ញាណមកពីព្រះ‌ជា‌ម្ចាស់មែន 3 តែអ្នកណាមិនទទួលស្គាល់ថាព្រះ‌យេស៊ូកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីព្រះ‌ជា‌ម្ចាស់ឡើយ គឺមកពីមេប្រឆាំងព្រះ‌គ្រិស្ដវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងព្រះ‌គ្រិស្ដកំពុងតែមក ឥឡូវនេះ គេក៏នៅក្នុងពិភពលោកស្រាប់។ 4 កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះ‌ជា‌ម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការី*ក្លែង‌ក្លាយទាំងនោះ ដ្បិតព្រះ‌អង្គដែលគង់នៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។…

១ យ៉ូហាន 5

ជំនឿលើព្រះ‌យេស៊ូជាប្រភពនៃសេចក្ដីស្រឡាញ់ 1 អ្នកណាជឿថាព្រះ‌យេស៊ូពិតជាព្រះ‌គ្រិស្ដ អ្នកនោះកើតមកពីព្រះ‌ជា‌ម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះ‌បិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះ‌អង្គដែរ។ 2 ដោយយើងស្រឡាញ់ព្រះ‌ជា‌ម្ចាស់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់ព្រះ‌ជា‌ម្ចាស់។ 3 យើងមានសេចក្ដីស្រឡាញ់របស់ព្រះ‌ជា‌ម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមបទបញ្ជាទាំងប៉ុន្មាន។ បទបញ្ជារបស់ព្រះ‌អង្គមិនតឹង‌តែងទេ 4 ព្រោះអស់អ្នកដែលកើតមកពីព្រះ‌ជា‌ម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ 5 តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះ‌យេស៊ូពិតជាព្រះ‌បុត្រារបស់ព្រះ‌ជា‌ម្ចាស់។ សក្ខីភាពអំពីព្រះ‌យេស៊ូ‌គ្រិស្ដ និងអំពីជីវិតអស់‌កល្បជា‌និច្ច 6 ព្រះ‌យេស៊ូគ្រិស្ដនេះហើយដែលបានយាងមកក្នុងលោកនេះ ដោយទឹក និងលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ…

២ យ៉ូហាន 1

បុរេ‌កថា 1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រី ដែលព្រះ‌ជា‌ម្ចាស់បានជ្រើសរើស និងជម្រាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិតក៏ស្រឡាញ់ដែរ 2 ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់‌កល្បជា‌និច្ច។ 3 សូមព្រះ‌ជា‌ម្ចាស់ ជាព្រះ‌បិតា និងព្រះ‌យេស៊ូ‌គ្រិស្ដ* ជាព្រះ‌បុត្រារបស់ព្រះ‌អង្គ ប្រទានព្រះ‌គុណ ព្រះ‌ហឫទ័យមេត្តា‌ករុណា និងសេចក្ដីសុខ‌សាន្តមកយើង ក្នុងសេចក្ដីពិត និងក្នុងសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់រវាងបង‌ប្អូន 4 ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួនប្រតិបត្តិតាមសេចក្ដីពិត ស្របតាមបទ‌បញ្ជាដែលយើងបានទទួលពីព្រះ‌បិតាមក។ 5…

៣ យ៉ូហាន 1

សេចក្ដីផ្ដើម 1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកប្អូនកៃយុសជាទីស្រឡាញ់ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។ 2 ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរឲ្យប្អូនបានប្រកបដោយសេចក្ដីសុខគ្រប់ចំពូកទាំងអស់ គឺឲ្យប្អូនមានសុខ‌ភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។ 3 នៅពេលបង‌ប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថា ប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិត ដូចប្អូនប្រតិបត្តិតាមសេចក្ដីពិតជា‌និច្ចនោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ 4 គ្មានអ្វីអាចធ្វើឲ្យខ្ញុំមានអំណរខ្លាំងជាងបានឮថា កូនចៅរបស់ខ្ញុំប្រតិបត្តិតាមសេចក្ដីពិតនោះឡើយ។ ភក្ដី‌ភាពរបស់លោកកៃយុស 5 ប្អូនជាទីស្រឡាញ់ ប្អូនប្រព្រឹត្តស្របតាមជំនឿរបស់ប្អូនមែន គឺបានជួយទំនុកបម្រុងបង‌ប្អូនយើង ទោះបីគេជាជនបរទេសក៏ដោយ។ 6 បង‌ប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុម‌ជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ…

យូដាស 1

សេចក្ដីផ្ដើម 1 ខ្ញុំ យូដាស ជាអ្នកបម្រើរបស់ព្រះ‌យេស៊ូ‌គ្រិស្ដ* និងជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកបង‌ប្អូនដែលព្រះ‌ជា‌ម្ចាស់ជាព្រះ‌បិតា បានត្រាស់ហៅ គឺអ្នកដែលព្រះ‌អង្គស្រឡាញ់ ហើយបម្រុងទុកសម្រាប់ព្រះ‌យេស៊ូ‌គ្រិស្ដ សូមជ្រាប។ 2 សូមព្រះ‌ជា‌ម្ចាស់មេត្តា‌ករុណាប្រទានសេចក្ដីសុខ‌សាន្ត និងសេចក្ដីស្រឡាញ់ដល់បង‌ប្អូនយ៉ាងបរិបូណ៌។ អំពីគ្រូអាចារ្យក្លែង‌ក្លាយ 3 បង‌ប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបង‌ប្អូនអំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំឲ្យសរសេរលិខិតនេះមកដាស់តឿនបង‌ប្អូន ឲ្យតយុទ្ធការពារជំនឿ ដែលព្រះ‌ជា‌ម្ចាស់បានប្រទានដល់ប្រជា‌ជនដ៏‌វិសុទ្ធ* ម្ដងជាសូរេច 4 ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបង‌ប្អូន ពួកគេជាមនុស្សមិនគោរពប្រណិ‌ប័តន៍ព្រះ‌ជា‌ម្ចាស់ ពួកគេបានបង្ខូចព្រះ‌គុណរបស់ព្រះនៃយើង ឲ្យក្លាយទៅជារឿងអាស‌អាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះ‌យេស៊ូ‌គ្រិស្ដ* ជាចៅហ្វាយ…

វិវរណៈ 1

សេចក្ដីផ្ដើម 1 នេះជាហេតុ‌ការណ៍ដែលព្រះ‌យេស៊ូ‌គ្រិស្ដបានសម្តែងឲ្យឃើញ គឺព្រះ‌ជា‌ម្ចាស់ប្រទានឲ្យព្រះ‌អង្គបង្ហាញព្រឹត្តិ‌ការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់ព្រះ‌អង្គដឹង។ ព្រះ‌យេស៊ូបានចាត់ទេវតា*របស់ព្រះ‌អង្គ ឲ្យមកប្រាប់លោកយ៉ូហាន ជាអ្នកបម្រើរបស់ព្រះ‌អង្គ 2 លោកយ៉ូហានបានធ្វើជាបន្ទាល់អំពីហេតុ‌ការណ៍ទាំងប៉ុន្មាន ដែលលោកបានឃើញ គឺជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌ម្ចាស់ និងជាសក្ខីភាពរបស់ព្រះ‌យេស៊ូ‌គ្រិស្ដ។ 3 អ្នកណាអានសៀវភៅនេះ អ្នកនោះមានសុភមង្គល*ហើយ! អស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះ‌ជា‌ម្ចាស់ ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកមកនេះ ក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។ ពាក្យជម្រាបសួរ 4 ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុម‌ជំនុំ*ទាំងប្រាំ‌ពីរ នៅស្រុកអាស៊ី។ សូមព្រះ‌អង្គដែលមានព្រះ‌ជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមក…

វិវរណៈ 2

លិខិតផ្ញើជូនក្រុម‌ជំនុំនៅក្រុងអេភេសូ 1 «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុម‌ជំនុំ នៅក្រុងអេភេសូ ដូចតទៅ៖ ព្រះ‌អង្គដែលកាន់ផ្កាយទាំងប្រាំ‌ពីរនៅព្រះ‌ហស្ដស្ដាំ ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំ‌ពីរ ទ្រង់មានព្រះ‌បន្ទូលថា: 2 “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយ‌ហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំ‌ទ្រនឹងមនុស្សអាក្រក់បានឡើយ អ្នកបានល្បង‌លមើលពួកដែលតាំងខ្លួនជាសាវ័ក* ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។ 3 អ្នកមានចិត្តព្យាយាម អ្នកបានរង‌ទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្តសោះឡើយ។ 4 ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្តស្រឡាញ់ដូចអ្នកមាន កាលពីដើមដំបូង។ 5 ដូច្នេះ ចូរនឹកគិតឡើងវិញថា តើអ្នកបានធ្លាក់ចុះពីណាមក…

វិវរណៈ 3

លិខិតផ្ញើជូនក្រុម‌ជំនុំនៅក្រុងសើដេស 1 «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុម‌ជំនុំនៅក្រុងសើដេស ដូចតទៅនេះ៖ ព្រះ‌អង្គដែលមានព្រះ‌វិញ្ញាណទាំងប្រាំ‌ពីររបស់ព្រះ‌ជាម្ចាស់ និងមានផ្កាយទាំងប្រាំ‌ពីរ ទ្រង់មានព្រះ‌បន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។ 2 ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗ ដែលនៅសល់ ហើយហៀបនឹងស្លាប់នោះឲ្យមាំ‌មួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្តមិនគ្រប់លក្ខណៈនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់របស់យើងទេ។ 3 ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និងបានឮព្រះ‌បន្ទូល ហើយប្រតិបត្តិតាម រួចកែប្រែចិត្តគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួច គឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។ 4 ក៏ប៉ុន្តែ…