ហេប្រឺ 8

ព្រះ‌យេស៊ូជាមហាបូជា‌ចារ្យនៃសម្ពន្ធ‌មេត្រីថ្មី 1 គោលដ៏សំខាន់បំផុតក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថា យើងមានមហាបូជា‌ចារ្យ*មួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះ‌ជាម្ចាស់ដ៏ឧត្ដុង្គ‌ឧត្ដមនៅស្ថានបរម‌សុខ។ 2 ព្រះ‌អង្គនៅបម្រើក្នុងទី‌សក្ការៈ* និងក្នុងព្រះ‌ពន្លា*ដ៏ពិតប្រាកដ ដែលព្រះ‌អម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។ 3 ចំពោះមហាបូជា‌ចារ្យគ្រប់ៗរូប គេតែង‌តាំងឲ្យថ្វាយតង្វាយ និងថ្វាយយញ្ញ‌បូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំ‌បាច់។ 4 ប្រសិនបើព្រះ‌គ្រិស្ដគង់នៅផែន‌ដីនេះ ព្រះ‌អង្គមិនមែនជាបូជា‌ចារ្យទេ ព្រោះមានបូជា‌ចារ្យឯទៀតៗសម្រាប់យកតង្វាយទៅថ្វាយ ស្របតាមក្រឹត្យ‌វិន័យរួចស្រេចទៅហើយ។ 5 អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅស្ថានបរម‌សុខ ដូចព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះ‌ពន្លាថា:«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។…

ហេប្រឺ 9

ការគោរពថ្វាយ‌បង្គំព្រះ‌ជាម្ចាស់តាមរបៀបចាស់ និងតាមរបៀបថ្មី 1 ក្នុងសម្ពន្ធ‌មេត្រីទីមួយមានក្បួនផ្សេងៗ សម្រាប់គោរពបម្រើព្រះ‌ជាម្ចាស់ និងមានទី‌សក្ការៈនៅលើផែន‌ដីនេះ 2 ព្រោះគេបានដំឡើងព្រះ‌ពន្លា*មួយ ហើយគេហៅផ្នែកខាងមុខថា“ទី‌សក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំប៉័ងតង្វាយ។ 3 បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះ‌ពន្លាមួយទៀតហៅថា “ទី‌សក្ការៈបំផុត”។ 4 នៅទីនោះ មានភាជន៍មួយធ្វើពីមាសសម្រាប់ដុតគ្រឿងក្រអូប និងមានហិប*នៃសម្ពន្ធ‌មេត្រី ស្រោបមាសជុំ‌វិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុនដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធ‌មេត្រីផង។ 5 នៅពីលើហិបនៃសម្ពន្ធ‌មេត្រី មានរូបចេរូប៊ីន* ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំឲ្យរួចពីបាប*…

ហេប្រឺ 10

1 ក្រឹត្យ‌វិន័យ*គ្រាន់តែជាស្រមោលនៃសម្បត្តិនៅលោកខាងមុខប៉ុណ្ណោះ គឺមិនមែនធ្វើឲ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ ក្រឹត្យ‌វិន័យពុំអាចធ្វើឲ្យអស់អ្នកដែលចូលមកថ្វាយសក្ការ‌បូជា បានគ្រប់លក្ខណៈឡើយ ទោះបីគេថ្វាយយញ្ញ‌បូជាដដែលៗជារៀងរាល់ឆ្នាំ មិនចេះចប់មិនចេះហើយក៏ដោយ។ 2 ប្រសិនបើពួកអ្នកដែលគោរពបម្រើព្រះ‌ជាម្ចាស់តាមរបៀបនេះបានបរិសុទ្ធម្ដង ជាសូរេចហើយនោះ គេមុខជាដឹងថាខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកថ្វាយយញ្ញ‌បូជាទៀតដែរ។ 3 ក៏ប៉ុន្តែ ដោយការថ្វាយយញ្ញ‌បូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំឭកពីអំពើបាប 4 ព្រោះឈាមគោបា និងឈាមរបស់ពពែឈ្មោល ពុំអាចដកបាបបានឡើយ។ 5 ហេតុនេះ នៅពេលដែលព្រះ‌គ្រិស្ដយាងចូលមកក្នុងពិភពលោក ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់ព្រះ‌ជាម្ចាស់ថា៖ «ព្រះ‌អង្គមិនចង់បានយញ្ញ‌បូជា ឬតង្វាយអ្វីទេ តែព្រះ‌អង្គបានធ្វើរូបកាយមួយឲ្យទូលបង្គំ 6 ព្រះ‌អង្គមិនសព្វព្រះ‌ហឫទ័យនឹងតង្វាយដុត…

ហេប្រឺ 11

អំពីជំនឿ 1 ជំនឿធ្វើឲ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និងធ្វើឲ្យស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។ 2 ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍‌ឈ្មោះល្អ។ 3 ដោយ‌សារជំនឿ យើងយល់ថា ព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូប‌រាងនោះឡើយ។ 4 ដោយ‌សារជំនឿ លោកអេបិលបានថ្វាយយញ្ញ‌បូជាមួយទៅព្រះ‌ជាម្ចាស់ ជាយញ្ញ‌បូជាប្រសើរជាងយញ្ញ‌បូជារបស់លោកកាអ៊ីន។ ដោយ‌សារជំនឿហ្នឹងហើយបានជាព្រះ‌ជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះ‌អង្គគាប់ព្រះ‌ហឫទ័យ នឹងតង្វាយរបស់លោក ហើយដោយ‌សារជំនឿ ទោះបីលោកអេបិលស្លាប់បាត់ទៅហើយក្ដី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។ 5 ដោយ‌សារជំនឿ លោកហេណុកត្រូវព្រះ‌ជាម្ចាស់លើកឡើងទៅស្ថានបរម‌សុខ រួចផុតពីសេចក្ដីស្លាប់ ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះ‌អង្គបានលើកលោកឡើងទៅ។…

ហេប្រឺ 12

ព្រះ‌ជាម្ចាស់ជាឪពុករបស់យើង 1 ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះ‌បង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះ‌បង់អំពើបាបដែលរឹប‌រួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមព្រះ‌អម្ចាស់ដាក់ឲ្យយើងរត់។ 2 ត្រូវសម្លឹងមើលទៅព្រះ‌យេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះ‌អង្គសុខចិត្តលះ‌បង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះ‌អង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាង ឥតខ្លាចខ្មាស សោះឡើយ។ ឥឡូវនេះ ព្រះ‌អង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះ‌ជាម្ចាស់។ 3 សូមបង‌ប្អូនគិតពីព្រះ‌អង្គដែលបានស៊ូ‌ទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះ‌អង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំឲ្យបង‌ប្អូននឿយ‌ណាយ បាក់ទឹកចិត្តឡើយ។ 4 បង‌ប្អូនពុំទាន់បានតយុទ្ធទល់នឹងបាប រហូតដល់ទៅបង្ហូរឈាមទេ 5 តែបង‌ប្អូនបែរជាភ្លេចព្រះ‌បន្ទូលទូន្មានរបស់ព្រះ‌ជាម្ចាស់មកកាន់បង‌ប្អូន ដូចឪពុកទូន្មានកូនដែរ គឺថា:…

ហេប្រឺ 13

របៀបរស់នៅដែលគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់ 1 ចូរស្រឡាញ់គ្នាជាបង‌ប្អូនឲ្យបានជាប់ជា‌និច្ច។ 2 សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់‌ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវតា*ទាំងមិនដឹងខ្លួន។ 3 ចូរគិតដល់អស់អ្នកដែលជាប់ឃុំ‌ឃាំង ហាក់បីដូចជាបង‌ប្អូននៅជាប់ឃុំ‌ឃាំងរួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបង‌ប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។ 4 សូមបង‌ប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នា ឡើយ ដ្បិតព្រះ‌ជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាស‌ចាកសីលធម៌ និងផិតក្បត់។ 5 កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបង‌ប្អូនមាននៅពេលនេះ ដ្បិតព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖«យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។ 6 ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្តរឹង‌ប៉ឹងថា«ព្រះ‌អម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។ 7 ចូរបង‌ប្អូនគិតដល់អ្នកដឹកនាំបង‌ប្អូន…

យ៉ាកុប 1

សេចក្ដីផ្ដើម 1 ខ្ញុំ យ៉ាកុប ជាអ្នកបម្រើព្រះ‌ជាម្ចាស់ និងជាអ្នកបម្រើព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ* សូមជម្រាបមកកុល‌សម្ព័ន្ធ*ទាំងដប់‌ពីរ ដែលបែក‌ខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។ ការល្បងជំនឿ និងការល្បួង 2 បង‌ប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាង ដែលបង‌ប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើឲ្យបង‌ប្អូនមានអំណរដ៏បរិបូណ៌វិញ 3 ដោយដឹងថា ការល្បង‌លកមើលជំនឿរបស់បង‌ប្អូននឹងនាំឲ្យបង‌ប្អូនចេះស៊ូ‌ទ្រាំ។ 4 ក៏ប៉ុន្តែ ត្រូវឲ្យការស៊ូ‌ទ្រាំនេះ បង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីឲ្យបង‌ប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។ 5 ក្នុងចំណោមបង‌ប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះ‌ជាម្ចាស់។…

យ៉ាកុប 2

គ្រិស្ដ‌បរិស័ទមិនត្រូវប្រកាន់វណ្ណៈ 1 បង‌ប្អូនអើយ បង‌ប្អូនមានជំនឿលើព្រះ‌យេស៊ូគ្រិស្ដ* ជាព្រះ‌អម្ចាស់ប្រកបដោយសិរី‌រុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឲ្យសោះ។ 2 ពេលបង‌ប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀក‌បំពាក់ភ្លឺ‌ផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ី‌រយ៉ៃចូលមកដែរ 3 ប្រសិនបើបង‌ប្អូនរាក់‌ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺ‌ផ្លេកនោះ ទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯ‌ណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯ‌ណេះ!» 4 តើមិនបានសេចក្ដីថា បង‌ប្អូនរាប់រកមនុស្សក្នុងចំណោមបង‌ប្អូន ដោយរើសមុខ ហើយបង‌ប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ? 5 បង‌ប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ…

យ៉ាកុប 3

អំពីអណ្ដាត 1 បង‌ប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបង‌ប្អូនជ្រាបស្រាប់ហើយថា ព្រះ‌ជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូយ៉ាងតឹង‌រ៉ឹងជាងគេ។ 2 យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុស ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។ 3 ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូលឲ្យទៅណាក៏បាន។ 4 សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយ‌សារចង្កូតដ៏តូចមួយ។ 5 រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូចក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំបានដែរ! 6 អណ្ដាតក៏ជាភ្លើងម្យ៉ាង…

យ៉ាកុប 4

ការស្រឡាញ់លោកីយ៍ 1 ការទាស់‌ទែង ឈ្លោះប្រកែកគ្នា ក្នុងចំណោមបង‌ប្អូន កើតមកពីអ្វី? តើមិនមែនមកពីចិត្តស្រើប‌ស្រាល ដែលប្រទាញ‌ប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បង‌ប្អូនទេឬ? 2 បង‌ប្អូនមានចិត្តលោភ‌លន់ តែមិនបានដូចការប៉ង‌ប្រាថ្នាទេ បង‌ប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បង‌ប្អូនឈ្លោះប្រកែក និងទាស់‌ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបង‌ប្អូនមិនទូលសូមពីព្រះ‌ជាម្ចាស់។ 3 បង‌ប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបង‌ប្អូនទូលសូមដោយបំណងអាក្រក់ គឺបង‌ប្អូនចង់បាន សម្រាប់តែបំពេញចិត្តស្រើប‌ស្រាលរបស់ខ្លួនប៉ុណ្ណោះ។ 4 មនុស្សក្បត់ចិត្តអើយ ! បង‌ប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងព្រះ‌ជាម្ចាស់?…