ទីតុស 2

សេចក្ដីបង្រៀនដ៏ត្រឹមត្រូវ 1 ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។ 2 ចូរជម្រាបលោកតាចាស់ៗ កុំឲ្យស្រវឹងស្រា ត្រូវមានកិរិយាថ្លៃ‌ថ្នូរ មានចិត្តធ្ងន់ មានជំនឿស្អាត‌ស្អំ មានចិត្តស្រឡាញ់ និងចេះស៊ូ‌ទ្រាំ។ 3 រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជម្រាបគាត់ឲ្យកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតដ៏‌វិសុទ្ធ* កុំឲ្យនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ 4 ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងឲ្យចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន 5 ឲ្យមានចិត្តធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្តទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្តល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។…

ទីតុស 3

របៀបរស់នៅរបស់គ្រិស្ដ‌បរិស័ទ 1 ចូររំឭកដាស់‌តឿនបង‌ប្អូន ឲ្យគោរពចុះចូលនឹងអាជ្ញា‌ធរ ចុះចូលនឹងរដ្ឋអំណាច ឲ្យគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ 2 កុំឲ្យគេនិយាយអាក្រក់ពីនរណា កុំឲ្យគេបង្ករឿង តែឲ្យគេមានចិត្តសប្បុរស និងបង្ហាញចិត្តស្លូតបូតគ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។ 3 ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹង វង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ង‌ប្រាថ្នា និងការស្រើប‌ស្រាលគ្រប់បែបយ៉ាង មានចិត្តកំណាច និងច្រណែន‌ឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ 4 ក៏ប៉ុន្តែ នៅពេលដែលព្រះ‌ជាម្ចាស់ ជាព្រះ‌សង្គ្រោះនៃយើង សម្តែងព្រះ‌ហឫទ័យសប្បុរស និងព្រះ‌ហឫទ័យស្រឡាញ់ចំពោះមនុស្សលោក…

ភីលេ‌ម៉ូន 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល នៅជាប់ឃុំ‌ឃាំង ព្រោះតែព្រះ‌គ្រិស្ដ‌យេស៊ូ ព្រមទាំងធីម៉ូថេជាបង‌ប្អូន សូមជម្រាបមកលោកភីលេ‌ម៉ូនជាទីស្រឡាញ់ ដែលរួមការ‌ងារជាមួយយើង 2 សូមជម្រាបមកប្អូនស្រីអាប់ភា ជម្រាបមកលោកអើ‌ឃីពដែលតយុទ្ធរួមជាមួយយើង និងសូមជម្រាបមកក្រុម‌ជំនុំ*ដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន សូមជ្រាប។ 3 សូមព្រះ‌ជា‌ម្ចាស់ជាព្រះ‌បិតារបស់យើង និងព្រះ‌យេស៊ូគ្រិស្ដជាអម្ចាស់ ប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន។ សេចក្ដីស្រឡាញ់ និងជំនឿរបស់លោកភីលេ‌ម៉ូន 4 រាល់ពេលអធិស្ឋាន* ខ្ញុំតែងតែនឹកដល់លោកប្អូន ហើយអរព្រះ‌គុណព្រះ‌ជា‌ម្ចាស់របស់ខ្ញុំជា‌និច្ច 5 ដ្បិតខ្ញុំបានឮគេនិយាយអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកប្អូនចំពោះព្រះ‌អម្ចាស់យេស៊ូ និងចំពោះប្រជា‌ជនដ៏‌វិសុទ្ធទាំងអស់។ 6…

ហេប្រឺ 1

សេចក្ដីផ្ដើម 1 នៅជំនាន់ដើម ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកកាន់បុព្វបុរស*យើងជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកព្យាការី*។ 2 គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះ‌អង្គមានព្រះ‌បន្ទូលមកយើងតាមរយៈព្រះ‌បុត្រា។ ព្រះ‌អង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះ‌បុត្រាគ្រប់‌គ្រងជាមត៌ក ព្រះ‌អង្គក៏បានបង្កើតពិភពទាំងមូលដោយ‌សារព្រះ‌បុត្រាដែរ។ 3 ព្រះ‌បុត្រានេះជារស្មីនៃសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ និងមានលក្ខណៈដូចព្រះ‌អង្គបេះបិទ។ ព្រះ‌បុត្រាទ្រ‌ទ្រង់អ្វីៗទាំងអស់ ដោយ‌សារព្រះ‌បន្ទូលប្រកបដោយឫទ្ធា‌នុភាព។ លុះព្រះ‌អង្គប្រោសមនុស្សឲ្យបានបរិសុទ្ធ*ផុតពីបាប*រួចហើយ ទ្រង់ក៏គង់នៅខាងស្ដាំព្រះដ៏ឧត្តុង្គឧត្ដម នាស្ថានដ៏ខ្ពង់‌ខ្ពស់បំផុត។ 4 ព្រះ‌បុត្រាបានទទួលព្រះ‌នាម ប្រសើរលើសពួកទេវតា*យ៉ាងណា ទ្រង់ក៏ទទួលឋានៈប្រសើរជាងពួកទេវតាយ៉ាងនោះដែរ។ ព្រះ‌យេស៊ូគ្រិស្ដមានឋានៈធំជាងពួកទេវតា 5 ព្រះ‌ជាម្ចាស់ពុំដែលមានព្រះ‌បន្ទូលទៅកាន់ទេវតាណាថា៖ «ព្រះ‌អង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះ‌អង្គ ធ្វើជាបុត្រនៅថ្ងៃនេះ» ឬមានព្រះ‌បន្ទូលថា៖…

ហេប្រឺ 2

ការសង្គ្រោះដ៏ថ្លៃវិសេស 1 ហេតុនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀន‌ប្រដៅ ដែលយើងបានស្ដាប់ឲ្យមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។ 2 ប្រសិនបើព្រះ‌បន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្តល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ 3 ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបាន បើយើងធ្វេស‌ប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម ព្រះ‌អម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ក៏បញ្ជាក់ប្រាប់យើងដែរ។ 4 ព្រះ‌ជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសម្តែងទីសម្គាល់ ឫទ្ធិបាដិ‌ហារិយ៍ ការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកព្រះ‌អំណោយទានរបស់ព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ*មក ស្របតាមព្រះ‌ហឫទ័យព្រះ‌អង្គផង។ 5 ព្រះ‌ជាម្ចាស់ពុំបានប្រគល់ឲ្យពួកទេវតា*ត្រួត‌ត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ 6 ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖…

ហេប្រឺ 3

ព្រះ‌យេស៊ូមានឋានៈធំជាងលោកម៉ូសេ 1 បង‌ប្អូនដ៏‌វិសុទ្ធ*អើយ ព្រះ‌ជាម្ចាស់ក៏បានត្រាស់ហៅបង‌ប្អូនដែរ! ចូរគិតពិចារណាមើល អំពីព្រះ‌យេស៊ូ ជាទូតដែលព្រះ‌ជាម្ចាស់បានចាត់ឲ្យមក និងជាមហាបូជា‌ចារ្យ*ដែលនាំឲ្យយើងមានជំនឿដូចយើងប្រកាស នោះទៅ។ 2 ព្រះ‌យេស៊ូមានព្រះ‌ហឫទ័យស្មោះត្រង់ចំពោះព្រះ‌ជាម្ចាស់ ដែលបានតែង‌តាំងព្រះ‌អង្គ ដូចលោកម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងព្រះ‌ដំណាក់ដែរ។ 3 អ្នកសង់ផ្ទះមានកិត្តិយស ប្រសើរលើសផ្ទះយ៉ាងណា ព្រះ‌យេស៊ូក៏គួរនឹងទទួលសិរី‌រុងរឿងប្រសើរលើសលោកម៉ូសេយ៉ាងនោះដែរ 4 ដ្បិតផ្ទះទាំង‌ឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះ‌ជាម្ចាស់វិញ ព្រះ‌អង្គបានសង់គ្រប់អ្វីៗទាំងអស់។ 5 ចំពោះលោកម៉ូសេ លោកមានចិត្តស្មោះត្រង់នឹងកិច្ចការក្នុងព្រះ‌ដំណាក់ទាំងមូល ក្នុងឋានៈលោកជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីព្រះ‌បន្ទូលដែលព្រះ‌ជាម្ចាស់នឹងថ្លែង។ 6 រីឯព្រះ‌គ្រិស្ដវិញ ព្រះ‌អង្គមានព្រះ‌ហឫទ័យស្មោះត្រង់ ក្នុងឋានៈជាព្រះ‌បុត្រា…

ហេប្រឺ 4

1 ព្រះ‌បន្ទូលសន្យារបស់ព្រះ‌ជាម្ចាស់ ដែលថាឲ្យយើងចូលទៅសម្រាកជាមួយព្រះ‌អង្គនោះ នៅស្ថិត‌ស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាច ក្រែងលោមានបង‌ប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់ 2 ដ្បិតយើងក៏បានទទួលដំណឹង‌ល្អ*ដូចពួកគេដែរ ។ ក៏ប៉ុន្តែ ព្រះ‌បន្ទូលដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះ‌បន្ទូលដែលគេបានឮនោះពុំបានជ្រួត‌ជ្រាបចូលក្នុងចិត្តគេ ដោយជំនឿឡើយ។ 3 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយព្រះ‌អង្គហើយ។ ពិតមែនហើយ ព្រះ‌ជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះ‌អង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ 4 ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំ‌ពីរថា:ព្រះ‌ជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំ‌ពីរ រួចព្រះ‌អង្គក៏សម្រាក។ 5 ក្នុងអត្ថ‌បទគម្ពីរខាងលើនេះមានចែងសាជាថ្មីថា:«ពួកគេនឹងមិនបានចូលទៅសម្រាកជាមួយយើងជាដាច់ខាត»។…

ហេប្រឺ 5

1 គេជ្រើសរើសមហាបូជា‌ចារ្យគ្រប់ៗរូបពីចំណោមមនុស្ស ហើយតែង‌តាំងសម្រាប់ឲ្យទាក់ទងជាមួយព្រះ‌ជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញ‌បូជារំដោះបាបមនុស្ស។ 2 លោកមហាបូជា‌ចារ្យអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនលោកផ្ទាល់ក៏ទន់ខ្សោយ 3 ហើយដោយលោកទន់ខ្សោយ ដូច្នេះ លោកត្រូវថ្វាយយញ្ញ‌បូជាសម្រាប់ឲ្យខ្លួនលោកផ្ទាល់ និងប្រជា‌រាស្ត្ររួចពីបាប។ 4 គ្មាននរណាតាំងខ្លួនឯងឲ្យបំពេញមុខ‌ងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែព្រះ‌ជាម្ចាស់ត្រាស់ហៅដូចលោកអើរ៉ុន ទើបបំពេញបាន។ 5 រីឯព្រះ‌គ្រិស្ដវិញក៏ដូច្នោះដែរ ព្រះ‌អង្គពុំបានលើកតម្កើងព្រះ‌អង្គផ្ទាល់ធ្វើជាមហាបូជា‌ចារ្យឡើយ គឺព្រះ‌ជាម្ចាស់ទេតើដែលបានតែង‌តាំងព្រះ‌អង្គ ដោយមានព្រះ‌បន្ទូលមកកាន់ព្រះ‌អង្គថា៖ «ព្រះ‌អង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបាន ទទួលព្រះ‌អង្គធ្វើជាបុត្រនៅថ្ងៃនេះ»។ 6 ព្រះ‌ជាម្ចាស់ក៏មានព្រះ‌បន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «ព្រះ‌អង្គជាបូជា‌ចារ្យអស់‌កល្បតរៀងទៅ…

ហេប្រឺ 6

1 ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹម‌សារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យ ដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះ‌គ្រិស្ដនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្តគំនិត ឈប់ប្រព្រឹត្តអំពើឥតបានការ អំពីជំនឿលើព្រះ‌ជាម្ចាស់ 2 អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ* អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យទោសអស់‌កល្បជា‌និច្ចនោះឡើយ។ 3 ប្រសិនបើព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យ យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។ 4 មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជា‌រសនៃព្រះ‌អំណោយទានពីស្ថានបរម‌សុខ* បានរួមចំណែកជាមួយព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* 5 ព្រមទាំងស្គាល់ឱជា‌រសនៃព្រះ‌បន្ទូលដ៏ល្អវិសេសរបស់ព្រះ‌ជាម្ចាស់ និងស្គាល់ឫទ្ធា‌នុភាពទាំង‌ឡាយនៃបរ‌លោកទៀតផង។ 6 ប្រសិនបើគេបែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះ គេមុខជាពុំអាចកែប្រែចិត្តគំនិតសាជាថ្មីម្ដងទៀតបានឡើយ ដ្បិតខ្លួនគេផ្ទាល់បានឆ្កាងព្រះ‌បុត្រារបស់ព្រះ‌ជាម្ចាស់សាជាថ្មី ព្រមទាំងបានបន្ថោកកិត្តិយសព្រះ‌អង្គជាសាធារណៈផង។ 7…

ហេប្រឺ 7

ព្រះ‌បាទម៉ិល‌គីស្សា‌ដែកជាមហា‌ក្សត្រ និងជាបូជា‌ចារ្យ 1 ព្រះ‌បាទម៉ិល‌គីស្សា‌ដែកនេះ ជាព្រះ‌មហា‌ក្សត្រនៅក្រុងសាឡឹម និងជាបូជា‌ចារ្យ*របស់ព្រះដ៏ខ្ពង់‌ខ្ពស់បំផុត។ ទ្រង់បានទៅជួបលោកអប្រាហាំ ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយទ្រង់ជូនពរលោក។ 2 លោកអប្រាហាំបានយកអ្វីៗទាំងអស់ដែលលោកមានចំនួនមួយភាគដប់ មកថ្វាយព្រះ‌បាទម៉ិល‌គីស្សា‌ដែក។ ព្រះ‌នាមរបស់ស្ដេចអង្គនេះមានន័យថា «ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយទ្រង់ជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខ‌សាន្ត»។ 3 ទ្រង់គ្មានមាតា‌បិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេចក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ទ្រង់ដូចព្រះ‌បុត្រារបស់ព្រះ‌ជាម្ចាស់ ហើយស្ថិតនៅជាបូជា‌ចារ្យ*រហូតតរៀងទៅ។ 4 សូមបង‌ប្អូនពិចារណាមើលចុះ ព្រះ‌បាទម៉ិល‌គីស្សា‌ដែកនេះមានឋានៈធំប៉ុនណា បានជាលោកអប្រាហាំ បុព្វបុរស*របស់យើង យកអ្វីៗដែលលោករឹបអូសបានពីចំបាំង…