១ ធីម៉ូថេ 2

ពាក្យទូន្មានក្នុងការទូល‌អង្វរព្រះ‌ជាម្ចាស់ 1 ជាបឋម ខ្ញុំសូមផ្ដែ‌ផ្ដាំឲ្យគេទូលសូមព្រះ‌ជាម្ចាស់ អធិស្ឋាន* និងអង្វរព្រះ‌អង្គ ទាំងអរព្រះ‌គុណ សម្រាប់មនុស្សទាំងអស់ផង។ 2 ត្រូវទូល‌អង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេម‌ក្សាន្ត គ្មានចលាចល ទាំងគោរពប្រណិ‌ប័តន៍ព្រះ‌ជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃ‌ថ្នូរ។ 3 នេះហើយជាការល្អ និងគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់ ជាព្រះ‌សង្គ្រោះរបស់យើង 4 ដែលទ្រង់សព្វព្រះ‌ហឫទ័យឲ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ 5 ដ្បិតមានព្រះ‌ជាម្ចាស់តែមួយ មានស្ពាន‌មេត្រីតែមួយរវាងព្រះ‌ជាម្ចាស់ និងមនុស្សលោក គឺព្រះ‌គ្រិស្ដ‌យេស៊ូដែលជាមនុស្ស។ 6 ព្រះ‌អង្គបានបូជាព្រះ‌ជន្ម ដើម្បីលោះមនុស្សទាំងអស់។…

១ ធីម៉ូថេ 3

គុណសម្បត្តិរបស់អ្នកដឹកនាំក្រុម‌ជំនុំ 1 ពាក្យនេះគួរឲ្យជឿ គឺថា ប្រសិនបើបង‌ប្អូនណាម្នាក់ចង់បានមុខ‌ងារជាអភិបាល គាត់មានបំណងបំពេញមុខ‌ងារដ៏ប្រសើរហើយ។ 2 អ្នកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ មិនស្រវឹងស្រា មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន 3 មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។ 4 គាត់ត្រូវចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងឲ្យកូនចៅរបស់គាត់ចេះស្ដាប់បង្គាប់ និងមានកិរិយាថ្លៃ‌ថ្នូរទាំងស្រុង 5 ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើក្រុម‌ជំនុំ*របស់ព្រះ‌ជាម្ចាស់កើត!។ 6 មិនត្រូវឲ្យអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ…

១ ធីម៉ូថេ 4

គ្រូក្លែង‌ក្លាយ 1 ព្រះ‌វិញ្ញាណមានព្រះ‌បន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ នឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ទៅជាប់ចិត្តនឹងវិញ្ញាណបោកបញ្ឆោត ហើយទៅជាប់ចិត្តនឹងសេចក្ដីប្រៀន‌ប្រដៅរបស់អារក្ស។ 2 គេចាញ់បោកពុត‌ត្បុតរបស់មេបោកប្រាស់។ មន‌សិការរបស់អ្នកទាំងនោះជាប់ជាខ្ញុំបម្រើរបស់អារក្ស ។ 3 ពួកគេហាម‌ប្រាមមិនឲ្យយកប្ដីប្រពន្ធ មិនឲ្យបរិភោគអាហារខ្លះដែលព្រះ‌ជាម្ចាស់បានបង្កើតមក ដើម្បីឲ្យអ្នកជឿដែលស្គាល់សេចក្ដីពិតបរិភោគ ទាំងអរព្រះ‌គុណ។ 4 អ្វីៗដែលព្រះ‌ជាម្ចាស់បានបង្កើតមកសុទ្ធតែល្អទាំងអស់ មិនត្រូវចោលណាមួយឡើយ គឺត្រូវទទួល ទាំងអរព្រះ‌គុណវិញ 5 ដ្បិតព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ និងពាក្យអរព្រះ‌គុណ បានធ្វើឲ្យអាហារទាំងអស់ទៅជាវិសុទ្ធហើយ។ អ្នកបម្រើដ៏ល្អរបស់ព្រះ‌អម្ចាស់ 6 បើអ្នកយកសេចក្ដីទាំងនេះទៅពន្យល់បង‌ប្អូន នោះអ្នកពិតជាបម្រើព្រះ‌គ្រិស្ដ‌យេស៊ូយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ…

១ ធីម៉ូថេ 5

ដំបូន្មានស្ដីអំពីការមើលខុសត្រូវលើអ្នកជឿ 1 កុំស្ដីបន្ទោសមនុស្សចាស់តឹង‌រ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន 2 ទូន្មានស្ត្រីចាស់ៗទុកដូចជាម្ដាយ និងស្ត្រីក្មេងៗទុកដូចជាប្អូន ដោយចិត្តបរិសុទ្ធទាំងស្រុង។ 3 ត្រូវជួយស្ត្រីមេ‌ម៉ាយ ណាដែលគ្មានទីពឹង ។ 4 ប្រសិនបើស្ត្រីមេ‌ម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយ‌កិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និងចេះសងគុណឪពុក‌ម្ដាយ ធ្វើដូច្នេះ ទើបបានគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់។ 5 ចំពោះស្ត្រីមេ‌ម៉ាយណាដែលគ្មានទី‌ពឹង រស់នៅតែម្នាក់ឯង ស្ត្រីមេ‌ម៉ាយនោះសង្ឃឹមលើព្រះ‌ជាម្ចាស់ ហើយព្យាយាមទូល‌អង្វរ និងអធិស្ឋាន*ទាំងយប់ ទាំងថ្ងៃ។ 6 រីឯស្ត្រីមេ‌ម៉ាយណាដែលគិតតែពីស្រើប‌ស្រាល ថ្វី‌ដ្បិតតែនៅរស់ក៏ដោយ…

១ ធីម៉ូថេ 6

1 ចំពោះបង‌ប្អូនដែលជាទាសករត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់ព្រះ‌នាមនៃព្រះ‌ជាម្ចាស់ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងបានឡើយ។ 2 បង‌ប្អូនទាំង‌ឡាយណាមានម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេស‌ប្រហែសក្នុងការគោរពគាត់ ដោយយល់ថាគាត់ជាបង‌ប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើម្ចាស់ទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបម្រើដ៏ល្អនេះ គឺជាអ្នកជឿ និងជាបង‌ប្អូនដ៏ជាទីស្រឡាញ់។ អំពីសេចក្ដីបង្រៀនក្លែង‌ក្លាយ និងការស្រឡាញ់សម្បត្តិលោកីយ៍ អ្នកត្រូវបង្រៀន និងដាស់‌តឿនគេតាមសេចក្ដីទាំងនេះ។ 3 ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្តទុកដាក់នឹងព្រះ‌បន្ទូលដ៏ត្រឹមត្រូវរបស់ព្រះ‌យេស៊ូ‌គ្រិស្ដ ជាព្រះ‌អម្ចាស់នៃយើង និងមិនយកចិត្តទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិ‌ប័តន៍ព្រះ‌ជាម្ចាស់ទេនោះ 4 អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែក‌ញែក…

២ ធីម៉ូថេ 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះ‌គ្រិស្ដ‌យេស៊ូ តាមព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់ ខ្ញុំបានទទួលមុខ‌ងារប្រកាសអំពីជីវិត ដែលយើងមានក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ ស្របតាមព្រះ‌បន្ទូលសន្យា 2 មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមព្រះ‌ជាម្ចាស់ជាព្រះ‌បិតា និងព្រះ‌គ្រិស្ដ‌យេស៊ូ ជាព្រះ‌អម្ចាស់នៃយើង ប្រទានព្រះ‌គុណ ព្រះ‌ហឫទ័យមេត្តា‌ករុណា និងសេចក្ដីសុខ‌សាន្តដល់អ្នក។ លោកប៉ូលអរព្រះ‌គុណព្រះ‌ជាម្ចាស់ និងលើកទឹកចិត្តលោកធីម៉ូថេ 3 ខ្ញុំសូមអរព្រះ‌គុណព្រះ‌ជាម្ចាស់ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស* ដោយមន‌សិការបរិសុទ្ធ* ហើយរាល់ពេលខ្ញុំអធិ‌ស្ឋាន* ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ 4 ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង…

២ ធីម៉ូថេ 2

ទាហានដ៏ស្មោះត្រង់របស់ព្រះ‌គ្រិស្ដ 1 ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើព្រះ‌គុណដែលយើងមានដោយរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូ។ 2 សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់ឲ្យបង‌ប្អូនណាដែលស្មោះត្រង់ និងមានសមត្ថ‌ភាពអាចបង្រៀនបន្តទៅអ្នកផ្សេងទៀតចុះ។ 3 ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់ព្រះ‌គ្រិស្ដ‌យេស៊ូ។ 4 ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណាឲ្យអ្នកដែលកេណ្ឌខ្លួនពេញចិត្ត។ 5 រីឯកីឡា‌ករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។ 6 កសិករដែលបានធ្វើការយ៉ាងនឿយ‌ហត់ ត្រូវតែទទួលភោគផលមុនគេ។ 7 ចូរពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតព្រះ‌អម្ចាស់នឹងប្រទានឲ្យអ្នកមានប្រាជ្ញា អាចយល់បានទាំងអស់។ 8 ចូរនឹកដល់ព្រះ‌យេស៊ូគ្រិស្ដ…

២ ធីម៉ូថេ 3

ព្រឹត្តិ‌ការណ៍នៅគ្រាចុងក្រោយ 1 អ្នកត្រូវដឹងឲ្យច្បាស់ថា នៅពេលចុងក្រោយបង្អស់នឹងមានគ្រាលំបាក 2 មនុស្ស‌ម្នានឹងមានចិត្តអាត្មា‌និយម ស្រឡាញ់ប្រាក់ ក្រអឺត‌ក្រទមអួតខ្លួន ប្រមាថព្រះ‌ជាម្ចាស់ មិនស្ដាប់បង្គាប់ឪពុក‌ម្ដាយ រមិល‌គុណ បំផ្លាញអ្វីៗដែលជាសក្ការៈ 3 គេជាមនុស្សអត់ចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត ឃោរ‌ឃៅ ស្អប់អំពើល្អ 4 ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះ‌ជាម្ចាស់។ 5 គេសម្តែងអាការៈខាងក្រៅជាអ្នកគោរពប្រណិ‌ប័តន៍ព្រះ‌ជាម្ចាស់ ប៉ុន្តែ គេបដិសេធមិនទទួលស្គាល់ឫទ្ធា‌នុភាព ដែលបានមកពីការគោរពប្រណិ‌ប័តន៍ព្រះ‌អង្គនោះឡើយ។ ចូរចៀសចេញឲ្យឆ្ងាយពីមនុស្សប្រភេទនេះទៅ។…

២ ធីម៉ូថេ 4

1 ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺង‌ម៉ាត់ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់ និងនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌គ្រិស្ដ‌យេស៊ូ ដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះ‌នាមព្រះ‌អង្គ ដែលយាងមកយ៉ាងឱឡា‌រិក ដើម្បីគ្រងរាជ្យ នោះថា 2 ចូរប្រកាសព្រះ‌បន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេឲ្យដឹងខុសត្រូវ ស្ដីបន្ទោស ដាស់‌តឿន និងបង្រៀនគេ ដោយចិត្តអត់‌ធ្មត់គ្រប់ចំពូក 3 ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្ត របស់គេ គ្រាន់តែឲ្យពីរោះត្រចៀកប៉ុណ្ណោះ។ 4 គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ។…

ទីតុស 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះ‌ជាម្ចាស់ និងជាសាវ័ករបស់ព្រះ‌យេស៊ូគ្រិស្ដ*។ ព្រះ‌ជាម្ចាស់ចាត់ខ្ញុំឲ្យនាំអស់អ្នកដែលព្រះ‌អង្គបានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិ‌ប័តន៍ព្រះ‌អង្គ។ 2 អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់‌កល្បជា‌និច្ច ដែលព្រះ‌ជាម្ចាស់បានសន្យាតាំងពីមុនកាលសម័យទាំងអស់ ព្រះ‌អង្គមិនកុហកទេ។ 3 នៅពេលកំណត់ ព្រះ‌អង្គបានសម្តែងព្រះ‌បន្ទូលរបស់ព្រះ‌អង្គ ហើយប្រគល់ព្រះ‌បន្ទូលនេះមកឲ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះ‌ជាម្ចាស់ ជាព្រះ‌សង្គ្រោះរបស់យើង។ 4 មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿ ដែលយើងមានរួមគ្នា។ សូមព្រះ‌ជាម្ចាស់ជាព្រះ‌បិតា និងព្រះ‌គ្រិស្ដ‌យេស៊ូជាព្រះ‌សង្គ្រោះនៃយើង ប្រទានឲ្យអ្នកបានប្រកបដោយព្រះ‌គុណ និងសេចក្ដីសុខ‌សាន្ត។ កិច្ចការដែលលោកទីតុសត្រូវបំពេញនៅកោះក្រែត 5 ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យមានរបៀបរៀបរយ…