កូឡូស 4
1 បងប្អូនដែលជាម្ចាស់អើយ ត្រូវប្រព្រឹត្តអំពើណាដែលសុចរិត និងយុត្តិធម៌ដល់អ្នកបម្រើរបស់ខ្លួន ដោយដឹងថា បងប្អូនផ្ទាល់ក៏មានម្ចាស់មួយព្រះអង្គនៅស្ថានបរមសុខ*ដែរ។ ពាក្យដាស់តឿន និងពាក្យសួរសុខទុក្ខផ្សេងៗ 2 ចូរព្យាយាមអធិស្ឋាន* ហើយប្រុងស្មារតីក្នុងការអធិស្ឋាននេះ ទាំងអរព្រះគុណព្រះជាម្ចាស់ផង។ 3 ចូរទូលអង្វរព្រះជាម្ចាស់ឲ្យយើងដែរ ដើម្បីព្រះអង្គបើកទ្វារចំហឲ្យយើងមានឱកាសប្រកាសព្រះបន្ទូល គឺប្រកាសអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ដ ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគម្រោងការនេះឯង។ 4 សូមទូលអង្វរព្រះអង្គ ឲ្យខ្ញុំអាចបកស្រាយយ៉ាងច្បាស់លាស់តាមដែលខ្ញុំត្រូវនិយាយ។ 5 ចូរប្រព្រឹត្តចំពោះអស់អ្នកដែលមិនមែនជាគ្រិស្ដបរិស័ទ ដោយប្រើប្រាជ្ញា និងចេះប្រើប្រាស់ពេលវេលាផង។ 6 សូមបងប្អូននិយាយពាក្យសម្ដីទន់ភ្លន់ជានិច្ច មានខ្លឹមសារ ដើម្បីឲ្យបងប្អូនអាចឆ្លើយទៅម្នាក់ៗដោយសមរម្យ។ 7…