២ កូរិន‌ថូស 13

ការរំឭកដាស់‌តឿន និងការសួរសុខទុក្ខរបស់លោកប៉ូល 1 នេះជាលើកទីបីហើយ ដែលខ្ញុំមករកបង‌ប្អូន។ត្រូវសម្រួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬបីនាក់។ 2 កាលខ្ញុំនៅជាមួយបង‌ប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជម្រាបអស់អ្នកដែលបានប្រព្រឹត្តអំពើបាបកាលពីមុន និងសូមជម្រាបអ្នកឯទៀតៗទាំងអស់ ឲ្យបានដឹងជាមុនថា បើខ្ញុំវិលមករកបង‌ប្អូនវិញនោះ ខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ 3 ដ្បិតបង‌ប្អូនចង់បានភស្ដុតាងថា ព្រះ‌គ្រិស្ដមានព្រះ‌បន្ទូលតាមរយៈខ្ញុំ។ ព្រះ‌អង្គមិនទន់ខ្សោយចំពោះបង‌ប្អូនទេ គឺព្រះ‌អង្គបង្ហាញឫទ្ធា‌នុភាពនៅកណ្ដាលចំណោមបង‌ប្អូនវិញ។ 4 ព្រះ‌អង្គត្រូវគេឆ្កាង ដោយព្រះ‌អង្គមានភាពទន់ខ្សោយ ប៉ុន្តែ ព្រះ‌អង្គមានព្រះ‌ជន្មរស់ ដោយឫទ្ធា‌នុភាពរបស់ព្រះ‌ជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះ‌អង្គមែន…

កាឡាទី 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ជាសាវ័ក* ដែលមិនមែនតែង‌តាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែង‌តាំងឡើងដោយព្រះ‌យេស៊ូគ្រិស្ដ និងព្រះ‌ជាម្ចាស់ជាព្រះ‌បិតា ដែលប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញ។ 2 ខ្ញុំ និងបង‌ប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុម‌ជំនុំទាំង‌ឡាយនៅស្រុកកាឡាទី។ 3 សូមព្រះ‌ជាម្ចាស់ ជាព្រះ‌បិតានៃយើង និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ* ប្រទានព្រះ‌គុណ និងសេចក្ដីសុខដល់បង‌ប្អូន។ 4 ព្រះ‌អម្ចាស់យេស៊ូបានបូជាព្រះ‌ជន្មរបស់ព្រះ‌អង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះ‌អង្គបានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់យើង។ 5 សូមលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គអស់‌កល្បជាអង្វែងតរៀងទៅ! អាម៉ែន! ដំណឹង‌ល្អមានតែមួយគត់…

កាឡាទី 2

លោកប៉ូល និងសាវ័កឯទៀតៗនៅក្រុងយេរូ‌សាឡឹម 1 ដប់‌បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូ‌សាឡឹមម្ដងទៀតជាមួយលោកបារ‌ណា‌បាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ 2 ខ្ញុំឡើងទៅក្រុងយេរូ‌សាឡឹមដូច្នេះ មកពីព្រះ‌ជាម្ចាស់បំភ្លឺចិត្តឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បង‌ប្អូនដែលនៅទីនោះអំពីដំណឹង‌ល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។ 3 រីឯលោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់ឲ្យទទួលពិធីកាត់ស្បែក*ដែរ 4 ថ្វី‌ដ្បិតតែមានពួកបង‌ប្អូនក្លែង‌ក្លាយជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរី‌ភាពដែលយើងមានក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករ វិញ។ 5 យើងពុំបានសុខចិត្តធ្វើតាមពួកគេឡើយ សូម្បីតែមួយ‌ភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹង‌ល្អសម្រាប់បង‌ប្អូន។…

កាឡាទី 3

ជំនឿ និងក្រឹត្យ‌វិន័យ 1 ឱបង‌ប្អូនអ្នកស្រុកកាឡាទីអើយ ម្ដេចក៏ល្ងី‌ល្ងើម៉្លេះ! តើបង‌ប្អូនត្រូវអំពើរបស់នរណា? បង‌ប្អូនបានទទួលសេចក្ដីបរិយាយអំពីព្រះ‌យេស៊ូគ្រិស្ដ ដែលត្រូវគេឆ្កាងនោះយ៉ាងច្បាស់លាស់ហើយទេតើ! 2 ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបង‌ប្អូនប្រាប់ខ្ញុំមើល៍ តើបង‌ប្អូនបានទទួលព្រះ‌វិញ្ញាណមកពីបានប្រព្រឹត្តតាមក្រឹត្យ‌វិន័យ ឬមកពីជឿដំណឹង‌ល្អដែលបង‌ប្អូនបានស្ដាប់? 3 ម្ដេចក៏បង‌ប្អូនល្ងី‌ល្ងើម៉្លេះ! បង‌ប្អូនបានចាប់ផ្ដើមជីវិតថ្មីដោយព្រះ‌វិញ្ញាណ តែឥឡូវនេះម្ដេចក៏ចង់បញ្ចប់តាមរបៀបលោកីយ៍វិញដូច្នេះ? 4 បង‌ប្អូនមានការពិសោធយ៉ាងច្រើននោះ តើអសារឥតការឬ? ទេ មិនមែនឥតបានការឡើយ! 5 ព្រះ‌ជាម្ចាស់បានប្រទានព្រះ‌វិញ្ញាណមកបង‌ប្អូន និងបញ្ចេញសកម្ម‌ភាព ដោយសម្តែងបាដិ‌ហារិយ៍ផ្សេងៗក្នុងចំណោមបង‌ប្អូននោះ តើព្រះ‌អង្គធ្វើដូច្នេះ មកពីបង‌ប្អូនប្រព្រឹត្តតាមក្រឹត្យ‌វិន័យ ឬមកពីបង‌ប្អូនបានជឿដំណឹង‌ល្អ ដែលបង‌ប្អូនបានស្ដាប់?…

កាឡាទី 4

1 ខ្ញុំសូមជម្រាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបម្រើទេ ថ្វី‌ដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ 2 កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ 3 រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចី នៅឡើយ យើងធ្វើជាខ្ញុំបម្រើនៃអ្វីៗជាអរូប ដែលមានឥទ្ធិ‌ពលលើលោកីយ៍ នេះ 4 ប៉ុន្តែ លុះដល់ពេលកំណត់ហើយ ព្រះ‌ជាម្ចាស់ក៏ចាត់ព្រះ‌បុត្រារបស់ព្រះ‌អង្គឲ្យមកប្រសូតចេញពីស្ត្រី ហើយប្រសូតក្រោមអំណាចរបស់វិន័យផង 5 ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និងឲ្យយើងទទួលឋានៈជាបុត្រ របស់ព្រះ‌អង្គ។ 6 បង‌ប្អូនពិតជាបុត្ររបស់ព្រះ‌ជាម្ចាស់មែន ព្រោះព្រះ‌អង្គបានចាត់ព្រះ‌វិញ្ញាណនៃព្រះ‌បុត្រារបស់ព្រះ‌អង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះ‌វិញ្ញាណនេះហើយ…

កាឡាទី 5

សេរី‌ភាពរបស់គ្រិស្ដ‌បរិស័ទ 1 ព្រះ‌គ្រិស្ដ*បានរំដោះយើងឲ្យមានសេរី‌ភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរី‌ភាពនេះឲ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។ 2 រីឯខ្ញុំ ប៉ូល ខ្ញុំសូមជម្រាបបង‌ប្អូនថា ប្រសិនបើបង‌ប្អូនទទួលពិធីកាត់ស្បែក*នោះ ព្រះ‌គ្រិស្ដលែងមានប្រយោជន៍អ្វីដល់បង‌ប្អូនទៀតហើយ។ 3 ចំពោះអស់អ្នកដែលចង់ទទួលពិធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមក្រឹត្យ‌វិន័យទាំងស្រុងផងទៅ។ 4 ប្រសិនបើបង‌ប្អូនណាចង់បានសុចរិតដោយពឹងផ្អែកលើក្រឹត្យ‌វិន័យ បង‌ប្អូននោះបែកចេញពីព្រះ‌គ្រិស្ដ ហើយក៏ដាច់ចេញពីព្រះ‌គុណរបស់ព្រះ‌ជាម្ចាស់ដែរ។ 5 រីឯយើងវិញ ដោយយើងមានជំនឿ ព្រះ‌វិញ្ញាណជួយយើងឲ្យទន្ទឹងរង់‌ចាំព្រះ‌ជាម្ចាស់ប្រោសយើងឲ្យបានសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។ 6 ចំពោះអ្នកដែលរួមរស់ជាមួយព្រះ‌គ្រិស្ដ‌យេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ មិនសំខាន់អ្វីឡើយ…

កាឡាទី 6

ការជួយធុរៈគ្នាទៅវិញទៅមក 1 បង‌ប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់ នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ បង‌ប្អូនដែលមានព្រះ‌វិញ្ញាណនៅក្នុងខ្លួនត្រូវកែតម្រង់អ្នកនោះ ដោយចិត្តស្លូត‌បូត។ ក៏ប៉ុន្តែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។ 2 ត្រូវជួយរំលែកទុក្ខ‌ធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបង‌ប្អូនបំពេញតាមក្រឹត្យ‌វិន័យរបស់ព្រះ‌គ្រិស្ដ*ទាំងស្រុង។ 3 ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិតខ្លួនជាអ្នកឥតបានការ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។ 4 ម្នាក់ៗត្រូវពិនិត្យ‌ពិច័យមើលអំពើដែលខ្លួនប្រព្រឹត្ត ប្រសិនបើរកឃើញហេតុដែលធ្វើឲ្យខ្លួនឯងខ្ពស់មុខនោះ គឺរកឃើញតែនៅក្នុងខ្លួនឯងផ្ទាល់ មិនមែនដោយប្រៀបផ្ទឹមទៅនឹងអ្នកដទៃទេ 5 ដ្បិតម្នាក់ៗទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ត។ 6 ចំពោះអ្នកដែលទទួលការអប់រំខាងព្រះ‌បន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។ 7…

អេភេសូ 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យតាំងជាសាវ័ក*របស់ព្រះ‌គ្រិស្ដ*យេស៊ូ សូមជម្រាបមកបង‌ប្អូនជាប្រជា‌រាស្ដ្រដ៏‌វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះ‌គ្រិស្ដ‌យេស៊ូ។ 2 សូមព្រះ‌ជាម្ចាស់ជាព្រះ‌បិតារបស់យើង និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន។ ព្រះ‌ពរដ៏លើស‌លប់ដែលព្រះ‌ជាម្ចាស់ប្រទានដល់អ្នកជឿ 3 សូមលើកតម្កើងព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់ព្រះ‌យេស៊ូគ្រិស្ដ ជាព្រះ‌អម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះ‌ពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរម‌សុខ*មកយើង ក្នុងអង្គព្រះ‌គ្រិស្ដ។ 4 ព្រះ‌អង្គបានជ្រើស‌រើសយើងក្នុងអង្គព្រះ‌គ្រិស្ដ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ* និងឥតសៅ‌ហ្មងនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ ព្រោះព្រះ‌អង្គមានព្រះ‌ហឫទ័យស្រឡាញ់យើង ។ 5 ព្រះ‌អង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្ររបស់ព្រះ‌អង្គ ដោយ‌សារព្រះ‌យេស៊ូគ្រិស្ដ…

អេភេសូ 2

គ្រិស្ដបរិស័ទឆ្លងផុតពីសេចក្ដីស្លាប់ទៅដល់ជីវិត 1 ចំពោះបង‌ប្អូន បង‌ប្អូនបានស្លាប់ ព្រោះតែកំហុស និងអំពើបាបរបស់បង‌ប្អូនរួចផុតទៅហើយ។ 2 ពីដើម បង‌ប្អូនបានរស់នៅតាមរបៀបលោកីយ៍នេះ គឺតាមវត្ថុស័ក្តិ‌សិទ្ធិដែលគ្រប់‌គ្រងពិភពលោកនេះ ជាវិញ្ញាណដែលមានឥទ្ធិ‌ពលនៅក្នុងអស់អ្នកប្រឆាំងនឹងព្រះ‌ជាម្ចាស់នៅបច្ចុប្បន្ន‌កាលនេះ។ 3 រីឯយើងទាំងអស់គ្នាវិញ ពីដើម យើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភ‌លន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្តអំពើផ្សេងៗតាមបំណងចិត្តគំនិតរបស់លោកីយ៍។ ពីកំណើតមក យើងជាមនុស្សដែលត្រូវតែទទួលទោស ពីព្រះ‌ជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ 4 ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់ដែលតែងតែមានព្រះ‌ហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះ‌អង្គមានព្រះ‌ហឫទ័យស្រឡាញ់យើងខ្លាំងបំផុត 5 គឺទោះបីយើងស្លាប់ដោយ‌សារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះ‌អង្គបានប្រោសប្រទានឲ្យយើងមានជីវិតរស់ រួមជាមួយព្រះ‌គ្រិស្ដវិញដែរ។ ព្រះ‌ជាម្ចាស់បានសង្គ្រោះបង‌ប្អូន…

អេភេសូ 3

ភារ‌កិច្ចរបស់លោកប៉ូលក្នុងការនាំជន‌ជាតិដទៃឲ្យស្គាល់ព្រះ‌ជាម្ចាស់ 1 ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំ‌ឃាំង ព្រោះតែព្រះ‌គ្រិស្ដ‌យេស៊ូ ដើម្បីជាប្រយោជន៍ដល់បង‌ប្អូនសាសន៍ដទៃ…។ 2 បង‌ប្អូនប្រហែលជាបានឮគេនិយាយអំពីមុខ‌ងារដែលព្រះ‌ជាម្ចាស់ប្រណី‌សន្ដោសឲ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បង‌ប្អូននោះហើយមើលទៅ។ 3 ព្រះ‌អង្គបានបង្ហាញគម្រោង‌ការដ៏លាក់កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះស្រាប់។ 4 ពេលបង‌ប្អូនអានសេចក្ដីនោះ បង‌ប្អូនមុខជាដឹងថា ខ្ញុំបានយល់ច្បាស់អំពីគម្រោង‌ការដ៏លាក់កំបាំងរបស់ព្រះ‌គ្រិស្ដ។ 5 នៅជំនាន់ដើម មនុស្ស‌ម្នាពុំបានស្គាល់គម្រោង‌ការនេះ ដូចព្រះ‌ជាម្ចាស់បានបង្ហាញឲ្យក្រុមសាវ័ក* និងព្យាការី*ដ៏‌វិសុទ្ធ*របស់ព្រះ‌អង្គ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈព្រះ‌វិញ្ញាណនោះឡើយ 6 គឺថា ដោយ‌សារដំណឹង‌ល្អ* សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះ‌កាយតែមួយ និងមានសិទ្ធិទទួលព្រះ‌ពរ…