២ កូរិន‌ថូស 3

អ្នកបម្រើព្រះ‌ជាម្ចាស់ ក្នុងសម្ពន្ធ‌មេត្រីថ្មី 1 តើយើងចាប់ផ្ដើមតែង‌តាំងខ្លួនឯង សាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែង‌តាំងមកជូនបង‌ប្អូន ឬសុំលិខិតតែង‌តាំងពីបង‌ប្អូនវិញ? 2 បង‌ប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្តរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។ 3 បង‌ប្អូនពិតជាលិខិតរបស់ព្រះ‌គ្រិស្ដ*មែន ជាលិខិតដែលព្រះ‌អង្គសរសេរផ្ញើមកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់ដ៏មានព្រះ‌ជន្មរស់ មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ក្នុងដួងចិត្តរបស់បង‌ប្អូន។ 4 យើងមានសេចក្ដីទុកចិត្តដ៏មុត‌មាំនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់បែបនេះ ក៏ព្រោះតែព្រះ‌គ្រិស្ដនេះហើយ។ 5 យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថ‌ភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះ‌ជាម្ចាស់ឯ‌ណោះដែលប្រទានឲ្យយើងមានសមត្ថ‌ភាពអាចធ្វើបាន។ 6 ព្រះ‌អង្គក៏ប្រទានឲ្យយើងមានសមត្ថ‌ភាពធ្វើជាអ្នកបម្រើសម្ពន្ធ‌មេត្រី*ថ្មីដែរ ជាសម្ពន្ធ‌មេត្រីដែលមិនមែនចងឡើង…

២ កូរិន‌ថូស 4

ព្រះ‌គ្រិស្ដជួយគាំ‌ពារអ្នកផ្សាយដំណឹង‌ល្អ 1 បើព្រះ‌ជាម្ចាស់មានព្រះ‌ហឫទ័យមេត្តា‌ករុណា ប្រគល់មុខ‌ងារនេះមកឲ្យយើងបំពេញ យើងមិនបាក់ទឹកចិត្តឡើយ។ 2 យើងបដិសេធមិនប្រព្រឹត្តការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្តលើយើង នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់។ 3 ប្រសិនបើអត្ថ‌ន័យនៃដំណឹង‌ល្អ*នៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្តរាយប៉ុណ្ណោះ 4 ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្តគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹង‌ល្អរបស់ព្រះ‌គ្រិស្ដ ជាតំណាង របស់ព្រះ‌ជាម្ចាស់នោះឡើយ។ 5 យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះ‌យេស៊ូគ្រិស្ដជាព្រះ‌អម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបង‌ប្អូន ព្រោះតែព្រះ‌យេស៊ូនេះហើយ។ 6 ព្រះ‌ជាម្ចាស់ដែលមានព្រះ‌បន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់…

២ កូរិន‌ថូស 5

1 យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែន‌ដីនេះប្រៀបដូចជាជម្រកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរម‌សុខ* ជាលំ‌នៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះ‌ហស្ដរបស់ព្រះ‌ជាម្ចាស់។ 2 ឥឡូវនេះ យើងតែងតែត្អូញ‌ត្អែរសង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត 3 គឺឲ្យតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន។ 4 ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញ‌ត្អែរ និងពិបាកចិត្ត។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីៗដែលតែងតែស្លាប់នេះ។ 5 ព្រះ‌ជាម្ចាស់ផ្ទាល់បានតម្រូវឲ្យយើងផ្លាស់ប្រែដូច្នេះ ព្រះ‌អង្គក៏បានប្រទានព្រះ‌វិញ្ញាណ មកបញ្ចាំចិត្តយើងផងដែរ។ 6 ដូច្នេះ យើងមានចិត្តក្លា‌ហានជា‌និច្ច។ យើងដឹងថា ដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះ‌អម្ចាស់…

២ កូរិន‌ថូស 6

1 ដោយយើងធ្វើការរួមជាមួយព្រះ‌ជាម្ចាស់ យើងសូមទូន្មានបង‌ប្អូនថា កុំទទួលព្រះ‌គុណរបស់ព្រះ‌អង្គ យកមកទុកចោលជាអសារឥតការឡើយ 2 ដ្បិតព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក»។ គ្រាដែលព្រះ‌ជាម្ចាស់គាប់ព្រះ‌ហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះ‌ជាម្ចាស់សង្គ្រោះមនុស្សលោក! 3 យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខ‌ងាររបស់យើង។ 4 ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះ‌ជាម្ចាស់ ក្នុងគ្រប់កាលៈ‌ទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំង ដោយជួបនឹងទុក្ខលំបាកខ្វះខាត ភ័យបារម្ភ 5 គេវាយ‌ដំយើង គេឃុំ‌ឃាំងយើង…

២ កូរិន‌ថូស 7

1 បង‌ប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលព្រះ‌បន្ទូលសន្យាដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ* ចាកផុតពីសៅ‌ហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានវិសុទ្ធ*ទាំងស្រុង ដោយគោរពកោតខ្លាចព្រះ‌ជាម្ចាស់។ អំណរសប្បាយរបស់លោកប៉ូល 2 សូមបង‌ប្អូនយល់ចិត្តយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើឲ្យនរណាហិន‌ហោច ឬក៏កេង‌ប្រវ័ញ្ចនរណាម្នាក់ឡើយ។ 3 ខ្ញុំនិយាយដូច្នេះ មិនមែនចង់ចោទប្រកាន់បង‌ប្អូនទេ ដ្បិតខ្ញុំបានជម្រាបបង‌ប្អូនរួចស្រេចហើយថា យើងស្រឡាញ់បង‌ប្អូន និងស៊ូស្លាប់រស់ជាមួយបង‌ប្អូនជា‌និច្ច។ 4 ខ្ញុំទុកចិត្តលើបង‌ប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបង‌ប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្តយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។ 5 តាំងពីយើងបានទៅដល់ស្រុកម៉ាសេ‌ដូន…

២ កូរិន‌ថូស 8

អំពីការរៃប្រាក់ 1 បង‌ប្អូនអើយ យើងសូមជម្រាបបង‌ប្អូនអំពីព្រះ‌គុណ ដែលព្រះ‌ជាម្ចាស់បានប្រោសប្រទានដល់ក្រុម‌ជំនុំ*នានា នៅស្រុកម៉ាសេ‌ដូន 2 គឺទោះបីបង‌ប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃ‌លែង ហើយទោះបីគេក្រតោក‌យ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្តសទ្ធាជ្រះ‌ថ្លាដ៏លើស‌លប់ដែរ។ 3 បង‌ប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថ‌ភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពីសមត្ថ‌ភាព និងដោយស្ម័គ្រអស់ពីចិត្តទៀតផង។ 4 ពួកគេបានទទូចសុំយើង មេត្តាអនុញ្ញាតឲ្យគេចូលរួមបម្រើការ‌ងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជា‌ជនដ៏‌វិសុទ្ធ ។ 5 គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេថ្វាយខ្លួនទៅព្រះ‌អម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបម្រើយើង ស្របតាមព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់ដែរ។ 6…

២ កូរិន‌ថូស 9

ជំនួយផ្ញើទៅជូនពួកបង‌ប្អូន 1 ចំពោះរឿងផ្ញើជំនួយទៅជូនប្រជា‌ជនដ៏‌វិសុទ្ធ នោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបង‌ប្អូនទេ 2 ខ្ញុំស្គាល់ឆន្ទៈល្អរបស់បង‌ប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបង‌ប្អូនប្រាប់អ្នកស្រុកម៉ាសេ‌ដូនថា «បង‌ប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្តខ្នះ‌ខ្នែងរបស់បង‌ប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្តស្ទុះ‌ស្ទាឡើង។ 3 ខ្ញុំបានចាត់ពួកបង‌ប្អូនខ្លះមក ដើម្បីឲ្យឃើញថាពាក្យដែលយើងនិយាយសរសើរពីបង‌ប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបង‌ប្អូនពិតជារៀបចំខ្លួនជាស្រេចដូចខ្ញុំនិយាយមែន។ 4 ប្រសិនបើបង‌ប្អូននៅស្រុកម៉ាសេ‌ដូនមកជាមួយខ្ញុំ ហើយឃើញថាបង‌ប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេ ដែលត្រូវអាម៉ាស់មុខ បង‌ប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្តលើបង‌ប្អូនខ្លាំងពេក។ 5 ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបង‌ប្អូននៅទីនោះធ្វើដំណើរមករកបង‌ប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបង‌ប្អូនសន្យានោះ ឲ្យបានរួចរាល់។ ការនេះសឲ្យឃើញថា…

២ កូរិន‌ថូស 10

លោកប៉ូលឆ្លើយការពារខ្លួន 1 ខ្ញុំ ប៉ូល ដែលគេតែងនិយាយថា ពេលនៅជាមួយបង‌ប្អូន ខ្ញុំមានឫក‌ពាសុភាព តែពេលនៅឆ្ងាយ ហ៊ានតឹង‌រ៉ឹងដាក់បង‌ប្អូន ខ្ញុំសូមដាស់‌តឿនបង‌ប្អូនដោយចិត្តស្លូត‌បូត និងដោយចិត្តល្អសប្បុរសមកពីព្រះ‌គ្រិស្ដ* 2 ខ្ញុំសូមអង្វរបង‌ប្អូនថា កុំបង្ខំចិត្តខ្ញុំឲ្យបែរទៅជាតឹង‌តែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្តរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។ 3 ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ 4 ដ្បិតគ្រឿងសស្ត្រា‌វុធដែលយើងប្រើ មិនមែនជាអាវុធខាងរបស់មនុស្សទេ គឺជាអាវុធដ៏មានឫទ្ធា‌នុភាពមកពីព្រះ‌ជាម្ចាស់ ដែលអាចរំលំកំពែងបន្ទាយនានា ។ យើងរំលំការរិះគិត 5 និងគំនិតឆ្មើង‌កន្ទ្រើងទាំងប៉ុន្មាន…

២ កូរិន‌ថូស 11

លោកប៉ូល និងសាវ័កក្លែង‌ក្លាយ 1 សូមបង‌ប្អូនអត់‌អោនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលា សូមអត់‌អោនឲ្យខ្ញុំផង! 2 ព្រោះខ្ញុំប្រច័ណ្ឌ បង‌ប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះ‌ជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបង‌ប្អូន ឲ្យធ្វើជាគូដណ្ដឹង នឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបង‌ប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះ‌គ្រិស្ដ*។ 3 ប៉ុន្តែ ខ្ញុំក៏បារម្ភថា ពស់បានល្បួងនាងអេវ៉ា ដោយកល‌ល្បិចរបស់វាយ៉ាងណា ចិត្តគំនិតរបស់បង‌ប្អូនបែរទៅជាសៅ‌ហ្មង លះ‌បង់ចិត្តស្មោះ‌សរ និងចិត្តបរិសុទ្ធ* ចំពោះព្រះ‌គ្រិស្ដយ៉ាងនោះដែរ 4 ព្រោះថាពេលមាននរណាម្នាក់មកប្រកាសអំពីព្រះ‌យេស៊ូណាមួយផ្សេងទៀត ក្រៅពីព្រះ‌យេស៊ូដែលយើងប្រកាសនោះ ឬមួយបើបង‌ប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីព្រះ‌វិញ្ញាណដែលបង‌ប្អូនបានទទួលហើយ…

២ កូរិន‌ថូស 12

លោកប៉ូលនិមិត្តឃើញការអស្ចារ្យ 1 តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលព្រះ‌អម្ចាស់បានប្រោសឲ្យខ្ញុំនិមិត្តឃើញ និងសម្តែងឲ្យខ្ញុំដឹង។ 2 ខ្ញុំស្គាល់បុរសម្នាក់ដែលជឿព្រះ‌គ្រិស្ដ* កាលពីដប់‌បួនឆ្នាំមុន ព្រះ‌អម្ចាស់បានលើកគាត់ឡើងទៅដល់ស្ថាន‌សួគ៌ជាន់ទីបី (ប៉ុន្តែ ខ្ញុំមិនដឹងថា រូបកាយគាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះ‌ជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ 3 ខ្ញុំក៏ដឹងថា ព្រះ‌អម្ចាស់លើកបុរសនោះទៅដល់ស្ថានបរម‌សុខ* (ប៉ុន្តែ ខ្ញុំមិនដឹងថារូបកាយរបស់គាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះ‌ជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ 4 គាត់បានឮព្រះ‌បន្ទូលដ៏អស្ចារ្យរកថ្លែងពុំបាន ដែលគ្មានមនុស្សណាមានសិទ្ធិនឹងនិយាយឡើងវិញបានទេ។ 5 ខ្ញុំអួតតែពីបុរសនោះ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនខ្ញុំផ្ទាល់ឡើយ ខ្ញុំអួតតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។…