រ៉ូម 15

ត្រូវធ្វើឲ្យអ្នកដទៃសប្បាយចិត្ត 1 ចំពោះយើងដែលមានជំនឿមាំ‌មួន យើងមានភារ‌កិច្ចជួយអ្នកដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្តនោះឡើយ។ 2 យើងម្នាក់ៗតោងតែខំធ្វើឲ្យអ្នកដទៃពេញចិត្ត ដើម្បីជាប្រយោជន៍ល្អដល់គេ និងជួយគេឲ្យចម្រើនឡើង 3 ដ្បិតព្រះ‌គ្រិស្ដពុំបានស្វែងរកអ្វី ដែលធ្វើឲ្យគាប់ព្រះ‌ហឫទ័យរបស់ព្រះ‌អង្គផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា«ពាក្យត្មះ‌តិះ‌ដៀលរបស់អស់អ្នកដែលតិះ‌ដៀលព្រះ‌អង្គ បានធ្លាក់មកលើទូលបង្គំ»។ 4 អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគម្ពីរជួយសម្រាលទុក្ខយើង និងឲ្យយើងចេះស៊ូ‌ទ្រាំ យើងមានសេចក្ដីសង្ឃឹម។ 5 សូមព្រះ‌ជា‌ម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឲ្យចេះស៊ូទ្រាំ ប្រោសប្រទានឲ្យបង‌ប្អូនរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះ‌គ្រិស្ដ‌យេស៊ូ 6 ដើម្បីឲ្យបង‌ប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ…

រ៉ូម 16

ពាក្យសួរសុខទុក្ខ 1 ខ្ញុំសូមផ្ដែ‌ផ្ដាំមកបង‌ប្អូនអំពីនាងភីបេ ដែលជាបង‌ប្អូនរបស់យើង គាត់បម្រើក្រុម‌ជំនុំនៅក្រុងកេង‌គ្រា 2 សូមបង‌ប្អូនទទួលគាត់ ក្នុងព្រះ‌នាមព្រះ‌អម្ចាស់ឲ្យសមជាប្រជា‌ជនដ៏‌វិសុទ្ធ។ សូមបង‌ប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការឲ្យបង‌ប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបង‌ប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។ 3 សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគី‌ឡាឲ្យខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបម្រើព្រះ‌គ្រិស្ដ រួមជាមួយខ្ញុំ 4 គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរ‌គុណគាត់ ក្រុម‌ជំនុំទាំងមូលរបស់សាសន៍ដទៃ ក៏អរ‌គុណគាត់ដែរ។ 5 សូមជម្រាបសួរក្រុម‌ជំនុំ ដែលជួប‌ជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃ‌ណែតដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះ‌គ្រិស្ដមុនគេបង្អស់ នៅស្រុកអាស៊ី។ 6…

១ កូរិន‌ថូស 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ជាអ្នកដែលព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យត្រាស់ហៅ ឲ្យធ្វើជាសាវ័ករបស់ព្រះ‌គ្រិស្ដ*‌យេស៊ូ ខ្ញុំ និងលោកសូស្ដែន 2 សូមជម្រាបមកក្រុម‌ជំនុំ*របស់ព្រះ‌ជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះ‌ជាម្ចាស់បានត្រាស់ហៅបង‌ប្អូនឲ្យធ្វើជាប្រជា‌រាស្ដ្រដ៏‌វិសុទ្ធ* ព្រមទាំងប្រោសប្រទានឲ្យបានវិសុទ្ធ ក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ រួមជាមួយបង‌ប្អូនទាំងអស់ដែលអង្វររកព្រះ‌នាមព្រះ‌យេស៊ូ‌គ្រិស្ដ ជាព្រះ‌អម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះ‌អង្គជាព្រះ‌អម្ចាស់របស់បង‌ប្អូនទាំងនោះ ហើយក៏ជាព្រះ‌អម្ចាស់របស់យើងដែរ។ 3 សូមព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់យើង និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ*ប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន!។ 4 ខ្ញុំតែងតែអរព្រះ‌គុណព្រះ‌ជាម្ចាស់ជា‌និច្ច ព្រោះព្រះ‌អង្គបានប្រណី‌សន្ដោសដល់បង‌ប្អូន ដោយបង‌ប្អូនរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូ។ 5 ដោយរួមជាមួយព្រះ‌អង្គ បង‌ប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះ‌បន្ទូល…

១ កូរិន‌ថូស 2

អំពីព្រះ‌គ្រិស្ដជាប់ឆ្កាង 1 បង‌ប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគម្រោង‌ការដ៏លាក់កំបាំងរបស់ព្រះ‌ជាម្ចាស់ ដល់បង‌ប្អូន ខ្ញុំមិនបានប្រើសំនួន‌វោហារ ឬប្រាជ្ញាខ្ពស់ៗទេ។ 2 ពេលខ្ញុំនៅជាមួយបង‌ប្អូន ខ្ញុំយល់ឃើញថា មិនគួរគប្បីឲ្យខ្ញុំដឹងអ្វីក្រៅពីព្រះ‌យេស៊ូគ្រិស្ដនោះឡើយ ជាពិសេស អំពីព្រះ‌យេស៊ូគ្រិស្ដដែលបានសោយទិវង្គតនៅលើឈើឆ្កាង។ 3 ខ្ញុំបានមករកបង‌ប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។ 4 ពាក្យសម្ដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះ‌បញ្ចូលដ៏ប៉ិន‌ប្រសប់នោះទេ គឺព្រះ‌វិញ្ញាណបានសម្តែងឫទ្ធា‌នុភាពវិញ 5 ដើម្បីកុំឲ្យជំនឿរបស់បង‌ប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឫទ្ធា‌នុភាពរបស់ព្រះ‌ជាម្ចាស់។ ព្រះ‌ប្រាជ្ញា‌ញាណរបស់ព្រះ‌ជាម្ចាស់ 6 ក៏ប៉ុន្តែ…

១ កូរិន‌ថូស 3

ភារ‌កិច្ចរបស់អ្នកប្រកាសដំណឹង‌ល្អ 1 បង‌ប្អូនអើយ រីឯខ្ញុំវិញ ខ្ញុំពុំអាចនិយាយជាមួយបង‌ប្អូន ដូចនិយាយទៅកាន់អ្នកដែលបានទទួលព្រះ‌វិញ្ញាណនោះឡើយ គឺខ្ញុំនិយាយទៅកាន់បង‌ប្អូន ដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬនិយាយទៅកាន់កូនខ្ចីខាងជំនឿ។ 2 ខ្ញុំបានឲ្យទឹកដោះបង‌ប្អូនពិសា គឺពុំបានឲ្យចំណីអាហាររឹងៗទេ ព្រោះបង‌ប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បង‌ប្អូននៅតែពុំអាចទទួលបានដែរ 3 មកពីបង‌ប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ដដែល។ ក្នុងចំណោមបង‌ប្អូន បើនៅតែមានការច្រណែនទាស់‌ទែងគ្នាដូច្នេះ សឲ្យឃើញថា បង‌ប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ ហើយបង‌ប្អូនរស់នៅតាមរបៀបមនុស្សធម្មតាដដែល។ 4 ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូ‌ឡូស!» នោះសឲ្យឃើញថា បង‌ប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា…

១ កូរិន‌ថូស 4

សាវ័ករបស់ព្រះ‌គ្រិស្ដ 1 ហេតុនេះ សូមបង‌ប្អូនចាត់ទុកយើងថា ជាអ្នកបម្រើរបស់ព្រះ‌គ្រិស្ដ* និងជាអ្នកមើលខុសត្រូវលើគម្រោង‌ការដ៏លាក់កំបាំង*របស់ព្រះ‌ជាម្ចាស់។ 2 រីឯអ្នកមើលខុសត្រូវគួរតែមានចិត្តស្មោះត្រង់។ 3 ចំពោះរូបខ្ញុំ ទោះបីបង‌ប្អូនក្ដី ឬមនុស្សលោកក្ដី វាយតម្លៃខ្ញុំថាជាមនុស្សបែបណាក៏ដោយ ខ្ញុំមិនអំពល់អ្វីទេ ហើយរូបខ្ញុំផ្ទាល់ ក៏ខ្ញុំមិនវាយតម្លៃខ្លួនឯងដែរ 4 ដ្បិតក្នុងចិត្តខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធ្វើអ្វីខុសឡើយ។ ប៉ុន្តែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធ្វើឲ្យខ្ញុំបានសុចរិត មានតែព្រះ‌អម្ចាស់ប៉ុណ្ណោះដែលវិនិច្ឆ័យខ្ញុំ។ 5 ហេតុនេះ សូមបង‌ប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់‌ចាំព្រះ‌អម្ចាស់យាងមកដល់សិន គឺព្រះ‌អង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទី‌ងងឹត មកដាក់នៅទីភ្លឺ…

១ កូរិន‌ថូស 5

អំពីការប្រាសចាកសីលធម៌ 1 មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបង‌ប្អូន មានកើតរឿងកាម‌គុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។ 2 ប៉ុណ្ណឹងហើយ បង‌ប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បង‌ប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្តអំពើថោកទាបនោះ ចេញពីចំណោមបង‌ប្អូនទៅ!។ 3 ចំពោះខ្ញុំផ្ទាល់ ថ្វី‌ដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបង‌ប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបង‌ប្អូនជា‌និច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តអំពើបែបនេះរួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបង‌ប្អូនដែរ។ 4 ពេលបង‌ប្អូនរួមប្រជុំគ្នាក្នុងព្រះ‌នាមព្រះ‌អម្ចាស់‌យេស៊ូ វិញ្ញាណខ្ញុំក៏នៅជាមួយ ហើយឫទ្ធា‌នុភាពរបស់ព្រះ‌អង្គក៏ស្ថិតនៅជាមួយដែរ 5 ត្រូវតែបញ្ជូនមនុស្សបែបនេះទៅមារ*សាតាំង ដើម្បីឲ្យរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃព្រះ‌អម្ចាស់យាងមក។ 6 បង‌ប្អូនមិនគួរអួតខ្លួនសោះឡើយ!…

១ កូរិន‌ថូស 6

អំពីការប្ដឹងផ្ដល់គ្នាក្នុងចំណោមបង‌ប្អូន 1 ក្នុងចំណោមបង‌ប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅ‌ក្រមដែលមិនស្គាល់ព្រះ‌ជាម្ចាស់ឲ្យកាត់ក្ដី មិនទុកឲ្យប្រជា‌ជនដ៏‌វិសុទ្ធកាត់ក្ដីវិញ! 2 បង‌ប្អូនមិនជ្រាបទេឬថា ប្រជា‌ជនដ៏‌វិសុទ្ធ*នឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបង‌ប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបង‌ប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿង‌រ៉ាវដ៏តូចបំផុតនេះ? 3 បង‌ប្អូនមិនជ្រាបទេឬ សូម្បីតែពួកទេវតា* ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទំរាំបើរឿង‌រ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត! 4 ពេលបង‌ប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បង‌ប្អូនទៅរកពួកអ្នកដែលក្រុម‌ជំនុំមិនរាប់រក ឲ្យមកកាត់ក្ដីដូច្នេះ។ 5 ខ្ញុំនិយាយនេះ ដើម្បីឲ្យបង‌ប្អូនអៀនខ្លួន។ ក្នុងចំណោមបង‌ប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿង‌រ៉ាវដែលកើតឡើងរវាងបង‌ប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ? 6 បង‌ប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង…

១ កូរិន‌ថូស 7

អំពីបញ្ហាគូ‌ស្រករ 1 បង‌ប្អូនបានសរសេរសំបុត្រទៅខ្ញុំថា ប្រសិនបើបុរសមិនប៉ះ‌ពាល់ស្ត្រីទេនោះ ជាការប្រសើរ។ 2 ប៉ុន្តែ ដើម្បីចៀស‌វាងកុំឲ្យមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ត្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។ 3 ប្ដីត្រូវបំពេញករណីយ‌កិច្ចជាប្ដី ចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្ដីវិញដែរ។ 4 ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះជារបស់ប្រពន្ធ។ 5 មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើក‌លែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសម្រាប់អធិស្ឋាន*ប៉ុណ្ណោះ។ រួចហើយ ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោមារ*សាតាំងល្បួងចិត្តបង‌ប្អូន មកពីទ្រាំមិនបាន។ 6…

១ កូរិន‌ថូស 8

អំពីសាច់ដែលគេសែនហើយ 1 ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ ដែលគេបានសែនព្រះ‌ក្លែង‌ក្លាយរួចហើយ ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំឲ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់តែងតែជួយកសាង។ 2 ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថា អ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។ 3 ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះ‌ជាម្ចាស់ ព្រះ‌អង្គក៏ស្គាល់អ្នកនោះដែរ។ 4 ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះ‌ក្លែង‌ក្លាយ យើងដឹងហើយថា ក្នុងលោកនេះក្រៅពីព្រះ‌ជាម្ចាស់មួយព្រះ‌អង្គ គ្មានព្រះឯណាទៀតសោះឡើយ។ 5 ទោះបីមានអ្វីៗ ដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬនៅលើផែន‌ដីក៏ដោយ…