យ៉ូហាន 4

ព្រះ‌យេស៊ូសន្ទនាជាមួយស្ត្រីសាសន៍សាម៉ារីម្នាក់ 1 ព្រះ‌យេស៊ូជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះ‌អង្គមានសិស្ស*ច្រើនជាងលោកយ៉ូហាន និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។ 2 តាមពិត ព្រះ‌យេស៊ូពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ព្រះ‌អង្គឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។ 3 ព្រះ‌អង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលី‌ឡេវិញ 4 ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។ 5 ព្រះ‌អង្គបានយាងមកដល់ភូមិមួយរបស់ជន‌ជាតិសាម៉ារី ឈ្មោះភូមិស៊ូខារ នៅជិតចម្ការដែលលោកយ៉ាកុបបានចែកឲ្យលោកយ៉ូសែបជាកូន។ 6 នៅទីនោះ មានអណ្ដូងទឹកមួយឈ្មោះ “អណ្ដូងលោកយ៉ាកុប”។ ព្រះ‌យេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។ 7 មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្តិច»។…

យ៉ូហាន 5

ព្រះ‌យេស៊ូប្រោសមនុស្សពិការម្នាក់ឲ្យជា 1 ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជន‌ជាតិយូដា ព្រះ‌យេស៊ូយាងឡើងទៅក្រុងយេរូ‌សាឡឹម។ 2 នៅក្រុងយេរូ‌សាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេថែស‌ដា» ក្បែរស្រះនោះ មានថែវប្រាំ។ 3 មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ [រង់‌ចាំទឹកកំរើក 4 ដ្បិតយូរៗម្ដង មានទេវតា*មួយរូបចុះមកធ្វើឲ្យទឹកស្រះកំរើក អ្នកណាចុះទៅក្នុងទឹកកំរើកបានមុនគេ អ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ 5 នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាម‌សិបប្រាំបីឆ្នាំមកហើយ។…

យ៉ូហាន 6

ព្រះ‌យេស៊ូប្រទាននំប៉័ងឲ្យមនុស្សប្រាំពាន់នាក់ 1 បន្ទាប់មក ព្រះ‌យេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលី‌ឡេ ដែលមានឈ្មោះថាសមុទ្រទីបេ‌រាស។ 2 មានបណ្ដា‌ជនច្រើនកុះ‌ករមកតាមព្រះ‌អង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះ‌អង្គបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។ 3 ព្រះ‌យេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយពួកសិស្ស*។ 4 ពេលនោះ បុណ្យចម្លង* ជាបុណ្យរបស់ជន‌ជាតិយូដា កាន់តែខិតជិតណាស់ហើយ។ 5 ព្រះ‌យេស៊ូទតឃើញបណ្ដា‌ជនមកតាមព្រះ‌អង្គច្រើនកុះ‌ករយ៉ាងនេះ ទ្រង់មានព្រះ‌បន្ទូលទៅលោកភីលីពថា៖ «តើយើងទៅរកទិញអាហារឯណាមកចែកឲ្យអ្នកទាំងនេះបរិភោគបាន?»។ 6 ព្រះ‌អង្គមានព្រះ‌បន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្តលោកភីលីព តាមពិត ព្រះ‌អង្គជ្រាបអំពីកិច្ចការដែលព្រះ‌អង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ 7 លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង*ទៅទិញនំប៉័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។…

យ៉ូហាន 7

ព្រះ‌ញាតិ‌វង្សព្រះ‌យេស៊ូមិនជឿលើព្រះ‌អង្គ 1 ក្រោយមក ព្រះ‌យេស៊ូយាងចុះឡើងកាត់ស្រុកកាលី‌ឡេ ដ្បិតព្រះ‌អង្គមិនសព្វព្រះ‌ហឫទ័យយាងទៅស្រុកយូដាឡើយ ព្រោះជន‌ជាតិយូដារកធ្វើគុតព្រះ‌អង្គ។ 2 ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជន‌ជាតិយូដា ឈ្មោះបុណ្យបារាំ*។ 3 បង‌ប្អូនព្រះ‌យេស៊ូទូលព្រះ‌អង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។ 4 អ្នកដែលចង់ឲ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះ ត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។ 5 បង‌ប្អូនរបស់ព្រះ‌យេស៊ូពុំជឿលើព្រះ‌អង្គទេ។ 6 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។ 7 មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្តែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា…

យ៉ូហាន 8

ស្ត្រីម្នាក់ប្រព្រឹត្តសហាយ‌ស្មន់ 1 ព្រះ‌យេស៊ូយាងទៅភ្នំដើមអូលីវ 2 លុះព្រលឹមឡើង ព្រះ‌អង្គវិលត្រឡប់ទៅព្រះ‌វិហារជាថ្មីម្ដងទៀត ប្រជា‌ជនទាំងមូលនាំគ្នាមកគាល់ព្រះ‌អង្គ ព្រះ‌អង្គក៏គង់បង្រៀនពួកគេ។ 3 ពេលនោះ ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*នាំស្ត្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយ‌ស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំ‌ជន 4 ហើយទូលព្រះ‌យេស៊ូថា៖ «លោកគ្រូ យើងចាប់ស្ត្រីនេះបាន ក្នុងពេលកំពុងរួមសហាយ‌ស្មន់។ 5 ក្នុងក្រឹត្យ‌វិន័យ លោកម៉ូសេបានបង្គាប់ឲ្យយើងយកដុំថ្ម គប់ស្ត្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។ 6 ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះ‌អង្គ។ ប៉ុន្តែ ព្រះ‌យេស៊ូឱនព្រះ‌កាយចុះ…

យ៉ូហាន 9

ព្រះ‌យេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់ឲ្យជា 1 ព្រះ‌យេស៊ូយាងតាមផ្លូវ ទ្រង់ទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។ 2 ពួកសិស្សទូលសួរព្រះ‌អង្គថា៖ «ព្រះ‌គ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។ 3 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យព្រះ‌ជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះ‌អង្គនៅក្នុងគាត់។ 4 យើងត្រូវធ្វើកិច្ចការរបស់ព្រះ‌អង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។ 5 ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ 6 កាលព្រះ‌អង្គមានព្រះ‌បន្ទូលដូច្នេះហើយ ព្រះ‌អង្គស្ដោះទឹកព្រះ‌ឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ…

យ៉ូហាន 10

ព្រះ‌យេស៊ូជាគង្វាលដ៏ល្អ 1 «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។ 2 រីឯអ្នកដែលចូលតាមទ្វារ ពិតជាគង្វាលរបស់ចៀម។ 3 ឆ្មាំទ្វារបើកទ្វារឲ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្ដាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាមឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ 4 លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ ពី‌ព្រោះវាស្គាល់សំឡេងរបស់គាត់។ 5 ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។ 6 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលជាប្រស្នានេះឲ្យគេស្ដាប់ ប៉ុន្តែ គេពុំបានយល់ថា ព្រះ‌អង្គមានព្រះ‌បន្ទូលអំពីរឿងអ្វីឡើយ។ 7…

យ៉ូហាន 11

លោកឡាសារទទួលមរណ‌ភាព 1 នៅភូមិបេត‌ថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។ 2 នាងម៉ារីនេះជាស្ត្រីម្នាក់ ដែលបានចាក់ប្រេងក្រអូបលើព្រះ‌បាទារបស់ព្រះ‌អម្ចាស់ ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ 3 នាងទាំងពីរនាក់បានចាត់គេឲ្យទៅទូលព្រះ‌យេស៊ូថា៖ «លោកម្ចាស់ អ្នកដែលលោកស្រឡាញ់កំពុងតែមានជំងឺ»។ 4 កាលព្រះ‌យេស៊ូជ្រាបដំណឹងនេះ ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ ព្រមទាំងឲ្យព្រះ‌បុត្រារបស់ព្រះ‌អង្គសម្តែងសិរី‌រុងរឿងវិញ»។ 5 ព្រះ‌យេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។…

យ៉ូហាន 12

នាងម៉ារីចាក់ប្រេងក្រអូបលាបព្រះ‌បាទាព្រះ‌យេស៊ូ 1 ប្រាំមួយថ្ងៃមុនបុណ្យចម្លង* ព្រះ‌យេស៊ូយាងមកភូមិបេត‌ថានី ជាភូមិរបស់លោកឡាសារ ដែលព្រះ‌អង្គបានប្រោសឲ្យរស់ឡើងវិញ។ 2 នៅទីនោះ គេរៀបចំជប់‌លៀងថ្វាយព្រះ‌យេស៊ូ។ នាងម៉ាថាបម្រើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះ‌យេស៊ូ និងអ្នកឯទៀត។ 3 នាងម៉ារីយកប្រេងក្រអូបកន្លះ‌លីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើស‌លប់ មកចាក់លាបព្រះ‌បាទាព្រះ‌យេស៊ូ រួចយកសក់នាងជូត ក្លិនប្រេងក្រអូបសាយពេញផ្ទះ។ 4 ពេលនោះ សិស្ស*ម្នាក់ឈ្មោះយូដាស‌អ៊ីស្កា‌រីយ៉ុត ដែលនឹងនាំគេមកចាប់ព្រះ‌អង្គ ពោលឡើងថា៖ 5 «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង* ទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។ 6 គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្តទុកដាក់នឹងអ្នកក្រទេ…

យ៉ូហាន 13

ព្រះ‌យេស៊ូលាងជើងពួកសិស្ស 1 នៅមុនថ្ងៃបុណ្យចម្លង* ព្រះ‌យេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះ‌អង្គត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះ‌បិតាហើយ។ ដោយព្រះ‌អង្គស្រឡាញ់សិស្សរបស់ព្រះ‌អង្គដែលរស់នៅក្នុងលោកនេះ ទ្រង់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ 2 ពេលនោះ ព្រះ‌យេស៊ូ និងពួកសិស្សកំពុងបរិភោគអាហារ មារសា‌តាំង*បានធ្វើឲ្យយូដាស‌អ៊ីស្កា‌រីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះ‌អង្គ។ 3 ព្រះ‌យេស៊ូជ្រាបថា ព្រះ‌បិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះ‌អង្គ ហើយជ្រាបថា ព្រះ‌អង្គយាងមកពីព្រះ‌ជាម្ចាស់ និងយាងទៅឯព្រះ‌ជាម្ចាស់វិញ។ 4 ព្រះ‌អង្គក្រោកឡើង ដោះព្រះ‌ពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ 5 បន្ទាប់មក ព្រះ‌អង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ 6 ពេលព្រះ‌អង្គហៀបនឹងលាងជើងឲ្យលោកស៊ីម៉ូនពេត្រុស…