២ សាំយូ‌អែល 21

អ្នកស្រុកគីបៀន និងពូជ‌ពង្សរបស់ស្ដេចសូល 1 ក្នុងរជ្ជ‌កាលព្រះ‌បាទដាវីឌ មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ព្រះ‌បាទដាវីឌទូលសួរព្រះ‌អម្ចាស់ព្រះ‌អង្គមានព្រះ‌បន្ទូលមកកាន់ស្ដេចថា៖ «ហេតុ‌ការណ៍ទាំងនេះបណ្ដាលមកពីសូល និងពូជ‌ពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។ 2 ព្រះ‌រាជាបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ (អ្នកស្រុកពុំមែនជាជន‌ជាតិអ៊ីស្រា‌អែលទេ គឺជាជន‌ជាតិអាម៉ូរីដែលនៅសេស‌សល់។ ជន‌ជាតិអ៊ីស្រា‌អែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ព្រះ‌បាទសូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសម្តែងឲ្យជន‌ជាតិអ៊ីស្រា‌អែល និងជន‌ជាតិយូដាឃើញថាស្ដេចស្នេហាជាតិ)។ 3 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការសួរពួកគេថា៖ «តើឲ្យយើងធ្វើដូចម្ដេចចំពោះអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមពិធីណា ដើម្បីឲ្យអ្នករាល់គ្នាជូនពរដល់ប្រជា‌រាស្ត្ររបស់ព្រះ‌អម្ចាស់»។ 4 អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលព្រះ‌បាទសូល និងរាជ‌វង្សា‌នុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ…

២ សាំយូ‌អែល 22

ទំនុក‌តម្កើងរបស់ព្រះ‌បាទដាវីឌ 1 ក្រោយពេលព្រះ‌អម្ចាស់រំដោះព្រះ‌បាទដាវីឌ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្ដាប់ដៃរបស់ព្រះ‌បាទសូលហើយ ព្រះ‌បាទដាវីឌស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អម្ចាស់ដូចតទៅ៖ 2 «ព្រះ‌អម្ចាស់ជាថ្ម‌ដាការពារខ្ញុំ ជាបន្ទាយដ៏រឹង‌មាំរបស់ខ្ញុំ ជាព្រះដែលរំដោះខ្ញុំ។ 3 ព្រះ‌ជាម្ចាស់ជាថ្ម‌ដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ព្រះ‌អង្គជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជម្រកដ៏រឹង‌មាំរបស់ខ្ញុំ។ ព្រះ‌អង្គសង្គ្រោះខ្ញុំឲ្យរួចពីជនឃោរ‌ឃៅ។ 4 ពេលខ្ញុំស្រែករកព្រះ‌អង្គ ព្រះ‌អង្គសង្គ្រោះខ្ញុំ ឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងព្រះ‌អម្ចាស់! 5 សេចក្ដីស្លាប់រួប‌រឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។ 6 សេចក្ដីស្លាប់នៅព័ទ្ធជុំ‌វិញខ្ញុំ ប្រៀបបីដូចជា សំណាញ់ដែលគេបោះមកលើខ្ញុំ។ 7…

២ សាំយូ‌អែល 23

ពាក្យបណ្ដាំរបស់ព្រះ‌បាទដាវីឌ 1 នេះជាពាក្យបណ្ដាំចុងក្រោយបង្អស់ របស់ព្រះ‌បាទដាវីឌ។ នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ ថ្លែងដោយព្រះ‌បាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ជាមនុស្សដែលព្រះ‌ជាម្ចាស់លើកតម្កើង យ៉ាងខ្ពស់បំផុត ជាស្ដេចដែលព្រះរបស់លោកយ៉ាកុប បានចាក់ប្រេងអភិ‌សេក ជាស្ដេចដែល ប្រជា‌ជនអ៊ីស្រា‌អែលតែងតែច្រៀងសរសើរ។ 2 ព្រះ‌វិញ្ញាណរបស់ព្រះ‌អម្ចាស់មានព្រះ‌បន្ទូល តាមរយៈខ្ញុំ ព្រះ‌អង្គដាក់ព្រះ‌បន្ទូលនៅលើអណ្ដាតខ្ញុំ។ 3 ព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែលមានព្រះ‌បន្ទូល ព្រះ‌អង្គដែលជាថ្ម‌ដាការ‌ពារអ៊ីស្រា‌អែល ទ្រង់មានព្រះ‌បន្ទូលមកខ្ញុំថា៖ ស្ដេចណាគ្រប់‌គ្រងប្រជា‌ជនដោយសុចរិត គឺស្ដេចដែលគ្រប់‌គ្រងប្រជា‌ជន ដោយគោរពកោតខ្លាចព្រះ‌ជាម្ចាស់ 4 ស្ដេចនោះប្រៀបដូចជាពន្លឺព្រះ‌អាទិត្យរះឡើង នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី ក្រោយពេលភ្លៀង។ 5…

២ សាំយូ‌អែល 24

ស្ដេចដាវីឌជំរឿនប្រជា‌ជនអ៊ីស្រា‌អែល 1 ព្រះ‌អម្ចាស់ទ្រង់ពិរោធសាជាថ្មី ទាស់នឹងជន‌ជាតិអ៊ីស្រា‌អែល។ ព្រះ‌អង្គជំរុញព្រះ‌បាទដាវីឌឲ្យបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់ស្ដេចឲ្យធ្វើជំរឿនប្រជា‌ជនអ៊ីស្រា‌អែល និងប្រជា‌ជនយូដា។ 2 ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកង‌ទ័ព នៅជាមួយស្ដេច ទ្រង់ក៏មានរាជ‌ឱង្ការទៅលោកថា៖ «ចូរលោកធ្វើដំណើរទៅគ្រប់កុល‌សម្ព័ន្ធអ៊ីស្រា‌អែលទាំងមូល គឺចាប់ពីក្រុងដាន់រហូតទៅដល់ក្រុងបៀរ‌សេបា ហើយធ្វើជំរឿនប្រជា‌ជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។ 3 លោកយ៉ូអាប់ទូលស្ដេចថា៖ «បពិត្រព្រះ‌ករុណាសូមព្រះ‌អម្ចាស់ជាព្រះរបស់ព្រះ‌ករុណា ប្រោសប្រទានឲ្យប្រជា‌ជនកើនចំនួនឡើងមួយរយដងច្រើនជាងនេះ ហើយឲ្យព្រះ‌ករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងព្រះ‌នេត្រផង។ ប៉ុន្តែ ហេតុអ្វីព្រះ‌ករុណាសព្វព្រះ‌ហឫទ័យប្រព្រឹត្តអំពើនេះ?»។ 4 ដោយបញ្ជារបស់ស្ដេចមានលក្ខណៈម៉ឺង‌ម៉ាត់ពេក លោកយ៉ូអាប់ និងមេ‌ទ័ពឯទៀតៗ ត្រូវតែអនុវត្តតាម។ គេនាំគ្នាចាកចេញពីព្រះ‌រាជា…