២ សាំយូអែល 11
ព្រះបាទដាវីឌ និងនាងបាតសេបា 1 មួយឆ្នាំក្រោយមក គឺនៅរដូវដែលស្ដេចនានាមានទម្លាប់ចេញទៅធ្វើសឹក ព្រះបាទដាវីឌចាត់លោកយ៉ូអាប់ ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រាអែលទាំងមូល ឲ្យចេញទៅច្បាំងនឹងជនជាតិអាំម៉ូន។ ពួកគេបានកម្ទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡឹម។ 2 មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌតើនពីផ្ទំ ហើយស្ដេចយាងកំសាន្តតាមថែវ ដែលនៅជាន់ខាងលើព្រះដំណាក់។ ស្ដេចទតឃើញស្ត្រីម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។ 3 ស្ដេចក៏ស៊ើបសួរពីស្ត្រីនោះ គេទូលថា «នាងឈ្មោះបាតសេបា ជាកូនរបស់លោកអេលាម និងជាប្រពន្ធរបស់លោកអ៊ូរី ជាជនជាតិហេត»។ 4 ព្រះបាទដាវីឌចាត់គេឲ្យទៅនាំនាងមក នាងមកឯដំណាក់ស្ដេច…