២ របាក្សត្រ 31

ព្រះ‌បាទហេ‌សេគារៀបចំមុខ‌ងារបូជា‌ចារ្យឡើងវិញ 1 លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកម្ទេចស្តូប រំលំបង្គោលរបស់ព្រះ‌អាសេ‌រ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំង‌ឡាយដែលមាននៅក្នុងទឹកដីយូដា និងបេន‌យ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណា‌សេ។ បន្ទាប់មក ជន‌ជាតិអ៊ីស្រា‌អែលទាំងអស់វិលត្រឡប់ទៅកាន់ទីលំ‌នៅរបស់ខ្លួន តាមក្រុងនានាវិញ។ 2 ព្រះ‌បាទហេ‌សេគាបានតែង‌តាំងក្រុមបូជា‌ចារ្យ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខ‌ងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមបូជា‌ចារ្យ និងក្រុមលេវីដែលបំពេញមុខ‌ងារថ្វាយតង្វាយដុត*ទាំងមូល និងយញ្ញ‌បូជាមេត្រី‌ភាព ព្រមទាំងអ្នកដែលបម្រើការ‌ងារក្នុងព្រះ‌វិហារ អ្នកចម្រៀងសម្រាប់លើកតម្កើងព្រះ‌អម្ចាស់ និងអ្នកយាមទ្វារពន្លារបស់ព្រះ‌អម្ចាស់។ 3 ព្រះ‌រាជាបានយករាជ‌ទ្រព្យមួយចំណែក សម្រាប់បង់ចំណាយទៅលើតង្វាយដុតទាំងមូល ដែលត្រូវថ្វាយនៅពេលព្រឹក…

២ របាក្សត្រ 32

ព្រះចៅសាន‌ហេ‌រីបឈ្លាន‌ពានអាណា‌ចក្រយូដា 1 ក្រោយពេលដែលព្រះ‌បាទហេ‌សេគាសម្តែងភក្ដី‌ភាពចំពោះព្រះ‌ជាម្ចាស់នោះមក ព្រះ‌ចៅសាន‌ហេ‌រីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកលុក‌លុយស្រុកយូដា ហើយឡោម‌ព័ទ្ធក្រុងនានាដែលមានកំពែងរឹង‌មាំ ព្រមទាំងបញ្ជាឲ្យកង‌ទ័ពវាយសម្រុកក្រុងទាំងនោះទៀតផង។ 2 កាលព្រះ‌បាទហេ‌សេគា ឃើញព្រះចៅសាន‌ហេ‌រីប លើកទ័ពមកបម្រុងនឹងវាយលុកក្រុងយេរូ‌សាឡឹម 3 ស្ដេចក៏ប្រជុំពិភាក្សាជាមួយពួកមេ‌ទ័ព និងនាយទាហានដ៏អង់‌អាចរបស់ស្ដេច ដើម្បីសម្រេចបិទប្រភពទឹកដែលនៅខាងក្រៅទីក្រុង។ ពួកគេគាំ‌ទ្រស្ដេច 4 ហើយប្រមូលប្រជា‌ជនជាច្រើនមកជួប‌ជុំគ្នា រួចបិទប្រភពទឹកទាំងអស់ ព្រមទាំងទប់ប្រឡាយដែលបង្ហូរទឹកនៅតំបន់នោះផង ។ ពួកគេគិតគ្នាថា៖ «ពេលពួកអាស្ស៊ីរីមកដល់ គេមុខជាខ្វះទឹកពុំ‌ខាន»។ 5 ព្រះ‌បាទហេ‌សេគាពង្រឹងទីក្រុង ដោយជួស‌ជុលកំពែងត្រង់កន្លែងដែលបាក់បែក ស្ដេចលើកប៉មកំពែងឲ្យកាន់តែខ្ពស់ ព្រមទាំងសង់កំពែងមួយជាន់ទៀតពីខាងក្រៅ…

២ របាក្សត្រ 33

ព្រះ‌បាទម៉ាណា‌សេសោយរាជ្យលើស្រុកយូដា 1 កាលព្រះ‌បាទម៉ាណា‌សេឡើងសោយរាជ្យ ស្ដេចមានជន្មាយុដប់‌ពីរព្រះ‌វស្សា ទ្រង់សោយរាជ្យបានហា‌សិបឆ្នាំនៅក្រុងយេរូ‌សាឡឹម។ 2 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជា‌ជាតិនានា ដែលព្រះ‌អម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រា‌អែល។ 3 ស្ដេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះ‌បាទហេ‌សេគា ជាបិតា បានកម្ទេចចោល។ ស្ដេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលព្រះ‌អាសេ‌រ៉ា ហើយក្រាបថ្វាយ‌បង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។ 4 ស្ដេចបានសង់អាសនៈរបស់ព្រះដទៃ ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់គឺនៅកន្លែងដែលព្រះ‌អង្គមានព្រះ‌បន្ទូលថា “យើងនឹងយកក្រុងយេរូ‌សាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង រហូតតទៅ”។ 5 ព្រះ‌បាទម៉ាណា‌សេសង់អាសនៈសម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទី‌លានទាំងពីរនៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ 6 ស្ដេចបានយកបុត្រាទៅធ្វើបូជា‌យញ្ញនៅក្នុងជ្រលងភ្នំហ៊ីន‌ណម ស្ដេចរកគ្រូមើលជោគ‌រាសី…

២ របាក្សត្រ 34

ព្រះ‌បាទយ៉ូ‌សៀសសោយរាជ្យលើស្រុកយូដា 1 កាលព្រះ‌បាទយ៉ូ‌សៀសឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះ‌វស្សា ហើយសោយរាជ្យបានសាម‌សិបឆ្នាំនៅក្រុងយេរូ‌សាឡឹម។ 2 ស្ដេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ហើយដើរតាមមាគ៌ារបស់ព្រះ‌បាទដាវីឌ ជាអយ្យ‌កោ ឥតខ្ចោះ ដោយមិនងាកទៅស្ដាំ ឬទៅឆ្វេងឡើយ។ 3 នៅឆ្នាំទីប្រាំបីនៃរជ្ជ‌កាលរបស់ស្ដេច ក្នុងគ្រាដែលស្ដេចនៅក្មេងនៅឡើយ ព្រះ‌បាទយ៉ូ‌សៀសចាប់ផ្ដើមស្វែងរកព្រះរបស់ព្រះ‌បាទដាវីឌ ជាអយ្យ‌កោ។ នៅឆ្នាំទីដប់‌ពីរ ស្ដេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះ‌អា‌សេ‌រ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូ‌សាឡឹម។ 4 គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះព្រះ‌ភ័ក្ត្រស្ដេច ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ ស្ដេចបានបំបាក់បង្គោលរបស់ព្រះ‌អា‌សេ‌រ៉ា ព្រមទាំងកម្ទេចរូបបដិមា…

២ របាក្សត្រ 35

ព្រះ‌បាទយ៉ូ‌សៀសរៀបចំពិធីបុណ្យចម្លង* 1 ព្រះ‌បាទយ៉ូ‌សៀសប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះ‌អម្ចាស់នៅក្រុងយេរូ‌សាឡឹម។ គេបានសម្លាប់កូនចៀមធ្វើពិធីបុណ្យចម្លង នៅថ្ងៃទីដប់‌បួន ក្នុងខែទីមួយ។ 2 ស្ដេចបានតែង‌តាំងក្រុមបូជា‌ចារ្យ ឲ្យបំពេញមុខ‌ងាររបស់ខ្លួន ហើយដាស់‌តឿនពួកគេឲ្យយកចិត្តទុកដាក់បម្រើការ‌ងារនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ 3 ស្ដេចបង្គាប់ក្រុមលេវី ដែលគេញែកទុកដោយឡែកថ្វាយព្រះ‌អម្ចាស់ ហើយមានភារ‌កិច្ចប្រៀន‌ប្រដៅប្រជា‌ជននៅស្រុកអ៊ីស្រា‌អែលទាំងមូលថា៖ «ចូរដាក់ហិបដ៏‌វិសុទ្ធនៅក្នុងព្រះ‌ដំណាក់ដែលព្រះ‌បាទសាឡូម៉ូន ជាបុត្ររបស់ព្រះ‌បាទដាវីឌ ស្ដេចស្រុកអ៊ីស្រា‌អែល បានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហិបនេះទៀតទេ ឥឡូវនេះ ចូរបម្រើព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយបម្រើអ៊ីស្រា‌អែលជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គទៅ។ 4 ចូររៀប‌ចំខ្លួនតាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចព្រះ‌បាទដាវីឌ ជាស្ដេចស្រុកអ៊ីស្រា‌អែល និងព្រះ‌បាទសាឡូម៉ូន ជាបុត្រ…

២ របាក្សត្រ 36

ព្រះ‌បាទយ៉ូ‌អា‌ហាស់សោយរាជ្យនៅស្រុកយូដា 1 ប្រជា‌ជនយូដានាំគ្នាតែង‌តាំងព្រះ‌បាទយ៉ូ‌អា‌ហាស់ ជាបុត្ររបស់ព្រះ‌បាទយ៉ូ‌សៀសឲ្យឡើងស្នងរាជ្យបិតា នៅក្រុងយេរូ‌សាឡឹម។ 2 កាលព្រះ‌បាទយ៉ូ‌អា‌ហាស់ឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃបីព្រះ‌វស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូ‌សាឡឹម។ 3 ស្ដេចស្រុកអេស៊ីបបានទម្លាក់រាជ្យរបស់ព្រះ‌បាទយ៉ូ‌អា‌ហាស់ ហើយតម្រូវឲ្យស្រុកយូដាបង់សួយសារ‌អាករជាប្រាក់ហា‌សិបហាប និងមាសកន្លះហាបទៀតផង។ 4 ព្រះ‌ចៅផារ៉ោន‌នេ‌កោបានតែង‌តាំងព្រះ‌បាទអេលា‌គីម ជាអនុជរបស់ព្រះ‌បាទយ៉ូ‌អា‌ហាស់ ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូ‌សាឡឹម ហើយដូរនាមថា យេហូ‌យ៉ាគីមវិញ។ រីឯព្រះ‌បាទយ៉ូ‌អា‌ហាស់ ព្រះ‌ចៅនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។ ព្រះ‌បាទយេហូ‌យ៉ាគីមសោយរាជ្យនៅស្រុកយូដា 5 កាលព្រះ‌បាទយេហូ‌យ៉ាគីមឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះ‌វស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូ‌សាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេចទេ។ 6…