២ របាក្សត្រ 21

1 កាលព្រះ‌បាទយ៉ូសា‌ផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជ‌វង្ស នៅបុរីព្រះ‌បាទដាវីឌ។ ព្រះ‌បាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។ ព្រះ‌បាទយ៉ូរ៉ាមសោយរាជ្យនៅស្រុកយូដា 2 ព្រះ‌បាទយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្ដេចអសា‌រា យេហ៊ី‌អែល សាកា‌រី អសា‌រា មីកែល និងសេផា‌ធា ហើយទាំងអស់គ្នាសុទ្ធតែជាបុត្ររបស់ព្រះ‌បាទយ៉ូសា‌ផាត ស្ដេចអ៊ីស្រា‌អែល ។ 3 ព្រះ‌បាទយ៉ូសា‌ផាត ជាបិតា បានចែកអំណោយជាមាសជាប្រាក់យ៉ាងច្រើនឲ្យបុត្រឯទៀតៗ ព្រមទាំងប្រគល់ក្រុងនានាដែលមានកំពែងរឹង‌មាំ ក្នុងស្រុកយូដា ឲ្យបុត្រទាំងនោះកាន់កាប់ទៀតផង តែស្ដេចប្រគល់រាជសម្បត្តិឲ្យព្រះ‌បាទយ៉ូរ៉ាម ព្រោះជាបុត្រច្បង។ 4 កាលព្រះ‌បាទយ៉ូរ៉ាមឡើងស្នងរាជ្យបិតា…

២ របាក្សត្រ 22

ព្រះ‌បាទអហា‌ស៊ីយ៉ាសោយរាជ្យនៅស្រុកយូដា 1 ប្រជា‌ជននៅក្រុងយេរូ‌សាឡឹមនាំគ្នាលើកសម្ដេចអហា‌ស៊ីយ៉ា ជាបុត្រពៅរបស់ព្រះ‌បាទយ៉ូរ៉ាម ឲ្យឡើងស្នងរាជ្យបិតា ដ្បិតបុត្របងៗត្រូវជន‌ជាតិអារ៉ាប់សម្លាប់អស់ នៅពេលពួកគេមកលុក‌លុយស្រុក។ ហេតុនេះហើយបានជាព្រះ‌បាទអហា‌ស៊ីយ៉ា ជាបុត្ររបស់ព្រះ‌បាទយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា។ 2 ព្រះ‌បាទអហា‌ស៊ីយ៉ាឡើងសោយរាជ្យក្នុងជន្មាយុម្ភៃព្រះ‌វស្សា ទ្រង់សោយរាជ្យបានមួយឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា អថា‌លា ជាចៅរបស់ព្រះ‌បាទអូមរី។ 3 ព្រះ‌បាទអហា‌ស៊ីយ៉ាក៏បានដើរតាមផ្លូវរបស់រាជ‌វង្សព្រះ‌បាទអហាប់ដែរ ដ្បិតមាតាជួយគំនិតស្ដេចឲ្យប្រព្រឹត្តអំពើអាក្រក់។ 4 ស្ដេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចរាជ‌វង្សរបស់ព្រះ‌បាទអហាប់ដែរ ដ្បិតក្រោយពេលបិតាសោយទិវង្គត រាជ‌វង្សរបស់ព្រះ‌បាទអហាប់ជួយគំនិតព្រះ‌បាទអហា‌ស៊ីយ៉ា ដែលជំរុញឲ្យស្ដេចត្រូវវិនាស។ 5 ស្ដេចធ្វើតាមយោបល់របស់ពួកគេ ហើយចូលដៃជាមួយព្រះ‌បាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះ‌បាទអហាប់…

២ របាក្សត្រ 23

ព្រះ‌បាទយ៉ូអាសឡើងគ្រងរាជ្យ 1 លុះដល់ឆ្នាំទីប្រាំ‌ពីរ លោកបូជា‌ចារ្យយេហូ‌យ៉ាដាបានតាំងចិត្តក្លា‌ហាន ហើយចុះសន្ធិ‌សញ្ញាជាមួយពួកមេបញ្ជា‌ការ គឺមានអសា‌រា ជាកូនរបស់លោកយេរ៉ូ‌ហាំ លោកអ៊ីស្មា‌អែល ជាកូនរបស់លោកយ៉ូហាណាន លោកអសា‌រា ជាកូនរបស់លោកអូបេដ លោកម៉ាសេ‌យ៉ា ជាកូនរបស់លោកអដា‌យ៉ា និងលោកអេលី‌សាផាត ជាកូនរបស់លោកស៊ីក‌គ្រី។ 2 មេបញ្ជា‌ការទាំងនោះធ្វើដំណើរពាស‌ពេញស្រុកយូដា ហើយប្រមូលពួកលេវីនៅតាមក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា ព្រមទាំងប្រមូលមេក្រុមគ្រួសារនៃជន‌ជាតិអ៊ីស្រា‌អែលឲ្យមកជួប‌ជុំគ្នា នៅក្រុងយេរូ‌សាឡឹម។ 3 អង្គប្រជុំទាំងមូលបានចុះសន្ធិ‌សញ្ញាជាមួយព្រះ‌រាជា នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់។ លោកយេហូ‌យ៉ាដាមានប្រសាសន៍ទៅពួកគេថា៖ «នេះនែ៎ បុត្ររបស់ព្រះ‌មហា‌ក្សត្រ! ទ្រង់នឹងគ្រងរាជ្យ ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បានថ្លែងទុក ស្ដីអំពីរាជ‌វង្សរបស់ព្រះ‌បាទដាវីឌ។ 4…

២ របាក្សត្រ 24

ព្រះ‌បាទយ៉ូអាសជួស‌ជុលព្រះ‌វិហារ 1 ព្រះ‌បាទយ៉ូអាសឡើងសោយរាជ្យ ក្នុងជន្មាយុប្រាំ‌ពីរព្រះ‌វស្សា ទ្រង់សោយរាជ្យបានសែ‌សិបឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា ស៊ីប‌យ៉ា ជាអ្នកស្រុកបៀរ‌សេ‌បា។ 2 ព្រះ‌បាទយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់អស់មួយជីវិតរបស់លោកបូជា‌ចារ្យយេហូ‌យ៉ាដា។ 3 លោកយេហូ‌យ៉ាដារកបានមហេសីពីរអង្គមកថ្វាយព្រះ‌បាទយ៉ូអាស ហើយស្ដេចបង្កើតបានបុត្រាបុត្រីជាច្រើន។ 4 ក្រោយមក ព្រះ‌បាទយ៉ូអាសមានបំណងជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ 5 ស្ដេចកោះហៅក្រុមបូជា‌ចារ្យ និងក្រុមលេវី ឲ្យមកជួប‌ជុំគ្នា ហើយមានរាជ‌ឱង្ការថា៖ «សូមអស់លោកអញ្ជើញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយរៀងរាល់ឆ្នាំ ត្រូវប្រមូលប្រាក់ក្នុងស្រុកអ៊ីស្រា‌អែលទាំងមូល ដើម្បីជួស‌ជុលព្រះ‌ដំណាក់នៃព្រះរបស់អស់លោក។ សូមសម្រេចការនេះឲ្យបានឆាប់ៗផង»។ ប៉ុន្តែ ក្រុមលេវីពុំបានធ្វើការនេះឲ្យបានរួស‌រាន់ទេ។…

២ របាក្សត្រ 25

ព្រះ‌បាទអម៉ា‌ស៊ីយ៉ាសោយរាជ្យលើស្រុកយូដា 1 ព្រះ‌បាទអម៉ា‌ស៊ីយ៉ាឡើងសោយរាជ្យ នៅពេលមានជន្មាយុម្ភៃប្រាំព្រះ‌វស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា យ៉ូអា‌ដាន ជាអ្នកក្រុងយេរូ‌សាឡឹម។ 2 ស្ដេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់តែមិនមែនដោយស្មោះអស់ពីចិត្តទេ។ 3 ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្ដេចប្រហារជីវិតពួកមេ‌ទ័ពដែលបានធ្វើគុតបិតារបស់ស្ដេច។ 4 ប៉ុន្តែ ស្ដេចពុំបានឲ្យគេប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដ្បិតស្ដេចគោរពតាមសេចក្ដីដែលមានចែងទុកក្នុងក្រឹត្យ‌វិន័យរបស់លោកម៉ូសេ គឺព្រះ‌អម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ ព្រោះតែទោសរបស់កូន ហើយកូនក៏មិនត្រូវស្លាប់ ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។ 5 ព្រះ‌បាទអម៉ា‌ស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជា‌ជនក្នុងកុល‌សម្ព័ន្ធយូដា និងកុល‌សម្ព័ន្ធបេន‌យ៉ាមីន…

២ របាក្សត្រ 26

ព្រះ‌បាទអូសៀសឡើងគ្រងរាជ្យជាស្ដេចស្រុកយូដា 1 ប្រជា‌ជនស្រុកយូដាទាំងមូលនាំគ្នាលើកព្រះ‌បាទអូសៀស ដែលមានព្រះ‌ជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យបន្តពីព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបិតា។ 2 ក្រោយពេលព្រះ‌បាទអម៉ា‌ស៊ីយ៉ាសោយទិវង្គត ព្រះ‌បាទអូសៀសបានសង់ក្រុងអេឡុតឡើងវិញ រួចដាក់ឲ្យនៅក្រោមការគ្រប់‌គ្រងរបស់ស្រុកយូដាដូចពីមុន។ 3 ព្រះ‌បាទអូសៀសឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុដប់ប្រាំមួយព្រះ‌វស្សា ទ្រង់សោយរាជ្យបានហា‌សិបពីរឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា យេកូ‌លា ជាអ្នកក្រុងយេរូ‌សាឡឹម។ 4 ស្ដេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ដែលជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបិតាដែរ។ ព្រះ‌បាទអូសៀសបែកចិត្តចេញពីព្រះ‌អម្ចាស់ 5 ព្រះ‌បាទអូសៀសយកព្រះ‌ហឫទ័យទុកដាក់ស្វែងរកព្រះ‌ជាម្ចាស់ ក្នុងពេលដែលលោកសាកា‌រីនៅរស់នៅឡើយ ព្រោះលោកណែ‌នាំស្ដេចឲ្យគោរពកោតខ្លាចព្រះ‌ជាម្ចាស់ ។ ដរាបណាស្ដេចស្វែងរកព្រះ‌ជាម្ចាស់ ព្រះ‌អង្គប្រទានឲ្យស្ដេចបានចម្រុង‌ចម្រើនជា‌និច្ច។…

២ របាក្សត្រ 27

ព្រះ‌បាទយ៉ូថាមសោយរាជ្យលើស្រុកយូដា 1 ព្រះ‌បាទយ៉ូថាមឡើងសោយរាជ្យ ក្នុងជន្មាយុម្ភៃប្រាំព្រះ‌វស្សា ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា យេរូ‌សា ជាកូនរបស់លោកសាដុក។ 2 ស្ដេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចព្រះ‌បាទអូសៀស ជាបិតាដែរ។ ប៉ុន្តែ ស្ដេចមិនបានចូលទៅក្នុងព្រះ‌វិហាររបស់ព្រះ‌អម្ចាស់ទេ។ ពេលនោះ ប្រជា‌ជនប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ។ 3 ព្រះ‌បាទយ៉ូថាមបានសង់ទ្វារដែលនៅខាងលើព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងពង្រឹងកន្លែងផ្សេងៗនៃកំពែងក្រុង ត្រង់អូផែល ឲ្យរឹតតែមាំថែមទៀត។ 4 ស្ដេចបានសង់ក្រុងនៅតាមតំបន់ភ្នំនៃស្រុកយូដា ព្រមទាំងសង់បន្ទាយ និងប៉មចាំយាមនៅតាមព្រៃផង។ 5 ស្ដេចបានធ្វើសង្គ្រាមទល់នឹងស្ដេចស្រុកអាំម៉ូន ហើយយកជ័យ‌ជំនះលើពួកគេ។ នៅឆ្នាំនោះ ជន‌ជាតិអាំម៉ូនយកប្រាក់ចំនួនបីតោន ស្រូវបីពាន់តោន និងពោតបីពាន់តោន…

២ របាក្សត្រ 28

ព្រះ‌បាទអហាសសោយរាជ្យលើស្រុកយូដា 1 ព្រះ‌បាទអហាសឡើងសោយរាជ្យ ក្នុងជន្មាយុម្ភៃព្រះ‌វស្សា ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ ស្ដេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចព្រះ‌បាទដាវីឌ ជាព្រះ‌អយ្យ‌កោឡើយ។ 2 ស្ដេចដើរតាមផ្លូវរបស់ស្ដេចនានា នៅស្រុកអ៊ីស្រា‌អែល គឺទ្រង់ហ៊ានរហូតដល់ធ្វើរូបចម្លាក់ពីលង្ហិន សម្រាប់ព្រះបាលទៀតផង។ 3 ស្ដេចដុតគ្រឿងក្រអូបនៅជ្រលងភ្នំហ៊ីន‌ណម និងយកបុត្រទៅបូជា‌យញ្ញ តាមទំនៀម‌ទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជា‌ជាតិទាំង‌ឡាយ ដែលព្រះ‌អម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រា‌អែល។ 4 ស្ដេចបានធ្វើយញ្ញ‌បូជា និងដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។ 5 ព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេច បានប្រគល់ស្ដេចទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរី។ កង‌ទ័ពស៊ីរីវាយឈ្នះព្រះ‌បាទអហាស រួចចាប់ប្រជា‌ជនជាច្រើនយកទៅជាឈ្លើយនៅក្រុងដាម៉ាស។…

២ របាក្សត្រ 29

ព្រះ‌បាទហេ‌សេគាសោយរាជ្យនៅស្រុកយូដា 1 ព្រះ‌បាទហេ‌សេគាបានឡើងសោយរាជ្យ ក្នុងព្រះ‌ជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថាអប៊ី‌យ៉ា ជាកូនរបស់លោកសាកា‌រី។ 2 ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចព្រះ‌បាទដាវីឌជាព្រះ‌អយ្យ‌កោ ឥតខុសត្រង់ណាឡើយ។ 3 នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរជ្ជ‌កាលរបស់ស្ដេច ព្រះ‌បាទហេ‌សេគាបើកទ្វារព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ព្រមទាំងជួស‌ជុលឡើងវិញ។ 4 ស្ដេចបានត្រាស់ហៅក្រុមបូជា‌ចារ្យ និងក្រុមលេវី ឲ្យមកជួប‌ជុំគ្នានៅព្រលានខាងកើត 5 រួចមានរាជ‌ឱង្ការទៅពួកគេថា៖ «កូនចៅលេវីអើយ សូមស្ដាប់ខ្ញុំ! ឥឡូវនេះ សូមអ្នករាល់គ្នាញែកខ្លួនឲ្យបានវិសុទ្ធ ហើយញែកព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ឲ្យបានវិសុទ្ធដែរ។ ចូរយកអ្វីៗដែលមិនបរិសុទ្ធចេញទៅខាងក្រៅទី‌សក្ការៈ។ 6 ដូនតារបស់ពួកយើងបានបែកចិត្តចេញពីព្រះ‌អម្ចាស់…

២ របាក្សត្រ 30

ព្រះ‌បាទហេ‌សេគាកោះហៅប្រជា‌ជនមកធ្វើពិធីបុណ្យចម្លងនៅក្រុងយេរូ‌សាឡឹម 1 ព្រះ‌បាទហេ‌សេគាចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រា‌អែល និងស្រុកយូដា ទ្រង់ក៏សរសេររាជ‌សារផ្ញើទៅកុល‌សម្ព័ន្ធអេប្រាអ៊ីម និងម៉ាណា‌សេ អញ្ជើញពួកគេមកព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នៅក្រុងយេរូ‌សាឡឹម ដើម្បីចូលរួមប្រារព្ធពិធីបុណ្យចម្លង*ថ្វាយព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល។ 2 ព្រះ‌រាជា និងក្រុមមន្ត្រី ព្រមទាំងអង្គប្រជុំទាំងមូល ជួប‌ជុំគ្នានៅក្រុងយេរូ‌សាឡឹម ដើម្បីប្រារព្ធពិធីបុណ្យចម្លងនៅខែទីពីរ ។ 3 គេពុំអាចប្រារព្ធពិធីនេះចំពេលកំណត់ឡើយ ព្រោះក្រុមបូជា‌ចារ្យពុំទាន់បានញែកខ្លួនឲ្យបានវិសុទ្ធគ្រប់ចំនួននៅឡើយ ហើយប្រជា‌ជនក៏ពុំទាន់មកជួប‌ជុំគ្នា នៅក្រុងយេរូ‌សាឡឹមនៅឡើយដែរ។ 4 ព្រះ‌រាជា និងអង្គប្រជុំទាំងមូល បានចុះសំរុងគ្នាបែបនេះ 5 ហើយសម្រេចចេញសេចក្ដីប្រកាសមួយ ក្នុងស្រុកអ៊ីស្រា‌អែលទាំងមូល ចាប់ពីបៀរ‌សេបារហូតដល់ក្រុងដាន់ ដើម្បីអញ្ជើញប្រជា‌ជនមកក្រុងយេរូ‌សាឡឹម…