២ របាក្សត្រ 11

1 ពេលព្រះ‌បាទរេហូ‌បោមយាងមកដល់ក្រុងយេរូ‌សាឡឹម ស្ដេចប្រមូលទាហានក្នុងពូជ‌ពង្សយូដា និងបេន‌យ៉ាមីន បានចំនួន១៨០ ០០០នាក់ ដែលសុទ្ធតែជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញ ដើម្បីចេញទៅច្បាំងនឹងជន‌ជាតិអ៊ីស្រា‌អែល ដណ្ដើមយកអាណា‌ចក្រទាំងមូលមកថ្វាយព្រះ‌បាទរេហូ‌បោមវិញ។ 2 ប៉ុន្តែព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះ‌អង្គថា៖ 3 «ចូរប្រាប់រេហូ‌បោម ជាបុត្ររបស់សាឡូម៉ូន ស្ដេចស្រុកយូដា ព្រមទាំងជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ ក្នុងកុល‌សម្ព័ន្ធយូដា និងកុល‌សម្ព័ន្ធបេន‌យ៉ាមីនថា 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងបង‌ប្អូនរបស់អ្នករាល់គ្នាឡើយ! ចូរវិលទៅកាន់ទីលំ‌នៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាព‌ការណ៍នេះកើតមាន»។ ពួកគេក៏ស្ដាប់តាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ហើយនាំគ្នាវិលត្រឡប់ទៅវិញ ដោយមិនវាយលុកព្រះ‌បាទយេរ៉ូ‌បោមទេ។ ព្រះ‌បាទរេហូ‌បោមសង់ក្រុងនានា 5 ព្រះ‌បាទរេហូ‌បោមគង់នៅក្នុងក្រុងយេរូ‌សាឡឹម ហើយស្ដេចបានសង់ក្រុងដែលមានកំពែងរឹង‌មាំជាច្រើន…

២ របាក្សត្រ 12

ព្រះ‌ចៅស៊ីសាក់ ស្ដេចស្រុកអេស៊ីបវាយលុកស្រុកយូដា 1 កាលព្រះ‌បាទរេហូ‌បោមពង្រឹងរាជសម្បត្តិ និងអំណាចរឹង‌មាំហើយ ស្ដេចបោះបង់ចោលក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់រីឯប្រជា‌ជនក៏ប្រព្រឹត្តដូចស្ដេចដែរ។ 2 នៅឆ្នាំទីប្រាំនៃរជ្ជ‌កាលព្រះ‌បាទរេហូ‌បោម ព្រះ‌ចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូ‌សាឡឹម។ ព្រឹត្តិ‌ការណ៍នេះកើតមាន ព្រោះប្រជា‌ជនយូដាមិនស្មោះត្រង់នឹងព្រះ‌អម្ចាស់។ 3 ព្រះចៅស៊ីសាក់ដឹកនាំកង‌ទ័ពដែលមានរទេះចំបាំង ១ ២០០ ទ័ពសេះ ៥០ ០០០ នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូ‌ពីយ៉ាងច្រើន មកជាមួយផង។ 4 ស្ដេចវាយយកបានក្រុងនានាដែលមានកំពែងរឹង‌មាំក្នុងស្រុកយូដា ហើយមកដល់ក្រុងយេរូ‌សាឡឹម។ 5 ពេលនោះ…

២ របាក្សត្រ 13

ព្រះ‌បាទអប៊ី‌យ៉ាសោយរាជ្យនៅស្រុកយូដា 1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជ‌កាលព្រះ‌បាទយេរ៉ូ‌បោម ព្រះ‌បាទអប៊ី‌យ៉ាឡើងសោយរាជ្យ នៅស្រុកយូដា។ 2 ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូ‌សាឡឹម មាតារបស់ស្ដេចមាននាមថា មីកា‌យ៉ា ជាកូនរបស់លោកអូរាល អ្នកក្រុងគីបៀរ។ ព្រះ‌បាទអប៊ី‌យ៉ា និងព្រះ‌បាទយេរ៉ូ‌បោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក។ 3 ព្រះ‌បាទអប៊ី‌យ៉ាបានលើកទ័ពចំនួន ៤០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់‌អាចចេញទៅប្រយុទ្ធ ហើយព្រះ‌បាទយេរ៉ូ‌បោមក៏បានលើកទ័ពចំនួន ៨០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់‌អាច ចេញមកតទល់វិញដែរ។ 4 ព្រះ‌បាទអប៊ី‌យ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ា‌រែប ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយមានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទយេរ៉ូ‌បោម…

២ របាក្សត្រ 14

1 កាលព្រះ‌បាទអប៊ី‌យ៉ាសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះ‌បាទដាវីឌ ហើយព្រះ‌បាទអេ‌សា ជាបុត្របានឡើងស្នងរាជ្យ។ ក្នុងរជ្ជ‌កាលព្រះ‌បាទអេ‌សា ស្រុកទេសបានសុខ‌សាន្ត‌ត្រាណ អស់រយៈពេលដប់ឆ្នាំ។ ព្រះ‌បាទអេ‌សាគ្រងរាជ្យលើស្រុកយូដា 2 ព្រះ‌បាទអេ‌សាប្រព្រឹត្តអំពើសុចរិត និងទៀងត្រង់ ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេច។ 3 ស្ដេចបានលុបបំបាត់អាសនៈរបស់សាសន៍ដទៃ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ ស្ដេចបានវាយបំបាក់រូបស្តូប និងកាប់រំលំបង្គោលរបស់ព្រះ‌អាសេ‌រ៉ា។ 4 ស្ដេចបានប្រាប់ជន‌ជាតិយូដាឲ្យស្វែងរកព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន ព្រមទាំងប្រតិបត្តិតាមក្រឹត្យ‌វិន័យ និងបទ‌បញ្ជារបស់ព្រះ‌អង្គផង។ 5 ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសម្រាប់ដុតគ្រឿងក្រអូបនៅតាមក្រុងទាំង‌ឡាយ ក្នុងស្រុកយូដា។ ក្នុងរជ្ជ‌កាលរបស់ព្រះ‌បាទអេ‌សា ស្រុកទេសបានសុខ‌សាន្ត‌ត្រាណ។ 6 ស្ដេចបានសង់ក្រុងដ៏មានកំពែងរឹង‌មាំក្នុងស្រុកយូដា…

២ របាក្សត្រ 15

ព្រះ‌បាទអេ‌សាកែទម្រង់សាសនា 1 គ្រានោះ ព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់យាងមកសណ្ឋិតលើលោកអសា‌រា ជាកូនរបស់លោកអូដេត។ 2 លោកក៏ចេញទៅគាល់ព្រះ‌បាទអេ‌សា ហើយទូលថា៖ «បពិត្រព្រះ‌រាជាអេ‌សា ព្រមទាំងកូនចៅយូដា និងកូនចៅបេន‌យ៉ាមីន ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ! ព្រះ‌អម្ចាស់គង់ជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះ‌អង្គ។ ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះ‌អង្គ នោះព្រះ‌អង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះ‌អង្គ នោះព្រះ‌អង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។ 3 ក្នុងអំឡុងពេលដ៏យូរ‌លង់ ជន‌ជាតិអ៊ីស្រា‌អែលគ្មានព្រះពិតប្រាកដ គ្មានបូជា‌ចារ្យសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានក្រឹត្យ‌វិន័យដែរ។ 4 ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករកព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ពួកគេស្វែងរកព្រះ‌អង្គ ព្រះ‌អង្គក៏ឲ្យពួកគេរកឃើញ។…

២ របាក្សត្រ 16

សង្គ្រាមរវាងព្រះ‌បាទអេ‌សា និងព្រះ‌បាទបាសា ស្ដេចស្រុកអ៊ីស្រា‌អែល 1 នៅឆ្នាំទីសាម‌សិបប្រាំមួយនៃរជ្ជ‌កាលព្រះ‌បាទអេ‌សា ព្រះ‌បាទបាសា ជាស្ដេចស្រុកអ៊ីស្រា‌អែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំ‌វិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជា‌ជនរបស់ព្រះ‌បាទអេ‌សា ជាស្ដេចស្រុកយូដា អាចចេញចូលបាន។ 2 ព្រះ‌បាទអេ‌សាយកមាស ប្រាក់ ពីក្នុងឃ្លាំងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងនៅក្នុងឃ្លាំងព្រះ‌រាជ‌វាំង ហើយចាត់គេឲ្យយកទៅថ្វាយព្រះ‌បាទបេន-‌ហាដាឌ ជាស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ដោយទូលថា៖ 3 «ទូលបង្គំសូមចងសម្ពន្ធ‌មិត្តជាមួយព្រះ‌ករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះ‌ករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និងប្រាក់នេះ មកថ្វាយព្រះ‌ករុណា។ សូមព្រះ‌ករុណាផ្ដាច់ចំណងសម្ពន្ធ‌មិត្តជាមួយបាសា ជាស្ដេចស្រុកអ៊ីស្រា‌អែលទៅ ដើម្បីកុំឲ្យស្ដេចនោះឡើងមកវាយទូលបង្គំទៀត»។ 4…

២ របាក្សត្រ 17

ព្រះ‌បាទយ៉ូសា‌ផាតសោយរាជ្យនៅស្រុកយូដា 1 ព្រះ‌បាទយ៉ូសា‌ផាតបានឡើងស្នងរាជ្យព្រះ‌បាទអេ‌សា ជាបិតា ហើយស្ដេចពង្រឹងកម្លាំង តទល់នឹងស្រុកអ៊ីស្រា‌អែល ។ 2 ស្ដេចបានដាក់ទ័ពនៅតាមទីក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹង‌មាំក្នុងស្រុកយូដា និងដាក់ខ្សែត្រៀមនៅតាមក្រុងនានា ក្នុងស្រុកអេប្រាអ៊ីម ជាក្រុងដែលព្រះ‌បាទអេ‌សា ជាបិតា ដណ្ដើមយកបាន។ 3 ព្រះ‌អម្ចាស់គង់នៅជាមួយព្រះ‌បាទយ៉ូសា‌ផាត ដ្បិតស្ដេចប្រព្រឹត្តតាមមាគ៌ាដើមដំបូងរបស់ព្រះ‌បាទដាវីឌ ជាព្រះ‌អយ្យ‌កោ គឺទ្រង់ពុំបានស្វែងរកព្រះបាលទេ។ 4 ស្ដេចបានស្វែងរកព្រះនៃអយ្យ‌កោរបស់ស្ដេច និងធ្វើតាមបទ‌បញ្ជារបស់ព្រះ‌អង្គ គឺទ្រង់មិនធ្វើដូចអ្នកស្រុកអ៊ីស្រា‌អែលទេ។ 5 ព្រះ‌អម្ចាស់ពង្រឹងរាជសម្បត្តិរបស់ស្ដេចឲ្យបានរឹង‌ប៉ឹង ហើយប្រជា‌ជនយូដាទាំងមូលតែងតែនាំយកតង្វាយមកថ្វាយព្រះ‌បាទយ៉ូសា‌ផាត។ ស្ដេចមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើនបំផុត។ 6…

២ របាក្សត្រ 18

ព្រះ‌បាទយ៉ូសា‌ផាតចងស្ពាន‌មេត្រីនឹងព្រះ‌បាទអហាប់ 1 ព្រះ‌បាទយ៉ូសា‌ផាតមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានចងស្ពាន‌មេត្រីនឹងព្រះ‌បាទអហាប់ តាមចំណងអាពាហ៍‌ពិពាហ៍ ។ 2 ប៉ុន្មានឆ្នាំក្រោយមក ព្រះ‌បាទយ៉ូសា‌ផាតយាងទៅសួរសុខទុក្ខព្រះ‌បាទអហាប់ នៅក្រុងសាម៉ារី។ ពេលនោះ ព្រះ‌បាទអហាប់រៀប‌ចំចៀម និងគោមួយចំនួនធំ ដើម្បីទទួលព្រះ‌បាទយ៉ូសា‌ផាត និងអស់អ្នកដែលអមដំណើរស្ដេច។ ព្រះ‌បាទអហាប់ក៏បានបបួលព្រះ‌បាទយ៉ូសា‌ផាត ឡើងទៅវាយយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ 3 ព្រះ‌បាទអហាប់ ជាស្ដេចស្រុកអ៊ីស្រា‌អែល មានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទយ៉ូសា‌ផាតថា៖ «តើព្រះ‌ករុណាសព្វព្រះ‌ហឫទ័យយាងទៅក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះ‌បាទយ៉ូសា‌ផាតតបវិញថា៖ «ទូលបង្គំក៏ដូចព្រះ‌ករុណា ប្រជា‌រាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជា‌រាស្ត្ររបស់ព្រះ‌ករុណា យើងនឹងទៅច្បាំងរួមជាមួយព្រះ‌ករុណាដែរ!»។ ពួកអ្នកប្រកបរបរជាព្យាការីប្រកាសអំពីជ័យ‌ជំនះ…

២ របាក្សត្រ 19

ព្រះ‌បាទយ៉ូសា‌ផាតតែង‌តាំងចៅ‌ក្រមនៅស្រុកយូដា 1 ព្រះ‌បាទយ៉ូសា‌ផាត ជាស្ដេចស្រុកយូដា វិលមកដល់រាជដំណាក់ នៅក្រុងយេរូ‌សាឡឹមវិញ ដោយសុខ‌សាន្ត។ 2 លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណា‌នី ជាគ្រូទាយ បានចេញមកជួបព្រះ‌បាទយ៉ូសា‌ផាត ទូលស្ដេចថា៖ «ហេតុដូចម្ដេចបានជាព្រះ‌ករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ព្រះ‌អម្ចាស់ដូច្នេះ? ដោយព្រះ‌ករុណាប្រព្រឹត្តបែបនេះព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធនឹងព្រះ‌ករុណា។ 3 ប៉ុន្តែ ព្រះ‌ករុណាបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះ‌ករុណាបានលុបបំបាត់បង្គោលរបស់ព្រះ‌អាសេ‌រ៉ាអស់ពីក្នុងស្រុក ហើយព្រះ‌ករុណាស្វែងរកព្រះ‌ជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។ 4 ព្រះ‌បាទយ៉ូសា‌ផាតគង់នៅក្រុងយេរូ‌សាឡឹម។ បន្ទាប់មក ស្ដេចយាងទៅសួរសុខទុក្ខប្រជា‌រាស្ត្រតាំងពីបៀរ‌សេ‌បាហូតដល់តំបន់ភ្នំអេប្រាអ៊ីម ដើម្បីណែ‌នាំពួកគេឲ្យវិលមករកព្រះ‌អម្ចាស់ជាព្រះនៃដូនតារបស់ខ្លួនវិញ។ 5 ស្ដេចបានតែង‌តាំងឲ្យមានចៅ‌ក្រម នៅគ្រប់ក្រុងដែលមានកំពែងរឹង‌មាំក្នុងស្រុកយូដា។ 6…

២ របាក្សត្រ 20

កង‌ទ័ពម៉ូអាប់ និងកង‌ទ័ពអាំម៉ូនវាយលុកស្រុកយូដា ពាក្យអធិស្ឋានរបស់ព្រះ‌បាទយ៉ូសា‌ផាត 1 ក្រោយមកទៀត ជន‌ជាតិម៉ូអាប់ និងជន‌ជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយព្រះ‌បាទយ៉ូសា‌ផាត។ 2 មានគេមកទូលព្រះ‌បាទយ៉ូសា‌ផាតថា៖ «កង‌ទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះ‌ករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសា‌សូន-‌តាម៉ារ គឺនៅអេន‌កេឌី»។ 3 ព្រះ‌បាទយ៉ូសា‌ផាតភ័យខ្លាចជាខ្លាំង ទ្រង់ក៏សម្រេចចិត្តទូលសួរព្រះ‌អម្ចាស់ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។ 4 អ្នកស្រុកយូដាជួប‌ជុំគ្នាស្វែងរកព្រះ‌អម្ចាស់ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកព្រះ‌អម្ចាស់។ 5 ព្រះ‌បាទយ៉ូសា‌ផាតឈរនៅកណ្ដាលចំណោមអង្គប្រជុំរបស់ជន‌ជាតិយូដា និងអ្នកក្រុងយេរូ‌សាឡឹម ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ខាងមុខព្រលានថ្មី។ 6 ស្ដេចមានរាជ‌ឱង្ការថា៖ «បពិត្រព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ…