២ របាក្សត្រ 1

ព្រះ‌បាទសាឡូម៉ូនសោយរាជ្យលើស្រុកអ៊ីស្រា‌អែល ស្ដេចទូលសូមប្រាជ្ញាពីព្រះ‌ជាម្ចាស់ 1 ព្រះ‌បាទសាឡូម៉ូន ជាបុត្ររបស់ព្រះ‌បាទដាវីឌ មានអំណាចកាន់តែរឹង‌មាំឡើង។ព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេច គង់នៅជាមួយ ហើយប្រោសប្រទានឲ្យស្ដេចបានខ្ពង់‌ខ្ពស់ថ្កុំ‌ថ្កើងបំផុត។ 2 ព្រះ‌បាទសាឡូម៉ូនកោះហៅជន‌ជាតិអ៊ីស្រា‌អែលទាំងមូល ពួកមេកង មេក្រុម ចៅ‌ក្រម អ្នកដឹកនាំជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ និងមេក្រុមគ្រួសារ។ 3 ព្រះ‌បាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅគីបៀន ដ្បិតព្រះ‌ពន្លាជួបព្រះ‌ជាម្ចាស់ ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អង្គ បានសង់នៅវាលរហោ‌ស្ថាន ស្ថិតនៅទីនោះ។ 4 រីឯហិបរបស់ព្រះ‌ជាម្ចាស់ ព្រះ‌បាទដាវីឌដង្ហែពីក្រុងគាយ៉ាត់-‌យារីម មកតម្កល់នៅកន្លែងដែលស្ដេចត្រៀមទុក ក្នុងពន្លានៅក្រុងយេរូ‌សាឡឹម។ 5…

២ របាក្សត្រ 2

ព្រះ‌បាទសាឡូម៉ូនសង់ព្រះ‌វិហារ 1 ព្រះ‌បាទសាឡូម៉ូនបញ្ជាឲ្យគេសង់ព្រះ‌ដំណាក់មួយ ថ្វាយព្រះ‌នាមព្រះ‌អម្ចាស់និងដំណាក់មួយ សម្រាប់ស្ដេចផ្ទាល់។ 2 ព្រះ‌បាទសាឡូម៉ូនកេណ្ឌមនុស្សប្រាំ‌ពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ ព្រមទាំងអ្នកទទួលខុសត្រូវចំនួនបីពាន់ប្រាំមួយរយនាក់។ 3 ព្រះ‌បាទសាឡូម៉ូនចាត់អ្នកនាំសារឲ្យទៅទូលព្រះ‌បាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុសថា៖ «ព្រះ‌ករុណាបានផ្ដល់ឈើតាត្រៅថ្វាយព្រះ‌បាទដាវីឌ ជាបិតារបស់ទូលបង្គំ ដើម្បីសង់ដំណាក់។ 4 ទូលបង្គំចង់សង់ព្រះ‌ដំណាក់មួយថ្វាយព្រះ‌នាមព្រះ‌អម្ចាស់ជាព្រះរបស់ទូលបង្គំ ដើម្បីញែកថ្វាយព្រះ‌អង្គសម្រាប់ដុតគ្រឿងក្រអូប នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ សម្រាប់តម្កល់នំបុ័ងថ្វាយព្រះ‌អង្គជាអចិន្ត្រៃយ៍ ព្រមទាំងថ្វាយតង្វាយដុត*ទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់ព្រះ‌អម្ចាស់ជាព្រះនៃយើង ជាទំនៀម‌ទម្លាប់ដែលអ៊ីស្រា‌អែលត្រូវកាន់តាម រហូតតរៀងទៅ។…

២ របាក្សត្រ 3

ការសង់ព្រះ‌វិហារ 1 ព្រះ‌បាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នៅក្រុងយេរូ‌សាឡឹម លើភ្នំម៉ូរី‌យ៉ា ត្រង់កន្លែងដែលព្រះ‌អម្ចាស់បានបង្ហាញព្រះ‌បាទដាវីឌ ជាបិតា គឺកន្លែងដែលព្រះ‌បាទដាវីឌបានបម្រុងទុក នៅទី‌លានបោកស្រូវរបស់លោកអរ៉ៅ‌ណា ជាជន‌ជាតិយេប៊ូស។ 2 ព្រះ‌បាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះ‌ដំណាក់នៅខែទីពីរ ក្នុងឆ្នាំទីបួននៃរជ្ជ‌កាលរបស់ស្ដេច។ 3 ព្រះ‌បាទសាឡូម៉ូនសង់ព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់នៅលើគ្រឹះ ដែលមានបណ្ដោយហុក‌សិបហត្ថ និងទទឹងម្ភៃហត្ថ តាមរង្វាស់ពីបុរាណ។ 4 បន្ទប់ល្វែងខាងមុខមានបណ្ដោយម្ភៃហត្ថ ត្រូវនឹងរង្វាស់ទទឹងរបស់ព្រះ‌ដំណាក់ មានកំពស់មួយរយម្ភៃហត្ថ ហើយស្ដេចឲ្យគេស្រោបមាសសុទ្ធ នៅផ្នែកខាងក្នុងផង។ 5 នៅតាមជញ្ជាំងបន្ទប់ធំ ស្ដេចបានឲ្យគេពាសឈើតាត្រៅ និងស្រោបមាសដ៏មានគុណ‌ភាពខ្ពស់ ព្រមទាំងឆ្លាក់ក្បាច់ដើមចាក និងច្រវាក់។ 6…

២ របាក្សត្រ 4

1 ស្ដេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្ដោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។ អាងធំពីលង្ហិន 2 ស្ដេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងរង្វង់ជុំ‌វិញសាម‌សិបហត្ថ។ 3 នៅក្រោមគែមមាត់អាង មានសិតរូបគោពីរជួរ គឺក្នុងប្រវែងមួយហត្ថ មានសិតរូបគោដប់ព័ទ្ធជុំ‌វិញអាង។ រូបគោទាំងពីរជួរនោះសិតជាប់ជាមួយអាង។ 4 អាងនោះទ្រដោយរូបគោលង្ហិនចំនួនដប់‌ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ រីឯខ្លួនវាបែរចូលក្នុងដើម្បីទ្រអាង។ 5 អាងនេះមានកំរាស់មួយទះ មាត់របស់វារីក ដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ…

២ របាក្សត្រ 5

1 ព្រះ‌បាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សម្រាប់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ចប់សព្វគ្រប់។ បន្ទាប់មក ស្ដេចនាំយកវត្ថុអំពីមាសប្រាក់ និងគ្រឿងប្រដាប់ផ្សេងៗទៀត ដែលព្រះ‌បាទដាវីឌ ជាបិតា បានញែកថ្វាយព្រះ‌អម្ចាស់មកទុកក្នុងឃ្លាំងនៃព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់។ ហិបសម្ពន្ធ‌មេត្រីតម្កល់ក្នុងព្រះ‌ដំណាក់ 2 គ្រានោះ ព្រះ‌បាទសាឡូម៉ូនបានអញ្ជើញពួកព្រឹទ្ធា‌ចារ្យនៃជន‌ជាតិអ៊ីស្រា‌អែល ពួកមេដឹកនាំកុល‌សម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជន‌ជាតិអ៊ីស្រា‌អែល ឲ្យមកក្រុងយេរូ‌សាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់ពីបុរីព្រះ‌បាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះ‌ដំណាក់។ 3 ពេលនោះ ប្រជា‌ជនអ៊ីស្រា‌អែលទាំងអស់នាំគ្នាមកគាល់ព្រះ‌រាជា ដើម្បីចូលរួមក្នុងពិធីបុណ្យនៅខែទីប្រាំ‌ពីរ ។ 4 កាលព្រឹទ្ធា‌ចារ្យទាំងអស់របស់ជន‌ជាតិអ៊ីស្រា‌អែលអញ្ជើញមកដល់ហើយ ពួកលេវីក៏នាំគ្នាសែងហិប។ 5 ពួកគេដង្ហែហិបនៃសម្ពន្ធ‌មេត្រី ព្រមទាំងពន្លាជួបព្រះ‌អម្ចាស់ និងវត្ថុសក្ការៈទាំងប៉ុន្មានដែលស្ថិតនៅក្នុងពន្លា…

២ របាក្សត្រ 6

1 ពេលនោះ ព្រះ‌បាទសាឡូម៉ូនមានរាជ‌ឱង្ការដូចតទៅ៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា ព្រះ‌អង្គសព្វព្រះ‌ហឫទ័យគង់ក្នុងទីងងឹត! 2 ទូលបង្គំបានសង់ព្រះ‌វិហារដ៏ថ្កុំ‌ថ្កើងនេះ ទុកជាព្រះ‌ដំណាក់ថ្វាយព្រះ‌អង្គគង់ អស់‌កល្បជា‌និច្ច!»។ សេចក្ដីថ្លែងការណ៍របស់ព្រះ‌បាទសាឡូម៉ូន 3 ព្រះ‌រាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រា‌អែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ 4 ព្រះ‌រាជាមានរាជ‌ឱង្ការថា៖ «សូមលើកតម្កើងព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល ព្រះ‌អង្គសម្តែងព្រះ‌បារមី ដើម្បីសម្រេចតាមព្រះ‌បន្ទូល ដែលព្រះ‌អង្គបានសន្យាចំពោះព្រះ‌បាទដាវីឌជាបិតារបស់ខ្ញុំ។ ព្រះ‌អង្គមានព្រះ‌បន្ទូលដូចតទៅ: 5 “តាំងពីថ្ងៃដែលយើងបាននាំប្រជា‌រាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុល‌សម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រា‌អែល ដើម្បីសង់ដំណាក់មួយ ទុកជាកន្លែងសម្រាប់សម្តែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើងដែរ…

២ របាក្សត្រ 7

យញ្ញ‌បូជារបស់ព្រះ‌បាទសាឡូម៉ូន 1 កាលព្រះ‌បាទសាឡូម៉ូនអធិស្ឋាន*ចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះតង្វាយដុតទាំងមូល* និងយញ្ញ‌បូជាមេត្រី‌ភាព ហើយសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ស្ថិតនៅពេញក្នុងព្រះ‌ដំណាក់។ 2 ពួកបូជា‌ចារ្យ*ពុំអាចចូលទៅក្នុងព្រះ‌ដំណាក់បានទេ ដ្បិតសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ស្ថិតនៅពេញក្នុងព្រះ‌ដំណាក់របស់ព្រះ‌អង្គ។ 3 ជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ស្ថិតនៅលើព្រះ‌ដំណាក់ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដីនៅលើកំរាលឥដ្ឋ ហើយថ្វាយ‌បង្គំព្រះ‌អម្ចាស់និងសរសើរតម្កើងព្រះ‌អង្គថា «ព្រះ‌អង្គជាព្រះដ៏សប្បុរស ដ្បិតព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ!»។ 4 ព្រះ‌រាជា និងប្រជា‌ជនទាំងមូលបានថ្វាយយញ្ញ‌បូជា នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។ 5 ព្រះ‌បាទសាឡូម៉ូន និងប្រជា‌ជនទាំងមូល ធ្វើពិធីឆ្លងព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ ហើយក្នុងឱកាសនោះ ព្រះ‌រាជាបានថ្វាយយញ្ញ‌បូជា គឺមានគោ…

២ របាក្សត្រ 8

ស្នាដៃផ្សេងៗទៀតរបស់ព្រះ‌បាទសាឡូម៉ូន 1 ព្រះ‌បាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងវាំងរបស់ស្ដេច។ 2 ព្រះ‌រាជាសង់ក្រុងទាំងប៉ុន្មានដែលព្រះ‌បាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានថ្វាយនោះឡើងវិញ រួចឲ្យប្រជា‌ជនអ៊ីស្រា‌អែលទៅរស់នៅ។ 3 ព្រះ‌បាទសាឡូម៉ូនលើកទ័ពទៅវាយយកក្រុងហា‌ម៉ាត់ នៅស្រុកសូបា ហើយកាន់កាប់ក្រុងនោះ។ 4 ស្ដេចក៏បានសង់ក្រុងថាត់‌ម៉ោរ នៅតំបន់វាលរហោ‌ស្ថាន ព្រមទាំងក្រុងនានា ធ្វើជាឃ្លាំងដាក់ស្បៀង នៅតំបន់ហា‌ម៉ាត់។ 5 ស្ដេចបានសង់ក្រុងបេត‌ហូរ៉ូនខាងលើ និងបេត‌ហូរ៉ូនខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំ‌វិញ ហើយមានទ្វារ និងរនុកផង។ 6 ស្ដេចក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មាន ដែលស្ដេចទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង…

២ របាក្សត្រ 9

ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាយាងមកគាល់ព្រះ‌បាទសាឡូម៉ូន 1 ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បី‌ល្បាញរបស់ព្រះ‌បាទសាឡូម៉ូន។ ដូច្នេះ ព្រះ‌នាងក៏យាងមកក្រុងយេរូ‌សាឡឹម ដើម្បីល្បងប្រាជ្ញារបស់ព្រះ‌បាទសាឡូម៉ូន ដោយចោទសួរជាប្រស្នាផ្សេងៗ។ ព្រះ‌នាងយាងមកដល់ ដោយមានរាជបម្រើយ៉ាងច្រើនហែ‌ហម ព្រមទាំងមានសត្វអូដ្ឋជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងពេជ្រ យ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះ‌នាងចូលគាល់ព្រះ‌បាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះ‌នាងបានរិះគិតទុកជាមុន។ 2 ព្រះ‌បាទសាឡូម៉ូនឆ្លើយនឹងសំណួរទាំងប៉ុន្មានរបស់ព្រះ‌នាង គ្មានសំណួរណាមួយដែលស្ដេចឆ្លើយពុំរួចនោះឡើយ។ 3 ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាសង្កេតឃើញប្រាជ្ញារបស់ព្រះ‌បាទសាឡូម៉ូន ឃើញវាំងដែលស្ដេចបានសង់ 4 ឃើញព្រះ‌ស្ងោយរបស់ស្ដេច លំ‌នៅ‌ដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហា‌តលិក និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ព្រះ‌នាងក៏កោតស្ញប់‌ស្ញែងយ៉ាងខ្លាំង…

២ របាក្សត្រ 10

ប្រជា‌ជនជួប‌ជុំគ្នានៅស៊ី‌គែម 1 សម្ដេចរេហូ‌បោមយាងទៅស៊ី‌គែម ដ្បិតប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលបានជួប‌ជុំគ្នានៅទីនោះ ដើម្បីអភិ‌សេកសម្ដេចជាព្រះ‌មហា‌ក្សត្រ។ 2 កាលលោកយេរ៉ូ‌បោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីព្រះ‌បាទសាឡូម៉ូន។ លោកក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។ 3 ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូ‌បោមមកដែរ។ លោកយេរ៉ូ‌បោម និងជន‌ជាតិអ៊ីស្រា‌អែលទាំងមូលមកជួប‌ជុំគ្នា ពួកគេទូលព្រះ‌បាទរេហូ‌បោមថា៖ 4 «បិតារបស់ព្រះ‌ករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះ‌ករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះ‌ករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះ‌ករុណា»។ 5 ព្រះ‌រាជាមានរាជ‌ឱង្ការថា៖ «ចូរត្រឡប់ទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជា‌ជនក៏នាំគ្នាចាកចេញទៅ។…