២ ពេត្រុស 1

សេចក្ដីផ្ដើម 1 ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ក*របស់ព្រះ‌យេស៊ូ‌គ្រិស្ដ* សូមជម្រាបមកបង‌ប្អូនដែលបានទទួលជំនឿ ដោយ‌សារសេចក្ដីសុចរិត*របស់ព្រះ‌យេស៊ូ‌គ្រិស្ដជាព្រះ‌ជា‌ម្ចាស់ និងជាព្រះ‌សង្គ្រោះរបស់យើង។ ជំនឿរបស់បង‌ប្អូនក៏មានតម្លៃដូចជំនឿរបស់យើងដែរ។ 2 ដោយបង‌ប្អូនស្គាល់ព្រះ‌ជា‌ម្ចាស់ និងស្គាល់ព្រះ‌យេស៊ូជាអម្ចាស់នៃយើង សូមឲ្យបង‌ប្អូនបានប្រកបដោយព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តកាន់តែច្រើនឡើងៗ។ ព្រះ‌ជា‌ម្ចាស់ត្រាស់ហៅគ្រិស្ដ‌បរិស័ទ 3 ឫទ្ធា‌នុភាពរបស់ព្រះ‌ជា‌ម្ចាស់ប្រទានឲ្យយើងមានអ្វីៗទាំងអស់ សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិ‌ប័តន៍ព្រះ‌អង្គ។ ឫទ្ធា‌នុភាពនោះនាំយើងឲ្យស្គាល់ព្រះ‌អង្គ ដែលបានត្រាស់ហៅយើង ដោយ‌សារសិរី‌រុងរឿងរបស់ព្រះ‌អង្គផ្ទាល់ និងដោយ‌សារព្រះ‌បារមីរបស់ព្រះ‌អង្គ។ 4 ដោយ‌សារសិរី‌រុងរឿង និងព្រះ‌បារមីនេះ ព្រះ‌អង្គបានប្រទានព្រះ‌អំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះ‌បន្ទូលសន្យា ដើម្បីឲ្យបង‌ប្អូនមានលក្ខណៈជាព្រះ‌ជា‌ម្ចាស់…

២ ពេត្រុស 2

អំពីគ្រូក្លែង‌ក្លាយ 1 កាលពីសម័យដើម មានព្យាការី*ក្លែង‌ក្លាយស្ថិតនៅក្នុងចំណោមប្រជា‌រាស្ត្រ។ ក្នុងចំណោមបង‌ប្អូនក៏ដូច្នោះដែរ គឺនឹងមានគ្រូក្លែង‌ក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់ព្រះ‌អម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្តរាយយ៉ាងទាន់‌ហន់មិនខាន។ 2 មនុស្សជាច្រើននឹងដើរតាមពួកគេទៅប្រព្រឹត្តអំពើអបាយ‌មុខ ហើយមនុស្ស‌ម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។ 3 ពួកគេនឹងបោកប្រាស់បង‌ប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្តែ ព្រះ‌អង្គបានកាត់ទោសពួកគេ តាំងពីយូរ‌យារណាស់មកហើយ ហើយព្រះ‌អង្គឥតប្រហែសនឹងបំផ្លាញគេឡើយ 4 ដ្បិតព្រះ‌ជា‌ម្ចាស់ពុំបានយោគ‌យល់ដល់ពួកទេវតា*ដែលប្រព្រឹត្តអំពើបាបទេ ទ្រង់បានរុញពួកគេទម្លាក់ទៅក្នុងនរកអវិចីដែលងងឹតសូន្យ ហើយគេជាប់ឃុំ‌ឃាំងនៅទីនោះ រង់‌ចាំពេលព្រះ‌អង្គវិនិច្ឆ័យទោស។ 5 ព្រះ‌អង្គក៏ពុំបានយោគ‌យល់ដល់ពិភពលោកនាបុរាណកាលដែរ គឺព្រះ‌អង្គបានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។…

២ ពេត្រុស 3

អំពីព្រះ‌អម្ចាស់យាងវិលត្រឡប់មកវិញ 1 បង‌ប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរ ដែលខ្ញុំសរសេរផ្ញើមកជូនបង‌ប្អូន។ សេចក្ដីក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំឭកដាស់‌តឿនបង‌ប្អូន ឲ្យមានចិត្តគំនិតត្រឹមត្រូវ ជា‌និច្ច។ 2 សូមបង‌ប្អូនកុំភ្លេចសេចក្ដីដែលអស់លោកព្យាការី*ដ៏‌វិសុទ្ធ*បានថ្លែងទុកមក និងបទ‌បញ្ជាដែលព្រះ‌អម្ចាស់ជាព្រះ‌សង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បង‌ប្អូន។ 3 ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្តលោភ‌លន់របស់ខ្លួន ហើយចំអកឡក‌ឡឺយដាក់បង‌ប្អូន 4 គេនឹងពោលថា: «បើព្រះ‌អង្គសន្យាថាយាងមកមែននោះ តើឥឡូវទ្រង់នៅឯណា? តាំងពីបុព្វបុរស*របស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីព្រះ‌អង្គបង្កើតពិភពលោក!»។ 5 គេនិយាយដូច្នេះ មកពីគេធ្វើជាភ្លេចថា…