២ ពង្សា‌វតារ‌ក្សត្រ 1

ព្រះ‌ជាម្ចាស់ដាក់ទោសព្រះ‌បាទអហា‌ស៊ីយ៉ា 1 ក្រោយពីព្រះ‌បាទអហាប់សោយទិវង្គត ជន‌ជាតិម៉ូអាប់បានបះ‌បោរប្រឆាំងនឹងជន‌ជាតិអ៊ីស្រា‌អែល។ 2 ថ្ងៃមួយ ព្រះ‌បាទអហា‌ស៊ីយ៉ាបានធ្លាក់ពីរាន‌ហាលបន្ទប់ជាន់លើបំផុតនៃព្រះ‌ដំណាក់នៅក្រុងសាម៉ារី ហើយមានរបួសជាទម្ងន់។ ស្ដេចបានចាត់អ្នកនាំសារឲ្យទៅទូលសួរព្រះបាល-‌សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ដើម្បីចង់ដឹងថា តើទ្រង់អាចជាសះ‌ស្បើយពីរបួសនេះឬទេ? 3 ពេលនោះ ទេវតារបស់ព្រះ‌អម្ចាស់ថ្លែងទៅកាន់លោកអេលីយ៉ា ជាអ្នកស្រុកធេស‌ប៊ីថា៖ «ចូរក្រោកឡើង ទៅជួបអ្នកនាំសាររបស់ស្ដេចក្រុងសា‌ម៉ារី ហើយសួរថា “តើនៅស្រុកអ៊ីស្រា‌អែលគ្មានព្រះទេឬ បានជាអ្នកនាំគ្នាទៅទូលសួរព្រះបាល-‌សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?” 4 ហេតុនេះហើយព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា “អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។ លោកអេលីយ៉ាក៏ចាកចេញទៅ។ 5 ពួកអ្នកនាំសារវិលមកគាល់ស្ដេចវិញ ហើយស្ដេចមានរាជ‌ឱង្ការសួរថា៖…

២ ពង្សា‌វតារ‌ក្សត្រ 2

ព្រះ‌អម្ចាស់លើកព្យាការីអេលីយ៉ាទៅស្ថានបរម‌សុខ 1 នៅគ្រាដែលព្រះ‌អម្ចាស់ឲ្យខ្យល់កួចលោកអេលីយ៉ាឡើងទៅស្ថានបរម‌សុខនោះ លោកអេលីយ៉ា និងលោកអេលីសេចាកចេញពីគីល‌កាល់ទៅជាមួយគ្នា។ 2 លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះ‌អម្ចាស់ចាត់ខ្ញុំឲ្យទៅបេត‌អែល»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះ‌អម្ចាស់ដែលមានព្រះ‌ជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ធ្វើដំណើរទៅបេត‌អែល។ 3 មានព្យាការីមួយក្រុមនៅបេត‌អែលចេញមកជួបលោកអេលីសេ ជម្រាបថា៖ «តើលោកជ្រាបឬទេថា ថ្ងៃនេះព្រះ‌អម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។ 4 លោកអេលីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «អេលីសេអើយ ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះ‌អម្ចាស់ចាត់ខ្ញុំឲ្យទៅក្រុងយេរីខូ»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះ‌អម្ចាស់ដែលមានព្រះ‌ជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់…

២ ពង្សា‌វតារ‌ក្សត្រ 3

ព្រះ‌បាទយ៉ូរ៉ាមសោយរាជ្យនៅស្រុកអ៊ីស្រា‌អែល សង្គ្រាមរវាងអ៊ីស្រា‌អែល និងម៉ូអាប់ 1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ព្រះ‌បាទយ៉ូសា‌ផាត ជាស្ដេចស្រុកយូដា ព្រះ‌បាទយ៉ូរ៉ាមជាបុត្ររបស់ព្រះ‌បាទអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រា‌អែល នៅក្រុងសាម៉ារី បានដប់‌ពីរឆ្នាំ។ 2 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់តែមិនស្មើមាតា‌បិតាទេ។ ស្ដេចបានផ្ដួលរំលំរូបព្រះបាលដែលបិតាបានកសាង។ 3 ប៉ុន្តែ ស្ដេចមិនបានលះ‌បង់អំពើបាបចោលទេ គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះ‌បាទយេរ៉ូ‌បោម ជាកូនរបស់លោកនេបាត ហើយនាំប្រជា‌ជនអ៊ីស្រា‌អែលឲ្យប្រព្រឹត្តអំពើបាបដែរ។ 4 ព្រះ‌បាទមេសា ជាស្ដេចរបស់ជន‌ជាតិម៉ូអាប់ មានហ្វូងសត្វជាច្រើន។ រៀងរាល់ឆ្នាំ ស្ដេចតែងតែនាំកូនចៀមមួយសែនក្បាល និងចៀមឈ្មោលមួយសែនក្បាល ព្រមទាំងរោមចៀម មកថ្វាយជាសួយសារ‌អាករដល់ស្ដេចស្រុកអ៊ីស្រា‌អែល។ 5…

២ ពង្សា‌វតារ‌ក្សត្រ 4

ព្យាការីអេលីសេជួយស្ត្រីមេម៉ាយម្នាក់ 1 មានស្ត្រីមេម៉ាយម្នាក់ជាភរិយារបស់បុរសមួយរូប ដែលជាសមាជិករបស់ក្រុមព្យាការី បានមកជួបលោកអេលីសេ ហើយអង្វរលោកថា៖ «ប្ដីរបស់នាងខ្ញុំ ជាអ្នកបម្រើរបស់លោកស្លាប់ផុតហើយ។ លោកក៏ជ្រាបដែរថា អ្នកបម្រើរបស់លោក គោរពកោតខ្លាចព្រះ‌អម្ចាស់ណាស់។ ឥឡូវនេះ ម្ចាស់បំណុលបានមកទាម‌ទារយកកូនប្រុសទាំងពីរនាក់របស់នាងខ្ញុំ ទៅធ្វើជាបាវបម្រើរបស់គេ»។ 2 លោកអេលីសេមានប្រសាសន៍ថា៖ «តើនាងចង់ឲ្យខ្ញុំធ្វើដូចម្ដេចចំពោះនាង? ចូរប្រាប់ខ្ញុំមកមើល នៅក្នុងផ្ទះនាងមានអ្វីខ្លះ?»។ នាងឆ្លើយតបថា៖ «នៅក្នុងផ្ទះនាងខ្ញុំ គ្មានអ្វីក្រៅពីប្រេងមួយកូនដបប៉ុណ្ណោះ»។ 3 លោកអេលីសេមានប្រសាសន៍ថា៖ «ចូរទៅខ្ចីដបទំនេរ ពីអ្នកជិតខាងឲ្យបានច្រើន គឺកុំខ្ចីតិចពេក។ 4 ពេលមកដល់វិញ ត្រូវនាំគ្នាទាំងម្ដាយ…

២ ពង្សា‌វតារ‌ក្សត្រ 5

លោកមេ‌ទ័ពណាម៉ាន់បានជាពីរោគឃ្លង់ 1 មានបុរសម្នាក់ឈ្មោះណាម៉ាន់ ជាមេ‌ទ័ពរបស់ស្ដេចស្រុកស៊ីរី។ ស្ដេចសព្វព្រះ‌ហឫទ័យនឹងលោកណាស់ ដ្បិតព្រះ‌អម្ចាស់ប្រទានជ័យ‌ជំនះដល់ស្រុកស៊ីរី ព្រោះតែលោក។ ប៉ុន្តែ មេ‌ទ័ពដ៏ខ្លាំងពូកែនេះកើតរោគឃ្លង់។ 2 គ្រានោះ កង‌ទ័ពស៊ីរីបានចេញមកច្បាំងនឹងស្រុកអ៊ីស្រា‌អែល ហើយចាប់បានក្មេងស្រីម្នាក់នាំយកទៅជាឈ្លើយ។ ក្មេងស្រីនេះនៅបម្រើភរិយារបស់លោកណាម៉ាន់។ 3 នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើលោកម្ចាស់អាចទៅជួបព្យាការីនៅក្រុងសាម៉ារី លោកមុខជាជួយលោកម្ចាស់ឲ្យជាសះ‌ស្បើយពីរោគឃ្លង់ពុំ‌ខាន!»។ 4 លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រា‌អែលនោះទៅទូលស្ដេចស្រុកស៊ីរី។ 5 ស្ដេចមានរាជ‌ឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅថ្វាយស្ដេចស្រុកអ៊ីស្រា‌អែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀក‌បំពាក់ដប់បន្លាស់ទៅជាមួយផង។ 6 លោកយកសំបុត្ររបស់ស្ដេចស្រុកស៊ីរីថ្វាយស្ដេចអ៊ីស្រា‌អែល…

២ ពង្សា‌វតារ‌ក្សត្រ 6

ផ្លែពូថៅអណ្ដែត 1 ថ្ងៃមួយ ក្រុមព្យាការីជម្រាបលោកអេលីសេថា៖ «កន្លែងដែលយើងស្នាក់នៅជាមួយលោកនេះចង្អៀតណាស់ សម្រាប់យើងទាំងអស់គ្នា។ 2 សូមអនុញ្ញាតឲ្យយើងនាំគ្នាទៅទន្លេយ័រដាន់ កាប់កូនឈើម្នាក់មួយដើមៗ យកមកធ្វើកន្លែងស្នាក់នៅ»។ លោកអេលីសេមានប្រសាសន៍ថា៖ «ទៅចុះ!»។ 3 មានម្នាក់ក្នុងចំណោមព្យាការីពោលថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំផង!»។ លោកឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅជាមួយ»។ 4 លោកធ្វើដំណើរទៅជាមួយពួកគេ។ លុះទៅដល់ទន្លេយ័រដាន់ ពួកគេនាំគ្នាកាប់ដើមឈើ។ 5 ពេលនោះ មានម្នាក់ក្នុងចំណោមពួកគេបានកាប់ដើមឈើ ហើយផ្លែពូថៅរបស់គាត់របូតធ្លាក់ទៅក្នុងទឹក។ គាត់ស្រែកឡើងថា៖ «វីវរហើយលោកម្ចាស់! ពូថៅនេះខ្ញុំខ្ចីគេផង!»។ 6 អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់សួរថា៖…

២ ពង្សា‌វតារ‌ក្សត្រ 7

1 លោកអេលីសេមានប្រសាសន៍ថា៖ «ចូរស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ស្អែកពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសា‌ម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ»។ 2 អង្គ‌រក្សរបស់ស្ដេចឆ្លើយទៅអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់វិញថា៖ «ទោះបីព្រះ‌អម្ចាស់បើកទ្វារមេឃក្ដី ក៏ហេតុ‌ការណ៍នោះមិនអាចកើតមានដែរ?»។ លោកអេលីសេមានប្រសាសន៍ថា៖ «ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ»។ 3 នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្ដេចបានជាយើងនាំគ្នាអង្គុយរង់‌ចាំសេចក្ដីស្លាប់នៅទីនេះ? 4 ប្រសិនបើយើងសម្រេចគ្នាថាចូលទៅក្នុងក្រុង យើងមុខជាអត់បាយស្លាប់ ព្រោះនៅក្នុងក្រុង គ្មានអ្វីបរិភោគឡើយ។ ប្រសិនបើយើងនៅទីនេះ យើងក៏ស្លាប់ដែរ។ ដូច្នេះ យើងគួរនាំគ្នារត់ទៅចុះចូលនឹងកង‌ទ័ពស៊ីរីទៅ ក្រែង‌លោគេទុកជីវិតឲ្យយើង ហើយយើងនឹងបានរស់រានមានជីវិត!…

២ ពង្សា‌វតារ‌ក្សត្រ 8

ស្ដេចអ៊ីស្រា‌អែលរកយុត្តិធម៌ជូនស្ត្រីអ្នកភូមិស៊ូ‌ណែម 1 ថ្ងៃមួយ លោកអេលីសេមានប្រសាសន៍ប្រាប់ស្ត្រី ដែលលោកបានធ្វើឲ្យកូនប្រុសរស់ឡើងវិញនោះថា៖ «ចូរក្រោកឡើង ចាកចេញពីទីនេះជាមួយគ្រួសាររបស់នាង ហើយទៅស្នាក់នៅស្រុកណាដែលនាងអាចនៅបាន ដ្បិតព្រះ‌អម្ចាស់ធ្វើឲ្យស្រុកនេះកើតទុរ្ភិក្ស ក្នុងរយៈពេលប្រាំ‌ពីរឆ្នាំ»។ 2 ស្ត្រីនោះក្រោកឡើង ធ្វើតាមពាក្យដែលអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់បានប្រាប់។ នាងនាំគ្រួសារទៅរស់នៅស្រុកភីលីស្ទីនអស់រយៈពេលប្រាំ‌ពីរឆ្នាំ។ 3 លុះគ្រប់ប្រាំ‌ពីរឆ្នាំ នាងក៏ត្រឡប់មកពីស្រុកភីលីស្ទីន ហើយចូលទៅគាល់ស្ដេច ដើម្បីទាម‌ទារផ្ទះសម្បែង និងដី‌ធ្លីរបស់នាងវិញ។ 4 ពេលនោះ ស្ដេចកំពុងសំណេះ‌សំណាលជាមួយកេហា‌ស៊ី ជាអ្នកបម្រើរបស់អ្នកជំនិតព្រះ‌ជាម្ចាស់ ទ្រង់មានរាជ‌ឱង្ការថា៖ «ចូររៀបរាប់ប្រាប់យើងពីការអស្ចារ្យផ្សេងៗដែលលោកអេលីសេបានធ្វើ!»។ 5 នៅពេលកេហា‌ស៊ីរៀបរាប់ថ្វាយស្ដេច អំពីលោកអេលីសេធ្វើឲ្យក្មេងម្នាក់រស់ឡើងវិញ ស្ត្រីជាម្ដាយក៏ចូលមកគាល់ស្ដេច…

២ ពង្សា‌វតារ‌ក្សត្រ 9

លោកយេហ៊ូវទទួលពិធីចាក់ប្រេងអភិ‌សេកជាស្ដេច 1 ព្យាការីអេលីសេបានហៅបុរសម្នាក់ដែលជាសមាជិកក្រុមព្យាការីមក រួចមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ចេញដំណើរទៅកាន់ក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ហើយយកដបប្រេងទៅជាមួយផង។ 2 ពេលទៅដល់ អ្នកត្រូវជួបលោកយេហ៊ូវ ជាកូនរបស់លោកយេហូ‌សា‌ផាត និងជាចៅរបស់លោកនឹមស៊ី។ អ្នកត្រូវចូលទៅហៅលោកឲ្យក្រោកចេញពីចំណោមបង‌ប្អូនរបស់លោក ហើយនាំទៅបន្ទប់ខាងក្នុងបំផុត។ 3 ចូរយកដបប្រេងមកចាក់បង្ហូរលើក្បាលរបស់លោក ទាំងពោលថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិ‌សេកអ្នកជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែល”។ បន្ទាប់មក អ្នកត្រូវបើកទ្វាររត់ចេញទៅ កុំបង្អែ‌បង្អង់ឡើយ»។ 4 យុវ‌បុរសជាព្យាការីនោះក៏ចេញដំណើរទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ 5 កាលទៅដល់ គាត់ឃើញពួកមេ‌ទ័ពកំពុងអង្គុយជុំគ្នា។ គាត់ពោលឡើងថា៖ «លោកមេ‌ទ័ព…

២ ពង្សា‌វតារ‌ក្សត្រ 10

រាជ‌វង្សរបស់ព្រះ‌បាទអហាប់ត្រូវរលត់ 1 ព្រះ‌បាទអហាប់មានបុត្រាចិត‌សិបអង្គ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារ ទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុង ព្រឹទ្ធា‌ចារ្យ និងគ្រូបាធ្យាយរបស់បុត្រព្រះ‌បាទអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្ដីដូចតទៅ៖ 2 «អស់លោកមានបុត្រារបស់ស្ដេច ព្រមទាំងរទេះចំបាំងទ័ពសេះ ទីក្រុងដ៏រឹង‌មាំ និងគ្រឿងសស្ត្រា‌វុធស្រាប់ហើយ។ ដូច្នេះ ពេលណាអស់លោកបានទទួលសារនេះ 3 ចូរជ្រើសតាំងបុត្រណាមួយដែលប្រសើរជាងគេ ឲ្យឡើងគ្រងរាជ្យជំនួសបិតា ហើយត្រៀមខ្លួនប្រយុទ្ធការពាររាជ‌វង្ស នៃម្ចាស់របស់អស់លោកទៅ»។ 4 ពួកគេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖ «ស្ដេចទាំងពីរអង្គនោះពុំអាចតទល់នឹងលោកយេហ៊ូវផង ចុះទំរាំបើយើងវិញ តើយើងអាចតទល់នឹងលោកដូចម្ដេចបាន?»។ 5…