២ ថេស្សា‌ឡូនិក 1

សេចក្ដីផ្ដើម 1 យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុម‌ជំនុំ*នៅក្រុងថេស្សា‌ឡូនិក ដែលរួមជាមួយព្រះ‌ជាម្ចាស់ជាព្រះ‌បិតានៃយើង និងរួមជាមួយព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ*។ 2 សូមព្រះ‌ជាម្ចាស់ជាព្រះ‌បិតា និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន។ ជីវិត និងជំនឿរបស់គ្រិស្ដ‌បរិស័ទនៅក្រុងថេស្សា‌ឡូនិក 3 បង‌ប្អូនអើយ យើងត្រូវតែអរព្រះ‌គុណព្រះ‌ជាម្ចាស់ស្ដីអំពីបង‌ប្អូនជា‌និច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បង‌ប្អូនកាន់តែចម្រើនឡើង ហើយបង‌ប្អូនក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមករឹតតែខ្លាំងឡើងៗដែរ។ 4 ដូច្នេះ យើងបានខ្ពស់មុខនៅចំពោះក្រុម‌ជំនុំ*នានារបស់ព្រះ‌ជាម្ចាស់ ព្រោះតែបង‌ប្អូន ដ្បិតបង‌ប្អូនចេះស៊ូទ្រាំ និងមានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀត‌បៀន និងត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។ 5…

២ ថេស្សា‌ឡូនិក 2

ព្រឹត្តិ‌ការណ៍ដែលនឹងកើតមានមុនព្រះ‌យេស៊ូយាងមក 1 បង‌ប្អូនអើយ ចំពោះពេលដែលព្រះ‌យេស៊ូ‌គ្រិស្ដជាព្រះ‌អម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួប‌ជុំជាមួយព្រះ‌អង្គនោះ យើងសូមអង្វរបង‌ប្អូនថា 2 កុំប្រញាប់ជ្រួល‌ច្របល់ក្នុងចិត្ត ឬភ័យស្លន់ស្លោ ដោយគ្រាន់តែឮគេថាដល់ថ្ងៃព្រះ‌អម្ចាស់យាងមកហើយ។ មានអ្នកខ្លះប្រហែលជាថា ព្រះ‌វិញ្ញាណបានបំភ្លឺឲ្យគេដឹង ឬថាមានពាក្យសម្ដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។ 3 កុំឲ្យនរណាម្នាក់មកបញ្ឆោតបង‌ប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងព្រះ‌អម្ចាស់យាងមក ត្រូវតែមានអ្នកជឿលះ‌បង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។ 4 មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយ‌បង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទី‌សក្ការៈរបស់ព្រះ‌ជាម្ចាស់ ហើយប្រកាសខ្លួនឯងថាជាព្រះ‌ជាម្ចាស់ថែមទៀតផង។ 5 កាលខ្ញុំនៅជាមួយបង‌ប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បង‌ប្អូនសព្វគ្រប់ហើយ…

២ ថេស្សា‌ឡូនិក 3

សេចក្ដីដាស់‌តឿនផ្សេងៗ 1 នៅទីបំផុត បង‌ប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់បានផ្សព្វ‌ផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបង‌ប្អូនដែរ។ 2 សូមអធិស្ឋានឲ្យយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។ 3 ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យស្មោះត្រង់ ព្រះ‌អង្គនឹងប្រោសប្រទានឲ្យបង‌ប្អូនមានជំហររឹង‌ប៉ឹង និងការពារបង‌ប្អូនកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មេកំណាច។ 4 នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ យើងទុកចិត្តបង‌ប្អូនថា បង‌ប្អូនតែងតែប្រព្រឹត្តតាមពាក្យរំឭកដាស់‌តឿនរបស់យើង ហើយបង‌ប្អូនក៏នឹងប្រព្រឹត្តតាមតទៅមុខទៀតដែរ។ 5 សូមព្រះ‌អម្ចាស់ដឹកនាំចិត្តគំនិតបង‌ប្អូន ឲ្យស្រឡាញ់ព្រះ‌ជាម្ចាស់ និងមានចិត្តស៊ូ‌ទ្រាំដែលព្រះ‌គ្រិស្ដប្រទានឲ្យ។ 6 បង‌ប្អូនអើយ យើងសូមរំឭកដាស់‌តឿនបង‌ប្អូន ក្នុងព្រះ‌នាមព្រះ‌យេស៊ូ‌គ្រិស្ដជាអម្ចាស់នៃយើងថា ចូរចៀសចេញឲ្យឆ្ងាយពីបង‌ប្អូនណាដែលរស់នៅដោយឥតសណ្ដាប់‌ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបង‌ប្អូន។…