២ កូរិនថូស 11
លោកប៉ូល និងសាវ័កក្លែងក្លាយ 1 សូមបងប្អូនអត់អោនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលា សូមអត់អោនឲ្យខ្ញុំផង! 2 ព្រោះខ្ញុំប្រច័ណ្ឌ បងប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹង នឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះគ្រិស្ដ*។ 3 ប៉ុន្តែ ខ្ញុំក៏បារម្ភថា ពស់បានល្បួងនាងអេវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្តគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្តស្មោះសរ និងចិត្តបរិសុទ្ធ* ចំពោះព្រះគ្រិស្ដយ៉ាងនោះដែរ 4 ព្រោះថាពេលមាននរណាម្នាក់មកប្រកាសអំពីព្រះយេស៊ូណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីព្រះវិញ្ញាណដែលបងប្អូនបានទទួលហើយ…