២ កូរិន‌ថូស 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ដែលព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យតែង‌តាំងជាសាវ័ក*របស់ព្រះ‌គ្រិស្ដ‌យេស៊ូ ខ្ញុំ និងលោកធីម៉ូថេ សូមជម្រាបមកក្រុម‌ជំនុំរបស់ព្រះ‌ជាម្ចាស់នៅក្រុងកូរិនថូស និងជម្រាបមកប្រជា‌ជនដ៏‌វិសុទ្ធ*ទាំងអស់ នៅស្រុកអាខៃទាំងមូល។ 2 សូមព្រះ‌ជាម្ចាស់ជាព្រះ‌បិតារបស់យើង និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន! លោកប៉ូល និងអ្នកជឿនៅក្រុងកូរិនថូសរួមសុខទុក្ខជាមួយគ្នា 3 សូមលើកតម្កើងព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់ព្រះ‌យេស៊ូ ជាអម្ចាស់នៃយើង។ ព្រះ‌អង្គជាព្រះ‌បិតាប្រកបដោយព្រះ‌ហឫទ័យមេត្តា‌ករុណា និងជាព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ 4 ព្រះ‌អង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសម្រាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះ‌ជាម្ចាស់ប្រទានឲ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។ 5 យើងរួមទុក្ខលំបាកផ្សេងៗជាមួយព្រះ‌គ្រិស្ដកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈព្រះ‌គ្រិស្ដកាន់តែច្រើនយ៉ាងនោះដែរ។…

២ កូរិន‌ថូស 2

1 ដូច្នេះ ខ្ញុំសម្រេចថាខ្ញុំមិនវិលមករកបង‌ប្អូនវិញ ទាំងព្រួយចិត្តនោះឡើយ។ 2 បើខ្ញុំធ្វើឲ្យបង‌ប្អូនព្រួយចិត្តទៅហើយ តើនរណានឹងធ្វើឲ្យខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្តនោះ? 3 សំបុត្រដែលខ្ញុំបានសរសេរមកជូនបង‌ប្អូន មានគោលបំណងចៀស‌វាងកុំឲ្យខ្ញុំព្រួយចិត្ត នៅពេលខ្ញុំមកដល់ គឺកុំឲ្យខ្ញុំកើតទុក្ខព្រួយពីអស់អ្នក ដែលត្រូវធ្វើឲ្យខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថា ពេលខ្ញុំមានអំណរ បង‌ប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។ 4 ខ្ញុំសរសេរមកបង‌ប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ត ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើឲ្យបង‌ប្អូនព្រួយចិត្តទេ គឺចង់សម្តែងឲ្យបង‌ប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើស‌លប់របស់ខ្ញុំចំពោះបង‌ប្អូន។ លោកប៉ូលអត់‌ទោសឲ្យអ្នកដែលប្រព្រឹត្តខុស 5 ប្រសិនបើនរណាម្នាក់បង្កើតឲ្យមានទុក្ខព្រួយ មិនមែនធ្វើឲ្យខ្ញុំព្រួយចិត្តទេ គឺគាត់ធ្វើឲ្យបង‌ប្អូនទាំងអស់គ្នាព្រួយចិត្ត ឬយ៉ាងហោចណាស់…

២ កូរិន‌ថូស 3

អ្នកបម្រើព្រះ‌ជាម្ចាស់ ក្នុងសម្ពន្ធ‌មេត្រីថ្មី 1 តើយើងចាប់ផ្ដើមតែង‌តាំងខ្លួនឯង សាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែង‌តាំងមកជូនបង‌ប្អូន ឬសុំលិខិតតែង‌តាំងពីបង‌ប្អូនវិញ? 2 បង‌ប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្តរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។ 3 បង‌ប្អូនពិតជាលិខិតរបស់ព្រះ‌គ្រិស្ដ*មែន ជាលិខិតដែលព្រះ‌អង្គសរសេរផ្ញើមកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់ដ៏មានព្រះ‌ជន្មរស់ មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ក្នុងដួងចិត្តរបស់បង‌ប្អូន។ 4 យើងមានសេចក្ដីទុកចិត្តដ៏មុត‌មាំនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់បែបនេះ ក៏ព្រោះតែព្រះ‌គ្រិស្ដនេះហើយ។ 5 យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថ‌ភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះ‌ជាម្ចាស់ឯ‌ណោះដែលប្រទានឲ្យយើងមានសមត្ថ‌ភាពអាចធ្វើបាន។ 6 ព្រះ‌អង្គក៏ប្រទានឲ្យយើងមានសមត្ថ‌ភាពធ្វើជាអ្នកបម្រើសម្ពន្ធ‌មេត្រី*ថ្មីដែរ ជាសម្ពន្ធ‌មេត្រីដែលមិនមែនចងឡើង…

២ កូរិន‌ថូស 4

ព្រះ‌គ្រិស្ដជួយគាំ‌ពារអ្នកផ្សាយដំណឹង‌ល្អ 1 បើព្រះ‌ជាម្ចាស់មានព្រះ‌ហឫទ័យមេត្តា‌ករុណា ប្រគល់មុខ‌ងារនេះមកឲ្យយើងបំពេញ យើងមិនបាក់ទឹកចិត្តឡើយ។ 2 យើងបដិសេធមិនប្រព្រឹត្តការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្តលើយើង នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់។ 3 ប្រសិនបើអត្ថ‌ន័យនៃដំណឹង‌ល្អ*នៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្តរាយប៉ុណ្ណោះ 4 ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្តគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹង‌ល្អរបស់ព្រះ‌គ្រិស្ដ ជាតំណាង របស់ព្រះ‌ជាម្ចាស់នោះឡើយ។ 5 យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះ‌យេស៊ូគ្រិស្ដជាព្រះ‌អម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបង‌ប្អូន ព្រោះតែព្រះ‌យេស៊ូនេះហើយ។ 6 ព្រះ‌ជាម្ចាស់ដែលមានព្រះ‌បន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់…

២ កូរិន‌ថូស 5

1 យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែន‌ដីនេះប្រៀបដូចជាជម្រកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរម‌សុខ* ជាលំ‌នៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះ‌ហស្ដរបស់ព្រះ‌ជាម្ចាស់។ 2 ឥឡូវនេះ យើងតែងតែត្អូញ‌ត្អែរសង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត 3 គឺឲ្យតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន។ 4 ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញ‌ត្អែរ និងពិបាកចិត្ត។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីៗដែលតែងតែស្លាប់នេះ។ 5 ព្រះ‌ជាម្ចាស់ផ្ទាល់បានតម្រូវឲ្យយើងផ្លាស់ប្រែដូច្នេះ ព្រះ‌អង្គក៏បានប្រទានព្រះ‌វិញ្ញាណ មកបញ្ចាំចិត្តយើងផងដែរ។ 6 ដូច្នេះ យើងមានចិត្តក្លា‌ហានជា‌និច្ច។ យើងដឹងថា ដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះ‌អម្ចាស់…

២ កូរិន‌ថូស 6

1 ដោយយើងធ្វើការរួមជាមួយព្រះ‌ជាម្ចាស់ យើងសូមទូន្មានបង‌ប្អូនថា កុំទទួលព្រះ‌គុណរបស់ព្រះ‌អង្គ យកមកទុកចោលជាអសារឥតការឡើយ 2 ដ្បិតព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក»។ គ្រាដែលព្រះ‌ជាម្ចាស់គាប់ព្រះ‌ហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះ‌ជាម្ចាស់សង្គ្រោះមនុស្សលោក! 3 យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខ‌ងាររបស់យើង។ 4 ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះ‌ជាម្ចាស់ ក្នុងគ្រប់កាលៈ‌ទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំង ដោយជួបនឹងទុក្ខលំបាកខ្វះខាត ភ័យបារម្ភ 5 គេវាយ‌ដំយើង គេឃុំ‌ឃាំងយើង…

២ កូរិន‌ថូស 7

1 បង‌ប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលព្រះ‌បន្ទូលសន្យាដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ* ចាកផុតពីសៅ‌ហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានវិសុទ្ធ*ទាំងស្រុង ដោយគោរពកោតខ្លាចព្រះ‌ជាម្ចាស់។ អំណរសប្បាយរបស់លោកប៉ូល 2 សូមបង‌ប្អូនយល់ចិត្តយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើឲ្យនរណាហិន‌ហោច ឬក៏កេង‌ប្រវ័ញ្ចនរណាម្នាក់ឡើយ។ 3 ខ្ញុំនិយាយដូច្នេះ មិនមែនចង់ចោទប្រកាន់បង‌ប្អូនទេ ដ្បិតខ្ញុំបានជម្រាបបង‌ប្អូនរួចស្រេចហើយថា យើងស្រឡាញ់បង‌ប្អូន និងស៊ូស្លាប់រស់ជាមួយបង‌ប្អូនជា‌និច្ច។ 4 ខ្ញុំទុកចិត្តលើបង‌ប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបង‌ប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្តយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។ 5 តាំងពីយើងបានទៅដល់ស្រុកម៉ាសេ‌ដូន…

២ កូរិន‌ថូស 8

អំពីការរៃប្រាក់ 1 បង‌ប្អូនអើយ យើងសូមជម្រាបបង‌ប្អូនអំពីព្រះ‌គុណ ដែលព្រះ‌ជាម្ចាស់បានប្រោសប្រទានដល់ក្រុម‌ជំនុំ*នានា នៅស្រុកម៉ាសេ‌ដូន 2 គឺទោះបីបង‌ប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃ‌លែង ហើយទោះបីគេក្រតោក‌យ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្តសទ្ធាជ្រះ‌ថ្លាដ៏លើស‌លប់ដែរ។ 3 បង‌ប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថ‌ភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពីសមត្ថ‌ភាព និងដោយស្ម័គ្រអស់ពីចិត្តទៀតផង។ 4 ពួកគេបានទទូចសុំយើង មេត្តាអនុញ្ញាតឲ្យគេចូលរួមបម្រើការ‌ងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជា‌ជនដ៏‌វិសុទ្ធ ។ 5 គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេថ្វាយខ្លួនទៅព្រះ‌អម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបម្រើយើង ស្របតាមព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់ដែរ។ 6…

២ កូរិន‌ថូស 9

ជំនួយផ្ញើទៅជូនពួកបង‌ប្អូន 1 ចំពោះរឿងផ្ញើជំនួយទៅជូនប្រជា‌ជនដ៏‌វិសុទ្ធ នោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបង‌ប្អូនទេ 2 ខ្ញុំស្គាល់ឆន្ទៈល្អរបស់បង‌ប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបង‌ប្អូនប្រាប់អ្នកស្រុកម៉ាសេ‌ដូនថា «បង‌ប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្តខ្នះ‌ខ្នែងរបស់បង‌ប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្តស្ទុះ‌ស្ទាឡើង។ 3 ខ្ញុំបានចាត់ពួកបង‌ប្អូនខ្លះមក ដើម្បីឲ្យឃើញថាពាក្យដែលយើងនិយាយសរសើរពីបង‌ប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបង‌ប្អូនពិតជារៀបចំខ្លួនជាស្រេចដូចខ្ញុំនិយាយមែន។ 4 ប្រសិនបើបង‌ប្អូននៅស្រុកម៉ាសេ‌ដូនមកជាមួយខ្ញុំ ហើយឃើញថាបង‌ប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេ ដែលត្រូវអាម៉ាស់មុខ បង‌ប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្តលើបង‌ប្អូនខ្លាំងពេក។ 5 ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបង‌ប្អូននៅទីនោះធ្វើដំណើរមករកបង‌ប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបង‌ប្អូនសន្យានោះ ឲ្យបានរួចរាល់។ ការនេះសឲ្យឃើញថា…

២ កូរិន‌ថូស 10

លោកប៉ូលឆ្លើយការពារខ្លួន 1 ខ្ញុំ ប៉ូល ដែលគេតែងនិយាយថា ពេលនៅជាមួយបង‌ប្អូន ខ្ញុំមានឫក‌ពាសុភាព តែពេលនៅឆ្ងាយ ហ៊ានតឹង‌រ៉ឹងដាក់បង‌ប្អូន ខ្ញុំសូមដាស់‌តឿនបង‌ប្អូនដោយចិត្តស្លូត‌បូត និងដោយចិត្តល្អសប្បុរសមកពីព្រះ‌គ្រិស្ដ* 2 ខ្ញុំសូមអង្វរបង‌ប្អូនថា កុំបង្ខំចិត្តខ្ញុំឲ្យបែរទៅជាតឹង‌តែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្តរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។ 3 ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ 4 ដ្បិតគ្រឿងសស្ត្រា‌វុធដែលយើងប្រើ មិនមែនជាអាវុធខាងរបស់មនុស្សទេ គឺជាអាវុធដ៏មានឫទ្ធា‌នុភាពមកពីព្រះ‌ជាម្ចាស់ ដែលអាចរំលំកំពែងបន្ទាយនានា ។ យើងរំលំការរិះគិត 5 និងគំនិតឆ្មើង‌កន្ទ្រើងទាំងប៉ុន្មាន…