១ សាំយូ‌អែល 21

លោកដាវីឌរត់ទៅដល់ភូមិណូប 1 លោកដាវីឌទៅរកលោកបូជា‌ចារ្យ*អហ៊ី‌ម៉ាឡេក នៅភូមិណូប។ លោកអហ៊ី‌ម៉ាឡេកចេញមកទទួលទាំងញ័ររន្ធត់ ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង គ្មាននរណាមកជាមួយដូច្នេះ?»។ 2 លោកដាវីឌឆ្លើយទៅលោកបូជា‌ចារ្យអហ៊ី‌ម៉ាឡេកថា៖ «ព្រះ‌ករុណាបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។ 3 ឥឡូវនេះ តើលោកមានអ្វីខ្លះ? សូមលោកផ្ដល់នំប៉័ងប្រាំ ឬអ្វីផ្សេងទៀតដែលលោកមានមកឲ្យខ្ញុំផង»។ 4 លោកបូជា‌ចារ្យតបទៅលោកដាវីឌវិញថា៖ «ខ្ញុំគ្មាននំប៉័ងធម្មតាទេ មានតែនំប៉័ងសក្ការៈ ប្រសិនបើទាហានរបស់លោកមិនបានរួមរស់ជាមួយស្រីៗ ទើបគេបរិភោគបាន»។ 5 លោកដាវីឌមានប្រសាសន៍ទៅលោកបូជា‌ចារ្យវិញថា៖ «ពិតមែនហើយ តាំងពីដើមរៀងមក កាលណាចេញទៅច្បាំង…

១ សាំយូ‌អែល 22

លោកដាវីឌរៀបចំកង‌ទ័ពរបស់លោក 1 លោកដាវីឌចាកចេញពីក្រុងកាថ ហើយភៀសខ្លួនទៅនៅរអាងភ្នំអាឌូ‌ឡាំ។ កាលបង‌ប្អូន និងក្រុមគ្រួសាររបស់លោកទាំងប៉ុន្មានបានដឹង ពួកគេក៏នាំគ្នាទៅនៅទីនោះជាមួយលោក។ 2 ម្យ៉ាងទៀត អស់អ្នកដែលមានបញ្ហាផ្សេងៗ អ្នកជំពាក់បំណុលគេ ព្រមទាំងអ្នកដែលមិនពេញចិត្តនឹងស្ដេច បានប្រមូលគ្នាមកនៅជាមួយលោក មានទាំងអស់ប្រមាណបួនរយនាក់ ហើយលោកក៏ឡើងធ្វើជាមេ។ 3 បន្ទាប់មក លោកដាវីឌចាកចេញពីទីនោះឆ្ពោះទៅមីស‌ប៉ា នៅស្រុកម៉ូអាប់។ លោកទូលស្ដេចស្រុកម៉ូអាប់ថា៖ «សូមមេត្តាអនុញ្ញាតឲ្យឪពុកម្ដាយរបស់ទូលបង្គំមកស្នាក់អាស្រ័យនៅក្នុងស្រុករបស់ព្រះ‌ករុណា រហូតដល់ពេលទូលបង្គំដឹងថា ព្រះ‌ជាម្ចាស់នឹងប្រព្រឹត្តយ៉ាងណាចំពោះទូលបង្គំ»។ 4 លោកដាវីឌបាននាំឪពុក‌ម្ដាយចូលគាល់ស្ដេចម៉ូអាប់ ហើយគាត់ទាំងពីរក៏ស្នាក់នៅជាមួយស្ដេច ក្នុងអំឡុងពេលលោកដាវីឌលាក់ខ្លួន។ 5 ថ្ងៃមួយ ព្យាការីកាដមកជម្រាបលោកដាវីឌថា៖…

១ សាំយូ‌អែល 23

លោកដាវីឌសង្គ្រោះប្រជា‌ជននៅក្រុងកៃឡា 1 ថ្ងៃមួយ មានមនុស្សម្នាក់មកប្រាប់លោកដាវីឌថា៖ «ពួកភីលីស្ទីនមកវាយក្រុងកៃឡា ហើយប្លន់យកស្រូវពីលានបោកបែន»។ 2 លោកដាវីឌទូលសួរព្រះ‌អម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅវាយពួកភីលីស្ទីនទាំងនោះឬទេ?»។ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរចេញទៅវាយពួកភីលីស្ទីន ហើយរំដោះក្រុងកៃឡាចុះ!»។ 3 ប៉ុន្តែ អស់អ្នកដែលនៅជាមួយលោកដាវីឌ ជម្រាបលោកថា៖ «នៅស្រុកយូដានេះ យើងភ័យខ្លាចទៅហើយ ចុះទំរាំបើយើងទៅក្រុងកៃឡា ប្រយុទ្ធនឹងទ័ពភីលីស្ទីននោះ តើយើងរឹតតែភ័យយ៉ាងណាទៅទៀត?»។ 4 លោកដាវីឌទូលសួរព្រះ‌អម្ចាស់ជាថ្មី ព្រះ‌អង្គមានព្រះ‌បន្ទូលមកលោកវិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីនមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ 5 លោកដាវីឌ និងអ្នកដែលនៅជាមួយលោកចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្ដើមបានហ្វូងសត្វ…

១ សាំយូ‌អែល 24

លោកដាវីឌមិនដាច់ចិត្តធ្វើគុតព្រះ‌បាទសូល 1 កាលព្រះ‌បាទសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេទូលស្ដេចថា៖ «លោកដាវីឌរស់នៅក្នុងតំបន់វាលរហោ‌ស្ថានអេន-‌គេឌី»។ 2 ស្ដេចនាំទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ ក្នុងចំណោមកង‌ទ័ពអ៊ីស្រា‌អែលទាំងមូល ចេញទៅតាមរកលោកដាវីឌ និងពួកលោក នៅទល់មុខថ្មពពែព្រៃ។ 3 ព្រះ‌បាទសូលបានយាងកាត់តាមក្រោលចៀមដែលនៅជាប់នឹងមាត់ផ្លូវ។ នៅទីនោះ មានរអាងភ្នំមួយ ស្ដេចក៏យាងចូលទៅដោះទុក្ខសត្វក្នុងរអាងនោះ។ លោកដាវីឌ និងពួកលោកពួននៅក្នុងរអាងភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។ 4 អស់អ្នកដែលនៅជាមួយជម្រាបលោកថា៖ «នេះជាថ្ងៃដែលព្រះ‌អម្ចាស់បានសន្យាជាមួយលោកថា “យើងនឹងប្រគល់បច្ចា‌មិត្តមកក្នុងកណ្ដាប់ដៃរបស់អ្នក” សូមប្រព្រឹត្តចំពោះស្ដេច តាមលោកយល់ឃើញទៅចុះ»។ លោកដាវីឌក្រោកឡើង លបចូលទៅកាត់ជាយព្រះ‌ភូសារបស់ព្រះ‌បាទសូល។ 5 ប៉ុន្តែ ក្រោយពេលកាត់ជាយព្រះ‌ភូសារបស់ព្រះ‌បាទសូលរួចហើយ…

១ សាំយូ‌អែល 25

លោកណាបាលបដិសេធមិនព្រមជួយលោកដាវីឌ 1 នៅគ្រានោះ លោកសាំយូ‌អែលទទួលមរណ‌ភាព។ ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលបានមកជួប‌ជុំគ្នា ធ្វើពិធីកាន់ទុក្ខសពលោក។ គេយកសពលោកទៅបញ្ចុះក្នុងភូមិដ្ឋានរបស់លោកនៅរ៉ាម៉ា។ បន្ទាប់មក លោកដាវីឌចេញដំណើរឆ្ពោះទៅវាលរហោ‌ស្ថានបារ៉ា‌សនវិញ។ 2 នៅម៉ាអូន មានមហាសេដ្ឋីមួយរូប ដែលមានដី‌ធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។ 3 បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ី‌កែល ដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាង‌វៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរ‌ឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។ 4 ពេលលោកដាវីឌនៅវាលរហោ‌ស្ថាន លោកបានឮដំណឹងថា លោកណាបាលកំពុងតែកាត់រោមចៀម។ 5…

១ សាំយូ‌អែល 26

លោកដាវីឌទុកជីវិតឲ្យព្រះ‌បាទសូលម្ដងទៀត 1 អស់អ្នកដែលរស់នៅវាលរហោ‌ស្ថានស៊ីភ ចូលទៅគាល់ព្រះ‌បាទសូល នៅគីបៀរ ហើយទូលថា៖ «ដាវីឌលាក់ខ្លួននៅភ្នំហាគី‌ឡា ទល់មុខនឹងវាលយេស៊ី‌ម៉ូន»។ 2 ដូច្នេះ ព្រះ‌បាទសូលក្រោកឡើង ចេញដំណើរឆ្ពោះទៅវាលរហោ‌ស្ថានស៊ីភ ដើម្បីតាមចាប់លោកដាវីឌ។ ស្ដេចនាំទាហានដ៏អង់‌អាចក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល ចំនួនបីពាន់នាក់ទៅជាមួយ។ 3 ស្ដេចបោះជំរំក្បែរផ្លូវនៅលើភ្នំហាគី‌ឡា ទល់មុខនឹងវាលយេស៊ី‌ម៉ូន។ លោកដាវីឌរស់នៅក្នុងវាលរហោ‌ស្ថាន ហើយឃើញព្រះ‌បាទសូលតាមរកចាប់ខ្លួនលោក នៅវាលរហោ‌ស្ថាន 4 លោកក៏ចាត់មនុស្សឲ្យទៅស៊ើប‌ការណ៍រួចដឹងថា ព្រះ‌បាទសូលយាងមកដល់ប្រាកដមែន។ 5 ពេលនោះ លោកដាវីឌចេញដំណើរទៅដល់ជំរំរបស់ព្រះ‌បាទសូល។ លោកឃើញកន្លែងដែលស្ដេចផ្ទំ ហើយឃើញកន្លែងដែលលោកអប៊ី‌នើរ ជាកូនរបស់លោកនើរ…

១ សាំយូ‌អែល 27

លោកដាវីឌទៅរស់នៅជាមួយពួកភីលីស្ទីន 1 លោកដាវីឌរិះគិតថា៖ «ថ្ងៃណាមួយ ព្រះ‌បាទសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួនទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ព្រះ‌បាទសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រា‌អែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្ដាប់ដៃរបស់ស្ដេច»។ 2 លោកដាវីឌនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ព្រះ‌បាទអគីស ជាបុត្ររបស់ព្រះ‌បាទម៉ាអុក និងជាស្ដេចក្រុងកាថ។ 3 លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយព្រះ‌បាទអគីស។ លោកដាវីឌបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺនាងអហ៊ី‌ណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ី‌កែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។ 4 មានគេទូលព្រះ‌បាទសូលថា លោកដាវីឌភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ…

១ សាំយូ‌អែល 28

1 នៅគ្រានោះ ជន‌ជាតិភីលីស្ទីនបានប្រមូលកង‌ពលរបស់ពួកគេមកផ្ដុំគ្នាជាកង‌ទ័ពតែមួយ ដើម្បីចេញច្បាំងនឹងជន‌ជាតិអ៊ីស្រា‌អែល។ ព្រះ‌បាទអគីសមានរាជ‌ឱង្ការទៅកាន់លោកដាវីឌថា៖ «លោកដឹងច្បាស់ហើយថាលោក និងអស់អ្នកដែលនៅជាមួយលោក ត្រូវចូលរួមក្នុងកង‌ពលរបស់យើង»។ 2 លោកដាវីឌទូលតបថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះ‌ករុណាស្រាប់ហើយ ដូច្នេះ ព្រះ‌ករុណាជ្រាបថា ទូលបង្គំអាចបំពេញមុខ‌ងារណាមួយបាន»។ ព្រះ‌បាទអគីសមានរាជ‌ឱង្ការតបថា៖ «ល្អហើយ! យើងនឹងតែង‌តាំងលោកជាអង្គ‌រក្សរបស់យើងរហូតតទៅ»។ ស្ដេចសូលទៅរកមេ‌មត់ 3 នៅគ្រានោះ លោកសាំយូ‌អែលទទួលមរណ‌ភាពផុតទៅហើយ ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពលោកនៅរ៉ាម៉ា ជាភូមិកំណើតរបស់លោក។ នៅជំនាន់នោះ ព្រះ‌បាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង ចេញពីស្រុកអ៊ីស្រា‌អែល។ 4 ថ្ងៃមួយ…

១ សាំយូ‌អែល 29

ជន‌ជាតិភីលីស្ទីនដេញលោកដាវីឌចេញពីកង‌ទ័ពរបស់ពួកគេ 1 ជន‌ជាតិភីលីស្ទីនបានប្រមូលផ្ដុំទ័ពទាំងមូលរបស់ពួកគេ នៅអាផេក។ ចំណែកឯពួកអ៊ីស្រា‌អែលវិញ បោះទ័ពជិតប្រភពទឹក នៅយេសរាល។ 2 ពួកស្ដេចត្រាញ់នៃជន‌ជាតិភីលីស្ទីនបាននាំកង‌ពលតូច និងកង‌ពលធំដើរទៅមុខ រីឯលោកដាវីឌ និងទាហានរបស់លោក នាំគ្នាហែ‌ហមព្រះ‌បាទអគីសនៅខាងក្រោយ។ 3 ពួកមេដឹកនាំរបស់ជន‌ជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះ‌បាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្ដេចនៃជន‌ជាតិអ៊ីស្រា‌អែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។ 4 ពួកមេដឹកនាំនៃជន‌ជាតិភីលីស្ទីនខឹងនឹងព្រះ‌បាទអគីស ហើយទូលថា៖ «សូមព្រះ‌ករុណាដេញជននេះឲ្យវិលត្រឡប់ទៅក្រុង ដែលស្ដេចបានឲ្យគេស្នាក់នៅនោះវិញទៅ!…

១ សាំយូ‌អែល 30

ជន‌ជាតិអាម៉ា‌ឡេកដុតកម្ទេចក្រុងស៊ីគ‌ឡាក់ លោកដាវីឌដេញតាមកង‌ទ័ពអាម៉ា‌ឡេក 1 នៅថ្ងៃទីបី លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកបានទៅដល់ក្រុងស៊ីគ‌ឡាក់។ ប៉ុន្តែ មុននោះ ជន‌ជាតិអាម៉ា‌ឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគ‌ឡាក់។ ពួកគេដុតកម្ទេចក្រុងស៊ីគ‌ឡាក់ចោល 2 ហើយកៀរពួកស្រីៗ និងអស់អ្នកដែលរស់នៅក្រុងនោះ ទាំងក្មេង ទាំងចាស់ នាំយកទៅជាឈ្លើយ។ ពួកគេមិនបានសម្លាប់នរណាម្នាក់ឡើយ គឺគ្រាន់តែកៀរយកទៅជាមួយ រួចបន្តដំណើរទៅមុខទៀត។ 3 កាលលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកមកដល់ទីក្រុងវិញ ឃើញក្រុងនោះត្រូវគេដុតបំផ្លាញ ហើយប្រពន្ធ កូនប្រុស កូនស្រី ត្រូវខ្មាំងកៀរយកទៅជាឈ្លើយដូច្នេះ 4 លោកដាវីឌ…