១ សាំយូ‌អែល 11

ស្ដេចសូលវាយឈ្នះជន‌ជាតិអាំ‌ម៉ូន 1 ព្រះ‌បាទណាហាស ជាជន‌ជាតិអាំ‌ម៉ូន បានលើកទ័ពមកឡោម‌ព័ទ្ធក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់ទូលព្រះ‌បាទណាហាសថា៖ «សូមចុះសន្ធិ‌សញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំសុខចិត្តបម្រើព្រះ‌រាជាហើយ»។ 2 ព្រះ‌បាទណាហាស ជាជន‌ជាតិអាំ‌ម៉ូន មានរាជ‌ឱង្ការថា៖ «យើងចុះសន្ធិ‌សញ្ញាជាមួយអ្នករាល់គ្នាបាន ទាល់តែអ្នករាល់គ្នាយល់ព្រមនឹងលក្ខ‌ខណ្ឌនេះ គឺឲ្យយើងខ្វេះភ្នែកស្ដាំរបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលត្រូវអាម៉ាស់»។ 3 អស់លោកព្រឹទ្ធា‌ចារ្យនៅក្រុងយ៉ាបេសទូល‌អង្វរថា៖ «សូមព្រះ‌ករុណាពន្យារពេលឲ្យយើងខ្ញុំប្រាំ‌ពីរថ្ងៃសិន យើងខ្ញុំនឹងចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រា‌អែល។ បើសិនជាគ្មាននរណាម្នាក់មកជួយយើងខ្ញុំទេនោះ យើងខ្ញុំនឹងប្រគល់ខ្លួនថ្វាយព្រះ‌ករុណា»។ 4 អ្នកនាំសារទាំងនោះទៅដល់ភូមិគីបៀរ ជាភូមិដែលព្រះ‌បាទសូលគង់នៅ ហើយរៀបរាប់សេចក្ដីទាំងនោះឲ្យប្រជា‌ជនស្ដាប់ ប្រជា‌ជនទាំងមូលក៏នាំគ្នាស្រែកទ្រហោយំ។ 5…

១ សាំយូ‌អែល 12

សេចក្ដីថ្លែងការណ៍របស់លោកសាំយូ‌អែល 1 លោកសាំយូ‌អែលមានប្រសាសន៍ទៅកាន់ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលថា៖ «ខ្ញុំបានយល់ព្រមតាមសំណូមពរទាំងប៉ុន្មានរបស់អ្នករាល់គ្នាហើយ គឺខ្ញុំបានតែង‌តាំងស្ដេចមួយអង្គឲ្យសោយរាជ្យលើអ្នករាល់គ្នា។ 2 អំណើះតទៅ ស្ដេចនោះនឹងដឹកនាំអ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំចាស់ជរាហើយ កូនប្រុសរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាដែរ។ ខ្ញុំបានដឹកនាំអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។ 3 ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់និងនៅចំពោះស្ដេច ដែលព្រះ‌អង្គចាក់ប្រេងអភិ‌សេកចុះ ថា តើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេង‌ប្រវ័ញ្ច និងសង្កត់‌សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្ដោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។ 4 ប្រជា‌ជនស្រែកឡើងថា៖ «លោកមិនបានកេង‌ប្រវ័ញ្ចសង្កត់‌សង្កិនយើងខ្ញុំ…

១ សាំយូ‌អែល 13

ព្រះ‌បាទសូលធ្វើសង្គ្រាមនឹងពួកភីលីស្ទីន 1 ព្រះ‌បាទសូលបានឡើងគ្រងរាជ្យនៅពេលស្ដេចមានព្រះ‌ជន្មាយុ…វស្សា។ លុះគ្រងរាជ្យលើជន‌ជាតិអ៊ីស្រា‌អែលបានពីរឆ្នាំហើយ 2 ព្រះ‌បាទសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជា‌ជនអ៊ីស្រា‌អែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយស្ដេច ត្រង់ភូមិមីក‌ម៉ាស់ និងតំបន់ភ្នំបេត‌អែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្ដេចយ៉ូណា‌ថាន នៅភូមិគីបៀរ ក្នុងស្រុកបេន‌យ៉ាមីន។ រីឯប្រជា‌ជនដែលនៅសេស‌សល់ ទ្រង់បញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។ 3 ថ្ងៃមួយ សម្ដេចយ៉ូណា‌ថានបានវាយទីតាំងរបស់ជន‌ជាតិភីលីស្ទីននៅភូមិគីបៀរ ហើយជន‌ជាតិភីលីស្ទីនទទួលដំណឹងនេះ។ ពេលនោះ ព្រះ‌បាទសូលចាត់គេឲ្យផ្លុំស្នែងនៅក្នុងស្រុកទាំងមូល ដោយប្រកាសថា៖ «ជន‌ជាតិហេប្រឺអើយ ចូរនាំគ្នាស្ដាប់!»។ 4 ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលទទួលដំណឹងថា ព្រះ‌បាទសូលបានវាយទីតាំងទ័ពរបស់ជន‌ជាតិភីលីស្ទីន ធ្វើឲ្យជន‌ជាតិភីលីស្ទីនខឹងនឹងជន‌ជាតិអ៊ីស្រា‌អែលយ៉ាងខ្លាំង។ ប្រជា‌ជនក៏មកប្រមូលផ្ដុំគ្នាជុំ‌វិញព្រះ‌បាទសូល នៅគីល‌កាល់។…

១ សាំយូ‌អែល 14

សម្ដេចយ៉ូណា‌ថានមានជ័យ‌ជំនះលើពួកភីលីស្ទីន 1 ថ្ងៃមួយ សម្ដេចយ៉ូណា‌ថាន ជាបុត្រារបស់ព្រះ‌បាទសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសស្ត្រា‌វុធរបស់សម្ដេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ សម្ដេចមិនបានទូលបិតាឲ្យជ្រាបទេ។ 2 ព្រះ‌បាទសូលប្រថាប់នៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។ 3 រីឯអ្នកដែលពាក់អាវអេផូដ* ដើម្បីទូលសួរព្រះ‌ជាម្ចាស់នៅពេលនោះ គឺលោកអហ៊ី‌យ៉ា ជាកូនរបស់លោកអហ៊ី‌ទូប ត្រូវជាបង‌ប្អូនរបស់អ៊ីកា‌បុដ ជាកូនរបស់លោកភីនេ‌ហាស និងត្រូវជាចៅរបស់លោកអេលី ដែលជាបូជា‌ចារ្យរបស់ព្រះ‌អម្ចាស់នៅស៊ីឡូ។ គ្មាននរណាម្នាក់ក្នុងជួរកង‌ទ័ពដឹងថា សម្ដេចយ៉ូណា‌ថានចេញទៅទេ។ 4 ច្រកភ្នំដែលសម្ដេចយ៉ូណា‌ថានបម្រុងនឹងឆ្លងទៅរកខ្សែត្រៀមរបស់ពួកភីលីស្ទីននោះ មានថ្មស្រួចៗនៅអមសងខាងផ្លូវ មួយឈ្មោះបូសេស មួយទៀតឈ្មោះសេនេ។…

១ សាំយូ‌អែល 15

ព្រះ‌បាទសូលធ្វើសង្គ្រាមជាមួយជន‌ជាតិអាម៉ា‌ឡេក 1 លោកសាំយូ‌អែលទូលព្រះ‌បាទសូលថា៖ «ព្រះ‌អម្ចាស់បានចាត់ទូលបង្គំឲ្យមកចាក់ប្រេងអភិសេកព្រះ‌ករុណា ជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់ព្រះ‌ជាម្ចាស់។ ឥឡូវនេះ សូមព្រះ‌ករុណាព្រះ‌សណ្ដាប់សេចក្ដីដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូល។ 2 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា“យើងចង់ដាក់ទោសជន‌ជាតិអាម៉ា‌ឡេក ដែលបានធ្វើបាបជន‌ជាតិអ៊ីស្រា‌អែល គឺរារាំងផ្លូវជន‌ជាតិអ៊ីស្រា‌អែល កាលពួកគេចាកចេញពីស្រុកអេស៊ីប។ 3 ឥឡូវនេះ ចូរទៅវាយជន‌ជាតិអាម៉ា‌ឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់ ឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។ 4 ព្រះ‌បាទសូលក៏កេណ្ឌទ័ព ហើយយាងចេញមកត្រួតពលនៅថេ‌លែម…

១ សាំយូ‌អែល 16

ព្រះ‌ជាម្ចាស់ជ្រើសរើសយុវជនដាវីឌជាស្ដេចថ្មី 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកសាំយូ‌អែលថា៖ «តើអ្នកនៅតែយំសោកស្ដាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយ នៅភូមិបេថ្លេ‌ហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្ដេច ដែលត្រូវចិត្តយើង»។ 2 លោកសាំយូ‌អែលទូលថា៖ «តើឲ្យទូលបង្គំទៅម្ដេចកើត? បើព្រះ‌បាទសូលជ្រាប ស្ដេចមុខជាសម្លាប់ទូលបង្គំមិនខាន»។ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកថ្វាយយញ្ញ‌បូជាដល់ព្រះ‌អម្ចាស់។ 3 ចូរអញ្ជើញលោកអ៊ីសាយឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញ‌បូជានោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់អភិសេកអ្នកដែលយើងនឹងចង្អុលប្រាប់»។ 4 លោកសាំយូ‌អែលធ្វើតាមបញ្ជារបស់ព្រះ‌អម្ចាស់ហើយធ្វើដំណើរទៅភូមិបេថ្លេ‌ហិម។ អស់លោកព្រឹទ្ធា‌ចារ្យក្នុងភូមិនោះចេញមកទទួលលោក ទាំងភ័យញាប់‌ញ័រ…

១ សាំយូ‌អែល 17

កូលី‌យ៉ាតប្រមាថកង‌ទ័ពអ៊ីស្រា‌អែល 1 ពួកភីលីស្ទីនប្រមូលផ្ដុំកង‌ទ័ព ដើម្បីធ្វើសង្គ្រាម។ ពួកគេប្រមូលផ្ដុំគ្នានៅសូកូ ក្នុងស្រុកយូដា ហើយទៅបោះទ័ពនៅអេផេស-‌ដាំមីម ដែលនៅចន្លោះសូកូ និងអាសេ‌កា។ 2 រីឯព្រះ‌បាទសូល និងទាហានអ៊ីស្រា‌អែល ក៏បានប្រមូលផ្ដុំគ្នាដែរ ហើយបោះទ័ពនៅតាមជ្រលងភ្នំអេឡា រួចរៀបទ័ព ដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីន។ 3 ពួកភីលីស្ទីនស្ថិតនៅលើភ្នំម្ខាង ពួកអ៊ីស្រា‌អែលស្ថិតនៅលើភ្នំម្ខាងទៀត មានជ្រលងភ្នំនៅចន្លោះកង‌ទ័ពទាំងពីរ។ 4 មានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីន អ្នកនោះឈ្មោះកូលី‌យ៉ាត មកពីក្រុងកាថ គាត់មានកំពស់ប្រមាណបីម៉ែត្រ។ 5 គាត់ពាក់មួកធ្វើពីលង្ហិន និងអាវ‌ក្រោះមានទម្ងន់ប្រមាណហា‌សិបប្រាំ‌ពីរគីឡូក្រាម ធ្វើពីលង្ហិនដែរ។ 6…

១ សាំយូ‌អែល 18

សម្ដេចយ៉ូណា‌ថានចងសម្ពន្ធ‌មិត្តជាមួយដាវីឌ 1 ពេលដាវីឌនិយាយជាមួយព្រះ‌បាទសូលចប់ហើយ សម្ដេចយ៉ូណា‌ថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។ 2 នៅថ្ងៃនោះ ព្រះ‌បាទសូលឃាត់ដាវីឌឲ្យនៅជាមួយ គឺទ្រង់មិនឲ្យលោកវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។ 3 សម្ដេចយ៉ូណា‌ថានចងសម្ពន្ធ‌មេត្រីជាមួយដាវីឌ ព្រោះទ្រង់ស្រឡាញ់ដាវីឌ ដូចខ្លួនឯង។ 4 សម្ដេចយ៉ូណា‌ថានបានដោះអាវធំរបស់សម្ដេចមកបំពាក់ឲ្យដាវីឌ ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្ដេច ឲ្យដាវីឌដែរ។ 5 គ្រប់សមរ‌ភូមិដែលព្រះ‌បាទសូលចាត់ឲ្យទៅ ដាវីឌតែងតែទទួលជោគជ័យជា‌និច្ច។ ព្រះ‌បាទសូលតែង‌តាំងដាវីឌឲ្យធ្វើជាមេ‌ទ័ព ហើយប្រជា‌ជនទាំងមូល និងរាជបម្រើរបស់ព្រះ‌បាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។ ព្រះ‌បាទសូលច្រណែននឹងលោកដាវីឌ 6 កាលកង‌ទ័ពត្រឡប់មកពីច្បាំងវិញ…

១ សាំយូ‌អែល 19

ព្រះ‌បាទសូលរកសម្លាប់លោកដាវីឌ 1 ព្រះ‌បាទសូលបានប្រាប់សម្ដេចយ៉ូណា‌ថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្ដេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្ដេចយ៉ូណា‌ថាន ជាបុត្ររបស់ព្រះ‌បាទសូល ស្រឡាញ់លោកដាវីឌណាស់។ 2 សម្ដេចយ៉ូណា‌ថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះ‌បាទសូល ជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។ 3 ខ្ញុំនឹងចេញមក ហើយឈរជាមួយបិតារបស់ខ្ញុំ ជិតចម្ការដែលលោកប្អូនលាក់ខ្លួន។ ខ្ញុំនឹងទូលបិតាអំពីរឿងលោកប្អូន ពេលណាខ្ញុំដឹងពីគោលបំណងរបស់បិតាហើយ ខ្ញុំនឹងប្រាប់ឲ្យលោកប្អូនដឹងដែរ»។ 4 សម្ដេចយ៉ូណា‌ថានទូលព្រះ‌បាទសូល ជាបិតា អំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ…

១ សាំយូ‌អែល 20

សម្ដេចយ៉ូណា‌ថានការ‌ពារលោកដាវីឌ 1 លោកដាវីឌរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្ដេចយ៉ូណា‌ថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះបិតារបស់បង បានជាស្ដេចរកសម្លាប់ខ្ញុំដូច្នេះ?»។ 2 សម្ដេចយ៉ូណា‌ថានឆ្លើយតបថា៖ «សូមកុំឲ្យកើតមានដូច្នោះអី! ប្អូនមិនត្រូវស្លាប់ទេ! បិតារបស់ខ្ញុំមិនដែលធ្វើអ្វី ដោយឥតប្រាប់ឲ្យខ្ញុំដឹងជាមុនឡើយ ទោះបីការនោះធំ ឬតូចក្ដី។ បើបិតាចង់សម្លាប់ប្អូន ទ្រង់មុខជាប្រាប់ឲ្យខ្ញុំដឹងមិនខាន ទ្រង់មិនលាក់ទេ»។ 3 លោកដាវីឌមានប្រសាសន៍ទៀតថា៖ «បិតារបស់បងដឹងច្បាស់ថា ខ្ញុំជាមិត្តសម្លាញ់របស់បង បានជាស្ដេចគិតថា “មិនត្រូវឲ្យយ៉ូណា‌ថានដឹងទេ ក្រែងលោគេពិបាកចិត្ត”។ ប៉ុន្តែ ខ្ញុំសូមស្បថក្នុងនាមព្រះ‌អម្ចាស់ដែលមានព្រះ‌ជន្មគង់នៅ…