១ សាំយូអែល 1
នាងហាណានៅកន្លែងសក្ការៈស៊ីឡូ 1 មានបុរសម្នាក់ឈ្មោះអែលកាណា រស់នៅភូមិរ៉ាម៉ាថែម-សូភីម ក្នុងតំបន់ភ្នំអេប្រាអ៊ីម គាត់ត្រូវជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកអេលីហ៊ូវ ជាចៅទួតរបស់លោកថូហ៊ូវ ហើយត្រូវជាចៅលួតរបស់លោកស៊ូភ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ 2 បុរសនោះមានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា និងម្នាក់ទៀតឈ្មោះពេនីណា។ នាងពេនីណាមានកូនច្រើន រីឯនាងហាណាវិញ នាងគ្មានកូនទេ។ 3 រៀងរាល់ឆ្នាំ លោកអែលកាណាតែងតែធ្វើដំណើរពីភូមិរបស់គាត់ ទៅថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល*នៅស៊ីឡូ ព្រមទាំងថ្វាយយញ្ញបូជាទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកអេលី គឺលោកហូបនី និងលោកភីនេហាស ធ្វើជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។ 4 នៅថ្ងៃថ្វាយយញ្ញបូជា លោកអែលកាណាមានទម្លាប់យកសាច់ទៅឲ្យនាងពេនីណាជាប្រពន្ធ…