១ របាក្សត្រ 21

ព្រះ‌បាទដាវីឌជំរឿនប្រជា‌ជនអ៊ីស្រា‌អែល 1 មារ*សាតាំងបានក្រោកឡើងប្រឆាំងនឹងជន‌ជាតិអ៊ីស្រា‌អែល ដោយជំរុញព្រះ‌បាទដាវីឌឲ្យជំរឿនប្រជា‌ជនអ៊ីស្រា‌អែល។ 2 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជា‌ជនថា៖ «ចូរទៅរាប់ចំនួនប្រជា‌ជនអ៊ីស្រា‌អែល ចាប់តាំងពីក្រុងបៀរ‌សេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយ‌ការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជា‌ជន»។ 3 លោកយ៉ូអាប់ទូលថា៖ «បពិត្រព្រះ‌ករុណា ជាអម្ចាស់! សូមព្រះ‌អម្ចាស់ប្រោសប្រទានឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ កើនចំនួនឡើងមួយរយដងច្រើនជាងនេះ! ពួកគេសុទ្ធតែជាអ្នកបម្រើរបស់ព្រះ‌ករុណាទាំងអស់គ្នាហើយ ហេតុអ្វីបានជាព្រះ‌ករុណាចង់ជ្រាបអំពីចំនួនរបស់ពួកគេទៀត? ធ្វើដូច្នេះ ក្រែងលោបណ្ដាលឲ្យជន‌ជាតិអ៊ីស្រា‌អែលមានទោស»។ 4 ប៉ុន្តែ ដោយស្ដេចចេញបញ្ជាយ៉ាងម៉ឺង‌ម៉ាត់ពេក លោកយ៉ូអាប់ត្រូវតែអនុវត្តតាម។ លោកយ៉ូអាប់ចាកចេញទៅ ហើយធ្វើដំណើរគ្រប់ទិស‌ទីក្នុងស្រុកអ៊ីស្រា‌អែល រួចវិលត្រឡប់មកក្រុងយេរូ‌សាឡឹមវិញ។ 5…

១ របាក្សត្រ 22

1 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការថា៖ «ទីនេះជាព្រះ‌ដំណាក់របស់ព្រះ‌ជា‌អម្ចាស់ហើយទីនេះក៏ជាអាសនៈថ្វាយតង្វាយដុតសម្រាប់ជន‌ជាតិអ៊ីស្រា‌អែលដែរ!»។ ព្រះ‌បាទដាវីឌរៀបចំសង់ព្រះ‌វិហារ 2 ព្រះ‌បាទដាវីឌចេញបញ្ជាឲ្យប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រា‌អែល ហើយស្ដេចក៏ចាត់ពួកគេឲ្យធ្វើជាអ្នកដាប់ថ្ម សម្រាប់សង់ព្រះ‌ដំណាក់ថ្វាយព្រះ‌ជាម្ចាស់។ 3 ស្ដេចបានត្រៀមដែកយ៉ាងសន្ធឹកសន្ធាប់ ដើម្បីធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើទំពក់។ ស្ដេចក៏បានត្រៀមលង្ហិនយ៉ាងច្រើន ដែលពុំអាចថ្លឹងបាន 4 ព្រមទាំងឈើតាត្រៅច្រើនឥតគណនា ដ្បិតអ្នកក្រុងស៊ីដូន និងអ្នកក្រុងទីរ៉ុស បាននាំឈើតាត្រៅយ៉ាងច្រើនសន្ធឹកសន្ធាប់មកថ្វាយស្ដេច។ 5 ព្រះ‌បាទដាវីឌទ្រង់ព្រះ‌តម្រិះថា៖ «សាឡូម៉ូន ជាបុត្ររបស់យើង នៅក្មេងខ្ចី ហើយខ្វះបទពិសោធផង រីឯព្រះ‌ដំណាក់ដែលសង់ថ្វាយព្រះ‌អម្ចាស់ត្រូវតែថ្កុំ‌ថ្កើងរុងរឿង ហើយល្បី‌ល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សម្រាប់បុត្ររបស់យើង»។…

១ របាក្សត្រ 23

មុខ‌ងាររបស់ក្រុមលេវី 1 កាលព្រះ‌បាទដាវីឌមានវ័យចាស់ជរាណាស់ហើយ ស្ដេចបានតែង‌តាំងសម្ដេចសាឡូម៉ូន ជាបុត្រ ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រា‌អែល។ 2 ព្រះ‌បាទដាវីឌត្រាស់ហៅមន្ត្រីទាំងអស់របស់អ៊ីស្រា‌អែល ព្រមទាំងក្រុមបូជា‌ចារ្យ និងក្រុមលេវី ឲ្យចូលមកគាល់។ 3 គេបានរាប់ក្រុមលេវីម្ដងម្នាក់ៗ ចាប់ពីអ្នកដែលមានអាយុសាម‌សិបឆ្នាំឡើងទៅ មានចំនួន ៣៨ ០០០ នាក់។ 4 ព្រះ‌បាទដាវីឌបានចាត់តាំងពួកគេ ២៤ ០០០ នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់៦ ០០០ នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅ‌ក្រម។ 5 ពួកគេ…

១ របាក្សត្រ 24

ក្រុមបូជា‌ចារ្យ 1 កូនចៅរបស់លោកអើរ៉ុន ចែកជាក្រុមៗដូចតទៅ: កូនប្រុសរបស់លោកអើរ៉ុនមាន ណាដាប់ អប៊ី‌ហ៊ូវ អេ‌ឡា‌សារ និងអ៊ីថា‌ម៉ារ។ 2 លោកណាដាប់ និងអប៊ី‌ហ៊ូវបានស្លាប់មុនឪពុក ហើយគ្មានកូនទេ។ ដូច្នេះ មានតែលោកអេ‌ឡា‌សារ និងលោកអ៊ីថា‌ម៉ារប៉ុណ្ណោះ ដែលបំពេញមុខ‌ងារជាបូជា‌ចារ្យ។ 3 ព្រះ‌បាទដាវីឌ ព្រមទាំងលោកសាដុក ជាពូជ‌ពង្សរបស់លោកអេ‌ឡា‌សារ និងលោកអហ៊ី‌ម៉ាឡេក ជាពូជ‌ពង្សរបស់លោកអ៊ីថា‌ម៉ារ បានបែងចែកបូជា‌ចារ្យជាក្រុមៗ តាមមុខ‌ងាររបស់ពួកគេ។ 4 ប៉ុន្តែ ក្នុងចំណោមកូនចៅរបស់លោកអេ‌ឡា‌សារ មានមេក្រុមគ្រួសារច្រើនជាងមេក្រុមគ្រួសារកូនចៅរបស់លោកអ៊ីថា‌ម៉ារ។ ហេតុនេះ…

១ របាក្សត្រ 25

ក្រុមចម្រៀង 1 ព្រះ‌បាទដាវីឌ និងពួកមេ‌ទ័ព បានញែកកូនចៅលោកអេសាភ កូនចៅលោកហេ‌ម៉ាន និងកូនចៅលោកយេឌូ‌ថិន ទុកដោយឡែកសម្រាប់ច្រៀងថ្លែងព្រះ‌បន្ទូលដោយលេងពិណ ឃឹម និងស្គរកំដរផង។ អស់អ្នកដែលត្រូវបំពេញមុខ‌ងារជាអ្នកចម្រៀង មានដូចតទៅ: 2 កូនចៅរបស់លោកអេសាភមាន លោកសាគើរ លោកយ៉ូសែប លោកនេថា‌នា និងលោកអសា‌រេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអេសាភ ដែលច្រៀងថ្លែងព្រះ‌បន្ទូល តាមបញ្ជារបស់ស្ដេច។ 3 រីឯកូនចៅរបស់លោកយេឌូ‌ថិនមាន លោកកេដា‌លា លោកសេរី លោកយេសា‌យ៉ា លោកហាសាប‌យ៉ា លោកម៉ាធិ‌ធា និងលោកស៊ីម៉ាយ។ អ្នកទាំងប្រាំមួយរូបនេះ…

១ របាក្សត្រ 26

ក្រុមឆ្មាំទ្វារ 1 ពួកឆ្មាំទ្វារចែកជាក្រុមៗដូចតទៅ: ក្នុងចៅលោកកូរេ មានលោកមសេ‌លេមាជាកូនរបស់លោកកូរេ និងជាចៅរបស់លោកអេសាភ។ 2 កូនរបស់លោកមសេ‌លេមាគឺលោកសាកា‌រី ជាកូនច្បង លោកយេឌី‌អែលជាកូនបន្ទាប់ លោកសេបា‌ឌាជាកូនទីបី លោកយ៉ាត‌នាលជាកូនទីបួន 3 លោកអេឡាំជាកូនទីប្រាំ លោកយ៉ូហាណានជាកូនទីប្រាំមួយ និងលោកអេលី‌យ៉ូណៃជាកូនទីប្រាំ‌ពីរ។ 4 កូនរបស់លោកអូបេឌ‌អេដុម មានលោកសេម៉ាយ៉ា ជាកូនច្បង លោកយ៉ូសា‌បាឌជាកូនបន្ទាប់ លោកយ៉ូអាជាកូនទីបី លោកសាកើរជាកូនទីបួន លោកនេថា‌នេលជាកូនទីប្រាំ 5 លោកអាំមាលជាកូនទីប្រាំមួយ លោកអ៊ីសា‌ខារជាកូនទីប្រាំ‌ពីរ លោកពេអ៊ូល‌ថាយជាកូនទីប្រាំបី ដ្បិតព្រះ‌ជាម្ចាស់ប្រទានពរដល់លោក។ 6…

១ របាក្សត្រ 27

ការចាត់ចែងអាជ្ញា‌ធរទាហាន 1 នេះជាបញ្ជីជន‌ជាតិអ៊ីស្រា‌អែល ដែលត្រូវបម្រើការ‌ងារថ្វាយស្ដេច តាមចំនួនមេក្រុមគ្រួសារ មេបញ្ជាការ មេកង មេក្រុម និងនាយទាហាន ដែលជាជំនួយរបស់ស្ដេច ក្នុងការចែកវេនកង‌ពលចេញទៅប្រតិបត្តិការ រៀងរាល់ខែ ក្នុងមួយឆ្នាំៗ។ កង‌ពលនីមួយៗមានទាហាន ២៤ ០០០ នាក់។ 2 កង‌ពលទីមួយ ដែលចេញប្រតិបត្តិ‌ការនៅខែទីមួយ ដឹកនាំដោយលោកយ៉ាសុ‌បៀម ជាកូនរបស់លោកសាប‌ឌាល។ កង‌ពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 3 លោកយ៉ាសុ‌បៀមជាពូជ‌ពង្សរបស់លោកពេរេស។ ក្នុងខែទីមួយនោះ គាត់ជាអ្នកដឹកនាំមេបញ្ជា‌ការកង‌ទ័ពទាំងអស់។…

១ របាក្សត្រ 28

ព្រះ‌បាទដាវីឌស្នើតែង‌តាំងសម្ដេចសាឡូម៉ូនឲ្យឡើងស្នងរាជ្យ 1 ព្រះ‌បាទដាវីឌបានកោះហៅមេដឹកនាំទាំងអស់នៃជន‌ជាតិអ៊ីស្រា‌អែល មេដឹកនាំកុល‌សម្ព័ន្ធ មេបញ្ជា‌ការកង‌ពលនានាដែលបម្រើស្ដេច មេកង មេក្រុម អស់អ្នកដែលគ្រប់‌គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្ដេច ព្រមទាំងពួករាជបុត្រ ពួកមហា‌តលិក ពួកវីរ‌ជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួប‌ជុំគ្នានៅក្រុងយេរូ‌សាឡឹម។ 2 ព្រះ‌បាទដាវីឌក្រោកឈរឡើង រួចមានរាជ‌ឱង្ការទៅកាន់ពួកគេថា៖ «បង‌ប្អូន និងប្រជា‌រាស្ត្ររបស់ខ្ញុំអើយ ចូរស្ដាប់! ខ្ញុំមានបំណងសង់ព្រះ‌ដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់ហើយជាកំណល់ព្រះ‌បាទារបស់ព្រះនៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ព្រះ‌ដំណាក់នេះ 3 ប៉ុន្តែ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា “អ្នកធ្វើសង្គ្រាម ហើយបង្ហូរឈាមច្រើនណាស់។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមយើងទេ”។ 4…

១ របាក្សត្រ 29

តង្វាយសម្រាប់ការសាងសង់ព្រះ‌វិហារ 1 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ព្រះ‌ជាម្ចាស់បានជ្រើសរើសសាឡូម៉ូន ជាបុត្ររបស់ខ្ញុំតែម្នាក់គត់ ដែលនៅក្មេងខ្ចី។ រីឯការ‌ងារដែលត្រូវបំពេញធំ‌ធេងណាស់ ដ្បិតព្រះ‌ដំណាក់ដែលយើងសង់នេះ មិនមែនសម្រាប់មនុស្សទេ គឺថ្វាយព្រះ‌ជា‌អម្ចាស់។ 2 ខ្ញុំបានខំប្រឹង‌ប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ព្រះ‌ដំណាក់នៃព្រះរបស់ខ្ញុំ គឺខ្ញុំបានប្រមូលមាសសម្រាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សម្រាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសម្រាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសម្រាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសម្រាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណី‌ជោតិរស ត្បូងសម្រាប់ដាំលំអ ត្បូងចំរុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។ 3 មួយវិញទៀត ខ្ញុំបានយកមាសប្រាក់ ដែលជាសម្បត្តិរបស់ខ្ញុំផ្ទាល់មកថ្វាយ សម្រាប់ព្រះ‌ដំណាក់នៃព្រះរបស់ខ្ញុំ បន្ថែមពីលើរបស់របរទាំងប៉ុន្មាន ដែលខ្ញុំត្រៀមសម្រាប់ព្រះ‌ដំណាក់ដ៏‌វិសុទ្ធ…