១ របាក្សត្រ 11

ព្រះ‌បាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រា‌អែលទាំងមូល 1 ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលប្រមូលគ្នាមកគាល់ព្រះ‌បាទដាវីឌ នៅក្រុងហេប្រូន ទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតរបស់ព្រះ‌ករុណាដែរ។ 2 កាលពីមុន នៅពេលដែលព្រះ‌បាទសូលគ្រងរាជ្យលើយើងខ្ញុំ ព្រះ‌ករុណាធ្លាប់ដឹកនាំកង‌ទ័ពអ៊ីស្រា‌អែលចេញទៅធ្វើសឹក ហើយព្រះ‌អម្ចាស់ជាព្រះរបស់ព្រះ‌ករុណា មានព្រះ‌បន្ទូលមកកាន់ព្រះ‌ករុណាថា “អ្នកនឹងគ្រប់‌គ្រងលើជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ 3 ដូច្នេះ ព្រឹទ្ធា‌ចារ្យទាំងអស់របស់ជន‌ជាតិអ៊ីស្រា‌អែលចូលមកគាល់ព្រះ‌រាជា នៅក្រុងហេប្រូន។ ព្រះ‌បាទដាវីឌបានចងសម្ពន្ធ‌មេត្រីជាមួយព្រឹទ្ធា‌ចារ្យទាំងនោះ នៅក្រុងហេប្រូន នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់រួចហើយពួកគេបានចាក់ប្រេងអភិ‌សេកព្រះ‌បាទដាវីឌ ជាស្ដេចរបស់ប្រជា‌រាស្ត្រអ៊ីស្រា‌អែល ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បានថ្លែងទុកតាមរយៈព្យាការីសាំយូ‌អែល។ ព្រះ‌បាទដាវីឌលើករាជធានីមកនៅក្រុងយេរូ‌សាឡឹម 4 ព្រះ‌បាទដាវីឌ និងកង‌ទ័ពអ៊ីស្រា‌អែលទាំងមូល នាំគ្នាចេញទៅវាយយកក្រុងយេរូ‌សាឡឹម គឺក្រុងយេប៊ូស។…

១ របាក្សត្រ 12

នាយទាហានរបស់ព្រះ‌បាទដាវីឌនៅក្រុងស៊ីគ‌ឡាក់ 1 នៅគ្រាដែលព្រះ‌បាទដាវីឌភៀសខ្លួនទៅស៊ីគ‌ឡាក់ ដើម្បីរត់គេចពីព្រះ‌បាទសូល ជាបុត្ររបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់‌អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយព្រះ‌បាទដាវីឌជា‌និច្ច។ 2 ពួកគេប្រដាប់ខ្លួនដោយធ្នូ ហើយស្ទាត់ជំនាញខាងបាញ់ព្រួញ ឬបាញ់ដង្ហក់ ដោយប្រើដៃឆ្វេងក៏បាន ដៃស្ដាំក៏បាន។ អ្នកទាំងនោះសុទ្ធតែជាសាច់‌ញាតិរបស់ព្រះ‌បាទសូល ក្នុងកុល‌សម្ព័ន្ធបេន‌យ៉ាមីន ដែលមានរាយនាមដូចតទៅ: 3 លោកមេ‌ទ័ពអហ៊ី‌យេស៊ើរ និងលោកមេ‌ទ័ពយ៉ូអាស់ ជាកូនរបស់លោកសេម៉ា‌អា អ្នកស្រុកគីបៀរ លោកយេស៊ាល និងលោកពេលេត ជាកូនរបស់លោកអាស‌ម៉ាវែត លោកបេរ៉ា‌កា លោកយេហ៊ូជាអ្នកស្រុកអាណា‌ថោត 4 លោកយីស‌ម៉ាយ៉ា អ្នកស្រុកគីបៀន…

១ របាក្សត្រ 13

ការដង្ហែហិបសម្ពន្ធ‌មេត្រីចូលក្រុងយេរូ‌សាឡឹម 1 ព្រះ‌បាទដាវីឌបានប្រជុំពិភាក្សាជាមួយពួកមេបញ្ជាការកង‌ពលធំ និងពួកមេបញ្ជាការកង‌ពលតូច ព្រមទាំងមេដឹកនាំទាំងអស់។ 2 ស្ដេចមានរាជ‌ឱង្ការទៅកាន់អង្គប្រជុំអ៊ីស្រា‌អែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីព្រះ‌អម្ចាស់ជាព្រះនៃយើងមែន ចូរផ្ញើសារទៅជូនបង‌ប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រា‌អែលទាំងមូល និងជូនពួកបូជា‌ចារ្យ ពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួប‌ជុំជាមួយយើងទាំងអស់គ្នា។ 3 បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងយកមកវិញ ដ្បិតនៅរជ្ជ‌កាលរបស់ព្រះ‌បាទសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។ 4 អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជា‌ជនទាំងមូលពេញចិត្តនឹងសំណើនេះ។ 5 ព្រះ‌បាទដាវីឌបានប្រមូលជន‌ជាតិអ៊ីស្រា‌អែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហា‌ម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះ‌ជាម្ចាស់ពីគារយ៉ាត់-‌យារីម។ 6 ព្រះ‌រាជាយាងទៅក្រុងបាឡា គឺគារយ៉ាត់-‌យារីម…

១ របាក្សត្រ 14

ព្រះ‌បាទដាវីឌគង់នៅក្រុងយេរូ‌សាឡឹម 1 ព្រះ‌បាទហ៊ីរ៉ាមជាស្ដេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យមកគាល់ព្រះ‌បាទដាវីឌ ដោយនាំឈើតាត្រៅ ជាងដាប់ថ្ម និងជាងសំណង់ ដើម្បីសង់ដំណាក់មួយថ្វាយព្រះ‌បាទដាវីឌ។ 2 ព្រះ‌បាទដាវីឌឈ្វេងយល់ថាព្រះ‌អម្ចាស់តែង‌តាំងទ្រង់ជាស្ដេចលើស្រុកអ៊ីស្រា‌អែល ហើយរាជសម្បត្តិរបស់ទ្រង់ចម្រុង‌ចម្រើនកាន់តែខ្លាំងឡើងៗ ដោយ‌សារជន‌ជាតិអ៊ីស្រា‌អែលជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ។ 3 នៅក្រុងយេរូ‌សាឡឹម ព្រះ‌បាទដាវីឌបានយកមហេសីផ្សេងៗទៀត ហើយបង្កើតបានបុត្រាបុត្រីជាច្រើន។ 4 បុត្ររបស់ស្ដេច ដែលប្រសូតនៅក្រុងយេរូ‌សាឡឹម មាននាមដូចតទៅ: សាំមួរ សូបាប់ ណាថាន សាឡូម៉ូន 5 យីបហារ អេលី‌សួ អែល‌ផាលេត 6 ណូកា…

១ របាក្សត្រ 15

ហិបនៃសម្ពន្ធ‌មេត្រីមកដល់ក្រុងយេរូ‌សាឡឹម 1 ព្រះ‌បាទដាវីឌបានសង់ដំណាក់ជាច្រើននៅបុរីព្រះ‌បាទដាវីឌ។ ស្ដេចក៏រៀបចំកន្លែងមួយសម្រាប់ហិបរបស់ព្រះ‌ជាម្ចាស់ ព្រមទាំងដំឡើងព្រះ‌ពន្លា ដើម្បីតម្កល់ហិបនេះផង។ 2 ពេលនោះ ស្ដេចមានរាជ‌ឱង្ការថា៖ «មានតែក្រុមលេវីទេដែលមានសិទ្ធិសែងហិបរបស់ព្រះ‌ជាម្ចាស់ ដ្បិតព្រះ‌អម្ចាស់បានជ្រើសរើសពួកគេ ដើម្បីសែងហិបរបស់ព្រះ‌អង្គ និងមើលថែទាំ រហូតតទៅ»។ 3 ព្រះ‌បាទដាវីឌបានប្រមូលផ្តុំជន‌ជាតិអ៊ីស្រា‌អែលទាំងមូល នៅក្រុងយេរូ‌សាឡឹម ដើម្បីដង្ហែហិបរបស់ព្រះ‌អម្ចាស់មកតម្កល់នៅកន្លែងដែលស្ដេចបានរៀបចំទុក។ 4 ព្រះ‌បាទដាវីឌក៏បានប្រមូលកូនចៅលោកអើរ៉ុន ព្រមទាំងក្រុមលេវី 5 គឺក្នុងចំណោមកូនចៅលោកកេ‌ហាត់ មានលោកអ៊ូរាលជាមេដឹកនាំ និងបង‌ប្អូនរបស់គាត់ ១២០ នាក់ 6 ក្នុងចំណោមកូនចៅលោកម៉្រារី មានលោកអសា‌យ៉ា…

១ របាក្សត្រ 16

1 កាលដង្ហែហិបរបស់ព្រះ‌ជាម្ចាស់ទៅដល់ហើយ គេក៏តម្កល់នៅកណ្ដាលព្រះ‌ពន្លា ដែលព្រះ‌បាទដាវីឌបានបម្រុងទុក រួចគេថ្វាយតង្វាយដុតទាំងមូល* និងយញ្ញ‌បូជាមេត្រី‌ភាព នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់។ 2 កាលព្រះ‌បាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញ‌បូជាមេត្រី‌ភាពចប់សព្វគ្រប់ហើយ ស្ដេចក៏ប្រទានពរដល់ប្រជា‌ជន ក្នុងនាមព្រះ‌អម្ចាស់។ 3 បន្ទាប់មក ព្រះ‌រាជាប្រទានម្ហូបអាហារដល់ប្រជា‌ជនអ៊ីស្រា‌អែលទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំបុ័ងមួយដុំ ដំណាប់លម៉ើមួយដុំ និងនំទំពាំង‌បាយជូរក្រៀមមួយដុំ។ 4 ព្រះ‌បាទដាវីឌចាត់ក្រុមលេវីខ្លះឲ្យបម្រើការ‌ងារនៅខាងមុខហិបរបស់ព្រះ‌អម្ចាស់ដើម្បីធ្វើពិធីរំឭក លើកតម្កើង និងច្រៀងសរសើរព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល 5 គឺមានលោកអេសាភជាមេដឹកនាំ បន្ទាប់មក មានលោកសាកា‌រីជាមេដឹកនាំរង ព្រមទាំងលោកយីអែល លោកសេមី‌រ៉ាម៉ូត…

១ របាក្សត្រ 17

ព្រះ‌បាទដាវីឌមានបំណងសង់ព្រះ‌វិហារ 1 នៅពេលដែលព្រះ‌បាទដាវីឌមានរាជវាំងគង់នៅស្រួល‌បួលហើយ ស្ដេចមានរាជ‌ឱង្ការទៅកាន់ព្យាការីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ពីឈើតាត្រៅ រីឯហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់ស្ថិតនៅក្នុងពន្លាធ្វើអំពីក្រណាត់សំពត់!»។ 2 លោកណាថានទូលព្រះ‌បាទដាវីឌថា៖ «ការអ្វីដែលព្រះ‌ករុណាសព្វព្រះ‌ហឫទ័យធ្វើ សូមព្រះ‌ករុណាធ្វើចុះ ដ្បិតព្រះ‌ជាម្ចាស់គង់ជាមួយព្រះ‌ករុណាហើយ»។ 3 ប៉ុន្តែ នៅយប់នោះ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកណាថានដូចតទៅ៖ 4 «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ មិនមែនអ្នកទេដែលនឹងសង់ដំណាក់ឲ្យយើងនៅ។ 5 តាំងពីថ្ងៃដែលយើងបាននាំជន‌ជាតិអ៊ីស្រា‌អែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំ និងព្រះ‌ពន្លា ពីកន្លែងមួយទៅកន្លែងមួយ។ 6 គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជន‌ជាតិអ៊ីស្រា‌អែល យើងបានតែង‌តាំងឲ្យមានពួកចៅហ្វាយគ្រប់‌គ្រងលើប្រជា‌រាស្ត្ររបស់យើង តែយើងមិនបានបង្គាប់ពួកចៅហ្វាយណាម្នាក់…

១ របាក្សត្រ 18

ជ័យ‌ជំនះរបស់ព្រះ‌បាទដាវីឌលើស្រុកជិតខាង 1 ក្រោយមក ព្រះ‌បាទដាវីឌវាយឈ្នះជន‌ជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដណ្ដើមយកក្រុងកាថ និងស្រុកភូមិនៅជុំ‌វិញពីកណ្ដាប់ដៃរបស់ពួកគេ។ 2 ព្រះ‌បាទដាវីឌក៏វាយឈ្នះជន‌ជាតិម៉ូអាប់ដែរ។ ជន‌ជាតិម៉ូអាប់ធ្លាក់ខ្លួនចំណុះព្រះ‌បាទដាវីឌ ហើយត្រូវថ្វាយសួយសារ‌អាករផង។ 3 ព្រះ‌បាទដាវីឌវាយឈ្នះព្រះ‌បាទហាដា‌រេស៊ើរ ជាស្ដេចស្រុកសូបា នៅក្រុងហា‌ម៉ាត់ ក្នុងពេលដែលព្រះ‌បាទហាដា‌រេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។ 4 ព្រះ‌បាទដាវីឌរឹបអូសយកបានរទេះចំបាំងចំនួន១ ០០០គ្រឿងពីព្រះ‌បាទហាដា‌រេស៊ើរ ព្រមទាំងទ័ពសេះ ៧ ០០០ នាក់ និងទ័ពថ្មើរជើងចំនួន២០ ០០០នាក់។ ស្ដេចទុកសេះប្រមាណមួយរយក្បាល ហើយកាត់សរសៃកែងជើងសេះទាំងប៉ុន្មានទៀត។ 5 ពេលនោះ ជន‌ជាតិស៊ីរីនៅក្រុងដាម៉ាស់…

១ របាក្សត្រ 19

ពួកមន្ត្រីរបស់ព្រះ‌បាទដាវីឌត្រូវអាម៉ាស់មុខ 1 ក្រោយមក ព្រះ‌បាទណាហាស ជាស្ដេចរបស់ជន‌ជាតិអាំម៉ូន បានសោយទិវង្គត ហើយបុត្ររបស់ស្ដេចឡើងស្នងរាជ្យ។ 2 ព្រះ‌បាទដាវីឌទ្រង់ព្រះ‌តម្រិះថា៖ «យើងចង់សម្តែងចិត្តសប្បុរសចំពោះស្ដេចហានូនជាបុត្ររបស់ព្រះ‌បាទណាហាស ដូចបិតារបស់ស្ដេចបានសម្តែងចំពោះយើងដែរ»។ ដូច្នេះ ព្រះ‌បាទដាវីឌចាត់រាជប្រតិភូឲ្យទៅចូលរួមរំលែកទុក្ខព្រះ‌បាទហានូន ក្នុងឱកាសដែលបិតាសោយទិវង្គត។ នៅពេលពួកមន្ត្រីរបស់ព្រះ‌បាទដាវីឌទៅដល់ស្រុកអាំម៉ូន ចូលគាល់ព្រះ‌បាទហានូន ដើម្បីរំលែកទុក្ខ 3 ពួកមេដឹកនាំរបស់ជន‌ជាតិអាំម៉ូនទូលព្រះ‌បាទហានូនថា៖ «តើព្រះ‌ករុណាជឿថា ស្ដេចដាវីឌចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីថ្វាយកិត្តិយសដល់បិតារបស់ព្រះ‌ករុណាមែនឬ? តាមពិត ពួកគេមកនេះ ដើម្បីសង្កេតការណ៍ និងពិនិត្យមើលស្រុក ក្នុងគោលបំណងវាយដណ្ដើមយកប៉ុណ្ណោះ»។ 4 ពេលនោះ ព្រះ‌បាទហានូនចាប់ពួកមន្ត្រីរបស់ព្រះ‌បាទដាវីឌ…

១ របាក្សត្រ 20

អ៊ីស្រា‌អែលដណ្ដើមយកក្រុងរ៉ាបាត 1 មួយឆ្នាំក្រោយមក នៅរដូវដែលស្ដេចនានាមានទម្លាប់ចេញទៅធ្វើសឹក លោកយ៉ូអាប់បានដឹកនាំទ័ពចេញទៅកម្ទេចស្រុកអាំម៉ូន ហើយឡោម‌ព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះ‌បាទដាវីឌ ទ្រង់គង់នៅក្រុងយេរូ‌សាឡឹម។ លោកយ៉ូអាប់វាយយកបានក្រុងរ៉ាបាត រួចបំផ្លាញក្រុងនោះចោល។ 2 ព្រះ‌បាទដាវីឌយកមកុដដែលស្ថិតនៅលើសិរសាស្ដេចរបស់ជន‌ជាតិអាំម៉ូន មកុដនោះធ្វើអំពីមាស ទម្ងន់សាម‌សិបគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះ‌សិរសារបស់ព្រះ‌បាទដាវីឌ។ ព្រះ‌បាទដាវីឌក៏បានរឹបអូសយកជយ‌ភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។ 3 រីឯប្រជា‌ជននៅក្នុងក្រុងនោះវិញ ព្រះ‌បាទដាវីឌបានជន្លៀសយកមកជាឈ្លើយ ហើយបង្ខំឲ្យអារឈើ ដាប់ថ្ម កាប់អុស។ ព្រះ‌បាទដាវីឌប្រព្រឹត្តដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជន‌ជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់មកក្រុងយេរូ‌សាឡឹមវិញជាមួយកង‌ទ័ពទាំងមូល។ ជ័យ‌ជំនះលើជន‌ជាតិភីលីស្ទីន 4 ក្រោយមក…