១ របាក្សត្រ 1
បញ្ជីរាយនាមបុព្វបុរសចាប់ពីលោកអដាំ រហូតដល់លោកអប្រាហាំ 1 លោកអដាំជាឪពុករបស់លោកសេថ លោកសេថជាឪពុករបស់លោកអេណុស 2 លោកអេណុសជាឪពុករបស់លោកកៃណាន លោកកៃណានជាឪពុករបស់លោកម៉ាលេលាល លោកម៉ាលេលាលជាឪពុករបស់លោកយេរេឌ 3 លោកយេរេឌជាឪពុករបស់លោកហេណុក លោកហេណុកជាឪពុករបស់លោកមធូសាឡា លោកមធូសាឡាជាឪពុករបស់លោកឡាម៉េក 4 លោកឡាម៉េកជាឪពុករបស់លោកណូអេ លោកណូអេជាឪពុករបស់លោកសិម លោកហាំ និងលោកយ៉ាផេត។ 5 កូនរបស់លោកយ៉ាផេតមានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ 6 កូនរបស់លោកកូមើរមានអាសក្នាស រីផាត និងតូការម៉ា។…