១ យ៉ូហាន 1

ព្រះ‌បន្ទូលនៃជីវិត 1 ព្រះ‌បន្ទូលដែលផ្ដល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះ‌បន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ 2 (ដ្បិតជីវិត នេះបានលេចមកឲ្យយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និងសូមជូនដំណឹងមកបង‌ប្អូន អំពីជីវិតអស់‌កល្បជា‌និច្ចខដែលបែរទៅរក ព្រះ‌បិតា និងលេចមកឲ្យយើងឃើញ)។ 3 យើងសូមជូនដំណឹងអំពីព្រះ‌បន្ទូលដែលយើងបានឃើញ និងបានឮនោះដល់បង‌ប្អូន ដើម្បីឲ្យបង‌ប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះ‌បិតា និងជាមួយព្រះ‌យេស៊ូគ្រិស្ដ* ជាព្រះ‌បុត្រារបស់ព្រះ‌អង្គ។ 4 យើងសរសេរសេចក្ដីទាំងនេះមកជូនបង‌ប្អូន ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។ ព្រះ‌ជា‌ម្ចាស់ជាពន្លឺ 5 ដំណឹងដែលយើងបានឮពីព្រះ‌យេស៊ូ‌គ្រិស្ដ*…

១ យ៉ូហាន 2

ព្រះ‌គ្រិស្ដជាទីពឹងរបស់យើង 1 ម្នាលកូនចៅទាំង‌ឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារ មួយព្រះ‌អង្គ គង់នៅទល់មុខព្រះ‌បិតា គឺព្រះ‌យេស៊ូគ្រិស្ដដ៏សុចរិត។ 2 ព្រះ‌អង្គបានបូជាព្រះ‌ជន្ម ដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។ បទ‌បញ្ជាថ្មីៈ ត្រូវស្រឡាញ់គ្នាជាបង‌ប្អូន 3 ប្រសិនបើយើងកាន់តាមបទ‌បញ្ជារបស់ព្រះ‌អង្គ នោះទើបយើងដឹងថា យើងបានស្គាល់ ព្រះ‌អង្គមែន។ 4 អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះ‌អង្គហើយ» តែមិនកាន់តាមបទ‌បញ្ជារបស់ព្រះ‌អង្គ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។ 5…

១ យ៉ូហាន 3

បុត្ររបស់ព្រះ‌ជា‌ម្ចាស់ 1 សូមគិតមើល៍ ព្រះ‌បិតាមានព្រះ‌ហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺព្រះ‌អង្គស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្ររបស់ព្រះ‌អង្គ ហើយយើងពិតជាបុត្ររបស់ព្រះ‌អង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះ‌អង្គ។ 2 កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះ‌ជា‌ម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះ‌អង្គពុំទាន់សម្តែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះ‌គ្រិស្ដយាងមកដល់ យើងនឹងបានដូចព្រះ‌អង្គដែរ ដ្បិតព្រះ‌អង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះ‌អង្គយ៉ាងនោះ។ 3 អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះ‌អង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ* ដូចព្រះ‌អង្គបរិសុទ្ធដែរ។ 4 អ្នកណាប្រព្រឹត្តអំពើបាប* អ្នកនោះបំពានលើវិន័យ* ដ្បិតអំពើបាបជាការបំពានលើវិន័យ។ 5…

១ យ៉ូហាន 4

គ្រូក្លែង‌ក្លាយ 1 កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានព្រះ‌វិញ្ញាណគង់នៅជាមួយនោះឡើយ ត្រូវល្បង‌លគេមើល ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះ‌ជា‌ម្ចាស់មែន ឬយ៉ាងណា ដ្បិតមានព្យាការី*ក្លែង‌ក្លាយជាច្រើនបានមកក្នុងលោកនេះ។ 2 បង‌ប្អូនអាចស្គាល់ព្រះ‌វិញ្ញាណរបស់ព្រះ‌ជា‌ម្ចាស់បាននៅត្រង់នេះ គឺអ្នកណា ប្រកាសជំនឿថា ព្រះ‌យេស៊ូ‌គ្រិស្ដ*បានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះ‌វិញ្ញាណមកពីព្រះ‌ជា‌ម្ចាស់មែន 3 តែអ្នកណាមិនទទួលស្គាល់ថាព្រះ‌យេស៊ូកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីព្រះ‌ជា‌ម្ចាស់ឡើយ គឺមកពីមេប្រឆាំងព្រះ‌គ្រិស្ដវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងព្រះ‌គ្រិស្ដកំពុងតែមក ឥឡូវនេះ គេក៏នៅក្នុងពិភពលោកស្រាប់។ 4 កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះ‌ជា‌ម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការី*ក្លែង‌ក្លាយទាំងនោះ ដ្បិតព្រះ‌អង្គដែលគង់នៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។…

១ យ៉ូហាន 5

ជំនឿលើព្រះ‌យេស៊ូជាប្រភពនៃសេចក្ដីស្រឡាញ់ 1 អ្នកណាជឿថាព្រះ‌យេស៊ូពិតជាព្រះ‌គ្រិស្ដ អ្នកនោះកើតមកពីព្រះ‌ជា‌ម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះ‌បិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះ‌អង្គដែរ។ 2 ដោយយើងស្រឡាញ់ព្រះ‌ជា‌ម្ចាស់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់ព្រះ‌ជា‌ម្ចាស់។ 3 យើងមានសេចក្ដីស្រឡាញ់របស់ព្រះ‌ជា‌ម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមបទបញ្ជាទាំងប៉ុន្មាន។ បទបញ្ជារបស់ព្រះ‌អង្គមិនតឹង‌តែងទេ 4 ព្រោះអស់អ្នកដែលកើតមកពីព្រះ‌ជា‌ម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ 5 តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះ‌យេស៊ូពិតជាព្រះ‌បុត្រារបស់ព្រះ‌ជា‌ម្ចាស់។ សក្ខីភាពអំពីព្រះ‌យេស៊ូ‌គ្រិស្ដ និងអំពីជីវិតអស់‌កល្បជា‌និច្ច 6 ព្រះ‌យេស៊ូគ្រិស្ដនេះហើយដែលបានយាងមកក្នុងលោកនេះ ដោយទឹក និងលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ…