១ ពេត្រុស 1

សេចក្ដីផ្ដើម 1 ខ្ញុំ ពេត្រុស ជាសាវ័ក*របស់ព្រះ‌យេស៊ូ‌គ្រិស្ដ សូមជម្រាបមកបង‌ប្អូនដែលព្រះ‌ជា‌ម្ចាស់បានជ្រើសរើស ហើយដែលបែក‌ខ្ញែកគ្នាទៅរស់ជាអាណិក‌ជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ា‌ដូគា ស្រុកអាស៊ី និងស្រុកប៊ីធូ‌នា។ 2 ព្រះ‌ជា‌ម្ចាស់ ជាព្រះ‌បិតា បានជ្រើសរើសបង‌ប្អូន តាមគម្រោង‌ការដែលព្រះ‌អង្គគ្រោងទុកពីមុនមក ដោយព្រះ‌វិញ្ញាណប្រោសបង‌ប្អូនឲ្យបានវិសុទ្ធ* ដើម្បីឲ្យបង‌ប្អូនស្ដាប់បង្គាប់ព្រះ‌យេស៊ូ‌គ្រិស្ដ* និងឲ្យព្រះ‌អង្គប្រោះព្រះ‌លោហិតរបស់ព្រះ‌អង្គលើបង‌ប្អូន ។ សូមឲ្យបង‌ប្អូនបានប្រកបដោយព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តកាន់តែច្រើនឡើងៗ។ សេចក្ដីសង្ឃឹម 3 សូមសរសើរតម្កើងព្រះ‌ជា‌ម្ចាស់ ជាព្រះ‌បិតារបស់ព្រះ‌យេស៊ូ‌គ្រិស្ដ* ជាព្រះ‌អម្ចាស់នៃយើង។ ព្រះ‌ជា‌ម្ចាស់បានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសព្រះ‌យេស៊ូ‌គ្រិស្ដ*ឲ្យមានព្រះ‌ជន្មរស់ឡើងវិញ…

១ ពេត្រុស 2

ប្រជា‌រាស្ត្រដ៏‌វិសុទ្ធ 1 ហេតុនេះ ចូរបង‌ប្អូនលះ‌បង់ការអាក្រក់គ្រប់យ៉ាង លះ‌បង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែន‌ឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោលទៅ! 2 ចូរប្រាថ្នាចង់បានព្រះ‌បន្ទូល ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីឲ្យបង‌ប្អូនបានចម្រើនឡើងតាមរយៈព្រះ‌បន្ទូលនេះ និងទទួលការសង្គ្រោះ 3 បើបង‌ប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យសប្បុរសមែននោះ! 4 សូមបង‌ប្អូនចូលមកជិតព្រះ‌គ្រិស្ដ ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះ‌ជា‌ម្ចាស់បានរើសយក ព្រោះទ្រង់ឈ្វេងយល់ថាមានតម្លៃវិសេស។ 5 រីឯបង‌ប្អូនវិញ បង‌ប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះ‌ដំណាក់របស់ព្រះ‌វិញ្ញាណ ធ្វើជាក្រុមបូជា‌ចារ្យដ៏‌វិសុទ្ធ ដើម្បីថ្វាយយញ្ញ‌បូជាខាងវិញ្ញាណ…

១ ពេត្រុស 3

ទំនាក់‌ទំនងរវាងស្វាមី និងភរិយា 1 រីឯបង‌ប្អូនស្ត្រីៗដែលមានស្វាមីក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដើម្បីឲ្យកិរិយាមារយាទរបស់បង‌ប្អូនទាក់‌ទាញចិត្តស្វាមីខ្លះដែលមិនជឿព្រះ‌បន្ទូល ឲ្យបានស្គាល់ព្រះ‌អង្គ ដោយមិនបាច់បញ្ចេញពាក្យសម្ដីទេ 2 គឺគេគ្រាន់តែឃើញបង‌ប្អូនមានកិរិយាបរិសុទ្ធ* និងចេះគោរពកោតខ្លាច។ 3 កុំតុប‌តែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬក៏ពាក់អាវល្អប្រណីតនោះឡើយ 4 តែត្រូវតុប‌តែងខាងក្នុងជម្រៅចិត្តរបស់បង‌ប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើស‌លប់នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជា‌ម្ចាស់នោះវិញ គឺមានចិត្តស្លូត‌បូត ស្រគត់‌ស្រគំ។ 5 នៅជំនាន់ដើម ស្ត្រីៗដ៏‌វិសុទ្ធ*ដែលសង្ឃឹមលើព្រះ‌ជា‌ម្ចាស់ តែងកាន់ចិត្តគំនិតយ៉ាងនេះឯង គឺបានតុប‌តែងខ្លួន ដោយការគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន 6 ដូចជាលោកស្រីសារ៉ា ដែលបានស្ដាប់បង្គាប់លោកអប្រាហាំ…

១ ពេត្រុស 4

ការរស់នៅដោយមិនប្រព្រឹត្តអំពើបាប 1 ហេតុនេះ បើព្រះ‌គ្រិស្ដបានរង‌ទុក្ខលំបាក កាលព្រះ‌អង្គមានឋានៈជាមនុស្ស បង‌ប្អូនត្រូវប្រកាន់ចិត្តគំនិតដូចព្រះ‌អង្គដែរ ដ្បិតអ្នកណាស៊ូ‌ទ្រាំរង‌ទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់‌ទាមអ្វីនឹងបាប*ទៀតហើយ 2 ដើម្បីឲ្យបានរស់ ស្របតាមព្រះ‌ហឫទ័យរបស់ព្រះ‌ជា‌ម្ចាស់ ក្នុងកំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។ 3 ពីដើម បង‌ប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់ព្រះ‌ជា‌ម្ចាស់ ចូលចិត្តនោះ យូរពេកហើយ គឺបានប្រព្រឹត្តអំពើអបាយ‌មុខ លោភ‌លន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយ‌បង្គំព្រះក្លែង‌ក្លាយនានា គួរឲ្យខ្ពើម។ 4 ពួកគេងឿង‌ឆ្ងល់ ដោយឃើញបង‌ប្អូនពុំចូលរួមជាមួយគេ ក្នុងការប្រព្រឹត្តអំពើថោកទាបហួសហេតុទាំងនោះទៀត ហើយគេក៏និយាយប្រមាថបង‌ប្អូន។ 5…

១ ពេត្រុស 5

ភារ‌កិច្ចរបស់អ្នកទទួលខុសត្រូវក្រុម‌ជំនុំ 1 ចំពោះព្រឹទ្ធា‌ចារ្យ*ដែលនៅក្នុងចំណោមបង‌ប្អូន ក្នុងនាមខ្ញុំជាព្រឹទ្ធា‌ចារ្យដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់ព្រះ‌គ្រិស្ដ* និងជាអ្នករួមទទួលសិរី‌រុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់‌តឿនថា: 2 សូមមើលថែ‌រក្សាហ្វូងចៀម ដែលព្រះ‌ជា‌ម្ចាស់ផ្ញើទុកនឹងបង‌ប្អូន ដោយចិត្តស្មោះ‌ស្ម័គ្រ ស្របតាមព្រះ‌ហឫទ័យព្រះ‌ជា‌ម្ចាស់ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែ‌រក្សាដោយសុទ្ធចិត្ត។ 3 កុំប្រើអំណាចជិះ‌ជាន់អស់អ្នកដែលព្រះ‌ជា‌ម្ចាស់ប្រទានមកឲ្យបង‌ប្អូនថែ‌រក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ។ 4 ពេលគង្វាលដ៏ឧត្ដមយាងមកដល់ បង‌ប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។ ភារ‌កិច្ចរបស់អ្នកជឿ 5 រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធា‌ចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាប‌សា ដ្បិត«ព្រះ‌ជា‌ម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណី‌សន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។…