១ ពង្សា‌វតារ‌ក្សត្រ 21

ចម្ការទំពាំង‌បាយជូររបស់លោកណា‌បោត 1 ក្រោយព្រឹត្តិ‌ការណ៍ទាំងនោះមក មានហេតុ‌ការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណា‌បោត គាត់មានចម្ការទំពាំងបាយ‌ជូរមួយ នៅជិតរាជ‌វាំងព្រះ‌បាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។ 2 ថ្ងៃមួយ ព្រះ‌បាទអហាប់មានរាជ‌ឱង្ការទៅកាន់លោកណា‌បោតថា៖ «ចូរប្រគល់ចម្ការទំពាំង‌បាយជូររបស់អ្នកមកឲ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំង‌បាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់ឲ្យតាមតម្លៃចម្ការ»។ 3 លោកណា‌បោតទូលព្រះ‌បាទអហាប់ថា៖ «សូមព្រះ‌អម្ចាស់ធ្វើជាសាក្សីចុះ ថាទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរ‌មត៌កពីដូនតានេះ ថ្វាយព្រះ‌ករុណាបានទេ»។ 4 ព្រះ‌បាទអហាប់យាងចូលទៅក្នុងវាំងវិញ ទាំងមួម៉ៅ និងក្រេវ‌ក្រោធ ព្រោះតែពាក្យសម្ដីដែលលោកណា‌បោត ជាអ្នកស្រុកយេសរាល ទូលថា…

១ ពង្សា‌វតារ‌ក្សត្រ 22

ព្រះ‌បាទអហាប់ និងព្រះ‌បាទយ៉ូសា‌ផាត លើកទ័ពចេញទៅច្បាំងជាមួយស្រុកស៊ីរី 1 ក្នុងអំឡុងពេលបីឆ្នាំ គ្មានសង្គ្រាមកើតឡើងរវាងស្រុកស៊ីរី និងស្រុកអ៊ីស្រា‌អែលទេ។ 2 នៅឆ្នាំទីបី ព្រះ‌បាទយ៉ូសា‌ផាត ជាស្ដេចស្រុកយូដា បានយាងទៅសួរសុខទុក្ខស្ដេចស្រុកអ៊ីស្រា‌អែល។ 3 ពេលនោះ ស្ដេចស្រុកអ៊ីស្រា‌អែលមានរាជ‌ឱង្ការទៅកាន់ពួកមន្ត្រីថា៖ «អស់លោកជ្រាបច្បាស់ហើយថា ក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ជាក្រុងរបស់យើង។ ហេតុអ្វីបានជាយើងនៅរារែក មិនព្រមដណ្ដើមយកក្រុងនោះពីកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរីមកវិញ?»។ 4 ស្ដេចមានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទយ៉ូសា‌ផាតថា៖ «តើព្រះ‌ករុណាសព្វព្រះ‌ហឫទ័យចេញទៅច្បាំងយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះ‌បាទយ៉ូសា‌ផាតមានរាជ‌ឱង្ការទៅកាន់ស្ដេចស្រុកអ៊ីស្រា‌អែលវិញថា៖ «ទូលបង្គំក៏ដូចព្រះ‌ករុណាដែរ ប្រជា‌រាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជា‌រាស្ត្ររបស់ព្រះ‌ករុណា ហើយទ័ពសេះរបស់ទូលបង្គំក៏ដូចជាទ័ពសេះរបស់ព្រះ‌ករុណាដែរ!»។ 5…