១ ពង្សា‌វតារ‌ក្សត្រ 11

ព្រះ‌បាទសាឡូម៉ូនគោរពព្រះក្លែង‌ក្លាយ 1 ព្រះ‌បាទសាឡូម៉ូនស្រឡាញ់ស្ត្រីសាសន៍ដទៃជាច្រើនរូប។ ក្រៅពីបុត្រីរបស់ព្រះ‌ចៅផារ៉ោន ស្ដេចមានមហេសីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត។ 2 មហេសីទាំងនោះមានដើមកំណើតពីប្រជា‌ជាតិ ដែលព្រះ‌អម្ចាស់បានហាមដល់កូនចៅអ៊ីស្រា‌អែលថា «អ្នករាល់គ្នាមិនត្រូវរៀប‌ការជាមួយស្ត្រីសាសន៍ទាំងនោះឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នាឲ្យទៅគោរពព្រះរបស់គេជាមិនខាន»។ ព្រះ‌បាទសាឡូម៉ូនចងស្ពាន‌មេត្រីជាមួយជាតិសាសន៍ទាំងនោះ ដោយ‌សារតែសេចក្ដីស្នេហា។ 3 ព្រះ‌បាទសាឡូម៉ូនមានមហេសីដែលជាបុត្រីរបស់ស្ដេចសាសន៍ដទៃ ចំនួនប្រាំ‌ពីររយអង្គ និងស្រីស្នំចំនួនបីរយនាក់។ ពួកមហេសី និងស្រីស្នំរបស់ស្ដេច បានអូសទាញព្រះ‌ហឫទ័យស្ដេចចេញពីព្រះ‌ជាម្ចាស់។ 4 ពេលព្រះ‌បាទសាឡូម៉ូនមានព្រះ‌ជន្មកាន់តែចាស់ជរាណាស់ហើយ មហេសី និងស្រីស្នំបានអូសទាញព្រះ‌ហឫទ័យស្ដេចឲ្យទៅគោរពព្រះដទៃ។ ព្រះ‌បាទសាឡូម៉ូនលែងស្រឡាញ់ព្រះ‌អម្ចាស់ជាព្រះរបស់ខ្លួន ដូចព្រះ‌បាទដាវីឌជាបិតាទៀតហើយ។ 5…

១ ពង្សា‌វតារ‌ក្សត្រ 12

ប្រជា‌ជនជួប‌ជុំគ្នានៅស៊ីគែម 1 សម្ដេចរេហូ‌បោមបានយាងទៅស៊ី‌គែម ដ្បិតប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលមកជួប‌ជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្ដេចជាព្រះ‌មហា‌ក្សត្រ។ 2 កាលលោកយេរ៉ូ‌បោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូ‌បោមបានរត់ភៀសខ្លួនពីព្រះ‌បាទសាឡូម៉ូន ទៅស្នាក់នៅស្រុកអេស៊ីប។ 3 ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូ‌បោមមកដែរ។ លោកយេរ៉ូ‌បោម និងជន‌ជាតិអ៊ីស្រា‌អែលទាំងមូលមកជួប‌ជុំគ្នា ហើយទូលព្រះ‌បាទរេហូ‌បោមថា៖ 4 «បិតារបស់ព្រះ‌ករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះ‌ករុណា‌មេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះ‌ករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះ‌ករុណា»។ 5 ព្រះ‌រាជាមានរាជ‌ឱង្ការថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជា‌ជនក៏នាំគ្នាចាក‌ចេញទៅ។…

១ ពង្សា‌វតារ‌ក្សត្រ 13

ទី‌សក្ការៈនៅបេត‌អែលត្រូវវិនាស 1 មានអ្នកជំនិតមួយរូបរបស់ព្រះ‌ជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ព្រះ‌អម្ចាស់លោកមកដល់បេត‌អែល នៅពេលព្រះ‌បាទយេរ៉ូ‌បោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។ 2 លោកស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ដូចតទៅ៖ «អាសនៈអើយ! អាសនៈ!ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: នៅក្នុងពូជ‌ពង្សរបស់ដាវីឌនឹងមានកូនប្រុសមួយរូបកើតមក កូននោះមានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជា‌ចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗមកបូជា នៅលើអាសនៈ គឺពួកបូជា‌ចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្សមកដុតនៅលើអាសនៈនេះដែរ»។ 3 នៅថ្ងៃដដែលនោះ អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ក៏ប្រកាសទៀតថា៖ «ព្រះ‌អម្ចាស់ប្រទានទីសម្គាល់មួយ ដើម្បីបញ្ជាក់ថា ព្រះ‌អង្គពិតជាមានព្រះ‌បន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់‌ខ្ចាយដែរ»។ 4 ពេលព្រះ‌បាទយេរ៉ូ‌បោមឮពាក្យដែលអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេត‌អែល…

១ ពង្សា‌វតារ‌ក្សត្រ 14

ព្យាការីអហ៊ី‌យ៉ាថ្លែងប្រាប់ពីការសោយទិវង្គតនៃបុត្រារបស់ព្រះ‌បាទយេរ៉ូ‌បោម 1 គ្រានោះ សម្ដេចអប៊ី‌យាជាបុត្ររបស់ព្រះ‌បាទយេរ៉ូ‌បោមប្រឈួន។ 2 ព្រះ‌បាទយេរ៉ូ‌បោមមានរាជ‌ឱង្ការទៅកាន់មហេសីថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ថា នាងជាមហេសីយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានព្យាការីម្នាក់ ឈ្មោះអហ៊ី‌យ៉ា គឺលោកហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជា‌ជននេះ។ 3 ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោក លោកមុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។ 4 មហេសីរបស់ព្រះ‌បាទយេរ៉ូ‌បោមក៏ធ្វើតាម។ ព្រះ‌នាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ី‌យ៉ា។ លោកអហ៊ី‌យ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកលោកងងឹត ដោយលោកចាស់ជរា។…

១ ពង្សា‌វតារ‌ក្សត្រ 15

ព្រះ‌បាទអប៊ី‌យ៉ាសោយរាជ្យនៅស្រុកយូដា 1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជ‌កាលព្រះ‌បាទយេរ៉ូ‌បោម ជាកូនរបស់លោកនេបាត ព្រះ‌បាទអប៊ី‌យ៉ាឡើងសោយ‌រាជ្យនៅស្រុកយូដា។ 2 ស្ដេចសោយ‌រាជ្យបានបីឆ្នាំនៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេច មាននាមថាម៉ាកា ជាបុត្រីរបស់សម្ដេចអប៊ី‌សាឡុម ។ 3 ព្រះ‌បាទអប៊ី‌យ៉ាប្រព្រឹត្តអំពើបាបគ្រប់យ៉ាង ដូចបិតាធ្លាប់ប្រព្រឹត្តដែរ។ ស្ដេចពុំមានព្រះ‌ហឫទ័យស្រឡាញ់ព្រះ‌អម្ចាស់ជាព្រះរបស់ខ្លួន ដូចព្រះ‌បាទដាវីឌជាអយ្យ‌កោឡើយ។ 4 ដោយយល់ដល់ព្រះ‌បាទដាវីឌព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេច បានប្រោសប្រទានឲ្យស្ដេចមានបុត្រាមួយអង្គ ដើម្បីកុំឲ្យរាជ‌វង្សនេះផុតរលត់ ហើយឲ្យក្រុងយេរូ‌សាឡឹមនៅស្ថិត‌ស្ថេរជាដរាប 5 ដ្បិតព្រះ‌បាទដាវីឌបានប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ហើយពុំងាកចេញពីសេចក្ដីដែលព្រះ‌អង្គបានបង្គាប់ឲ្យធ្វើឡើយ លើក‌លែងតែកំហុស ដែលស្ដេចបានប្រព្រឹត្តចំពោះលោកអ៊ូរី ជាជន‌ជាតិហេតមួយប៉ុណ្ណោះ។ 6 ព្រះ‌បាទរេហូ‌បោម និងព្រះ‌បាទយេរ៉ូ‌បោម…

១ ពង្សា‌វតារ‌ក្សត្រ 16

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលប្រឆាំងនឹងព្រះ‌បាទបាសា តាមរយៈព្យាការីយេហ៊ូវ ជាកូនរបស់លោកហាណា‌នីថា៖ 2 «យើងបានលើកអ្នកពីធូលីដី ហើយតែង‌តាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើង។ ប៉ុន្តែ អ្នកដើរតាមផ្លូវរបស់យេរ៉ូ‌បោម ហើយនាំអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើង ឲ្យប្រព្រឹត្តអំពើបាប បណ្ដាលឲ្យយើងខឹង។ 3 ហេតុនេះ យើងនឹងលុបបំបាត់អ្នក ព្រមទាំងពូជ‌ពង្សចោល។ យើងនឹងធ្វើឲ្យពូជ‌ពង្សរបស់អ្នក បានដូចពូជ‌ពង្សរបស់យេរ៉ូ‌បោម ជាកូនរបស់នេបាតដែរ។ 4 កូនចៅរបស់បាសាដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ី»។ 5 រាជកិច្ចផ្សេងៗរបស់ព្រះ‌បាទបាសា គឺអ្វីៗដែលទ្រង់បានប្រព្រឹត្ត និងវីរ‌ភាពដ៏អង់‌អាចរបស់ស្ដេច…

១ ពង្សា‌វតារ‌ក្សត្រ 17

ព្យាការីអេលីយ៉ាប្រកាសការរាំងស្ងួត 1 លោកអេលីយ៉ាជាអ្នកភូមិធេស‌ប៊ី ក្នុងស្រុកកាឡាដ ទូលព្រះ‌បាទអហាប់ថា៖ «ទូលបង្គំសូមទូលព្រះ‌ករុណា ក្នុងនាមព្រះ‌អម្ចាស់ដ៏មានព្រះ‌ជន្មគង់នៅ ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ដែលទូលបង្គំគោរពបម្រើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើក‌លែងតែទូលបង្គំទូលសូម»។ លោកអេលីយ៉ានៅមាត់ជ្រោះកេរីត 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកអេលីយ៉ាថា៖ 3 «ចូរចាកចេញពីទីនេះ ធ្វើដំណើរទៅទិសខាងកើត ហើយពួនសំងំនៅក្បែរជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ 4 អ្នកអាចផឹកទឹកជ្រោះ ហើយយើងនឹងប្រើក្អែកពាំអាហារយកទៅឲ្យអ្នកនៅទីនោះ»។ 5 លោកក៏ចាកចេញទៅ ហើយធ្វើតាមព្រះ‌បន្ទូលព្រះ‌អម្ចាស់គឺលោកទៅស្នាក់អាស្រ័យក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ 6 ក្អែកតែងពាំនំបុ័ង…

១ ពង្សា‌វតារ‌ក្សត្រ 18

ព្យាការីអេលីយ៉ាជួបព្រះ‌បាទអហាប់ 1 ច្រើនថ្ងៃកន្លងផុតទៅ គឺនៅឆ្នាំទីបីនៃការរាំងស្ងួតព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ព្យាការីអេលីយ៉ាថា៖ «ចូរទៅជួបស្ដេចអហាប់ចុះ! យើងនឹងបង្អុរភ្លៀងមកលើផែនដី»។ 2 លោកអេលីយ៉ាក៏ចូលទៅគាល់ព្រះ‌បាទអហាប់។ ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្រុងសា‌ម៉ារី។ 3 ព្រះ‌បាទអហាប់បានឲ្យគេទៅអញ្ជើញលោកអូបា‌ឌា ជាអ្នកទទួលខុសត្រូវក្នុងវាំងមក -លោកអូបា‌ឌាជាមនុស្សគោរពកោតខ្លាចព្រះ‌អម្ចាស់ណាស់។ 4 នៅគ្រាដែលម្ចាស់ក្សត្រីយេសិ‌បិលសម្លាប់ពួកព្យាការី*របស់ព្រះ‌អម្ចាស់លោកអូបា‌ឌានាំព្យាការីមួយរយនាក់ទៅពួននៅក្នុងរអាងភ្នំ គាត់ចែកពួកគេជាពីរក្រុម ក្នុងមួយក្រុមមានហា‌សិបនាក់ ហើយគាត់បានផ្គត់‌ផ្គង់ស្បៀងអាហារ និងទឹកផង។ 5 ព្រះ‌បាទអហាប់មានរាជ‌ឱង្ការទៅកាន់លោកអូបា‌ឌាថា៖ «សូមលោកធ្វើដំណើរទៅមើលតាមប្រភពទឹក និងតាមស្ទឹងទាំងអស់នៅក្នុងស្រុក ក្រែង‌លោយើងរកបានស្មៅសម្រាប់សេះ និងលា ដើម្បីឲ្យវានៅរស់ ហើយចៀស‌វាងសម្លាប់សត្វទាំងនេះ»។ 6 ដូច្នេះ…

១ ពង្សា‌វតារ‌ក្សត្រ 19

ព្យាការីអេលីយ៉ានៅលើភ្នំហោរែប 1 ព្រះ‌បាទអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលលោកអេលីយ៉ាបានប្រព្រឹត្ត និងអំពីការដែលលោកបានសម្លាប់ព្យាការីទាំងអស់របស់ព្រះបាលដោយមុខដាវ ប្រាប់ម្ចាស់ក្សត្រីយេសិ‌បិល។ 2 ម្ចាស់ក្សត្រីយេសិ‌បិលចាត់អ្នកនាំសារឲ្យទៅប្រាប់លោកអេលីយ៉ាថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតលោក ដូចលោកបានប្រហារជីវិតព្យាការីទាំងនោះទេ សូមព្រះទាំង‌ឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។ 3 លោកអេលីយ៉ាភ័យខ្លាច ហើយក្រោកឡើង រត់ចេញទៅ ដើម្បីឲ្យរួចជីវិត។ លោកទៅដល់បៀរ-‌សេបា ក្នុងស្រុកយូដា លោកទុកអ្នកបម្រើឲ្យនៅទីនោះ។ 4 រីឯលោកវិញ លោកធ្វើដំណើរកាត់វាលរហោ‌ស្ថានពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចទូល‌អង្វរសុំស្លាប់ ទាំងពោលថា៖ «ព្រះ‌អម្ចាស់អើយ! ទូលបង្គំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ…

១ ពង្សា‌វតារ‌ក្សត្រ 20

ស្ដេចស្រុកស៊ីរីឡោម‌ព័ទ្ធក្រុងសាម៉ារី 1 ព្រះ‌បាទបេនហា‌ដាដ ជាស្ដេចស្រុកស៊ីរី បានប្រមូលកង‌ទ័ពទាំងមូល ហើយមានស្ដេចសម្ពន្ធ‌មិត្តសាម‌សិបពីរអង្គ ព្រមទាំងកង‌ពលសេះ និងរទេះចំបាំង រួមជាមួយផង លើកគ្នាមកឡោម‌ព័ទ្ធ និងវាយលុកក្រុងសាម៉ារី។ 2 ស្ដេចស្រុកស៊ីរីចាត់អ្នកនាំសារឲ្យទៅទូលព្រះ‌បាទអហាប់ ជាស្ដេចអ៊ីស្រា‌អែល ដូចតទៅ៖ 3 ព្រះ‌បាទបេន‌ហាដាដមានរាជ‌ឱង្ការថា៖ «មាស ប្រាក់ ពួកស្រីស្នំ និងបុត្រាដ៏មានរូបល្អរបស់ព្រះ‌ករុណា សុទ្ធតែជារបស់យើង»។ 4 ស្ដេចអ៊ីស្រា‌អែលមានរាជ‌ឱង្ការតបថា៖ «បពិត្រព្រះ‌ករុណាជាអម្ចាស់ទូលបង្គំ និងអ្វីៗទាំងប៉ុន្មានដែលទូលបង្គំមាន សុទ្ធជាកម្មសិទ្ធិរបស់ព្រះ‌ករុណា ដូចព្រះ‌ករុណាមានរាជ‌ឱង្ការមែន»។ 5 អ្នកនាំសារមកគាល់ព្រះ‌បាទអហាប់ជាថ្មី…