១ ពង្សា‌វតារ‌ក្សត្រ 1

សម្ដេចអដូ‌នី‌យ៉ាចង់ឡើងគ្រងរាជ្យ 1 ព្រះ‌បាទដាវីឌមានព្រះ‌ជន្មាយុកាន់តែជរាណាស់ហើយ ទោះបីគេគ្រងព្រះ‌ភូសាឲ្យស្ដេចច្រើនជាន់យ៉ាងណាក្ដី ក៏ទ្រង់ពុំអាចកក់ក្ដៅដែរ។ 2 ពេលនោះ ពួកនាម៉ឺនមន្ត្រីទូលព្រះ‌រាជាថា៖ «បពិត្រព្រះ‌ករុណា! យើងខ្ញុំនឹងរកស្រីក្រមុំមួយរូបមកថ្វាយព្រះ‌ករុណា។ នាងនៅបម្រើ និងមើលថែ‌ទាំព្រះ‌ករុណា ហើយនាងដេកនៅក្បែរព្រះ‌ករុណា ដើម្បីឲ្យព្រះ‌ករុណាជាអម្ចាស់បានកក់‌ក្ដៅ»។ 3 ក្នុងទឹកដីអ៊ីស្រា‌អែលទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតមួយរូបឈ្មោះ នាងអប៊ី‌សាក នៅភូមិស៊ូ‌ណែម រួចនាំមកថ្វាយស្ដេច។ 4 ស្រីក្រមុំនេះមានរូបឆោមល្អដាច់គេ នាងនៅថែ‌ទាំ និងគាល់បម្រើព្រះ‌រាជា តែព្រះ‌រាជាពុំបានរួមរស់ជាមួយនាងទេ។ 5 នៅគ្រានោះ សម្ដេចអដូ‌នី‌យ៉ា ជាបុត្ររបស់ព្រះ‌បាទដាវីឌ និងនាងហាគីត…

១ ពង្សា‌វតារ‌ក្សត្រ 2

បណ្ដាំចុងក្រោយរបស់ព្រះ‌បាទដាវីឌ 1 ពេលព្រះ‌បាទដាវីឌជិតសោយទិវង្គត ទ្រង់ផ្ដែ‌ផ្ដាំព្រះ‌បាទសាឡូម៉ូន ជាបុត្រថា៖ 2 «បិតាជិតលាចាកលោកនេះហើយ ចូរបុត្រមានចិត្តក្លាហានឲ្យសមជាមនុស្សពេញលក្ខណៈ! 3 ចូរស្ដាប់តាមបង្គាប់របស់ព្រះ‌អម្ចាស់ជាព្រះរបស់បុត្រ។ ចូរដើរក្នុងមាគ៌ារបស់ព្រះ‌អង្គជា‌និច្ច ហើយកាន់តាមច្បាប់ តាមបញ្ជា តាមវិន័យ និងតាមដំបូន្មាន ដូចមានចែងទុកក្នុងក្រឹត្យ‌វិន័យ*របស់លោកម៉ូសេ ដើម្បីឲ្យបុត្រមានជោគ‌ជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។ 4 ពេលបុត្រប្រព្រឹត្តដូច្នេះព្រះ‌អម្ចាស់នឹងសម្រេចតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបានសន្យាជាមួយបិតាថា “បើពូជ‌ពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្តភក្ដីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀច‌វេរ នោះក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រា‌អែលជា‌និច្ច”។ 5 បុត្រដឹងស្រាប់ហើយនូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា…

១ ពង្សា‌វតារ‌ក្សត្រ 3

ព្រះ‌បាទសាឡូម៉ូនរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទផារ៉ោន 1 ព្រះ‌បាទសាឡូម៉ូនបានចងសម្ពន្ធ‌មិត្តជាមួយព្រះ‌ចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដោយរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទផារ៉ោន។ ព្រះ‌រាជានាំមហេសីមកគង់ក្នុងបុរីព្រះ‌បាទដាវីឌ រហូតទាល់តែវាំងរបស់ស្ដេច ព្រមទាំងព្រះដំណាក់របស់ព្រះ‌អម្ចាស់និងកំពែងក្រុងយេរូ‌សាឡឹមត្រូវបានសង់ចប់សព្វគ្រប់។ 2 នៅគ្រានោះ ប្រជា‌ជនតែងតែថ្វាយយញ្ញ‌បូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រោះគេពុំទាន់បានសង់ព្រះដំណាក់ថ្វាយព្រះ‌អម្ចាស់នៅឡើយ។ 3 ព្រះ‌បាទសាឡូម៉ូនស្រឡាញ់ព្រះ‌អម្ចាស់និងប្រព្រឹត្តតាមដំបូន្មានដែលព្រះ‌បាទដាវីឌ ជាបិតាបានផ្ដែ‌ផ្ដាំ ប៉ុន្តែ ព្រះ‌រាជាក៏ធ្វើពិធីថ្វាយយញ្ញ‌បូជា និងគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ ព្រះ‌បាទសាឡូម៉ូនទូលសូមប្រាជ្ញាពីព្រះ‌ជាម្ចាស់ 4 ថ្ងៃមួយ ព្រះ‌រាជាយាងទៅគីបៀន ដើម្បីថ្វាយយញ្ញ‌បូជា ដ្បិតទីនោះជាកន្លែងសក្ការៈសំខាន់ជាងគេ។ ព្រះ‌បាទសាឡូម៉ូនបានថ្វាយសត្វមួយពាន់ ជាតង្វាយដុតទាំងមូល នៅលើអាសនៈនោះ។ 5 ក្នុងពេលដែលព្រះ‌បាទសាឡូម៉ូនគង់នៅគីបៀនព្រះ‌អម្ចាស់បានសម្តែងឲ្យស្ដេចឃើញ…

១ ពង្សា‌វតារ‌ក្សត្រ 4

នាម៉ឺនមន្ត្រីរបស់ព្រះ‌បាទសាឡូម៉ូន 1 ព្រះ‌បាទសាឡូម៉ូនគ្រងរាជ្យលើស្រុកអ៊ីស្រា‌អែលទាំងមូល។ 2 មន្ត្រីជាន់ខ្ពស់របស់ស្ដេចមានរាយនាមដូចតទៅ : លោកអសា‌រា ជាកូនរបស់លោកបូជា‌ចារ្យសាដុក 3 លោកអេលី‌ហូរែប និងលោកអហ៊ី‌យ៉ា ជាកូនរបស់លោកស៊ីសា ជាលេខា‌ធិការ។ លោកយេហូ‌សាផាត ជាកូនរបស់លោកអហ៊ី‌លូដ ជាអ្នកនាំពាក្យរបស់ស្ដេច។ 4 លោកបេណា‌យ៉ា ជាកូនរបស់លោកយេហូ‌យ៉ាដា ជាមេបញ្ជា‌ការរបស់កង‌ទ័ព លោកសាដុក និងលោកអបៀ‌ថើរ ជាបូជា‌ចារ្យ។ 5 លោកអសា‌រា ជាកូនរបស់លោកណាថាន់ ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់លោកណាថាន ជាបូជា‌ចារ្យ…

១ ពង្សា‌វតារ‌ក្សត្រ 5

ព្រះ‌បាទសាឡូម៉ូនរៀបចំសង់ព្រះ‌វិហារ 1 ព្រះ‌បាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស និងជាមិត្ត‌ភក្ដិដ៏ជិតស្និទ្ធរបស់ព្រះ‌បាទដាវីឌជ្រាបថា គេបានអភិ‌សេកព្រះ‌បាទសាឡូម៉ូនឲ្យស្នងរាជ្យរបស់ព្រះ‌បាទដាវីឌជាបិតា ស្ដេចក៏ចាត់រាជបម្រើទៅគាល់ព្រះ‌បាទសាឡូម៉ូន។ 2 ព្រះ‌បាទសាឡូម៉ូនចាត់អ្នកនាំសារឲ្យទៅទូលព្រះ‌បាទហ៊ីរ៉ាមដូចតទៅ៖ 3 «ព្រះ‌ករុណាជ្រាបហើយថា ព្រោះតែសង្គ្រាមកើតមានឥតស្រាក‌ស្រាន្តពីគ្រប់ទិស‌ទី ព្រះ‌បាទដាវីឌ ជាបិតារបស់ទូលបង្គំ ពុំអាចសង់ព្រះ‌ដំណាក់ថ្វាយព្រះ‌អម្ចាស់ ជាព្រះរបស់លោកបានទេ រហូតទាល់តែព្រះ‌អម្ចាស់បង្ក្រាបខ្មាំងសត្រូវឲ្យនៅក្រោមបាទារបស់លោក។ 4 ឥឡូវនេះព្រះ‌អម្ចាស់ជាព្រះរបស់ទូលបង្គំប្រោសប្រទានសេចក្ដីសុខ‌សាន្ត នៅគ្រប់ទិស‌ទី គឺគ្មានមារសត្រូវ គ្មានគ្រោះកាចទៀតទេ។ 5 ដូច្នេះ ទូលបង្គំមានបំណងសង់ព្រះ‌ដំណាក់មួយថ្វាយព្រះ‌អម្ចាស់ជាព្រះរបស់ទូលបង្គំ ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ថ្លែងមកកាន់ព្រះ‌បាទដាវីឌ ជាបិតារបស់ទូលបង្គំថា “បុត្ររបស់អ្នក ដែលយើងនឹងតែង‌តាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។…

១ ពង្សា‌វតារ‌ក្សត្រ 6

ការសង់ព្រះ‌វិហារ 1 ព្រះ‌បាទសាឡូម៉ូនបានសង់ព្រះ‌ដំណាក់ថ្វាយព្រះ‌អម្ចាស់នៅឆ្នាំទីបួន‌រយ‌ប៉ែត‌សិប ក្រោយពេលកូនចៅអ៊ីស្រា‌អែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលព្រះ‌បាទសាឡូម៉ូន ក្នុងខែពិសាខ ដែលត្រូវជាខែទីពីរ។ 2 ព្រះ‌ដំណាក់ដែលព្រះ‌បាទសាឡូម៉ូនសង់ថ្វាយព្រះ‌អម្ចាស់មានបណ្ដោយប្រវែងហុក‌សិបហត្ថ ទទឹងម្ភៃហត្ថ និងកំពស់សាម‌សិបហត្ថ ។ 3 បន្ទប់ល្វែងនៅខាងមុខទី‌សក្ការៈនៃព្រះ‌ដំណាក់មានបណ្ដោយប្រវែងម្ភៃហត្ថ ស្របតាមប្រវែងទទឹងព្រះ‌ដំណាក់ រីឯទទឹងរបស់បន្ទប់មានប្រវែងដប់ហត្ថ។ 4 នៅតាមជញ្ជាំងព្រះ‌ដំណាក់ ព្រះ‌រាជាបានឲ្យគេធ្វើបង្អួចដែលមានដាក់ចម្រឹងផង។ 5 ព្រះ‌រាជាឲ្យគេសង់បន្ទប់អម ភ្ជាប់ទៅនឹងជញ្ជាំងព្រះ‌ដំណាក់ ពោលគឺព្រះ‌វិហារ និងទី‌សក្ការៈ។ បន្ទប់អមទាំងនោះស្ថិតនៅជុំ‌វិញព្រះ‌ដំណាក់។ 6 ជាន់ខាងក្រោមមានទទឹងប្រាំហត្ថ ជាន់កណ្ដាលមានទទឹងប្រាំមួយហត្ថ និងជាន់ខាងលើមានទទឹងប្រាំ‌ពីរហត្ថ។ ជញ្ជាំងខាងក្រៅព្រះ‌ដំណាក់…

១ ពង្សា‌វតារ‌ក្សត្រ 7

ការសង់ព្រះ‌រាជ‌វាំង 1 រីឯវាំងរបស់ស្ដេចវិញ ព្រះ‌បាទសាឡូម៉ូនចំណាយពេលអស់ដប់បីឆ្នាំ ទើបសង់ដំណាក់ទាំងអស់រួចជាស្រេច។ 2 ដំបូងបង្អស់ ព្រះ‌រាជាសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្ដោយប្រវែងមួយរយហត្ថ ទទឹងហា‌សិបហត្ថ និងកំពស់សាម‌សិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។ 3 រីឯពិដានវិញក៏ធ្វើពីឈើតាត្រៅដែរ ទ្រដោយធ្នឹមធ្វើពីឈើតាត្រៅសែ‌សិបប្រាំដើម តំរៀបជាបីជួរ គឺក្នុងមួយជួរមានដប់ប្រាំដើម ដែលទ្រដោយសសរទាំងនោះ។ 4 នៅតាមជញ្ជាំងសងខាងដំណាក់ មានបង្អួចម្ខាងបីៗ នៅទល់មុខគ្នា។ 5 មេ និងក្របរបស់វា មានរាងបួនជ្រុង ម្ខាងបីៗនៅទល់មុខគ្នា។ 6…

១ ពង្សា‌វតារ‌ក្សត្រ 8

ហិបនៃសម្ពន្ធ‌មេត្រីតម្កល់ក្នុងព្រះ‌ដំណាក់ 1 គ្រានោះ ព្រះ‌បាទសាឡូម៉ូនអញ្ជើញពួកព្រឹទ្ធា‌ចារ្យនៃជន‌ជាតិអ៊ីស្រា‌អែល ពួកមេដឹកនាំកុល‌សម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជន‌ជាតិអ៊ីស្រា‌អែល ឲ្យមកគាល់ស្ដេចនៅក្រុងយេរូ‌សាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់ពីបុរីព្រះ‌បាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះ‌ដំណាក់។ 2 ប្រជា‌ជនអ៊ីស្រា‌អែលទាំងអស់នាំគ្នាមកគាល់ព្រះ‌រាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំ‌ពីរ ។ 3 ពេលអស់លោកព្រឹទ្ធា‌ចារ្យមកដល់ ក្រុមបូជា‌ចារ្យក៏លើកហិបនៃសម្ពន្ធ‌មេត្រីសែង។ 4 ក្រុមបូជា‌ចារ្យ និងក្រុមលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់ព្រមទាំងនាំយកពន្លាជួបព្រះ‌អម្ចាស់ និងវត្ថុ‌សក្ការៈទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងពន្លាមកជាមួយដែរ។ 5 ព្រះ‌បាទសាឡូម៉ូន និងសហគមន៍អ៊ីស្រា‌អែលទាំងមូល ដែលស្ដេចបានអញ្ជើញមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធ‌មេត្រី។ គេយកចៀម…

១ ពង្សា‌វតារ‌ក្សត្រ 9

ព្រះ‌អម្ចាស់យាងមកជួបព្រះ‌បាទសាឡូម៉ូនសាជាថ្មី 1 កាលព្រះ‌បាទសាឡូម៉ូនសង់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់វាំង និងអ្វីៗទាំងប៉ុន្មាន ដែលស្ដេចចង់ធ្វើនោះសព្វគ្រប់ហើយ 2 ព្រះ‌អម្ចាស់យាងមកជួបព្រះ‌បាទសាឡូម៉ូនជាលើកទីពីរ ដូចព្រះ‌អង្គបានយាងមកជួបស្ដេច នៅគីបៀនដែរ។ 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងឮពាក្យអធិស្ឋាន និងពាក្យទូល‌អង្វររបស់អ្នកហើយ។ យើងនឹងញែកព្រះ‌ដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែ‌រក្សា ហើយជំពាក់ចិត្តនឹងទីនេះជា‌និច្ច។ 4 រីឯអ្នកវិញ ប្រសិនបើអ្នកដើរនៅចំពោះមុខយើង ដោយចិត្តស្មោះ‌ស្ម័គ្រ និងចិត្តទៀងត្រង់ ដូចដាវីឌ ជាបិតារបស់អ្នក គឺប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ ហើយប្រសិនបើអ្នកកាន់តាមច្បាប់ និងវិន័យរបស់យើង 5 យើងនឹងពង្រឹងរាជសម្បត្តិរបស់អ្នកនៅស្រុកអ៊ីស្រា‌អែលរហូតតទៅ…

១ ពង្សា‌វតារ‌ក្សត្រ 10

ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាយាងមកគាល់ព្រះ‌បាទសាឡូម៉ូន 1 ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បី‌ល្បាញ ដែលព្រះ‌បាទសាឡូម៉ូនទទួលពីព្រះ‌អម្ចាស់។ ដូច្នេះ ព្រះនាងក៏យាងមកគាល់ព្រះ‌បាទសាឡូម៉ូន ដើម្បីល្បងប្រាជ្ញា ដោយចោទសួរប្រស្នាផ្សេងៗ។ 2 ព្រះ‌នាងយាងមកដល់ក្រុងយេរូ‌សាឡឹម ដោយមានរាជបម្រើយ៉ាងច្រើនហែ‌ហម ព្រមទាំងមានសត្វអូដ្ធជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងយ៉ាងសន្ធឹក‌សន្ធាប់ផង។ ព្រះ‌នាងចូលទៅគាល់ព្រះ‌បាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះ‌នាងបានរិះគិតទុកជាមុន។ 3 ព្រះ‌បាទសាឡូម៉ូនឆ្លើយនឹងសំណួររបស់ព្រះ‌នាងត្រូវទាំងអស់ ឥតមានសំណួរណាមួយដែលព្រះ‌រាជាឆ្លើយពុំរួចនោះឡើយ។ 4 ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាសង្កេតឃើញប្រាជ្ញាដ៏ឈ្លាស‌វៃរបស់ព្រះ‌បាទសាឡូម៉ូន និងឃើញវាំងដែលស្ដេចបានសង់ 5 ព្រមទាំងឃើញព្រះ‌ស្ងោយនៅលើតុស្ដេច លំ‌នៅ‌ដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯក‌សណ្ឋានរបស់ពួករាជបម្រើ ពួកមហា‌តលិក និងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ព្រះ‌នាងក៏កោតស្ញប់‌ស្ញែងយ៉ាងខ្លាំង។…