១ កូរិនថូស 11
1 សូមយកតម្រាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតម្រាប់តាមព្រះគ្រិស្ដ*ដែរ។ ឥរិយាបថគ្រិស្ដបរិស័ទ នៅពេលថ្វាយបង្គំព្រះជាម្ចាស់ 2 ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្តិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។ 3 ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ព្រះគ្រិស្ដនាំមុខ បុរសគ្រប់រូប បុរសនាំមុខស្ត្រី ហើយព្រះជាម្ចាស់នាំមុខព្រះគ្រិស្ដ។ 4 បុរសណាអធិស្ឋាន* ឬថ្លែងព្រះបន្ទូល ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកព្រះគ្រិស្ដ។ 5 ផ្ទុយទៅវិញ ស្ត្រីណាអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរស្បៃពីលើក្បាលទេ ស្ត្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះ ប្រៀបបីដូចជានាងកោរសក់ដែរ។…