១ កូរិន‌ថូស 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ជាអ្នកដែលព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យត្រាស់ហៅ ឲ្យធ្វើជាសាវ័ករបស់ព្រះ‌គ្រិស្ដ*‌យេស៊ូ ខ្ញុំ និងលោកសូស្ដែន 2 សូមជម្រាបមកក្រុម‌ជំនុំ*របស់ព្រះ‌ជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះ‌ជាម្ចាស់បានត្រាស់ហៅបង‌ប្អូនឲ្យធ្វើជាប្រជា‌រាស្ដ្រដ៏‌វិសុទ្ធ* ព្រមទាំងប្រោសប្រទានឲ្យបានវិសុទ្ធ ក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ រួមជាមួយបង‌ប្អូនទាំងអស់ដែលអង្វររកព្រះ‌នាមព្រះ‌យេស៊ូ‌គ្រិស្ដ ជាព្រះ‌អម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះ‌អង្គជាព្រះ‌អម្ចាស់របស់បង‌ប្អូនទាំងនោះ ហើយក៏ជាព្រះ‌អម្ចាស់របស់យើងដែរ។ 3 សូមព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់យើង និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ*ប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន!។ 4 ខ្ញុំតែងតែអរព្រះ‌គុណព្រះ‌ជាម្ចាស់ជា‌និច្ច ព្រោះព្រះ‌អង្គបានប្រណី‌សន្ដោសដល់បង‌ប្អូន ដោយបង‌ប្អូនរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូ។ 5 ដោយរួមជាមួយព្រះ‌អង្គ បង‌ប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះ‌បន្ទូល…

១ កូរិន‌ថូស 2

អំពីព្រះ‌គ្រិស្ដជាប់ឆ្កាង 1 បង‌ប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគម្រោង‌ការដ៏លាក់កំបាំងរបស់ព្រះ‌ជាម្ចាស់ ដល់បង‌ប្អូន ខ្ញុំមិនបានប្រើសំនួន‌វោហារ ឬប្រាជ្ញាខ្ពស់ៗទេ។ 2 ពេលខ្ញុំនៅជាមួយបង‌ប្អូន ខ្ញុំយល់ឃើញថា មិនគួរគប្បីឲ្យខ្ញុំដឹងអ្វីក្រៅពីព្រះ‌យេស៊ូគ្រិស្ដនោះឡើយ ជាពិសេស អំពីព្រះ‌យេស៊ូគ្រិស្ដដែលបានសោយទិវង្គតនៅលើឈើឆ្កាង។ 3 ខ្ញុំបានមករកបង‌ប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។ 4 ពាក្យសម្ដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះ‌បញ្ចូលដ៏ប៉ិន‌ប្រសប់នោះទេ គឺព្រះ‌វិញ្ញាណបានសម្តែងឫទ្ធា‌នុភាពវិញ 5 ដើម្បីកុំឲ្យជំនឿរបស់បង‌ប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឫទ្ធា‌នុភាពរបស់ព្រះ‌ជាម្ចាស់។ ព្រះ‌ប្រាជ្ញា‌ញាណរបស់ព្រះ‌ជាម្ចាស់ 6 ក៏ប៉ុន្តែ…

១ កូរិន‌ថូស 3

ភារ‌កិច្ចរបស់អ្នកប្រកាសដំណឹង‌ល្អ 1 បង‌ប្អូនអើយ រីឯខ្ញុំវិញ ខ្ញុំពុំអាចនិយាយជាមួយបង‌ប្អូន ដូចនិយាយទៅកាន់អ្នកដែលបានទទួលព្រះ‌វិញ្ញាណនោះឡើយ គឺខ្ញុំនិយាយទៅកាន់បង‌ប្អូន ដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬនិយាយទៅកាន់កូនខ្ចីខាងជំនឿ។ 2 ខ្ញុំបានឲ្យទឹកដោះបង‌ប្អូនពិសា គឺពុំបានឲ្យចំណីអាហាររឹងៗទេ ព្រោះបង‌ប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បង‌ប្អូននៅតែពុំអាចទទួលបានដែរ 3 មកពីបង‌ប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ដដែល។ ក្នុងចំណោមបង‌ប្អូន បើនៅតែមានការច្រណែនទាស់‌ទែងគ្នាដូច្នេះ សឲ្យឃើញថា បង‌ប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ ហើយបង‌ប្អូនរស់នៅតាមរបៀបមនុស្សធម្មតាដដែល។ 4 ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូ‌ឡូស!» នោះសឲ្យឃើញថា បង‌ប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា…

១ កូរិន‌ថូស 4

សាវ័ករបស់ព្រះ‌គ្រិស្ដ 1 ហេតុនេះ សូមបង‌ប្អូនចាត់ទុកយើងថា ជាអ្នកបម្រើរបស់ព្រះ‌គ្រិស្ដ* និងជាអ្នកមើលខុសត្រូវលើគម្រោង‌ការដ៏លាក់កំបាំង*របស់ព្រះ‌ជាម្ចាស់។ 2 រីឯអ្នកមើលខុសត្រូវគួរតែមានចិត្តស្មោះត្រង់។ 3 ចំពោះរូបខ្ញុំ ទោះបីបង‌ប្អូនក្ដី ឬមនុស្សលោកក្ដី វាយតម្លៃខ្ញុំថាជាមនុស្សបែបណាក៏ដោយ ខ្ញុំមិនអំពល់អ្វីទេ ហើយរូបខ្ញុំផ្ទាល់ ក៏ខ្ញុំមិនវាយតម្លៃខ្លួនឯងដែរ 4 ដ្បិតក្នុងចិត្តខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធ្វើអ្វីខុសឡើយ។ ប៉ុន្តែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធ្វើឲ្យខ្ញុំបានសុចរិត មានតែព្រះ‌អម្ចាស់ប៉ុណ្ណោះដែលវិនិច្ឆ័យខ្ញុំ។ 5 ហេតុនេះ សូមបង‌ប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់‌ចាំព្រះ‌អម្ចាស់យាងមកដល់សិន គឺព្រះ‌អង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទី‌ងងឹត មកដាក់នៅទីភ្លឺ…

១ កូរិន‌ថូស 5

អំពីការប្រាសចាកសីលធម៌ 1 មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបង‌ប្អូន មានកើតរឿងកាម‌គុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។ 2 ប៉ុណ្ណឹងហើយ បង‌ប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បង‌ប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្តអំពើថោកទាបនោះ ចេញពីចំណោមបង‌ប្អូនទៅ!។ 3 ចំពោះខ្ញុំផ្ទាល់ ថ្វី‌ដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបង‌ប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបង‌ប្អូនជា‌និច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តអំពើបែបនេះរួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបង‌ប្អូនដែរ។ 4 ពេលបង‌ប្អូនរួមប្រជុំគ្នាក្នុងព្រះ‌នាមព្រះ‌អម្ចាស់‌យេស៊ូ វិញ្ញាណខ្ញុំក៏នៅជាមួយ ហើយឫទ្ធា‌នុភាពរបស់ព្រះ‌អង្គក៏ស្ថិតនៅជាមួយដែរ 5 ត្រូវតែបញ្ជូនមនុស្សបែបនេះទៅមារ*សាតាំង ដើម្បីឲ្យរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃព្រះ‌អម្ចាស់យាងមក។ 6 បង‌ប្អូនមិនគួរអួតខ្លួនសោះឡើយ!…

១ កូរិន‌ថូស 6

អំពីការប្ដឹងផ្ដល់គ្នាក្នុងចំណោមបង‌ប្អូន 1 ក្នុងចំណោមបង‌ប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅ‌ក្រមដែលមិនស្គាល់ព្រះ‌ជាម្ចាស់ឲ្យកាត់ក្ដី មិនទុកឲ្យប្រជា‌ជនដ៏‌វិសុទ្ធកាត់ក្ដីវិញ! 2 បង‌ប្អូនមិនជ្រាបទេឬថា ប្រជា‌ជនដ៏‌វិសុទ្ធ*នឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបង‌ប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបង‌ប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿង‌រ៉ាវដ៏តូចបំផុតនេះ? 3 បង‌ប្អូនមិនជ្រាបទេឬ សូម្បីតែពួកទេវតា* ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទំរាំបើរឿង‌រ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត! 4 ពេលបង‌ប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បង‌ប្អូនទៅរកពួកអ្នកដែលក្រុម‌ជំនុំមិនរាប់រក ឲ្យមកកាត់ក្ដីដូច្នេះ។ 5 ខ្ញុំនិយាយនេះ ដើម្បីឲ្យបង‌ប្អូនអៀនខ្លួន។ ក្នុងចំណោមបង‌ប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿង‌រ៉ាវដែលកើតឡើងរវាងបង‌ប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ? 6 បង‌ប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង…

១ កូរិន‌ថូស 7

អំពីបញ្ហាគូ‌ស្រករ 1 បង‌ប្អូនបានសរសេរសំបុត្រទៅខ្ញុំថា ប្រសិនបើបុរសមិនប៉ះ‌ពាល់ស្ត្រីទេនោះ ជាការប្រសើរ។ 2 ប៉ុន្តែ ដើម្បីចៀស‌វាងកុំឲ្យមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ត្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។ 3 ប្ដីត្រូវបំពេញករណីយ‌កិច្ចជាប្ដី ចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្ដីវិញដែរ។ 4 ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះជារបស់ប្រពន្ធ។ 5 មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើក‌លែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសម្រាប់អធិស្ឋាន*ប៉ុណ្ណោះ។ រួចហើយ ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោមារ*សាតាំងល្បួងចិត្តបង‌ប្អូន មកពីទ្រាំមិនបាន។ 6…

១ កូរិន‌ថូស 8

អំពីសាច់ដែលគេសែនហើយ 1 ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ ដែលគេបានសែនព្រះ‌ក្លែង‌ក្លាយរួចហើយ ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំឲ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់តែងតែជួយកសាង។ 2 ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថា អ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។ 3 ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះ‌ជាម្ចាស់ ព្រះ‌អង្គក៏ស្គាល់អ្នកនោះដែរ។ 4 ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះ‌ក្លែង‌ក្លាយ យើងដឹងហើយថា ក្នុងលោកនេះក្រៅពីព្រះ‌ជាម្ចាស់មួយព្រះ‌អង្គ គ្មានព្រះឯណាទៀតសោះឡើយ។ 5 ទោះបីមានអ្វីៗ ដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬនៅលើផែន‌ដីក៏ដោយ…

១ កូរិន‌ថូស 9

សិទ្ធិរបស់សាវ័ក 1 តើខ្ញុំគ្មានសេរី‌ភាពទេឬ? តើខ្ញុំមិនមែនជាសាវ័ក*ទេឬ? តើខ្ញុំមិនបានឃើញព្រះ‌យេស៊ូជាព្រះ‌អម្ចាស់របស់យើងទេឬ? តើបង‌ប្អូនមិនមែនជាស្នាដៃរបស់ខ្ញុំ ក្នុងការបម្រើព្រះ‌អម្ចាស់ទេឬ? 2 ទោះបីមានអ្នកខ្លះមិនរាប់ខ្ញុំថាជាសាវ័កក៏ដោយ ក៏បង‌ប្អូនត្រូវតែរាប់ខ្ញុំថាជាសាវ័កដែរ។ ដោយបង‌ប្អូនមានជីវិតរួមជាមួយព្រះ‌អម្ចាស់ បង‌ប្អូនជាភស្ដុតាងបញ្ជាក់ថា ខ្ញុំពិតជាមានមុខ‌ងារជាសាវ័កមែន។ 3 ខ្ញុំសូមឆ្លើយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ: 4 តើយើងគ្មានសិទ្ធិនឹងទទួលទានបាយទឹកទេឬ? 5 តើយើងគ្មានសិទ្ធិនឹងនាំស្ត្រីម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបង‌ប្អូនរបស់ព្រះ‌អម្ចាស់ និងដូចលោកកេផាសទេឬ? 6 ឬមួយមានតែខ្ញុំ និងលោកបារណា‌បាសប៉ុណ្ណោះទេ ដែលត្រូវតែធ្វើការចិញ្ចឹមជីវិត? 7 មិនដែលមាននរណាបម្រើកង‌ទ័ព ហើយចេញសោហ៊ុយខ្លួនឯងឡើយ មិនដែលមាននរណាដាំទំពាំង‌បាយជូរ…

១ កូរិន‌ថូស 10

ត្រូវប្រយ័ត្ននឹងព្រះ‌ក្លែង‌ក្លាយ 1 បង‌ប្អូនអើយ ខ្ញុំចង់ឲ្យបង‌ប្អូនជ្រាបថា បុព្វបុរស*របស់យើងសុទ្ធតែបានដើរក្រោមពពក* និងបានដើរឆ្លងសមុទ្រទាំងអស់គ្នា។ 2 ពួកលោកបានទទួលពិធីជ្រមុជក្នុងពពក និងក្នុងសមុទ្រ រួមជាមួយលោកម៉ូសេ។ 3 បុព្វបុរសទាំងនោះបានបរិភោគអាហារដែលមកពីព្រះ‌វិញ្ញាណ 4 និងបានពិសាទឹកដែលមកពីព្រះ‌វិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកបានពិសាទឹកហូរចេញពីថ្ម‌ដាដែលមកពីព្រះ‌វិញ្ញាណ ជាថ្ម‌ដាដែលរួមដំណើរជាមួយពួកលោក ថ្មនេះ គឺព្រះ‌គ្រិស្ដ។ 5 ប៉ុន្តែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោ‌ស្ថាន ព្រោះពួកលោកមិនបានគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់ទេ។ 6 ហេតុ‌ការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្តប៉ង‌ប្រាថ្នាអាក្រក់ ដូចបុព្វបុរសឡើយ។ 7 សូមកុំថ្វាយ‌បង្គំព្រះ‌ក្លែង‌ក្លាយដូចបុព្វបុរសខ្លះឲ្យសោះ ដ្បិតមានចែងទុកមកថា«ប្រជា‌ជនអង្គុយបរិភោគបាយទឹក បន្ទាប់មក…