អេសេគាល 41
1 បន្ទាប់មក លោកនាំខ្ញុំចូលទៅក្នុងទីសក្ការៈ លោកវាស់សសរម្ខាងៗមានទទឹងប្រាំមួយហត្ថ ស្មើនឹងទទឹងរបស់ព្រះពន្លា*។ 2 ក្របទ្វារមានទទឹងដប់ហត្ថ រីឯទ្វារវិញ ម្ខាងៗមានទទឹងប្រាំហត្ថ។ លោកវាស់ទីសក្ការៈមានបណ្ដោយសែសិបហត្ថ ហើយទទឹងម្ភៃហត្ថ។ 3 បន្ទាប់មក លោកចូលទៅខាងក្នុងវាស់សសរមាត់ទ្វារ ឃើញមានកំរាស់ពីរហត្ថ រីឯទ្វារកំរាស់ប្រាំមួយហត្ថ ទទឹងប្រាំពីរហត្ថ។ 4 លោកវាស់ផ្នែកខាងក្នុងទីសក្ការៈ មានបណ្ដោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ រួចលោកប្រាប់ខ្ញុំថា នេះជាទីសក្ការៈបំផុត។ 5 លោកវាស់ជញ្ជាំងខណ្ឌព្រះដំណាក់ ឃើញមានកំរាស់ប្រាំមួយហត្ថ។ រីឯបន្ទប់អមជុំវិញព្រះដំណាក់មានទទឹងបួនហត្ថ។ 6 បន្ទប់អមជុំវិញទាំងនោះមានបីជាន់ ក្នុងមួយជាន់មានសាមសិបបន្ទប់។…