អេសេគាល 21
ដាវរបស់ព្រះអម្ចាស់ 1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ 2 «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងយេរូសាឡឹម ហើយប្រកាសប្រឆាំងនឹងកន្លែងសក្ការៈទាំងឡាយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងទឹកដីអ៊ីស្រាអែល! 3 ចូរប្រាប់ទឹកដីអ៊ីស្រាអែលថាព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដកដាវចេញពីស្រោមប្រហារជីវិតប្រជាជនរបស់អ្នក ទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។ 4 ដាវរបស់យើងនឹងចេញពីស្រោមប្រហារជីវិតមនុស្សលោកទាំងអស់ តាំងពីទិសខាងត្បូងរហូតដល់ទិសខាងជើង ដ្បិតយើងចង់ដកជីវិតទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។ 5 ពេលនោះ មនុស្សលោកទាំងអស់នឹងទទួលស្គាល់ថា គឺយើងជាព្រះអម្ចាស់ដែលបានដកដាវចេញពីស្រោម ហើយដាវនេះនឹងមិនចូលទៅក្នុងស្រោមវិញឡើយ។ 6 កូនមនុស្សអើយ ចូរស្រែកថ្ងូរ ទាំងឈឺចាប់ខ្លោចផ្សា ចូរស្រែកថ្ងូរនៅចំពោះមុខពួកគេ។ 7…