អេសាយ 61

ដំណឹង‌ល្អស្ដីអំពីការសង្គ្រោះ 1 ព្រះ‌វិញ្ញាណរបស់ព្រះ‌ជា‌អម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតព្រះ‌អម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹង‌ល្អទៅប្រាប់អ្នកដែលត្រូវគេជិះ‌ជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំ‌ឃាំងថា ពួកគេនឹងមានសេរី‌ភាព 2 ព្រមទាំងប្រកាសពីឆ្នាំដែលព្រះ‌អម្ចាស់សម្តែង ព្រះ‌ហឫទ័យមេត្តាករុណា និងពីថ្ងៃកំណត់ដែលព្រះរបស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ 3 គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសម្តែងអំណរសប្បាយ ជំនួសភាពក្រៀម‌ក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃ‌ថ្នូរ ជំនួសខោ‌អាវដាច់‌ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូ‌សាឡឹម ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត ជាសួនឧទ្យានរបស់ព្រះ‌អម្ចាស់ ដើម្បីបង្ហាញភាពថ្កុំ‌ថ្កើងរបស់ព្រះ‌អង្គ។ 4…

អេសាយ 62

ព្រះ‌អម្ចាស់នឹងសង់ក្រុងយេរូ‌សាឡឹមឡើងវិញ 1 យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមឡើយ ដោយយើងគិតដល់ក្រុងយេរូ‌សាឡឹម យើងនឹងមិននៅសំងំឥតធ្វើអ្វីនោះឡើយ ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ ពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ យ៉ាងច្បាស់ដូចពន្លឺភ្លើង។ 2 ពេលនោះ ប្រជា‌ជាតិនានានឹងឃើញ សេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរី‌រុងរឿង របស់អ្នកដែរ។ គេនឹងហៅអ្នកតាមឈ្មោះថ្មី ជាឈ្មោះដែលព្រះ‌អម្ចាស់ប្រទានឲ្យ។ 3 អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត នៅក្នុងព្រះ‌ហស្ដរបស់ព្រះ‌អម្ចាស់ និងជាមកុដរាជ្យក្នុងព្រះ‌ហស្ដព្រះរបស់អ្នក។ 4 គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះ‌បង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញ គេនឹងហៅអ្នកថា “ព្រលឹងមាសបង!”…

អេសាយ 63

ថ្ងៃព្រះ‌ជាម្ចាស់វិនិច្ឆ័យទោស 1 – តើអ្នកដែលមកពីក្រុងបូសរ៉ា នៅស្រុកអេដុម ហើយស្លៀកពាក់ដ៏ក្រហមឆ្អិន‌ឆ្អៅ ព្រមទាំងដើរយ៉ាងអង់‌អាច សម្តែងឫទ្ធិដ៏ខ្លាំងពូកែនេះជានរណា? – គឺយើង ដែលមកកាត់ក្ដី ដោយយុត្តិធម៌ យើងមករករឿងប្រជា‌ជាតិនានា ដើម្បីសង្គ្រោះប្រជា‌រាស្ត្ររបស់យើង។ 2 – ចុះហេតុដូចម្ដេចបានជាព្រះ‌ភូសារបស់ ព្រះ‌អង្គមានពណ៌ក្រហម ដូចសម្លៀក‌បំពាក់ របស់អ្នកជាន់ផ្លែទំពាំង‌បាយជូរដូច្នេះ? 3 – ពិតមែនហើយ យើងបានជាន់ផ្លែ ទំពាំង‌បាយជូរតែម្នាក់ឯង គឺក្នុងចំណោមប្រជា‌ជន គ្មាននរណាម្នាក់នៅជាមួយយើងឡើយ។ យើងបានជាន់ឈ្លីពួកគេ តាមកំហឹងរបស់យើង យើងបានជាន់កម្ទេចពួកគេ…

អេសាយ 64

1 សូមព្រះ‌អង្គហែកផ្ទៃមេឃ ហើយយាងចុះមក! ពេលនោះ ភ្នំទាំង‌ឡាយមុខជាកក្រើក នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ។ ដូចភ្លើងឆេះសន្ធោ‌សន្ធៅរំលាយលោហ‌ធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ ព្រះ‌កិត្តិនាមរបស់ព្រះ‌អង្គ។ ពេលនោះ ប្រជា‌ជាតិទាំង‌ឡាយនឹងភ័យ‌ញ័រ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ។ 2 ពេលព្រះ‌អង្គសម្តែងមហិទ្ធិ‌ឫទ្ធិដ៏អស្ចារ្យ ដែលយើងខ្ញុំមិនបានទន្ទឹងរង់‌ចាំ គឺនៅពេលព្រះ‌អង្គយាងចុះមក ភ្នំទាំង‌ឡាយមុខជាកក្រើក នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គពុំ‌ខាន។ 3 តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ ព្រះណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល ជឿសង្ឃឹមលើព្រះ‌អង្គឡើយ គឺមានតែព្រះ‌អង្គប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។ 4 ព្រះ‌អង្គតែងតែប្រណីសន្ដោសអស់អ្នកដែល ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីក‌រាយ គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះ‌អង្គ។…

អេសាយ 65

ព្រះ‌អម្ចាស់នឹងវិនិច្ឆ័យទោស 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: យើងត្រៀមខ្លួនឆ្លើយតបជា‌និច្ច តែគ្មាននរណាសាកសួរអ្វីពីយើងទេ។ យើងត្រៀមជាស្រេចនឹងបង្ហាញខ្លួន តែគ្មាននរណាស្វែងរកយើងឡើយ។ ប្រជា‌ជាតិនេះមិនបានហៅរកនាមយើងសោះ ទោះបីយើងត្រៀមខ្លួនចាំជួយគេក៏ដោយ។ 2 រៀងរាល់ថ្ងៃ យើងលាតដៃទៅចង់ជួយគេ តែប្រជា‌រាស្ត្រនេះរឹងចចេសណាស់ គឺគេដើរតាមផ្លូវអាក្រក់ និងធ្វើតាមអំពើចិត្តរបស់ខ្លួន។ 3 ជាតិសាសន៍នេះធ្វើឲ្យយើងទាស់ចិត្តជា‌និច្ច ដោយប្រព្រឹត្តអំពើអាក្រក់នៅមុខយើង ពួកគេធ្វើយញ្ញ‌បូជានៅក្នុងសួនឧទ្យាន ហើយអុជធូបបន់ព្រះក្លែង‌ក្លាយ នៅលើអាសនៈធ្វើពីឥដ្ឋ។ 4 ពួកគេនាំគ្នាទៅនៅក្នុងផ្នូរខ្មោច ពេលយប់ គេដេកនៅតាមរូងគុហា គេបរិភោគសាច់ជ្រូក និងដាក់ម្ហូបមិនបរិសុទ្ធ នៅក្នុងចានរបស់ខ្លួន។ 5 អ្នកទាំងនោះតែងស្រែកប្រាប់គេឯងថា:…

អេសាយ 66

ការថ្វាយ‌បង្គំព្រះ‌ជាម្ចាស់តាមរបៀបដ៏ត្រឹមត្រូវ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់ទ្រជើងរបស់យើងដែរ តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា? 2 យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់- យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកំសត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់‌ញ័រ។ 3 រីឯអ្នកដែលយកគោមកថ្វាយជាយញ្ញ‌បូជា តែសម្លាប់មនុស្ស អ្នកដែលយកចៀមមកធ្វើយញ្ញ‌បូជា តែវាយបំបាក់កឆ្កែ អ្នកដែលយកតង្វាយមកថ្វាយ តែតង្វាយនេះជាឈាមជ្រូក អ្នកដែលដុតគ្រឿងក្រអូប តែថ្វាយ‌បង្គំព្រះក្លែង‌ក្លាយ គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម ការយល់ឃើញរបស់ខ្លួន…