អេសាយ 41
ព្រះអម្ចាស់ជាទីពឹងផ្អែករបស់ជនជាតិអ៊ីស្រាអែល 1 មនុស្សម្នានៅតាមកោះ ទាំងឡាយអើយ ចូរនៅស្ងៀមស្ងាត់ស្ដាប់ខ្ញុំនិយាយ! ប្រជារាស្ត្រទាំងឡាយអើយ ចូរមានកម្លាំងឡើងវិញ ចូរនាំគ្នាបោះជំហានចូលមក រួចសឹមនិយាយ! យើងឡើងមក ដើម្បីរកខុសត្រូវជាមួយគ្នា។ 2 តើនរណាបានហៅអ្នកដែលត្រូវរកយុត្តិធម៌ ឲ្យមកពីទិសខាងកើត? តើនរណាឲ្យលោកមានជ័យជំនះ លើប្រជាជាតិទាំងឡាយ ព្រមទាំងបង្ក្រាបស្ដេចនានា? ដាវរបស់លោកកម្ទេចពួកគេ ឲ្យទៅជាធូលីដី ព្រួញរបស់លោកធ្វើឲ្យពួកគេខ្ចាត់ខ្ចាយ ដូចកម្ទេចចំបើងប៉ើងតាមខ្យល់។ 3 លោកដេញតាមពួកគេ លោកឆ្លងកាត់ទ័ពរបស់គេ ដោយឥតមានគ្រោះថ្នាក់អ្វីឡើយ ជើងរបស់លោកក៏មិនបាច់ជាន់ដីដែរ។ 4 តើនរណាបានគ្រោងទុក និងសម្រេចព្រឹត្តិការណ៍ទាំងនេះ? គឺព្រះអង្គដែលបានណែនាំមនុស្សគ្រប់ជំនាន់…