អេសាយ 31

អេស៊ីបពុំអាចជួយអ៊ីស្រា‌អែលបានឡើយ 1 អស់អ្នកដែលរត់ទៅស្រុកអេស៊ីប ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំ‌ខាន! អ្នកទាំងនោះពឹងផ្អែកលើសេះ និងទុកចិត្តលើរទេះចំបាំង ព្រោះឃើញមានចំនួនច្រើន ពួកគេទុកចិត្តលើកង‌ទ័ពសេះ ព្រោះឃើញថាខ្លាំងពូកែ តែពួកគេពុំនឹកនាដល់ព្រះដ៏‌វិសុទ្ធ របស់ជន‌ជាតិអ៊ីស្រា‌អែលទេ ពួកគេពុំស្វែងរកព្រះ‌អម្ចាស់ឡើយ។ 2 រីឯព្រះ‌អង្គវិញ ព្រះ‌អង្គក៏ខ្លាំងពូកែដែរ ព្រះ‌អង្គអាចធ្វើឲ្យទុក្ខវេទនាកើតឡើង ព្រះ‌អង្គគំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ ព្រះ‌អង្គប្រឆាំងនឹងពួកមនុស្សអាក្រក់ ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត ដែលគេហៅឲ្យមកជួយ។ 3 ជន‌ជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាព្រះទេ សេះរបស់ពួកគេជាសត្វ គឺមិនមែនជាទេវតា ឡើយ។ ពេលណាព្រះ‌អម្ចាស់លើកព្រះ‌ហស្ដឡើង អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល…

អេសាយ 32

ព្រះ‌មហា‌ក្សត្រប្រកបដោយទសពិធ‌រាជ‌ធម៌ 1 ពេលនោះ នឹងមានព្រះ‌មហា‌ក្សត្រគ្រងរាជ្យដោយសុចរិត ហើយពួកមេដឹកនាំនឹងគ្រប់‌គ្រងលើប្រជា‌រាស្ត្រ ដោយយុត្តិធម៌។ 2 លោកទាំងនោះប្រៀបដូចជាជម្រក ការពារនៅពេលមានខ្យល់ មានព្យុះ ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង និងដូចជាផ្ទាំងថ្មមួយដ៏ធំ ផ្ដល់ម្លប់ទៅលើដីហួត‌ហែង។ 3 ភ្នែករបស់អ្នកដែលត្រូវមើល លែងស្រវាំងទៀតហើយ ត្រចៀករបស់អស់អ្នកដែលត្រូវស្ដាប់ ក៏លែងថ្លង់ទៀតដែរ។ 4 អស់អ្នកដែលមិនសូវមានប្រាជ្ញាវាង‌វៃ បែរជាចាប់ផ្ដើមយល់ ហើយអស់អ្នកដែលនិយាយត្រដិត បែរជានិយាយលឿន និងច្បាស់ទៀតផង។ 5 គេលែងគោរពមនុស្សល្ងី‌ល្ងើទុកជា មនុស្សថ្លៃ‌ថ្នូរទៀតហើយ ហើយក៏លែងគោរពមនុស្សវៀច‌វេរថា ជាមនុស្សមានចិត្តទូលាយទៀតដែរ 6…

អេសាយ 33

ព្រះ‌អម្ចាស់រំដោះក្រុងយេរូ‌សាឡឹម ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ 1 អ្នកបានបំផ្លាញអ្នកដទៃ តែគ្មាននរណាបំផ្លាញអ្នកវិញ អ្នកមុខជាត្រូវវេទនាពុំ‌ខាន! អ្នកបានក្បត់អ្នកដទៃ តែគ្មាននរណាក្បត់អ្នកវិញទេ។ ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ នោះនឹងមានគេបំផ្លាញអ្នកវិញ ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។ 2 ឱព្រះ‌អម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផង យើងខ្ញុំសង្ឃឹមលើព្រះ‌អង្គហើយ រៀងរាល់ព្រឹក សូមព្រះ‌អង្គធ្វើជាកម្លាំងដល់យើងខ្ញុំ។ នៅពេលមានអាសន្ន សូមសង្គ្រោះយើងខ្ញុំផង! 3 ពេលជាតិសាសន៍ទាំង‌ឡាយឮស្នូរសន្ធឹក របស់ព្រះ‌អង្គ គេនាំគ្នារត់ចេញទៅ ពេលព្រះ‌អង្គក្រោកឡើង ប្រជា‌ជាតិទាំង‌ឡាយបែក‌ខ្ញែកគ្នាអស់។ 4 ពេលនោះ មនុស្ស‌ម្នាច្រើនដូចកណ្ដូប នាំគ្នាប្រមូលយកជយ‌ភ័ណ្ឌ…

អេសាយ 34

ព្រះ‌អម្ចាស់វិនិច្ឆ័យទោសស្រុកអេដុម មាតុភូមិនិវត្តន៍របស់ជន‌ជាតិអ៊ីស្រា‌អែល 1 ប្រជា‌ជាតិទាំង‌ឡាយអើយ ចូរនាំគ្នាចូលមក ហើយស្ដាប់ចុះ ជាតិសាសន៍ទាំង‌ឡាយអើយ ចូរនាំគ្នាផ្ទៀងត្រចៀក! ផែនដី និងអ្វីៗនៅលើផែនដី ពិភពលោក និងអ្វីៗដែលកើតចេញ ពីពិភពលោក ចូរធ្វើជាសាក្សីដឹងឮចុះ! 2 ព្រះ‌អម្ចាស់ទាស់ព្រះ‌ហឫទ័យនឹង ប្រជា‌ជាតិទាំងអស់ ព្រះ‌អង្គព្រះ‌ពិរោធនឹងកង‌ទ័ពទាំងប៉ុន្មាន របស់ពួកគេ។ ព្រះ‌អង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះ‌អង្គ ព្រះ‌អង្គបញ្ជូនពួកគេទៅឲ្យខ្មាំង សម្លាប់រង្គាល។ 3 សាក‌សពរបស់ពួកគេនឹងត្រូវទុកចោល ឲ្យមានក្លិនអសោច ហើយឈាមរបស់ពួកគេហូរពាស‌ពេញភ្នំ។ 4 ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យ ផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុក…

អេសាយ 35

សម័យកាលដ៏ប្រសើររុងរឿង 1 វាលរហោ‌ស្ថាន និងដីហួត‌ហែង ចូររីក‌រាយឡើង! រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ ហើយមានផ្ការីកស្គុស‌ស្គាយឡើង! 2 ចូរមានផ្កាដុះដេរ‌ដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីក‌រាយ ដ្បិតព្រះ‌អម្ចាស់ប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណ‌ភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជា‌ជននឹងឃើញ សិរី‌រុងរឿង និងភាពថ្កុំ‌ថ្កើងរបស់ព្រះ‌អម្ចាស់ ជាព្រះនៃយើង។ 3 ចូរជួយអ្នកដែលទន់ដៃទន់ជើង ឲ្យមានកម្លាំងរឹង‌ប៉ឹងមាំ‌មួនឡើងវិញ! 4 ចូរកម្លាចិត្តអ្នកដែលភ័យតក់‌ស្លុតថា: ចូរមានចិត្តក្លា‌ហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍‌ហ្ន៎ ព្រះរបស់អ្នករាល់គ្នា!…

អេសាយ 36

ស្ដេចស្រុកអាស្ស៊ីរីឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម 1 នៅឆ្នាំទីដប់‌បួននៃរជ្ជកាលព្រះ‌បាទហេ‌សេគា ព្រះ‌ចៅសានហេ‌រីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹង‌មាំ នៅស្រុកយូដា។ 2 បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីចាត់មេ‌ទ័ពមួយរូបពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះ‌បាទហេ‌សេគានៅក្រុងយេរូ‌សាឡឹម ទាំងនាំកង‌ពលយ៉ាងច្រើនមកជាមួយផង។ គាត់ឈរនៅក្បែរព្រែកជីក ដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។ 3 ពេលនោះ លោកអេលា‌គីម ជាកូនរបស់លោកហ៊ីលគី‌យ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះ‌បរម‌រាជ‌វាំង ចេញទៅជួបមេ‌ទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរីនោះ ដោយមានលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអាជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។ 4 មេ‌ទ័ពរបស់ព្រះចៅសានហេ‌រីបពោលថា៖ «សូមអស់លោកទៅទូលព្រះ‌បាទហេ‌សេគាដូចតទៅ: ព្រះ‌មហា‌ក្សត្រា‌ធិរាជ គឺព្រះ‌មហា‌ក្សត្ររបស់ស្រុកអាស្ស៊ីរី…

អេសាយ 37

ព្រះ‌បាទហេ‌សេគាសួរយោបល់ព្យាការីអេសាយ 1 កាលព្រះ‌បាទហេ‌សេគាទទួលដំណឹងនេះ ស្ដេចហែកព្រះ‌ភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ 2 ព្រះ‌រាជាចាត់លោកអេលា‌គីម ដែលជាអ្នកមើលខុសត្រូវលើព្រះ‌បរម‌រាជ‌វាំង និងលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកបូជា‌ចារ្យចាស់ៗដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។ 3 ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះ‌បាទហេ‌សេគាមានរាជ‌ឱង្ការថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌ‌កម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។ 4 ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេ‌ទ័ពឲ្យមកជេរប្រមាថព្រះ‌អម្ចាស់ជាព្រះដែលមានព្រះ‌ជន្មគង់នៅ។ ប្រហែលជាព្រះ‌អម្ចាស់ជាព្រះរបស់លោក ឮពាក្យរបស់មេ‌ទ័ពនោះដែរ ហើយព្រះ‌អង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះ‌អង្គបានឮ។ ហេតុនេះ សូមទូល‌អង្វរព្រះ‌អម្ចាស់ជាព្រះរបស់លោក សូមព្រះ‌អង្គមេត្តាប្រណីដល់ប្រជា‌ជនដែលនៅសេស‌សល់នេះផង»។…

អេសាយ 38

ព្រះ‌បាទហេ‌សេគាប្រឈួន និងបានជាវិញ 1 នៅគ្រានោះ ព្រះ‌បាទហេ‌សេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនលោកអម៉ូស មកគាល់ព្រះ‌អង្គ ហើយទូលថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា សូមព្រះ‌ករុណាផ្ដែ‌ផ្ដាំព្រះ‌រាជ‌វង្សា‌នុវង្សឲ្យហើយទៅ ដ្បិតព្រះ‌ករុណាមិនអាចរស់រានតទៅទៀតបានទេ គឺព្រះ‌ករុណាជិតសោយទិវង្គតហើយ»។ 2 ព្រះ‌បាទហេ‌សេគាបែរព្រះ‌ភ័ក្ត្រទៅរកជញ្ជាំង ហើយទូល‌អង្វរព្រះ‌អម្ចាស់ដូចតទៅ៖ 3 «ឱ!ព្រះ‌អម្ចាស់អើយ សូមកុំភ្លេចថា ទូលបង្គំដើរតាមមាគ៌ារបស់ព្រះ‌អង្គ ដោយចិត្តស្មោះ‌ស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលគាប់ព្រះ‌ហឫទ័យព្រះ‌អង្គប៉ុណ្ណោះ!»។ ព្រះ‌បាទហេ‌សេគាបង្ហូរជល‌នេត្រយ៉ាងខ្លាំង។ 4 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកអេសាយដូចតទៅ៖ 5 «ចូរវិលទៅប្រាប់ស្ដេចហេសេ‌គាថាព្រះ‌អម្ចាស់ជាព្រះរបស់ដាវីឌដែលជាអយ្យកោរបស់ព្រះ‌ករុណា មានព្រះ‌បន្ទូលដូចតទៅនេះ:…

អេសាយ 39

ព្រះ‌បាទហេ‌សេគាទទួលទូតរបស់ស្រុកបាប៊ី‌ឡូន 1 នៅគ្រានោះ ស្ដេចស្រុកបាប៊ី‌ឡូន គឺព្រះ‌ចៅម្រដាក់-‌បាឡា‌ដាន ជាបុត្ររបស់ព្រះ‌ចៅបាឡា‌ដាន បានផ្ញើរាជ‌សារ និងតង្វាយមកថ្វាយព្រះ‌បាទហេ‌សេគា ដ្បិតស្ដេចជ្រាបដំណឹងថា ព្រះ‌បាទហេ‌សេគាប្រឈួន ហើយបានជាឡើងវិញ។ 2 ព្រះ‌បាទហេ‌សេគា មានព្រះ‌ហឫទ័យរីក‌រាយណាស់ ស្ដេចនាំរាជ‌ទូតរបស់ស្រុកបាប៊ី‌ឡូនទៅទស្សនាកន្លែងដែលស្ដេចទុកវត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វា‌វុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ព្រះ‌បាទហេ‌សេគាបង្ហាញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជ‌វាំង និងក្នុងនគរ ឲ្យរាជ‌ទូតរបស់ស្ដេចបាប៊ី‌ឡូនឃើញឥតមានចន្លោះអ្វីឡើយ។ 3 បន្ទាប់មក ព្យាការីអេសាយចូលមកគាល់ព្រះ‌បាទហេ‌សេគា សួរថា៖ «អ្នកទាំងនោះមកពីណា? តើគេទូលព្រះ‌ករុណាដូចម្ដេចខ្លះ?»។…

អេសាយ 40

សេចក្ដីប្រកាសស្ដីអំពីការសង្គ្រោះ 1 ព្រះរបស់អ្នករាល់គ្នាមានព្រះ‌បន្ទូលថា៖ «ចូរជួយសម្រាលទុក្ខប្រជា‌ជនរបស់យើង កុំបង្អង់ឡើយ! 2 ចូរលើកទឹកចិត្តអ្នកក្រុងយេរូ‌សាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះ‌អម្ចាស់បានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។ 3 មានសំឡេងមួយស្រែកថា៖ «នៅវាលរហោ‌ស្ថាន ចូរបើកផ្លូវថ្វាយព្រះ‌អម្ចាស់ ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង 4 ត្រូវបំពេញច្រកភ្នំទាំង‌ឡាយ ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិប‌រដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ។ 5 ពេលនោះព្រះ‌អម្ចាស់នឹងសម្តែងសិរី‌រុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា…