អេសាយ 21

ស្រុកបាប៊ី‌ឡូននឹងត្រូវរលំ 1 សេចក្ដីប្រកាសស្ដីអំពីតំបន់វាលរហោ‌ស្ថាននៅជាប់នឹងសមុទ្រ: ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោ‌ស្ថាន គឺពីស្រុកដែលគួរឲ្យស្ញែងខ្លាច ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ វាលរហោ‌ស្ថានណេកិបដែរ។ 2 ខ្ញុំបានឃើញហេតុ‌ការណ៍មួយគួរឲ្យព្រឺខ្លាច គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង មេបំផ្លាញនឹងបំផ្លិច‌បំផ្លាញ។ កង‌ទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ កង‌ទ័ពមេឌីអើយ ចូរនាំគ្នាឡោម‌ព័ទ្ធទៅ ដ្បិតព្រះ‌អម្ចាស់នឹងធ្វើឲ្យពួកគេបាក់អំនួត ទាំងអស់គ្នា។ 3 ហេតុនេះហើយបានជាខ្ញុំឈឺចាប់ សព្វសព៌ាង្គកាយ ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសម្រាលកូន។ ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត រកមើលអ្វីមិនឃើញសោះឡើយ។ 4 ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយ គឺចិត្តភ័យខ្លាចគ្របដណ្ដប់មកលើខ្ញុំ។ ខ្ញុំទន្ទឹងរង់‌ចាំពេលយប់មកដល់ ដើម្បីសម្រាក…

អេសាយ 22

ព្រះ‌បន្ទូលព្រមានក្រុងយេរូ‌សាឡឹម 1 សេចក្ដីប្រកាសស្ដីអំពីជ្រលងភ្នំ នៃនិមិត្តហេតុអស្ចារ្យ: យេរូ‌សាឡឹមអើយ! តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាប្រជា‌ជនរបស់អ្នក នាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ? 2 ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ? ទាហានរបស់អ្នក ដែលស្លាប់ មិនមែនស្លាប់ដោយមុខដាវទេ ហើយក៏មិនមែនស្លាប់លើសមរ‌ភូមិដែរ។ 3 នាយទាហានរបស់អ្នកត្រូវបរា‌ជ័យ បាក់ទ័ពរត់នៅមុខពលបាញ់ធ្នូរបស់ខ្មាំង។ ទោះបីពួកគេរត់ទៅឆ្ងាយយ៉ាងណាក្ដី ក៏ខ្មាំងសត្រូវចាប់បានពួកគេ យកទៅជាឈ្លើយដែរ។ 4 ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា កុំរវី‌រវល់នឹងខ្ញុំអី ទុកឲ្យខ្ញុំយំសោកយ៉ាងជូរចត់ទៅ មិនបាច់ខ្វល់ខ្វាយនឹងសម្រាលទុក្ខខ្ញុំ ព្រោះតែទីក្រុងនៃប្រជា‌ជនរបស់ខ្ញុំ ត្រូវអន្តរាយនោះឡើយ 5…

អេសាយ 23

ព្រះ‌បន្ទូលស្ដីអំពីក្រុងទីរ៉ុស និងក្រុងស៊ីដូន 1 សេចក្ដីប្រកាសស្ដីអំពីក្រុងទីរ៉ុស: នាវាមកពីស្រុកតើស៊ីសអើយ ចូរនាំគ្នាស្រែកយំទៅ ដ្បិតកំពង់‌ផែ របស់ក្រុងទីរ៉ុសវិនាសសូន្យ ឥតមានសល់ផ្ទះ ឥតមានកន្លែងចូលសំចតទៀតឡើយ!។ ពួកគេបានឃើញដូច្នេះ នៅពេលធ្វើដំណើរ មកពីកោះគីប្រុស។ 2 អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់ មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយ ចូរនាំគ្នាតក់‌ស្លុត និយាយលែងចេញ!។ 3 អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មាន ដែលគេដាំនៅតាមដងទន្លេនីល ភោគសម្បត្តិរបស់ប្រជា‌ជាតិទាំង‌ឡាយ សុទ្ធតែនៅប្រមូលផ្ដុំក្នុងក្រុងស៊ីដូនទាំងអស់។ 4 ស៊ីដូនជាក្រុងដ៏រឹង‌មាំនៅតាមឆ្នេរសមុទ្រអើយ អ្នកត្រូវអាម៉ាស់ហើយ ដ្បិតសមុទ្រពោលថា: ខ្ញុំពុំធ្លាប់ឈឺផ្ទៃ ខ្ញុំពុំធ្លាប់បង្កើតកូន…

អេសាយ 24

ព្រះ‌ជាម្ចាស់នឹងវិនិច្ឆ័យទោសផែនដី 1 ព្រះ‌អម្ចាស់នឹងបំផ្លាញផែនដីឲ្យ វិនាស។ ព្រះ‌អង្គនឹងរំលើងផែនដី ហើយកំចាត់‌កំចាយ មនុស្ស‌ម្នាដែលរស់នៅលើផែនដី 2 គឺបូជា‌ចារ្យក៏ដូចប្រជា‌ជន ម្ចាស់ប្រុសក៏ដូចទាសា ម្ចាស់ស្រីក៏ដូចទាសី អ្នកលក់ក៏ដូចអ្នកទិញ ម្ចាស់របស់ក៏ដូចអ្នកខ្ចី ម្ចាស់បំណុល ក៏ដូចកូនបំណុលដែរ។ 3 ផែនដីនឹងត្រូវវិនាសហិន‌ហោចទាំងស្រុង ស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ 4 មនុស្សនៅផែនដីនឹងកាន់ទុក្ខ គេធ្លាក់ខ្លួនខ្សោយ ឥតមានកម្លាំងកំហែងទៀតទេ វត្ថុស័ក្ដិ‌សិទ្ធិទាំង‌ឡាយនឹងអស់ឫទ្ធិ។ 5 ផែនដីក្លាយទៅជាអាស្រូវ ដោយ‌សារមនុស្សជាន់ឈ្លី គឺពួកគេបានបំពានលើក្រឹត្យ‌វិន័យ ពួកគេរំលោភច្បាប់របស់ព្រះ‌អម្ចាស់ ហើយពួកគេបានផ្ដាច់ សម្ពន្ធ‌មេត្រីអស់‌កល្បជា‌និច្ច…

អេសាយ 25

ទំនុកអរព្រះ‌គុណ 1 ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គជាព្រះនៃទូលបង្គំ ទូលបង្គំសូមកោតសរសើរ និងលើកតម្កើង ព្រះ‌កិត្តិនាមរបស់ព្រះ‌អង្គ ដ្បិតព្រះ‌អង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។ គម្រោង‌ការដែលព្រះ‌អង្គរៀបចំទុក តាំងពីយូរ‌យារណាស់មកហើយនោះ សុទ្ធតែនៅជាប់‌លាប់ ឥតប្រែ‌ប្រួលឡើយ។ 2 ព្រះ‌អង្គបានរំលាយទីក្រុងឲ្យ ក្លាយទៅជាគំនរឥដ្ឋ ព្រះ‌អង្គធ្វើឲ្យបុរីដែលមានកំពែងរឹង‌មាំ ក្លាយទៅជាគំនរបាក់បែក បន្ទាយរបស់ខ្មាំងបានរលាយសូន្យ លែងមានឈ្មោះជាទីក្រុងទៀត ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។ 3 ហេតុនេះហើយបានជាប្រជា‌រាស្ត្រដ៏ខ្លាំងពូកែ នាំគ្នាលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គ សូម្បីនៅក្នុងទីក្រុងរបស់ប្រជា‌ជាតិដ៏សាហាវ ក៏គេនាំគ្នាគោរពកោតខ្លាចព្រះ‌អង្គដែរ 4 ដ្បិតព្រះ‌អង្គជាកំពែងការពារមនុស្ស ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត ក្នុងពេលមានអាសន្ន…

អេសាយ 26

ព្រះ‌ជាម្ចាស់ប្រទានជ័យ‌ជំនះឲ្យប្រជា‌រាស្ដ្រព្រះ‌អង្គ 1 នៅថ្ងៃនោះ ក្នុងស្រុកយូដា គេនឹងច្រៀងបទចម្រៀងដូចតទៅ: «យើងមានក្រុងមួយដ៏រឹង‌មាំ ព្រះ‌អម្ចាស់ប្រទានការសង្គ្រោះមកយើង ទុកជាកំពែង និងជញ្ជាំង ការពារយើង។ 2 ចូរបើកទ្វារឲ្យប្រជា‌ជាតិដ៏សុចរិត ដែលមានចិត្តស្មោះ‌ស្ម័គ្រចូលផង! 3 ព្រះ‌អង្គប្រទានសេចក្ដីសុខ‌សាន្តជា‌និច្ចនិរន្តរ៍ ដល់ប្រជា‌ជាតិនេះ ព្រោះគេមានជំហររឹង‌ប៉ឹង ហើយផ្ញើជីវិតលើព្រះ‌អង្គ។ 4 ចូរនាំគ្នាផ្ញើជីវិតលើព្រះ‌អម្ចាស់ជា‌និច្ចចុះ! ដ្បិតព្រះ‌អម្ចាស់ជាថ្ម‌ដាដែលនៅស្ថិត‌ស្ថេរ អស់‌កល្បជាអង្វែងតរៀងទៅ។ 5 ព្រះ‌អង្គបន្ទាបមនុស្សមានចិត្តឆ្មើង‌ឆ្មៃ ព្រះ‌អង្គផ្ដួលរំលំក្រុងដែលស្ថិតនៅទីខ្ពស់ៗ ឲ្យរាបដល់ដី កប់ក្នុងធូលី 6 មនុស្សទន់‌ទាប និងមនុស្សទន់ខ្សោយ…

អេសាយ 27

1 នៅថ្ងៃនោះព្រះ‌អម្ចាស់នឹងប្រើ ព្រះ‌ខ័នដ៏ធំ ហើយមុត និងប្រកបដោយមហិទ្ធិ‌ឫទ្ធិ ដើម្បីដាក់ទោសអារក្សទឹក គឺពស់ដ៏កំសាក ហើយមានកល‌ល្បិច ព្រះ‌អង្គនឹងសម្លាប់សត្វនាគដ៏សំបើមដែលស្ថិតនៅក្នុងសមុទ្រ ។ ចម្ការទំពាំង‌បាយជូររបស់ព្រះ‌អម្ចាស់ 2 នៅថ្ងៃនោះ ចូរនាំគ្នាបន្លឺសំឡេងច្រៀង សរសើរចម្ការទំពាំង‌បាយជូរ ដែលផ្ដល់ស្រាដ៏មានរស‌ជាតិឆ្ងាញ់ពិសា។ 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ យើងថែ‌រក្សាចម្ការទំពាំង‌បាយជូរ យើងស្រោចទឹកវា ត្រូវតាមពេលកំណត់។ យើងយាមចម្ការនេះទាំងថ្ងៃទាំងយប់ ក្រែងលោមាននរណាលួចចូលមកបំផ្លាញ។ 4 យើងមិនខឹង‌សម្បារនឹងវាទៀតទេ ប៉ុន្តែ ប្រសិនបើយើងឃើញ បន្លា ឬអញ្ចាញដុះនៅក្នុងនោះ យើងនឹងកាប់ឆ្ការវា…

អេសាយ 28

ខ្យល់ព្យុះកម្ទេចរាជា‌ណាចក្រខាងជើង 1 ក្រុងសាម៉ារី ដែលជាអំនួតរបស់ពួកប្រមឹក នៅរាជា‌ណាចក្រអេប្រាអ៊ីម មុខជាត្រូវវេទនាពុំ‌ខាន! សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប ដ៏សម្បូណ៌សប្បាយនេះ ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល របស់ពួកប្រមឹកទាំងនោះ។ 2 ព្រះ‌អម្ចាស់ចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ មានទឹកជំនន់យ៉ាងធំ។ ព្រះ‌អង្គនឹងច្រានក្រុងនោះឲ្យរលំដល់ដី។ 3 ក្រុងដែលជាអំនួតរបស់ពួកប្រមឹកអេប្រាអ៊ីម នឹងត្រូវខ្មាំងជាន់ឈ្លី។ 4 រីឯភួងផ្កាស្រពោនជាសម្ផស្សរបស់ក្រុងដែល ស្ថិតនៅពីលើវាលទំនាបដ៏សម្បូណ៌សប្បាយ ក៏ត្រូវវិនាស ដូចក្ដឹបឧទុម្ពរនៅដើមរដូវ ត្រូវគេបេះ ហើយទំពាលេបអស់ទៅ។ 5 នៅថ្ងៃនោះព្រះ‌អម្ចាស់នៃពិភពទាំងមូលនឹងបានដូចជាភួងផ្កាដ៏ស្រស់បំព្រង ជាមកុដ…

អេសាយ 29

ព្រះ‌បន្ទូលស្ដីអំពីក្រុងយេរូ‌សាឡឹម 1 ក្រុងអើរាល ក្រុងអើរាល ជាបុរីដែលស្ដេចដាវីឌបោះទ័ព មុខជាត្រូវវេទនាពុំ‌ខាន! ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី 2 ក៏យើងនឹងកម្ទេចក្រុងនេះចោលដែរ។ ពេលនោះនឹងមានសំឡេងយំសោក សម្រែកថ្ងូរ ហើយទីក្រុងទាំងមូលនឹងប្រៀបដូចជា អាសនៈធ្វើយញ្ញ‌បូជា ។ 3 យេរូ‌សាឡឹមអើយ យើងនឹងបោះទ័ពជុំ‌វិញអ្នក យើងនឹងឲ្យកង‌ទ័ពឡោម‌ព័ទ្ធអ្នក យើងនឹងដំឡើងគ្រឿងសឹកវាយសម្រុកអ្នក។ 4 ពេលនោះ អ្នកនឹងធ្លាក់ខ្លួនយ៉ាងទាបបំផុត ពាក្យសម្ដីរបស់អ្នកលេចឮពីក្នុងដី ពាក្យ‌ពេចន៍របស់អ្នកលេចចេញពីធូលីដី សំឡេងរបស់អ្នកឮពីក្នុងដីមកដូចសំឡេងខ្មោច ហើយពាក្យដែលអ្នកនិយាយខ្សឹបៗ ក៏លេចឮពីធូលីដីមកដែរ។ 5 ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន ច្រើនឥតគណនាដូចធូលីដី…

អេសាយ 30

ព្រះ‌បន្ទូលប្រឆាំងនឹងការចងសម្ពន្ធមិត្តរវាង អ៊ីស្រា‌អែល និងអេស៊ីប 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: កូនៗដែលចេះតែបះ‌បោរ មុខជាត្រូវវេទនាពុំ‌ខាន! ពួកគេបានធ្វើតាមគម្រោង‌ការ ដែលយើងមិនបានគ្រោងទុក ពួកគេបានចងសម្ពន្ធ‌មិត្ត ផ្ទុយពីឆន្ទៈរបស់យើង ពួកគេប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។ 2 ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប ដោយពុំសួរយោបល់ពីយើងសោះ ពួកគេទៅពឹងផ្អែកលើស្ដេចផារ៉ោន ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។ 3 ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចផារ៉ោន នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន! 4 ពួករដ្ឋមន្ត្រីរបស់អ្នករាល់គ្នា ទៅដល់ក្រុងសូអានហើយ ទូតរបស់អ្នករាល់គ្នាទៅដល់ក្រុងហានេស 5 តែពួកគេនឹងត្រូវខកចិត្ត ដោយឃើញថាប្រជា‌ជនអេស៊ីប…