អេសាយ 1
ព្រះអម្ចាស់បន្ទោសប្រជាជនរបស់ព្រះអង្គ 1 ក្នុងរជ្ជកាលព្រះបាទអ៊ូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដាព្រះអម្ចាស់ប្រោសប្រទានឲ្យលោកអេសាយ ជាកូនរបស់លោកអម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ: 2 ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។ 3 គោស្គាល់ម្ចាស់វា រីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរ តែប្រជាជនអ៊ីស្រាអែលមិនស្គាល់អ្វីទាំងអស់ ប្រជាជនរបស់យើងមិនចេះពិចារណាសោះ! 4 អ្នករាល់គ្នាជាប្រជាជាតិមានបាប ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ…