អេភេសូ 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យតាំងជាសាវ័ក*របស់ព្រះ‌គ្រិស្ដ*យេស៊ូ សូមជម្រាបមកបង‌ប្អូនជាប្រជា‌រាស្ដ្រដ៏‌វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះ‌គ្រិស្ដ‌យេស៊ូ។ 2 សូមព្រះ‌ជាម្ចាស់ជាព្រះ‌បិតារបស់យើង និងព្រះ‌អម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន។ ព្រះ‌ពរដ៏លើស‌លប់ដែលព្រះ‌ជាម្ចាស់ប្រទានដល់អ្នកជឿ 3 សូមលើកតម្កើងព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់ព្រះ‌យេស៊ូគ្រិស្ដ ជាព្រះ‌អម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះ‌ពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរម‌សុខ*មកយើង ក្នុងអង្គព្រះ‌គ្រិស្ដ។ 4 ព្រះ‌អង្គបានជ្រើស‌រើសយើងក្នុងអង្គព្រះ‌គ្រិស្ដ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ* និងឥតសៅ‌ហ្មងនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ ព្រោះព្រះ‌អង្គមានព្រះ‌ហឫទ័យស្រឡាញ់យើង ។ 5 ព្រះ‌អង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្ររបស់ព្រះ‌អង្គ ដោយ‌សារព្រះ‌យេស៊ូគ្រិស្ដ…

អេភេសូ 2

គ្រិស្ដបរិស័ទឆ្លងផុតពីសេចក្ដីស្លាប់ទៅដល់ជីវិត 1 ចំពោះបង‌ប្អូន បង‌ប្អូនបានស្លាប់ ព្រោះតែកំហុស និងអំពើបាបរបស់បង‌ប្អូនរួចផុតទៅហើយ។ 2 ពីដើម បង‌ប្អូនបានរស់នៅតាមរបៀបលោកីយ៍នេះ គឺតាមវត្ថុស័ក្តិ‌សិទ្ធិដែលគ្រប់‌គ្រងពិភពលោកនេះ ជាវិញ្ញាណដែលមានឥទ្ធិ‌ពលនៅក្នុងអស់អ្នកប្រឆាំងនឹងព្រះ‌ជាម្ចាស់នៅបច្ចុប្បន្ន‌កាលនេះ។ 3 រីឯយើងទាំងអស់គ្នាវិញ ពីដើម យើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភ‌លន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្តអំពើផ្សេងៗតាមបំណងចិត្តគំនិតរបស់លោកីយ៍។ ពីកំណើតមក យើងជាមនុស្សដែលត្រូវតែទទួលទោស ពីព្រះ‌ជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ 4 ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់ដែលតែងតែមានព្រះ‌ហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះ‌អង្គមានព្រះ‌ហឫទ័យស្រឡាញ់យើងខ្លាំងបំផុត 5 គឺទោះបីយើងស្លាប់ដោយ‌សារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះ‌អង្គបានប្រោសប្រទានឲ្យយើងមានជីវិតរស់ រួមជាមួយព្រះ‌គ្រិស្ដវិញដែរ។ ព្រះ‌ជាម្ចាស់បានសង្គ្រោះបង‌ប្អូន…

អេភេសូ 3

ភារ‌កិច្ចរបស់លោកប៉ូលក្នុងការនាំជន‌ជាតិដទៃឲ្យស្គាល់ព្រះ‌ជាម្ចាស់ 1 ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំ‌ឃាំង ព្រោះតែព្រះ‌គ្រិស្ដ‌យេស៊ូ ដើម្បីជាប្រយោជន៍ដល់បង‌ប្អូនសាសន៍ដទៃ…។ 2 បង‌ប្អូនប្រហែលជាបានឮគេនិយាយអំពីមុខ‌ងារដែលព្រះ‌ជាម្ចាស់ប្រណី‌សន្ដោសឲ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បង‌ប្អូននោះហើយមើលទៅ។ 3 ព្រះ‌អង្គបានបង្ហាញគម្រោង‌ការដ៏លាក់កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះស្រាប់។ 4 ពេលបង‌ប្អូនអានសេចក្ដីនោះ បង‌ប្អូនមុខជាដឹងថា ខ្ញុំបានយល់ច្បាស់អំពីគម្រោង‌ការដ៏លាក់កំបាំងរបស់ព្រះ‌គ្រិស្ដ។ 5 នៅជំនាន់ដើម មនុស្ស‌ម្នាពុំបានស្គាល់គម្រោង‌ការនេះ ដូចព្រះ‌ជាម្ចាស់បានបង្ហាញឲ្យក្រុមសាវ័ក* និងព្យាការី*ដ៏‌វិសុទ្ធ*របស់ព្រះ‌អង្គ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈព្រះ‌វិញ្ញាណនោះឡើយ 6 គឺថា ដោយ‌សារដំណឹង‌ល្អ* សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះ‌កាយតែមួយ និងមានសិទ្ធិទទួលព្រះ‌ពរ…

អេភេសូ 4

ការរួប‌រួមរបស់គ្រិស្ដបរិស័ទ 1 ហេតុនេះ ខ្ញុំដែលជាប់ឃុំ‌ឃាំង សូមដាស់តឿនបង‌ប្អូន ក្នុងព្រះ‌នាមព្រះ‌អម្ចាស់ថា ដោយព្រះ‌ជាម្ចាស់បានត្រាស់ហៅបង‌ប្អូន ចូររស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ 2 ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់‌ធ្មត់ ព្រមទាំងទ្រាំ‌ទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់។ 3 ចូរយកចិត្តទុកដាក់រក្សាឯក‌ភាពដែលមកពីព្រះ‌វិញ្ញាណ ដោយយកសេចក្ដីសុខ‌សាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។ 4 ព្រះ‌កាយមានតែមួយ ហើយព្រះ‌វិញ្ញាណក៏មានតែមួយ ដូចព្រះ‌ជាម្ចាស់បានត្រាស់ហៅបង‌ប្អូនឲ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ 5 ព្រះ‌អម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹក*មានតែមួយ។ 6 ព្រះ‌ជាម្ចាស់មានតែមួយ ព្រះ‌អង្គជាព្រះ‌បិតារបស់មនុស្សទាំងអស់ ព្រះ‌អង្គខ្ពង់‌ខ្ពស់លើសអ្វីៗទាំងអស់…

អេភេសូ 5

ជីវិតរស់នៅក្នុងពន្លឺ 1 សូមបង‌ប្អូនយកតម្រាប់តាមព្រះ‌ជាម្ចាស់ចុះ ព្រោះបង‌ប្អូនជាបុត្រ‌ធីតាដ៏ជាទីស្រឡាញ់របស់ព្រះ‌អង្គ។ 2 ចូររស់នៅដោយមានចិត្តស្រឡាញ់ ដូចព្រះ‌គ្រិស្ដបានស្រឡាញ់យើង ហើយបានបូជាព្រះ‌ជន្មសម្រាប់យើង ទុកជាតង្វាយថ្វាយព្រះ‌ជាម្ចាស់ និងទុកជាយញ្ញ‌បូជាដែលគាប់ព្រះ‌ហឫទ័យព្រះ‌អង្គ ។ 3 ដោយបង‌ប្អូនជាប្រជា‌ជនដ៏‌វិសុទ្ធ* មិនត្រូវឲ្យមានឮនិយាយអំពីការប្រាស‌ចាកសីលធម៌ អបាយ‌មុខគ្រប់យ៉ាង ឬការលោភ‌លន់ក្នុងចំណោមបង‌ប្អូនសោះឡើយ 4 ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះ‌បោក ពាក្យឡេះ‌ឡោះ ឬពាក្យអាស‌អាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេ ផ្ទុយទៅវិញ ត្រូវពោលពាក្យអរព្រះ‌គុណព្រះ‌ជាម្ចាស់។ 5 ចូរដឹងឲ្យច្បាស់ថា អ្នកប្រាស‌ចាកសីលធម៌ អ្នកប្រព្រឹត្តអំពើអបាយ‌មុខ និងអ្នកលោភ‌លន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងព្រះ‌រាជ្យ*របស់ព្រះ‌គ្រិស្ដ និងរបស់ព្រះ‌ជាម្ចាស់បានជាដាច់ខាត។…

អេភេសូ 6

ទំនាក់‌ទំនងរវាងឪពុកម្ដាយ និងកូន 1 កុមា‌រាកុមា‌រីអើយ ចូរស្ដាប់បង្គាប់មាតា‌បិតា ដោយយល់ដល់ព្រះ‌អម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ 2 «ចូរគោរពមាតា‌បិតា(នេះជាបទ‌បញ្ជាទីមួយដែលមានទាំងព្រះ‌បន្ទូលសន្យាជាប់មកជាមួយផង) 3 ដើម្បីឲ្យបានសេចក្ដីសុខ និងមានអាយុវែងនៅលើផែន‌ដីនេះ»។ 4 រីឯបង‌ប្អូនដែលជាឪពុកវិញ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀន‌ប្រដៅ និងដំបូន្មាន ស្របតាមព្រះ‌អម្ចាស់។ ទំនាក់‌ទំនងរវាងទាសករ និងម្ចាស់ 5 បង‌ប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាចញាប់ញ័រ និងដោយចិត្តស្មោះសរ ដូចស្ដាប់បង្គាប់ព្រះ‌គ្រិស្ដដែរ 6 មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញថា បង‌ប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ…