អូបា‌ឌា 1

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកអេដុម 1 នេះជានិមិត្ត‌ហេតុដ៏អស្ចារ្យ ដែលព្រះ‌ជាម្ចាស់សម្តែងឲ្យលោកអូបា‌ឌាឃើញ គឺជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់អំពីស្រុកអេដុម។ ព្រះ‌អម្ចាស់ប្រទានដំណឹងមកពួកយើង ព្រះ‌អង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ ប្រកាសក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយថា: “ចូរក្រោកឡើង នាំគ្នាវាយសម្រុក ចូរវាយលុកស្រុកអេដុមទៅ!”។ 2 «យើងនឹងធ្វើឲ្យអ្នកក្លាយទៅជា ប្រជា‌ជាតិមួយតូចជាងគេ ជាប្រជា‌ជាតិមួយដែលគេមើល‌ងាយបំផុត។ 3 ចិត្តអួត‌អាងរបស់អ្នក បានបញ្ឆោតខ្លួនឯង អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកន្លែងខ្ពស់ៗ អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ ចុះទៅដីបានទេ!”។ 4 ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ ដាក់នៅក្នុងចំណោមផ្កាយក្ដី ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ –…