ហេប្រឺ 11

អំពីជំនឿ 1 ជំនឿធ្វើឲ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និងធ្វើឲ្យស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។ 2 ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍‌ឈ្មោះល្អ។ 3 ដោយ‌សារជំនឿ យើងយល់ថា ព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូប‌រាងនោះឡើយ។ 4 ដោយ‌សារជំនឿ លោកអេបិលបានថ្វាយយញ្ញ‌បូជាមួយទៅព្រះ‌ជាម្ចាស់ ជាយញ្ញ‌បូជាប្រសើរជាងយញ្ញ‌បូជារបស់លោកកាអ៊ីន។ ដោយ‌សារជំនឿហ្នឹងហើយបានជាព្រះ‌ជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះ‌អង្គគាប់ព្រះ‌ហឫទ័យ នឹងតង្វាយរបស់លោក ហើយដោយ‌សារជំនឿ ទោះបីលោកអេបិលស្លាប់បាត់ទៅហើយក្ដី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។ 5 ដោយ‌សារជំនឿ លោកហេណុកត្រូវព្រះ‌ជាម្ចាស់លើកឡើងទៅស្ថានបរម‌សុខ រួចផុតពីសេចក្ដីស្លាប់ ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះ‌អង្គបានលើកលោកឡើងទៅ។…

ហេប្រឺ 12

ព្រះ‌ជាម្ចាស់ជាឪពុករបស់យើង 1 ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះ‌បង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះ‌បង់អំពើបាបដែលរឹប‌រួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមព្រះ‌អម្ចាស់ដាក់ឲ្យយើងរត់។ 2 ត្រូវសម្លឹងមើលទៅព្រះ‌យេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះ‌អង្គសុខចិត្តលះ‌បង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះ‌អង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាង ឥតខ្លាចខ្មាស សោះឡើយ។ ឥឡូវនេះ ព្រះ‌អង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះ‌ជាម្ចាស់។ 3 សូមបង‌ប្អូនគិតពីព្រះ‌អង្គដែលបានស៊ូ‌ទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះ‌អង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំឲ្យបង‌ប្អូននឿយ‌ណាយ បាក់ទឹកចិត្តឡើយ។ 4 បង‌ប្អូនពុំទាន់បានតយុទ្ធទល់នឹងបាប រហូតដល់ទៅបង្ហូរឈាមទេ 5 តែបង‌ប្អូនបែរជាភ្លេចព្រះ‌បន្ទូលទូន្មានរបស់ព្រះ‌ជាម្ចាស់មកកាន់បង‌ប្អូន ដូចឪពុកទូន្មានកូនដែរ គឺថា:…

ហេប្រឺ 13

របៀបរស់នៅដែលគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់ 1 ចូរស្រឡាញ់គ្នាជាបង‌ប្អូនឲ្យបានជាប់ជា‌និច្ច។ 2 សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់‌ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវតា*ទាំងមិនដឹងខ្លួន។ 3 ចូរគិតដល់អស់អ្នកដែលជាប់ឃុំ‌ឃាំង ហាក់បីដូចជាបង‌ប្អូននៅជាប់ឃុំ‌ឃាំងរួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបង‌ប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។ 4 សូមបង‌ប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នា ឡើយ ដ្បិតព្រះ‌ជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាស‌ចាកសីលធម៌ និងផិតក្បត់។ 5 កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបង‌ប្អូនមាននៅពេលនេះ ដ្បិតព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖«យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។ 6 ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្តរឹង‌ប៉ឹងថា«ព្រះ‌អម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។ 7 ចូរបង‌ប្អូនគិតដល់អ្នកដឹកនាំបង‌ប្អូន…