ហូសេ 11
ការរមិលគុណរបស់ជនជាតិអ៊ីស្រាអែល 1 «កាលអ៊ីស្រាអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រាអែល យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប ។ 2 យើង បានហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។ 3 យើងនេះហើយដែលបានកាន់ដៃ និងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។ 4 យើងបានណែនាំគេដោយចិត្តអាណិតអាសូរ និងដោយចិត្តស្រឡាញ់។ យើងបានថ្នាក់ថ្នមគេ ដូចឪពុកលើកកូនមកបីថើប ហើយយើងអោនកាយបញ្ចុកចំណីដល់គេ។ 5 ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក យើងវិញទេ។…