ហាបាគូក 1
1 នេះជាសេចក្ដីប្រកាស ដែលព្រះជាម្ចាស់សម្តែងឲ្យព្យាការីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។ ព្យាការីហាបាគូកទូលសួរព្រះអម្ចាស់ 2 ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវស្រែកអង្វរ ព្រះអង្គដល់កាលណាទៀត បើព្រះអង្គមិនស្ដាប់ទូលបង្គំដូច្នេះ? ទូលបង្គំស្រែកទូលព្រះអង្គស្ដីអំពី អំពើឃោរឃៅដែលពួកគេប្រព្រឹត្ត ម្ដេចក៏ព្រះអង្គមិនសង្គ្រោះយើងខ្ញុំ? 3 ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំ ឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាព្រះអង្គឃើញការសង្កត់សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំវិញទូលបង្គំ មានតែការលួចប្លន់ អំពើឃោរឃៅ និងការប្ដឹងផ្ដល់ ទាស់ទែងគ្នា។ 4 គ្មាននរណាគោរពក្រឹត្យវិន័យ រីឯយុត្តិធម៌ ក៏គ្មាននរណាធ្វើតាមដែរ មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។ ចម្លើយរបស់ព្រះអម្ចាស់…