សេផា‌នី 1

1 នេះជាព្រះ‌បន្ទូល ដែលព្រះ‌អម្ចាស់ថ្លែងមកកាន់លោកសេផា‌នា ជាកូនរបស់លោកគូស៊ី ជាចៅរបស់លោកកេដា‌លា ជាចៅ‌ទួតរបស់លោកអម៉ា‌រា និងជាចៅ‌លួតរបស់លោកហេសេ‌គា នៅរជ្ជកាលព្រះ‌បាទយ៉ូសៀស ជាបុត្ររបស់ព្រះ‌បាទអាំម៉ូន ស្ដេចស្រុកយូដា។ ព្រះ‌បន្ទូលព្រមានស្រុកយូដា និងក្រុងយេរូ‌សាឡឹម 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងលុបបំបាត់អ្វីៗឲ្យអស់ពីផែនដី 3 យើងនឹងលុបបំបាត់ទាំងមនុស្ស ទាំងសត្វ យើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃ ព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រ។ យើងនឹងកម្ទេចអ្វីៗដែលនាំឲ្យ មនុស្សអាក្រក់ជំពប់ដួល ព្រមទាំងលុបបំបាត់មនុស្សឲ្យអស់ពីផែនដី – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ 4 យើងនឹងលើកដៃប្រហារស្រុកយូដា និងប្រជា‌ជនទាំងអស់នៅក្រុងយេរូ‌សាឡឹម យើងនឹងកម្ទេចអ្វីៗដែលគេនៅតែប្រើ‌ប្រាស់ សម្រាប់គោរពព្រះបាល…

សេផា‌នី 2

ចូរកែប្រែចិត្តគំនិត 1 ប្រជា‌ជាតិដែលមិនចេះខ្មាសអើយ ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា 2 មុនពេលព្រះ‌អម្ចាស់ប្រកាសដាក់ទោស មុនពេលអ្នករាល់គ្នាត្រូវខ្ចាត់‌ខ្ចាយដូចចំបើង ប៉ើងតាមខ្យល់ និងមុនពេលព្រះ‌អម្ចាស់ធ្វើទោសអ្នករាល់គ្នា នៅថ្ងៃព្រះ‌អង្គទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំង! 3 អ្នកទាំងអស់គ្នាជាមនុស្សទន់‌ទាប នៅក្នុងស្រុកអើយ អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះ‌អង្គ ដូច្នេះ ចូរស្វែងរកព្រះ‌អម្ចាស់ទៅ។ ចូរស្វែងរកសេចក្ដីសុចរិត ហើយបន្ទាបខ្លួន នោះអ្នករាល់គ្នាប្រហែលបានរួចជីវិត នៅថ្ងៃព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធ។ ព្រះ‌បន្ទូលប្រឆាំងនឹងជាតិសាសន៍នានា ដែលនៅជុំ‌វិញស្រុកអ៊ីស្រា‌អែល 4 ក្រុងកាសានឹងត្រូវប្រជា‌ជនបោះបង់ចោល ក្រុងអាស្កា‌ឡូននឹងក្លាយទៅជាទីស្មសាន ក្រុងអាស‌ដូឌនឹងត្រូវគេកៀរប្រជា‌ជនចេញ ទាំងកណ្ដាលថ្ងៃត្រង់ ក្រុងអេក្រូននឹងត្រូវគេដកទាំងឫស។ 5 ប្រជា‌ជាតិកេរេ‌ធីមដែលរស់នៅតាមឆ្នេរសមុទ្រ…

សេផា‌នី 3

អ្នកក្រុងយេរូ‌សាឡឹមមិនព្រមស្ដាប់ព្រះ‌អម្ចាស់ 1 យេរូ‌សាឡឹមត្រូវវេទនាជាពុំ‌ខាន ព្រោះអ្នកក្រុងនេះជាជនបះ‌បោរ ប្រព្រឹត្តអំពើពុករលួយ ជិះ‌ជាន់សង្កត់‌សង្កិនគ្នា។ 2 ពួកគេមិនស្ដាប់ព្រះសូរ‌សៀងរបស់ព្រះ‌អម្ចាស់ ហើយក៏មិនទទួលការប្រដៅពីព្រះ‌អង្គដែរ។ ពួកគេមិនផ្ញើជីវិតលើព្រះ‌អម្ចាស់ ពួកគេមិនចូលមកជិតព្រះរបស់ខ្លួនទេ។ 3 មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហ ដែលគិតតែពីគ្រហឹម។ ចៅ‌ក្រមរបស់ពួកគេប្រៀបបាននឹងចចក ដែលរកស៊ីនៅពេលល្ងាច ហើយឥតទុកអ្វីឲ្យនៅសល់សម្រាប់កកេរ នៅពេលព្រឹកឡើយ។ 4 ព្យាការីរបស់ពួកគេជាមនុស្សក្អេង‌ក្អាង ហើយក្បត់មុខ‌ងាររបស់ខ្លួន។ បូជា‌ចារ្យរបស់ពួកគេនាំគ្នាបន្ថោកអ្វីៗ ដែលជាទី‌សក្ការៈ ព្រមទាំងបំពានលើក្រឹត្យ‌វិន័យ។ 5 ប៉ុន្តែព្រះ‌អម្ចាស់គង់នៅក្នុងចំណោមពួកគេ ព្រះ‌អង្គសុចរិត ឥតធ្វើអ្វីខុសសោះ រៀងរាល់ព្រឹក ព្រះ‌អង្គបង្ហាញយុត្តិធម៌…